(VOVworld)-មុននេះ៦១ឆ្នាំ នាថ្ងៃទី២០កក្កដាឆ្នាំ១៩៥៤ នៅក្រុងហ្សឺណែវរបស់
ស្វីស កិច្ចព្រមព្រៀងក្រុងហ្សឺណែវស្តីពីសន្តិភាពសម្រាប់វៀតណាមត្រូវបានចុះ
ហត្ថលេខា។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលបារាំងនិងប្រទេស
មហាអំណាចមួយចំនួន បានទទួលស្គាល់ខឿនឯករាជ្យ អធិបតេយ្យភាពនិង
បូរណភាពដែនដីរបស់វៀតណាម ឡាវនិងកម្ពុជា។ នេះជាជ័យជម្នះនៃការតស៊ូ
ការទូតដ៏ស្វិតស្វាញ ដែលពោរពេញទៅដោយប្ញទ្ធានុភាពនិងការជឿជាក់ លើ
ខ្លួនឯងរបស់គណៈប្រតិភូវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ដើម្បីការពារ
គោលជំហរត្រឹមត្រូវនិងផលប្រយោជន៍ជាតិ។
ក្រោយការទទួលបានជ័យជម្នះ Dien Bien Phu នាថ្ងៃទី៨ឧសភាឆ្នាំ១៩៥៤
សន្និសីទក្រុង ហ្សឺណែវបានរៀបចំឡើងតាមសេចក្តីសម្រេចនៃសន្និសីទ ប្រទេសមហាអំណាចចំនួន៤គឺសហភាពសូវៀត អាមេរិក អង់គ្លេស និងបារាំង
សំដៅដោះស្រាយ បញ្ហាឧបទ្វីបកូរ៉េនិងសង្គ្រាមឥណ្ឌូចិន។លោក Tran Viet
Phuong លេខាធិការ របស់អតីតឧបនាយករដ្ឋមន្ត្រី Pham Van Dong និងជាប្រ
ធានគណៈកម្មាធិការ វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនៅសន្និសីទហ្សឺ
ណែវបានឲ្យដឹងថា៖ ចំណុចចាប់ផ្តើមនៃសន្និសីទហ្សឺណែវស្តីពីឥណ្ឌូចិនជាកិច្ច
ប្រជុំរវាងបណ្តាប្រទេសមហា អំណាចដោយផលប្រយោជន៍ខុសគ្នា។
|
ទិដ្ឋភាពចរចារក្រុងហ្សឺណែវនាឆ្នាំ១៩៥៤ (រូបថតៈ TTXVN) |
សម្ពាធច្រើនក្នុងកិច្ចចរចារ
ដោយខ្វះភាពម្ចាស់ការ ដូច្នេះពេលដែលចូលរួមក្នុងសន្និសីទអន្តរជាតិដោយ
មានការចូលរួមរបស់ប្រទេសចំនួន៨និងភាគីចំនួន៩ ដូច្នេះ រដ្ឋាភិបាលវៀតណាម
ពេលនោះ ត្រូវប្រឈមមុខនឹងសម្ពាធនិងការលំបាកជាច្រើនក្នុងរយៈពេល៧៥ថ្ងៃ ប្រព្រឹត្តទៅកិច្ចចរចារ។ លោក Tran Viet Phuong បានរំលឹកឡើងវិញថា៖
“កាលនោះ ប្រធានគណៈប្រតិភូវៀតណាម លោក Pham Van Dong មាន ការខំប្រឹងប្រែងណាស់ដើម្បីទទួលបានជ័យជម្នះ។ ក្នុងសម័យប្រជុំចុងក្រោយ ប្រធានគណៈប្រតិភូនានា សុទ្ធតែបញ្ចេញមតិ និងសម្តែងនូវការពេញចិត្តចំពោះ លទ្ធផលដែលទទួលបាន។ ដោយឡែក លោក Pham Van Dong បានជ្រើស រើសរបៀបជូនដំណឹងជាមួយប្រទេសជាតិ ដោយស្តីថា គណៈប្រតិភូវៀតណាម
បានខិត្តខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប៉ុន្តែទទួលបានពាក់កណ្តាលគោល ដៅដែលបានដាក់ចេញតែប៉ុណ្ណោះ”។
អ្នកការទូតជើងចាស់ លោកHa Van Lau កាលនោះទទួលភារកិច្ចដែលរួម
ជាមួយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ta Quang Buu បាន
ត្រៀមស្រាវជ្រាវរាល់វិធានការតស៊ូយោធា ដើម្បីបញ្ចប់សង្គ្រាម។ រំលឹកឡើងវិញ
អំពីថ្ងៃខែចូលរួមក្រុមចរចារនៅសន្នីសីទហ្សឺណែវមុននេះ លោក Ha Van Lau
បានឲ្យដឹងថា៖ ភាពតានតឹងគឺបានគ្របដណ្តប់នៅលើតុចរចារ ហើយគណៈ
ប្រតិភូវៀតណាមត្រូវឆ្លៀតយករាល់វិធានការដើម្បីតស៊ូជាមួយនឹងសត្រូវ។
ដោយជ័យជម្នះនៅសមរភូមិ Dien Bien Phu ជាមួយនឹងការរក្សាគោលការណ៍
“ឯករាជ្យ ឯកភាពនិងបូរណភាពដែនដី” លើតុចរចារនៃសន្និសីទហ្សឺណែវវៀត
ណាមបានធ្វើឲ្យភាគីទាំងអស់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ។ លោក Ha
Van Lau បានរំលឹកឡើងវិញថា៖
“ក្នុងដំណើរការចរចារកាលនោះ នាទីគួរឲ្យចង់ចាំបំផុតជាពេលវេលាចុង ក្រោយនាថ្ងៃទី១៩កក្កដា ពេលដែលភាគីនានាព្រមព្រៀងទៅលើបណ្តាបញ្ហា
នៃសន្និសីទ ជាពិសេសបញ្ហាអំពីខ្សែស្របរយៈទទឹង។ គោលដៅរបស់វៀត
ណាមពេល ចូលរួមសន្និសីទហ្សឺណែវ គឺសំដៅបញ្ចប់សង្គ្រាមបង្កើតសន្តិភាព
ឡើងវិញ និង សំណូមពរឲ្យប្រទេសនានាគោរពអធិបតេយ្យភាព បូរណភាព
ដែនដីរបស់វៀត ណាម”។
ជ័យជម្នះការទូតពោរពេញទៅដោយអត្ថន័យ
ក្រោយរយៈពេលចរចារ៧៥ថ្ងៃ នាវេលាម៉ោង២៤ថ្ងៃទី២០កក្កដាឆ្នាំ
១៩៥៤ កិច្ចព្រមព្រៀងក្រុងហ្សឺណែវស្តីពីសន្តិភាពសម្រាប់វៀតណាមត្រូវ
បានចុះហត្ថលេខា។ បារាំងនិងបណ្តាប្រទេសចូលរួមសន្និសីទ បានទទួល
ស្គាល់រាល់សិទិ្ធមូលដ្ឋានរបស់វៀតណាមនោះគឺ ឯករាជ្យ ឯកភាពនិងបូរណ
ភាពដែនដី។ ប៉ុន្តែ កាលនោះទឹកដីវៀតណាមត្រូវបែងចែកជាពីរភាគជាបណ្តោះ
អាសន្ន។ អតីតឧបនាយក រដ្ឋមន្ត្រី លោកVu Khoan បានចាត់ទុកថា ៖ការតស៊ូ
ការទូតនៅសន្និសីទហ្សឺណែវ ជាការ តស៊ូប្តូរផ្តាច់ មានគោលជំហរឹងមាំ ប៉ុន្តែក៏មានភាពទន់ភ្លន់ផងដែរ។
បន្ទាប់ពីជ័យជម្នះ Dien Bien Phu កិច្ចព្រមព្រៀងអំពីសន្តិភាពសម្រាប់
វៀត ណាមជាជ័យជម្នះការទូតមានសារៈសំខាន់របស់កងទ័ពនិងប្រជាជន
វៀតណាម បង្កើតបុព្វហេតុនិងមូលដ្ឋានច្បាប់ ដើម្បីវៀតណាមបន្តការតស៊ូ
រំដោះជាតិរហូតដល់ជ័យជម្នះទាំងស្រុង។ ជ័យជម្នះនៃរយៈពេល៧៥ថ្ងៃ
ចរចារនៅសន្និសីទហ្សឺណែវ រហូតមកដល់ពេលនេះ នៅតែរក្សាដដែលតម្លៃ ដោយសារជ័យជម្នះនេះ សម្តែង បាននូវសន្តិភាព មិត្តភាព ភាពសម្រប
សម្រួលរបស់វៀតណាម ជាមួយនឹងសតិ អារម្មណ៍ការទូតរបស់លោកប្រ
ធានហូជីមិញគឺ ៖សន្តិភាពត្រូវផ្សាភ្ជាប់ជាមួយនឹង ឯករាជ្យ សេរីភាព អធិ
បតេយ្យភាព និងឯកភាពបូរណភាពដែនដីប្រទេសជាតិ៕