ការជួបសន្ទនា-វិធីល្អបំផុតដើម្បីដោះស្រាយរាល់ទស្សនៈខុសពីគ្នាអំពីសិទ្ធិមនុស្ស

(VOVworld)-ដូចដែលព័ត៌មានបានផ្សាយហើយថា នាពេលថ្មីៗនេះ​ក្រសួងការបរ
ទេសអាមេរិក ទើបនឹងប្រកាសនូវ “របាយការណ៍ប្រចាំឆ្នាំស្តីពីស្ថាពភាពសិទ្ធិមនុស្ស ពិភពលោកក្នុងឆ្នាំ២០១៣” ដែលផ្តោតទៅលើបញ្ហាសិទ្ធមនុស្សរបស់ប្រទេសជា
ច្រើនក្នុងនោះមានវៀតណាមផង។ ទន្ទឹមនឹងការកត់សំគ្គាល់បណ្តាវឌ្ឍនភាព របាយ
ការណ៍នេះ​នៅតែនាំចេញការពិនិត្យមួយចំនួនដែលខ្វះភាពត្រឹមត្រូវ មិនឆ្លុះបញ្ចំង
ការពិតជាក់ស្តែងបរានុម័តអំពីសភាពការន៍សិទ្ធិមនុស្សនៅវៀតណាមនៅឡើយ។ ដើម្បីលើកកំពស់លក្ខណៈលើការពិតជាក់ស្តែងនិងបរានុម័តក្នុងការវាយតម្លៃអំ
ពីស្ថានភាពសិទ្ធមនុស្សនៅវៀតណាមនោះវៀតណាមជានិច្ចកាលបង្កើនជំនួប
សន្ទនាជាមួយបណ្តាប្រទេសលើវិស័យនេះផងដែរ។

ការជួបសន្ទនា-វិធីល្អបំផុតដើម្បីដោះស្រាយរាល់ទស្សនៈខុសពីគ្នាអំពីសិទ្ធិមនុស្ស - ảnh 1
ការជួបសន្ទនា-វិធីល្អបំផុតដើម្បីដោះស្រាយរាល់ទស្សនៈខុសពីគ្នាអំពីសិទ្ធិមនុស្ស (http://www.doisongphapluat.com/)

        ក្នុងសេចក្តីប្រកាសដើមដំដូង បន្ទាប់ពីរបាយការណ៍សិទ្ធិមនុស្សរបស់អាមេ
រិក នាថ្ងៃទី១មិនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានសង្កត់ធ្ងន់ថា ការធានាសិទ្ធិមនុស្សជាចំណុចស្នូលក្នុងបណ្តាគោលនយោ បាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ដោយហេតុនេះ ឈរលើស្មារតី ស្មោះត្រង់និងស្ថាបនា វៀតណាមជានិច្ចកាលជួបសន្ទនាជាមួយបណ្តាប្រទេស ដែលមានទស្សនៈខុសពីគ្នាជាមួយវៀតណាមលើវិស័យសិទ្ធមនុស្ស។

ការជួបសន្ទនា-វិធីល្អបំផុតដើម្បីដោះស្រាយរាល់ទស្សនៈខុសពីគ្នាអំពីសិទ្ធិមនុស្ស - ảnh 2
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh (TTXVN)


        ក្នុងពេលនោះ ឧបការីស្តីទីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុក
ប្រជាធិបតេយ្យ សិទ្ធមនុស្សនិងពលកម្ម លោកស្រីUzra Zeya បានមានការផ្លាស់
ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិកនា
ពេលថ្មីៗនេះក៏បានអះអាងដែរថា ៖ របៀបល្អបំផុតដើម្បីដោះស្រាយការខ្វែង
គំនិតរវាងអាមេរិកនិង វៀតណាមលើវិស័យសិទ្ធមនុស្សគឺជំនួបសន្ទនានិងអន្តរ
កម្ម។ អន្តរកម្មជាមួយសង្គមស៊ីវិលគឺមានអត្ថន័យដ៏សែនសំខាន់ក្នុង​ការជិតដិត
ជាមួយបញ្ហាសិទ្ធិមនុស្សរបស់អាមេរិកចំពោះវៀតណាម។

        ជួបសន្ទនាដ៏ស្មោះត្រង់ សន្យាដើរតាមការអនុវត្តន៍

        អាចឃើញច្បាស់លើស្ថានភាពជាក់ស្តែងថា តាំងពីពេលប្រក្រតីទំនាក់ទំ
នងនាឆ្នាំ១៩៩៥មកអាមេរិកនិងវៀតណាមបានរបៀបសម័យសន្ទនាចំនួន១៧
លើកស្តីអំពីសិទ្ធិមនុស្សនិងផ្លាស់ប្តូរមតិស្មោះត្រង់អំពីរាល់បញ្ហាដែលភាគី ទាំង
ពីរយកចិត្តទុកដាក់ដូចគ្នា។ តាមនោះ បណ្តាវឌ្ឍនភាពលើវិស័យជាច្រើន ទាក់
ទិនដល់សិទ្ធមនុស្សនៅវៀតណាមត្រូវបានរដ្ឋាភិបាលអាមេរិកទទួល ស្គាល់។ ហើយក៏ពុំមែនជាការចៃដន្យទេដែលវៀតណាមបានជ្រើសតាំងជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្សអ.ស.បដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុតនោះ។ និង
ទើបតែពេលថ្មីៗនេះ នាថ្ងៃទី៧កុម្ភៈ ក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.បបានអនុម័ត
លើ របាយការណ៍ជាតិរបស់វៀតណាមលើវិស័យសិទ្ធមនុស្ស។

        ទទួលបានរាល់លទ្ធផលនេះគឺដោយសារវៀតណាមមានការជួបសន្ទនាដ៏​ស្មោះត្រង់និងត្រឹមត្រូវ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធមនុស្ស អ.ស.បបានឲ្យដឹងថា៖

        “បន្ទាប់ពីទទួលបានសំណើរ វៀតណាមបានបើកកិច្ចប្រជុំនិងពិនិត្យ។រាល់ សំណើរសុទ្ធសឹងតែគឺស្របនឹងគោលមាគ៌ាផ្លាស់ប្តូរថ្មី ការផ្តួច ផ្តើមគំនិតរបស់
បក្ស រដ្ឋនិងការពិតជាក់ស្តែងអំពីសិទ្ធមនុស្សនៅវៀតណាម។ វៀតណាននឹងអនុ
វត្តន៍យ៉ាងត្រឹមត្រូវរាល់ការលើកសំណើរហើយចាត់ទុកនេះជាការសន្យាខ្ពស់
បំផុត។

        សហគមន៍អន្តរជាតិទទួលស្គាល់រាល់សមិទ្ធិដែលវៀតណាមទទួល
បានលើវិស័យសិទ្ធិមនុស្ស
     

ការជួបសន្ទនា-វិធីល្អបំផុតដើម្បីដោះស្រាយរាល់ទស្សនៈខុសពីគ្នាអំពីសិទ្ធិមនុស្ស - ảnh 3
ឯកអគ្គរដ្ឋទូតវៀតនាម ប្រចាំនៅអង្គការសហប្រជាជាតិ លោក Le Hoai Trung(TTXVN)

   ប្រព័ន្ធច្បាប់ទាក់ទិនដល់គោលនយោបាយស្តីពីសិទ្ធមនុស្សកាន់តែសុក្រិត ពី
មួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌សង្គមដោយផ្សារ ភ្ជាប់ជាមួយជីវភាពរស់នៅខាងសំភារៈនិងខាងស្មារតីកាន់តែបានធានាល្អជាង។ នេះជាសមិទ្ធិរបស់វៀតណាមដែលគ្មាននណាអាចបដិដេធបានឡើយសហ
គមន៍អន្តរជាតិបានមានការទទួលស្គាល់ដ៏ ស្មោះត្រង់ អំពីការអនុវត្តសិទ្ធិ
មនុស្សនៅវៀតណាម។ ការទទួលស្គាល់នេះត្រូវបានបញ្ជាក់ក្នុងស្ថានភាព
ជាក់ស្ដែង។ ប៉ុន្ត នៅមានសម្លេងខ្វះបរានុម័តអំពីបញ្ហាសិទ្ធិ​មនុស្សនៅវៀត
ណាម។ឯកអគ្គរដ្ឋទូតវៀតនាម ប្រចាំនៅអង្គការសហប្រជាជាតិ លោក Le
Hoai Trung បានអោយដឹងថា៖

        “នាបច្ចុប្បន្ន មានប្រទេសមួយចំនួនជានិច្ចកាលញុះញង់បង្ករឿងហេតុ។ ​
ចំពោះ​​វៀតណាម ​ជាប្រទេសដែលបានឆ្លងកាត់សង្គ្រាម១ដ៏យូរអង្វែងនោះនៅ​មានកម្លាំងអមិត្ត បង្កអស្ថិរភាពក្នុងសង្គម។ ជាក់ស្ដែង​គឺវៀតណាម ជាប្រ
ទេសមានជនជាតិចំនួន៥៤ក្តី ប៉ុន្តែមិនដែលមានសង្គ្រាម​រវាងជនជាតិ
ជាមួយគ្នានោះទេ។ ដូច្នេះ រាល់ការបង្កអស្ថិរភាពសង្គមគឺមិនអាចទទួល
ស្គាល់បានឡើយ”។        

         ភារកិច្ចស្នូលរបស់វៀតណាមនាពេលខាងមុខនេះគឺ ជំរុញនិង​ការពារ
សិទ្ធិមនុស្សនៅក្នុងប្រទេស សកម្មចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ
នានា ដើម្បីជំរុញសិទ្ធិមនុស្សលើក្រប់ខ័ណ្ឌពិភពលោកឈរលើស្មារតីនេះ រដ្ឋាភិបាលវៀតណាមអះអាងយ៉ាងខ្លាំងក្លាក្នុងការជម្រុញសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ