ការបោះឆ្នោតនៅបារាំង៖ ប្រទេសបារាំងជៀសវាងសេណារីយ៉ូដ៏អាក្រក់បំផុត

(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងរារាំងរបស់គណបក្សបារាំង ជាពិសេសគណបក្សឆ្វេងនិយម ក្នុងជុំទីពីរនៃការបោះឆ្នោតនីតិបញ្ញត្តិមុនកាលកំណត់នៅប្រទេសបារាំងដែលប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែកក្កដា បានជួយឲ្យប្រទេសបារាំងឱ្យរួចផុតពីសេណារីយ៉ូដែលគួរឱ្យ ព្រួយបារម្ភបំផុតនោះគឺគណបក្សស្តាំនិយមជ្រុល National Rally (RN) ឡើងកាន់ អំណាច។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនៅតែបន្តបង្ហាញឲ្យឃើញពីការ បែកបាក់យ៉ាងជ្រាលជ្រៅនៅក្នុងខឿននយោបាយបារាំង និងបង្កហានិភ័យអំពីភាព ជាប់គាំងរយៈពេលវែងផងដែរ។

ការបោះឆ្នោតនៅបារាំង៖ ប្រទេសបារាំងជៀសវាងសេណារីយ៉ូដ៏អាក្រក់បំផុត - ảnh 1រូបថតឧទាហរណ៍៖ VNA

លទ្ធផលផ្លូវការនៃការបោះឆ្នោតរដ្ឋសភាជុំទីពីរនៅប្រទេសបារាំងដែលបានប្រកាសនៅព្រឹកថ្ងៃទី ៨ ខែកក្កដា បានបង្ហាញថា សម្ព័ន្ធភាព "រណសិរ្សប្រជាជនថ្មី" (NFP) នៃគណបក្សឆ្វេងនិយមចំនួន ៤ បានជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងការបោះឆ្នោត ដោយឈ្នះ អាសនៈចំនួន ១៨២ នៅក្នុងរដ្ឋសភាបារាំងនីតិកាលបន្ទាប់ (២០២៤-២០២៩) សម្ព័ន្ធភាពអព្យាក្រឹត Ensemble (EN) របស់ប្រធានាធិបតី Emmanuel Macron បានជាប់ចំណាត់ថ្នាក់លេខពីរដោយទទួលបាន អាសនៈចំនួន ១៦៨ ខណៈដែលគណបក្សស្តាំនិយម National Rally (RN) ត្រឹមតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ជាមួយនឹងអាសនៈចំនួន ១៤៣ ប៉ុណ្ណោះ។

ជៀសផុតពីសេណារីយ៉ូអាក្រក់បំផុត

ជាមួយនឹងការដែលគណបក្ស RN ត្រឹមតែឈរនៅចំណាត់ថ្នាក់លេខ ៣ ជាមួយអាសនៈចំនួន ១៤៣ ប៉ុណ្ណោះ ឆាកនយោបាយបារាំងបានជៀសផុតពីសេណារីយ៉ូដ៏ គួរឱ្យព្រួយបារម្ភបំផុតនោះគឺគណបក្សស្តាំនិយម RN បានឈ្នះអាសនៈភាគច្រើននៅ ក្នុងរដ្ឋសភាបារាំង តាមនោះឡើងកាន់អំណាចនៅបារាំងជាលើកដំបូង តាំងពីសង្គ្រាម លោកលើកទី២មក។ លទ្ធផលគួរឲ្យខកចិត្តសម្រាប់ RN បានបង្ហាញជាថ្មីម្តងទៀតថា "របាំងសាធារណរដ្ឋ" ពោលគឺយន្តការបោះឆ្នោតពីរជុំដែលបារាំងបានចែងក្នុងរដ្ឋ ធម្មនុញ្ញនៃសាធារណរដ្ឋទី៥ បន្តនាំមកនូវប្រសិទ្ធភាពក្នុងការទប់ស្កាត់កម្លាំង នយោបាយជ្រុលនិយម ដូចនឹងអ្វីដែលបានកើតឡើងនៅក្នុង ជុំទីពីរនៃការបោះឆ្នោត ប្រធានាធិបតីបារាំងកាលពីមុនក្នុងឆ្នាំ ២០០២ ហើយនៅឆ្នាំ ២០១៧ និង ២០២២ នៅ ពេលដែលលោក Emmanuel Macron ប្រកួតប្រជែងជាមួយលោកស្រី Marine Le Pen។

មេដឹកនាំគណបក្ស "បារាំងអង់អាច" (La France Insoumise - LFI) ដែលជា គណបក្សដឹកនាំក្នុង NFP លោក Jean-Luc Mélenchon បានសរសើរថានេះជាជ័យ ជំនះរបស់ប្រជាជនបារាំង ព្រោះអត្រាអ្នកទៅបោះឆ្នោតឡើងដល់ទៅ ៦៧,៥% នៅ ក្នុងជុំទី ២ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៧ មក បានបង្ហាញថាអ្នកបោះ ឆ្នោតបារាំងបានយល់ឃើញយ៉ាងច្បាស់អំពីហានិភ័យដែលគណបក្ស RN អាចបង្ក ឡើងក្នុងករណីពួកគេឡើងកាន់អំណាច។

“ការកៀរគរមហាជនដ៏អស្ចារ្យត្រូវបានបញ្ជាក់ ហើយយើងទាំងអស់គ្នាដឹងថា ប្រការនេះគួរអោយចាប់អារម្មណ៍ប៉ុណ្ណា នៅពេលដែលប្រទេសបារាំងបានចូលដល់ រដូវក្តៅនិងវិស្សមកាលនានា។ ប្រជាជនបារាំងបានបដិសេធយ៉ាងច្បាស់លាស់នឹង ដំណោះស្រាយដ៏អាក្រក់សម្រាប់ប្រទេសបារាំង។ គណបក្ស RN គឺមានចម្ងាយឆ្ងាយពី ភាគច្រើនដាច់ខាតដែលអ្នកអត្ថាធិប្បាយជាច្រើនបានព្យាករណ៍”។

ភាពជាប់គាំងនៅតែអូសបន្លាយ

ទោះបីជាបានជៀសផុតពីសេណារីយ៉ូគួរឱ្យព្រួយបារម្ភបំផុតគឺគណបក្សស្តាំនិយមឡើងកាន់អំណាចក៏ដោយ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនីតិបញ្ញត្តិមុនកាលកំណត់ ក៏បាននាំមកនូវការព្រួយបារម្ភជាច្រើនផ្សេងទៀតដល់ប្រទេសបារាំង ផងដែរ។ ការបោះឆ្នោតលើកនេះបន្តបញ្ជាក់ពីនិន្នាការចែកប៉ូល និងការបែកប៉ាក់ យ៉ាងធ្ងន់ធ្ងរ ដែលបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងខឿននយោបាយ បារាំង នៅពេលដែលគ្មានគណបក្ស ឬសម្ព័ន្ធភាពណាមួយទទួលបានសំឡេងភាគ ច្រើនលើសពីពាក់កណ្ដាល (២៨៩/៥៧៧) នោះទេ។

យោងតាមសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនិងច្បាប់អន្តរជាតិ Armin Steinbach នៃសាលាធុរកិច្ច HEC Paris លទ្ធភាពដ៏ធំបំផុតគឺថា ប្រទេសបារាំងនឹងធ្លាក់ចូលទៅ ក្នុងភាពជាប់គាំងដ៏អូសបន្លាយក្នុងរយៈពេលច្រើនសប្តាហ៍ សូម្បីតែច្រើនខែ មុនពេល ដែលគណបក្សប្រឆាំងទទួលយកការសម្របសម្រួល និងចងសម្ព័ន្ធ ដែលមិនមែនជា លក្ខណៈនៃឆាកនយោបាយបារាំងនោះទេ។ នេះក៏ជាអត្ថាធិប្បាយរបស់លោកស្រី Marine Le Pen មេដឹកនាំគណបក្ស RN ផងដែរ។

“ប្រទេសបារាំងនឹងជាប់គាំងទាំងស្រុងជាមួយនឹងក្រុមទាំង ៣ ដែលដើរតួនាទី សំខាន់ស្មើគ្នានៅក្នុងរដ្ឋសភា។ នេះជារឿងអកុសលព្រោះយើងនឹងបាត់បង់រយៈពេល មួយឆ្នាំទៀត នៃបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ការធ្លាក់ចុះនៃកម្លាំងទិញ និងអសន្តិ សុខ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្វីគ្រប់ប៉ែបយ៉ាងត្រូវតែប្រព្រឹត្តទៅបែបនោះ យើងខ្ញុំនឹងទទួលយកបែបនោះដែរ”។

បញ្ហាធំបន្ទាប់សម្រាប់ប្រទេសបារាំងគឺការចុះខ្សោយអំណាចរបស់ប្រធានាធិបតី Emmanuel Macron។ ការដែលលោក Macron ប្រកាសការរំលាយរដ្ឋសភាបារាំងគួរឲ្យ ភ្ញាក់ផ្អើល នៅថ្ងៃទី ៩ ខែមិថុនា ដោយមិនពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត នយោបាយ បានបំបែកសម្ព័ន្ធភាពភាគច្រើនគាំទ្រប្រធានាធិបតីដែលបានបង្កើត ឡើងក្នុងឆ្នាំ ២០១៧។ ក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅ គណបក្សដូចជា៖ ជើងមេឃ (Horizons) របស់អតីតនាយករដ្ឋមន្ត្រី Édouard Philippe; ចលនាប្រជាធិបតេយ្យ (MoDem) របស់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Francois Bayrou សុទ្ធតែមានកាយវិកា ដាក់ខ្លួនឲ្យដាច់ពីលោក Macron។ សូម្បីតែលោកនាយករដ្ឋមន្រ្តី Gabriel Attal ខ្លួនឯង ក៏បាននិយាយថា លោកនឹងជំរុញគំនិតផ្តួចផ្តើមនយោបាយផ្ទាល់ខ្លួននារយៈពេល ខាងមុខ។ ទាំងអស់នេះធ្វើឱ្យចុះខ្សោយអំណាច និងលទ្ធភាពធ្វើអាជីវកម្មរបស់លោក Emmanuel Macron ក្នុងរយៈពេលបីឆ្នាំខាងមុខ ចំពេលដែលប្រទេសបារាំងកំពុងជួប ប្រទះនឹងបញ្ហាប្រឈមធំៗជាបន្តបន្ទាប់ទាំងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ