(VOVWORLD) - នាថ្ងៃទី ២២ មិនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ទី ២៤ មិនា។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការដំបូងនៅវៀតណាមនិងជាដំណើរទស្សនកិច្ចលើកទី ២ នៅអាស៊ីអាគ្នេយ៌ (ក្រោយ ឥណ្ឌូណេស៊ី) របស់លោក Moon Jae-in គិតតាំងពីទទួលដំណែងនាខែឧសភាឆ្នាំ ២០១៧។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងកាន់តែអភិវឌ្ឍន៍ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមវិភាគទានជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងនាពេលខាងមុខ។
ការបោះជំហានថ្មីមួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង (vov.vn) |
វៀតណាមនិងកូរ៉េខាងត្បូងបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ២២ ធ្នូ ឆ្នាំ ១៩៩២។ ប្រទេសទាំងពីរទើបនឹងរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ ទិវា បង្កើតទំនាក់ទំនងការទូត (១៩៩២-២០១៧)។ នាបច្ចុប្បន្នវៀតណាមនិងកូរ៉េខាង ត្បូងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រតាំងពីឆ្នាំ ២០០៩ មក។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាឆ្នាំ ២០១៤។
ជំហានអភិវឌ្ឍ៍យ៉ាងសកម្មនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងតាំងពីពេលបានបង្កើតមកពេលនេះបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ពិសេស ក្នុងទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ច កូរ៉េខាងត្បូងបានក្លាយទៅជាវិនិយោគិនបរទេសធំបំផុតនៅ វៀតណាម។ ឥឡូវនេះ ប្រភពទុនវិនិយោគរបស់កូរ៉េខាងត្បូងចូលមកវៀតណាម ទទួលបានជាង ៥២ ពាន់លានដុល្លា។ ប្រទេសនេះក៏ឈរលំដាប់ថ្នាក់ទី២ លើ វិស័យផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការសំរាប់វៀតណាមដែលភាគច្រើនលើវិស័យរដ្ឋបាល អប់រំ ការគ្រប់គ្រងធនធានទឹកនិងហេដ្ឋារចនាសម្ព័ន្ធ។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង ទំហំពាណិជ្ជកម្មទ្វេភាគីមានជំហានរីកចំរើនសំខាន់។ នាឆ្នាំ ២០១៧ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៦១ ពាន់ ៥ រយលានដុល្លា កើនឡើង ១៦ ពាន់ ៥ រយលានដុល្លា បើប្រៀបនឹងឆ្នាំ ២០១៦។ ក៏ក្នុងឆ្នាំ ២០១៧ ដែរ កូរ៉េ ខាងត្បូងក្លាយទៅជាទីផ្សារនាំចូលហូសកំរិតធំបំផុតរបស់វៀតណាម។ វាយតំលៃ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Lee Hyuk បានចាត់ទុកថា៖
«កត្តាជួយឲ្យទំនាក់ទំនងទ្វេភាគីទទួលបានកំណើនខ្លាំងក្លាដូច្នេះគឺការជះឥទ្ធិ ពលវិជ្ជមាននៃរចនាសម្ព័ន្ធសេដ្ឋកិច្ចជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជាពិសេស មានសហគ្រាសកូរ៉េខាងត្បូងជាច្រើនដែលធ្លាប់បានវិនិយោគនៅចិន ឥឡូវនេះ បានផ្លាស់ទៅទិសវិនិយោគចូលមកវៀតណាមវិញ។ ជាងនេះទៅទៀតវៀតណាមមានប្រភពធនធានមនុស្សវ័យក្មេងដែលមានថ្វីដៃខ្ពស់និងឧស្សាហព្យាយាមនោះគឺកូរ៉េខាងត្បូងប្រកបបច្ចេកទេសជួរមុខលើពិភពលោក។ ការគួបផ្សាំយ៉ាងជិតស្និទ្ធឧត្តមភាពនៃប្រទេសនិមួយៗបានជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឡើងទំនាក់ទំនងដ៏សែនសំខាន់។»
ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក៏មាន ការជះឥទ្ធិពលពីភាពស្រដៀងគ្នាក្នុងវប្បធម៌សង្គមដែរ។ នាប៉ុន្មានឆ្នាំកន្លងទៅ កូរ៉េខាងត្បូងងើបឡើងជាទីផ្សារផ្តល់ភ្ញៀវទេសចរយ៉ាងធំរបស់វៀតណាម (ឈរលំដាប់ថ្នាក់ទី ២ បន្ទាប់ពីចិន)។ នាឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងមកទស្សនាវៀតណាមទទួលបាន ២ លាន ៥ រយនាក់ កើនឡើង ១២៨% បើរប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ លើវិស័យពលកម្ម ប្រទេសនេះជាទីផ្សារធំទី ២ ដែលវៀតណាមបញ្ជូនពលករទៅធ្វើការនៅឯបរទេស។ ម្យ៉ាងវិញទៀត កូរ៉េខាងត្បូងមានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពសំរាប់ការបណ្តុះ បណ្ដាលប្រភពធនធានមនុស្សរបស់វៀតណាមផងដែរ។ អតីតអនុរដ្ឋមន្ត្រីក្រ សួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Nguyen Torng Dam បានវាយតំលៃថា៖
«យើងខ្ញុំសប្បាយរីករាយដោយសារទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ។ សាលាវិជ្ជាជីវៈចំនួន ៥ ដែលកូរ៉េខាងត្បូងបានផ្តល់ជំនួយវៀតណាមដើម្បីបណ្តុះបណ្ដាលវិជ្ជាជីវៈ កំពុងធ្វើសកម្មភាពល្អ ហើយយើងមានគោលបំណងថា៖ កូរ៉េខាងត្បូងយកចិត្ត ទុកដាក់ផ្តល់ជំនួយ ODA ដើម្បីជួសជុលសាលាវិជ្ជាជីវៈមួយចំនួនទៀត។ នាពេលខាងមុខ ភាគីទាំងពីរនឹងពិចារណាបើកទូលាយកិច្ចសហប្រតិបត្តិការលើ វិស័យជួយសង្រោះសង្គម ទប់ទល់នឹងចំនួនប្រជាជនកាន់តែចាស់និងជួយឧបត្ថម្ភ ជនពិការ។»
ដំណើរទស្សនកិច្ចអះអាងនូវគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង
បន្ទាប់ពីឡើងកាន់ដំណែងនាខែឧសភាឆ្នាំ ២០១៧ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in មានគោលការណ៍ជំរុញយ៉ាងខ្លាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍និរន្តរភាព កែទម្រង់គោលនយោបាយកិច្ចការបរទេស បង្កើនទំនាក់ទំនងជាមួយមហាអំណាចនានា ផ្តោតសំខាន់ទៅលើការអនុវត្តគោលនយោបាយឆ្ពោះទៅទិសខាងត្បូងដោយមានគោលដៅជាអាស៊ាននិងឥណ្ឌានាំកិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងក្រុមមហាអំណាចំនួន ៤ គឺ អាមេរិកចិនជប៉ុននិងរុស្ស៊ី។ វៀតណាមជាប្រទេសទី ២ ក្នុងប្លុកអាស៊ានដែលប្រធានាធិបតី Moon Jae-in មកបំពេញទស្សនកិច្ចគិតតាំងពីពេលទទួលដំណែងមក។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីវិធានការជាក់ស្តែងដម្បីជំរុញខ្លាំងថែមទៀតទំនាក់ទំនងនយោបាយនិងការទូត។ ភាគីទាំងពីក៏ចេញសេចក្តីថ្លែងការណ៍រួម ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរណ៍និងវប្បធម៌។ ក្នុងឱកាសនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងនឹងអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ វៀតណាម-កូរ៉េខាងត្បូងផងដែរ។
វាយតំលៃអំពីយថាទស្សន៍សហប្រតិបត្តិការទ្វេភាគី ឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងប្រចាំនៅវៀតណាម លោក Lee Hyuk បានបញ្ជាក់ថា៖
«ខ្ញុំមានសុទិដ្ឋិនិយមអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។ ដោយសារ មានសញ្ញាវិជ្ជមានបានឆ្លុះបញ្ចាំងប្រការនេះ។ សហគ្រាសកូរ៉េខាងត្បូងជាច្រើននៅវាយតំលៃវៀតណាមជាទីកន្លែងវិនិយោគងាយស្រួលបំផុតហើយរលកវិនិយោគរបស់កូរ៉េខាងត្បូងចូលមកវៀតណាមនៅមានតទៅទៀតបន្ទាប់។ ទោះបីជានាបច្ចុប្បន្ន ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមអភិវឌ្ឍន៍ដ៏ល្អប្រសើរបើប្រៀបនឹងអតីតកាលក្តី ប៉ុន្តែ ខ្ញុំគិតថា នោះមិនទាន់ជាដំណាក់កាលល្អបំផុតទេ។ ខ្ញុំជឿជាក់ថា យើងនឹងបន្តនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយ។»
ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានរយៈពេល ២៥ ឆ្នាំចាប់បដិសន្ធិនិង អភិវឌ្ឍន៍។ សង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ ប្រធានាធិបតី Moon Jae-in លើកនេះ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបន្ត ទទួលការបោះជំហានថ្មី សមស្របនឹងសក្តានុភាពសហប្រតិបត្តិការនៃភាគីទាំងពីរ៕