ការទូតរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ និងនាំប្រទេសជាតិធ្វើសមាហរណកម្មប្រកបដោយចីរភាព

(VOVWORLD) - នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ១៩៤៥ ក្រសួងការបរទេសត្រូវបានបង្កើតឡើងរួមជាមួយនឹងការចាប់បដិសន្ធិរបស់រដ្ឋាភិបាល បណ្តោះអាសន្ននៃប្រទេសវៀត ណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ ដោយលោកប្រធានហូជីមិញជាប្រធាន រដ្ឋាភិបាលបណ្តោះអាសន្ន និងជារដ្ឋមន្ត្រីការបរទេស។ ក្នុងអំឡុងពេល ៧៧ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ដោយការពង្រីកប្រពៃណីការទូតមិត្តភាពតែ មោះមុតរបស់ប្រជាជាតិនិងសតិអារម្មណ៍ការទូតហូជីមិញ ការទូត វៀតណាមបានអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រឹងមាំដោយឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

ការទូតរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ និងនាំប្រទេសជាតិធ្វើសមាហរណកម្មប្រកបដោយចីរភាព - ảnh 1ក្នុងអំឡុងពេលដ៏លំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ការទូតសុខាភិបាលនិងការទូតវ៉ាក់សាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តវ៉ាក់សាំងប្រកបដោយជោគជ័យ។ (រូបថត៖ TTXVN)

បម្រើបុព្វហេតុរំដោះជាតិ អភិវឌ្ឍប្រទេស និងការពារមាតុភូមិ

ក្រោមការដឹកនាំនិងការបំពាក់បំប៉ន់របស់បក្សនិងប្រធានហូជីមិញ វិស័យការទូតគឺជារណសិរ្សយុទ្ធសាស្ត្រមួយក្នុងការតស៊ូទាំងពីរនិងបុព្វហេតុកសាងប្រទេសជាតិ។ ជាមួយនឹងការសម្រេចចិត្តជាយុទ្ធសាស្ត្រនិងឆ្លាតវៃ ការទូតបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពាររដ្ឋអំណាចបដិវត្តន៍ និងប្រជាជនក្រោយពីបដិវត្តន៍ខែសីហា។ ទន្ទឹមនឹងរណសិរ្សនយោបាយ យោធា សេដ្ឋកិច្ច និងវប្បធម៍រណសិរ្សការទូតបានឆ្លៀតយកបាននូវការគាំទ្រ និងជំនួយឧបត្ថម្ភដ៏ធំធេងរបស់កម្លាំងជឿនលឿននិងប្រជាជនពិភពលោក សម្រាប់បុព្វហេតុបដិវត្តន៍យុត្តិធម៌របស់ប្រជាជន វៀតណាម បង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រជាតិ ចាប់ពីការចរចា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ ដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣។ ក្រោយពីការបង្រួបបង្រួមប្រទេសជាតិ ការទូតគឺជារណសិរ្សដែលត្រួសត្រាយផ្លូវ ទម្លុះទម្លាយស្ថានការណ៍ដែលប្រទេសស្ថិតក្រោមការឡោមព័ទ្ធ ការដាក់ទណ្ឌកម្ម បើកទំនាក់ទំនងជាមួយដៃគូជាច្រើន បង្កើតស្ថានការណ៍ថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ក្នុងនោះមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០; មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនិងតំបន់ដែនដីជាង២៣០; បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៥ រួមទាំង FTA ជំនាន់ថ្មីផងដែរ; ជាសមាជិកសកម្មនៃអង្គការនិងវេទិកាពហុភាគីសំខាន់ៗជាង 70 ។ល។ ដោយមានបណ្តាញទំនាក់ទំនងកិច្ចការបរទេសបើកចំហ និងកាន់តែស៊ីជម្រៅបរិយាកាសសន្តិភាព ស្ថិរភាព និងឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានពង្រឹងយ៉ាងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ បើកចេញទីផ្សារនាំចូលនាំចេញជាច្រើន ដោយទាញយកផលប្រយោជន៍ ពីប្រភពទុន បច្ចេកវិទ្យា និងបញ្ញាពីខាងក្រៅ ដើម្បីបម្រើដល់ការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។ ក្នុងអំឡុងពេលដ៏លំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ការទូតសុខាភិបាលនិងការទូតវ៉ាក់សាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តវ៉ាក់សាំងប្រកបដោយជោគជ័យ បង្កើតបុព្វបទចាំបាច់សម្រាប់វៀតណាមដើម្បីផ្លាស់ប្តូរទៅរកការសម្របខ្លួនប្រកបដោយសុវត្ថិភាព ភាពបត់បែន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព ជំរុញខ្លាំងការស្ដារឡើងវិញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការឈានឡើងក្រោយពីជំងឺរាតត្បាត។

ការដែលវៀតណាមបានទទួលយកទំនួលខុសត្រូវអន្តរជាតិជាច្រើនដូចជា ធ្វើជាម្ចាស់ផ្ទះនៃ APEC ២០១៧ ប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ រួមជាមួយនឹងអាកប្បកិរិយាត្រឹមត្រូវ សមហេតុផលនៅវេទិកាពហុភាគីជាច្រើនបានបញ្ជាក់ហើយលើកកំពស់មុខមាត់ កិត្យានុភាពរបស់ប្រទេសវៀត ណាមឯករាជ្យ ខ្លួនទីពឹងខ្លួន ផ្លាស់ប្ដូរថ្មី ស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ គួរឲ្យទុកចិត្ត ស្មោះត្រង់ និងមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។

ការទូតវប្បធម៌និងព័ត៌មានកិច្ចការបរទេសបានរួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវរូបភាពទឹកដី មនុស្ស សមិទ្ធផលក្នុងការផ្លាស់ប្ដូរថ្មី និងអត្តសញ្ញាណវប្បធម៌របស់វៀតណាមទៅកាន់ពិភពលោក។ ការងារជនវៀតណាមនៅក្រៅប្រទេស បានរួមចំណែកពង្រឹងផែនមហាសាមគ្គីភាពជាតិទាំងមូល កៀងគរធនធានជាច្រើនរបស់ជនវៀតណាមនៅក្រៅប្រទេស សម្រាប់ការអភិវឌ្ឍប្រទេសសជាតិនិងការការពារមាតុភូមិ។ អនុវត្តន៍យ៉ាងល្អការការពារប្រជាពលរដ្ឋវៀតណាមនៅបរទេស ជាពិសេសនៅពេលដែលកើតមានជម្លោះសង្គ្រាម និងជំងឺរាតត្បាតនៅលើពិភពលោក។

បុព្វហេតុបដិវត្តន៍របស់ប្រជាជាតិ បានហាត់ពត់លត់ដំផ្នែកការទូតឲ្យកាន់តែរីកចម្រើននិងរឹងមាំ ហើយបង្កើតឡើងរចនាបទកិច្ចការបរទេសនិងការទូតវៀតណាមដ៏ប្លែកពិសេសនៃសម័យហូជីមិញ។

កសាងផ្នែកការទូតគ្រប់ជ្រុងជ្រោយនិងទំនើប ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌

ក្រោមគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្ស កិច្ចការបរទេសរបស់វៀតណាម កំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ដោយផ្សារភ្ជាប់នឹងការអនុវត្តគោលជំហរ “កសាងខឿនការទូតគ្រប់ជ្រុងជ្រោយ ទំនើបជាមួយនឹងសសរស្តម្ភចំនួនបីនោះគឺ កិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជន”។ ក្នុងនោះ ផ្តោតសំខាន់លើការរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ដោយដើរទន្ទឹមនឹងការការពារយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី; ព្រមទាំងពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី ដោយទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកត្តាអន្តរជាតិអំណោយផល “យកប្រជាជន មូលដ្ឋាន និងអាជីវកម្ម ជាមជ្ឈភាពដើម្បីបម្រើ” ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយឥតឈប់ឈរ ស្វែងរកវិធីថ្មី ទិសដៅថ្មី វិស័យថ្មីដើម្បីពង្រីកទីផ្សារ កៀរគរធនធានពីខាងក្រៅសម្រាប់ការអនុវត្តសេចក្តីប្រាថ្នា ចក្ខុវិស័យ គោលដៅអភិវឌ្ឍប្រទេសជាតិ; ពង្រីកតួនាទីរបស់វៀតណាមក្នុងយន្តការពហុភាគីសំខាន់ៗ ដើម្បីលើកកំពស់ឋានៈនិងកិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិ។

ក្រឡែកមើលដំណើរ ៧៧ ឆ្នាំកន្លងមក កម្មាភិបាលការទូតគ្រប់ជំនាន់បានសម្តែងការដឹងគុណឥតកោះត្រើយចំពោះលោកប្រធានហូជីមិញដ៏មហិមារ ដែលជាស្ថាបនិក ហើយបានបន្សល់ទុកមកមរតកសតិអារម្មណ៍ការទូតដ៏វិសេសវិសាលនិងមិនអាចកាត់ថ្លៃបានសម្រាប់ការទូត
វៀតណាម។ ដោយការសិក្សា អនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវសតិអារម្មណ៍ការទូតរបស់លោកប្រធានហូជីមិញ ហើយពង្រីកប្រពៃណីដ៏ភ្លឺស្វាងនៃការទូតបដិវត្តន៍វៀតណាម ផ្នែកការទូតទាំងមូលក្រោមការដឹកនាំរបស់បក្ស តែងតែប្តេជ្ញាចិត្តកសាងផ្នែកការទូតវៀតណាមឲ្យបានស្អាតស្អំ រឹងមាំ គ្រប់ជ្រុងជ្រោយ និងទំនើប រួមចំណែកយ៉ាងសក្តិសមក្នុងការអនុវត្តគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ