ការរង ប៉ះពាល់ នៃការដែលទីភ្នាក់ងារ S&Pទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ប្រទេសចំនួន ៩ នៅក្នុងតំបន់ចាយលុយ អឺរ៉ូ

S&P បាន​សម្រេច​ទម្លាក់​ចំណាត់ថ្នាក់​បំណុល​របស់បារាំង ពីថ្នាក់
 AAA(ខ្ពស់ជាងគេបំផុត) ធ្លាក់​មួយ​កាំ មកនៅ​ត្រឹម AA+។ក្នុងពេល
នោះប្រទេស​អ៊ីតាលីអេស្ប៉ាញ ព័រទុយហ្កាល់ និង​ស្ហ៊ីប (Chypre) ត្រូវ​
គេ​ទម្លាក់​ចំណាត់ថ្នាក់​រហូតដល់​ទៅ​ពីរកាំ។លើកលែងតែ អាល្លឺម៉ង់
 រក្សា​ចំណាត់ថ្នាក់​ AAA របស់ខ្លួន​ដដែល។ទោះបីជារដ្ឋមន្រ្តីហិរញ្ញវត្ថុ
បារាំង​ Francois Baroinបានខំធ្វើឲធូស្រាលកំាររងប៉ះពាល់នៃការដែល
បារាំង ត្រូវ​ទម្លាក់ចំណាត់ថ្នាក់ក្នុងពេលនិយាយថាប្រការនេះមិនម៉ែន
ជាប្រការល្អទេតែក៍មិនមែនជាគ្រោះមហន្តរាយដែរ។ប៉ុន្តែក្នុងការពិត
ជាក់ស្តែងប្រការនេះបានជះឥទ្ឋិពលយ៉ាងខ្លាំងទៅលើចិត្តសាស្រ្ត។
នោះគឹទីផ្សាមូលបត្តជាច្រើនធ្លាក់ចុះ។នៅអាមេរិកសន្ទស្ស​ Dow Jones
 ថយចុះ១,១%​  Nasdaq 1,06%​  សន្ទស្ស​ EURO Stoxx1.26%   CAC​
របស់ បារាំង​ ថយចុះ១,១២%។ល។ការរងផលប៉ះពាល់អាក្រក់បំផុត
 ក្នុងការដែល បារាំង ត្រូវ​ទម្លាក់​ចំណាត់ថ្នាក់គឺជាភ័ស្តុតាងច្បាស់នៃ
វិបត្តិប្រាក់បំណុលសាធារណះនៅតំបន់នេះកំពុងឡើងកាំជណ្តើរ។
ទោះបីជា បាត់កំរិតថ្នាក់ខ្ពស់ជាងគេក៍ដោយក៍បារាំងនៅបានខ្ចីប្រាក់
ដោយការប្រាក់ទាបលើទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែក្នុងឆ្នាំនេះ​បារាំងអាចខ្ចី
ប្រាក់ ដោយការប្រក់ខ្ពស់ជាងពេលដែល​ Paris ផ្សាយប័ណ្ណជាតិ។
បណ្តាប្រទេសនិងអង្គភាពអាជីវកម្មនៅអឺរ៉ុបនឹងជួបការលំបាកជាច្រើន
ដោយសារគ្មានប្រភពហិរញ្ញវត្ថុនិងកញ្ចប់ជួយសង្រោះពីរដ្ឋាភិបាលទៀត
ទេ។ ទន្ទឹមនឹងនោះ​ ការដែលបារាំងត្រូវទម្លាក់ពិន្ទុឥណទាន​បានបំផ្លាញ
តុល្យភាពទុនដ៏ស្តួចស្តើងរវាងបារាំងនឹងអាលឺមង់។បន្ទាប់ពី​ S &Pប្រកាស
ទម្លាក់ចំណាត់ថ្នាក់ទំនុកទុកចិត្តរបស់ប្រទេសអឺរុបជាច្រើន  អធិកាបតី
អាលឺមង់​ Angela Maerkel បានសន្យាជំរុញខ្លាំងកំណែទំរង់តំបន់ចាយប្រាក់
អឺរ៉ូ​ ហើយសង្កត់ធ្ងន់ថា៖​ “​យើងកំពុងប្រឈមមុខនឹងការសាកល្បង​ត្រូវ
អនុវត្តយ៉ាងឆាប់រហ័សសន្ធិសញ្ញាហិរញ្ញវត្ថុ​​​នឹងយើងត្រូវធ្វើយ៉ាងដាច់ខាត។យើងក៏នឹងយកចិត្តទុកដាក់ជាពិសេសដល់ការដាក់មូលនិធិអឺរ៉ុបដើម្បី
ស្ថិរភាពហិរញ្ញវត្ថុឲ្យដំណើរការកាន់តែឆាប់កាន់តែល្អ។ប្រការនេះ
គឺសំខាន់ណាស់ដើម្បីដណ្តើមយកទំនុកទុកចិត្តរបស់បណ្តាវិនិយោគិន”។ក្នុងកាលទេសះដែលទ្វីបអឺរ៉ុបស្ទើតែទាំងអស់រួមមានប្រទេសនៅក្នុង​នឹងនៅខាងក្រៅតំបន់ចាយប្រាក់អឺរ៉ូត្រូវប្រឈមមុខនឹងកំលាំងសម្ពាធកា
ត់បន្ថយការចាយវាយជាច្រើនថែមទៀត ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចសង
បំណុល​​។នឹងរហូតមកដល់ពេលនេះពេលដែលបណ្តាអ្នកកសាងគោល
នយោបាយ​ EU នៅតែមិនទាន់រកបាននូវ​សំលេងរួមដែលទាក់ទិនដល់
គោលនយោបាយសេដ្ឋកិច្ច​សំដៅទប់ទល់នឹងគ្រោះវិប័ត្តប្រាក់បំណុល​
នេះការដែល S & P ​ទម្លាក់ចំណាត់ថ្នាក់ឥណទាន​ចំពោះប្រទេសអឺរ៉ុប​ជា
ច្រើន គឺមិនម៉ែនជាប្រការចៃដន្យទេ​។គ្រាន់តែប្រការផលវិបាកនេះគឺមក
ពីការធ្លាក់ចំណាត់ថ្នាក់ដែលធ្វើឲ្យខឿនសេដ្ឋកិច្ចអឺរ៉ុបត្រូវបាត់ទំនុកទុកចិត្ត
។វិប័ត្តប្រាក់បំណុលអឺរុបដេលមិនទាន់រកឃើញនូវច្រកចេញនេះនឹងកាន់
តែធ្ងន់ធ្ងរថែមទៀតបើសិនជាបណ្តាថ្នាក់ដឹកនាំអឺរុបនៅតែមិនទទួលបាន
ការព្រមព្រៀងចាំបាច់ ១នៅក្នុងកិច្ចប្រជុំនាចុងខែនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ