ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC):ដំណោះស្រាយសន្តិភាព ដោះស្រាយជំលោះសមុទ្រ
ANH HUYEN -  
(VOVworld)-ការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)រវាងអា
ស៊ាននិងចិនកំពុងមានសញ្ញាវជ្ជមាន ខណៈពេលដែលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់នៃ
ភាគីទាំងពីរបានមានជំនួបនៅថៃ និងរួមគ្នាអះអាងនូវការ ប្តេជ្ញាចិត្តចាប់ផ្តើមដំ
ណើរ ការនេះយ៉ាងឆាប់ៗ។ ទោះបីជាសាធារណមតិបានពិនិត្យឃើញថាត្រូវ
ចំណាយរយៈពេលច្រើនដើម្បី សំណុំឯកសារកតិ្តយុគ្គនេះទើបអាចសម្រេចបាន
ក្តី ប៉ុន្តែ នេះក៏ត្រូវបានចាត់ទុកជាការ ចាប់ផ្តើមដ៏សែនសំខាន់ ក្នុងដំណើការ
ស្វែងរកដំណោះស្រាយសន្តិភាពនៅសមុទ្រខាងកើត។
|
ជំលោះនៅសមុទ្រខាងកើតអាចនឹងបានដោះស្រាយ
(រូបថតៈ Internet) |
ក្នុងព្រឹត្តការណ៌ថ្មីបំផុត នាថ្ងៃទី៣០តុលា ប្រកាសបន្ទាប់ពីកិច្ចប្រជុំមិនផ្លូវការមុនសន្និសីទកំពូលអាស៊ាន បណ្តាមន្រ្តីជាន់ខ្ពស់អាស៊ាននិងចិនបានរួម ក្នាអះអាងនូវសារៈសំខាន់នៃការអនុវត្តយ៉ាងត្រឹមត្រូវនិងគ្រប់គ្រាន់ សេចក្តីថ្លែងការអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានអនុម័ត
នាឆ្នាំ២០០២ ក៏ដូចជា ការខំប្រឹងប្រែង ដើម្បីចាប់ផ្តើមពិភាគ្សាអំពី ដំណើការកសាង
ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) ក្នុងរយៈពេល ឆាប់បំផុត។ ប្រធាន
កណៈប្រតិភូថៃ លោក Sihasak Phuangketkeow បានឲ្យ ដឹងថាភាគីទាំងពីរទទួល
បានការឯកភាពដ៏សែនសំខាន់និងមានការយកចិត្តទុកដាក់រួមក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។ ពីព្រោះថា ទំនាក់ទំនងអាស៊ានចិន មិនត្រឹមតែនាំ
មកនូវផលប្រយោជន៌ឲ្យភាគីទាំងពីរ ប៉ុណ្ណោះទេថែមទាំងជាសសរសំខាន់សម្រាប់
សន្តិភាព ស្ថិរភាពក្នុងតំបន់ទៀតផង។ រីឯអគ្គលេខាធិការអាស៊ាន លោកSurin
Pitsuwan បានអះអាងនាថ្ងៃទី៣១តុលាថាចិននិងអាស៊ានកំពុងសម្តែងនូវ “មនសិ
ការចាំបាច់១” ក្នុងការខំប្រឹងប្រែងបន្ធូស្រាលភាពតានតឹង។ដោយហេតុនេះ ពេល
វេលានេះ ជាឱកាសដើម្បីអាស៊ានមានការតភ្ជាប់ ជម្រុញ កិច្ចចរចារជាមួយចិន។
នាសព្វថ្ងៃ COC ត្រូវបានបណ្តាប្រទេសអាស៊ាន សម្រេចរាល់កត្តាជាសារវ័ន និង
ត្រៀមរៀបចំយកមកពិភាគ្សាជាមួយចិន បន្ទាប់នោះនឹង ដាក់ជូនសន្និសីទកំពូល
អាស៊ានដែលប្រព្រឹត្តទៅនៅកម្ពុជាជាចុងខែវិច្ឆិការ នេះ។
គោលគំនិតអំពី COC សំរាប់ដំបន់ត្រូវបាននាំចេញ ក្នុងសេចក្តីថ្លែងការ
អាស៊ានឆ្នាំ១៩៩២។ ប៉ុន្តែត្រូវចំណាយអស់រយៈពេល១០ឆ្នាំចលនាចរចារដល់ឆ្នាំ
២០០២នៅរាជធានីភ្នំពេញ-កម្ពុជា រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ាននិងចិនទើបនឹងធ្វើដំណើរបានពាក់កណ្ដាលផ្លូវជាមួយការឯកភាពអនុម័តលើ DOC។
និងក៏ត្រូវចំណាយអស់រយៈពេលជិត១០ឆ្នាំក្រោយមកដែរនៅសន្និសីទ Bali ឥណ្ឌូ
នេស៊ីនាខែកក្កដាឆ្នាំ២០១១ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិនទើបនឹងទទួល
បានការឯកភាពនិងអនុម័តជាផ្លូវការលើគោលការណ័ណែនាំអនុវត្ត DOC។ ទោះ
បីត្រូវបានចាត់ទុកជាការបោះជំហានក្នុងដំណើរការគ្រប់គ្រងជំលោះក្តីប៉ុន្តែ DOC
មិនទប់ស្កាត់បានរាល់ភាពតានតឹងលើសមុទ្រខាងកើតឡើយ។ ពីព្រោះសមុទ្រ
ខាងកើតតាំងពីមុនមកដើរតួនាទីសំខាន់ពិសេសអំពីសេដ្ឋកិច្ចនិងតួនាទីយុទ្ធ
សាស្ត្រចំពោះបណ្ដាប្រទេសក្នុងដំបន់និងនាបច្ចុប្បន្នសារៈសំខាន់របស់វាបាន
ហួសចេញពីក្របខ័ណ្ឌដំបន់និងទាក់ទាញការយកចិត្តទុកដាក់របស់ប្រទេសជា
ច្រើន។
និងក្រោយរយៈពេល១០ឆ្នាំអនុវត្តសេចក្តីថ្លែងការណ៍ DOC នោះ DOC បានបង្ហាញបណ្ដាកំហិតពីព្រោះ DOC ត្រឹមតែជាការបង្ហាញអំពីកិច្ចសន្យានយោបាយរវាងបណ្ដាប្រទេស ទន្ទឹមនឹងនោះវាក៏គ្មានយន្តការមួយធានាអនុវត្តយ៉ាងម៉ត់ចត់ឡើយ។ ដូច្នេះ ការកសាងឯកសារមួយមានចរិតលក្ខណៈ ខ្ពស់ជាងដើម្បីដោះស្រាយបណ្ដាជំលោះនៅសមុទ្រខាងកើតជាការទាមទាចាំ
បាច់រវាងបណ្ដាប្រទេសអាស៊ាននិងចិនក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ប៉ុន្តែតាម
បណ្ដាអ្នកវិភាគថា ដើម្បីការចរចារអំពីCOC រវាងអាស៊ាននិងចិនទៅដល់ទីដៅគឺ
ជាដំណើរមួយដ៏វែងដែលត្រូវខំប្រឹងប្រែងកសាងទំនុកទុកចិត្តរបស់ភាគីទាំងពីរ។ អាស៊ាននិងចិនត្រូវឯកភាពអំពីបញ្ហាធំៗចំនួន៣គឺធ្វើយ៉ាងម៉េចកំណត់បានក្រប
ខ័ណ្ឌដំបន់ជំលោះ ដំបន់គ្មានជំលោះ កំណត់ច្បាស់បណ្ដាសកម្មភាពមិនបានអនុញ្ញាតនិងយន្តការឃ្លាំមើលដោះស្រាយជំលោះ។ ដើម្បីដោះស្រាយរាល់ការលំបាកក្នុងការកសាង COC ត្រូវមានសុច័ន្ទះសហប្រតិបត្តិការរបស់ភាគីនានា
ដែលមានសិទ្ធិផលប្រយោជន៍នៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់សមុទ្ររបស់អ.ស.បឆ្នាំ១៩៨២។ ប្រសិនបើបណ្ដាភាគីមិន
ឯកភាពបានលើខ្លឹមសារនេះ COC ក៏នៅត្រឹមតែជាសេចក្តីថ្លែងការនយោបាយ
ស្ម័គចិត្តដូចជា DOC តែប៉ុណ្ណោះ។
ឆ្នាំនេះ អាស៊ាននិងចិនបានរំលឹកខួបលើកទី១៥ទិវាបង្កើតទំនាក់ទំនងដៃគូរ និងពីបំរែបំរួលនាបច្ចុប្បន្ន សាធារណៈមតិសង្ឃឹមថាភាំគីទាំងពីរនឹងទទួលបានការ
ចាប់ផ្ដើមសំខាន់និងនាំចេញបានសេចក្តីថ្លែងការរួមយ៉ាងចាប់រហ័សអំពីការកសាង
COC ដាក់ជូនសន្និសីទកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនៅ
កម្ពុជា។ នេះនឹងជាការបោះជំហានសំខាន់ឆ្ពោះទៅខឿនសន្តិភាពចីរភាពនៅ
សមុទ្រខាងកើត៕
ANH HUYEN