ការសន្ទនាជារបៀបល្អបំផុតដើម្បីធានាសិទ្ធិមនុស្ស
THU HOA -  
(VOV) /  
|
បញ្ហាសិទ្ធិមនុស្សនៅវៀតណាមជានិច្ចកាលបានគោរព |
(VOV World)_ជំនួបសន្ទនាស្ដីពីសិទ្ធិមនុស្សរវាងវៀតណាមនិងអាមេរិក
លើកទី ១៧ បានប្រារព្វឡើង នាថ្ងៃទី ១២ មេសា នៅទីក្រុងហាណូយ។ បណ្ដា
ជំនួបសន្ទនាស្ដីពីសិទ្ធិមនុស្សដូច្នេះត្រូវបានរៀបចំឡើងនៅប្រទេសទាំងពីរ ក្នុង
រយះពេលច្រើនឆ្នាំកន្លងមក ក្នុងបំណងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក
រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក។ ប៉ុន្តែ ប្រការគួរអោយ
សោកស្ដាយថាមុនពេលប្រព្រឹត្តទៅជំនួបជំនួបសន្ទនានេះ រដ្ឋសភាអាមេរិកបាន
បើកពិធីសួរដេញដោល ជាមួយមូលហេតុគឺស្រាវជ្រាវមតិផ្សេងៗស្ដីពីស្ថានភាព
ជាក់ស្ដែង និងសំណុំឯកសារសិទ្ធិមនុស្សវៀតណាម។ ការងារនេះដូចជាការ
សម្ដែងអន់ខ្សោយរបស់បណ្ដាអង្គការ បុគ្គលមិនមានសុឆ័ន្ទះ ប្រើរបៀប
សិទ្ធមនុស្សដើម្បីប្រឆាំងជំទាស់វៀតណាម។
ប្រសិនបើ ស្រាវជ្រាវថន្ថែមមតិឃ្លាំមើលផ្សេងៗដោយឯករាជ ស្ដីពីសិទ្ធិ
មនុស្សវៀតណាម គឺ សមាសភាពចូលរួមពិធីសួរដេញដោល ដោយរដ្ឋសភា
អាមេរិក រៀបចំឡើង នាថ្ងៃទី ១១ មេសា ឆ្នាំ ២០១៣ នៅអាមេរិក ត្រូវមានបណ្ដា
សកម្មជន ដំណាងអង្គការ បុគ្គលតាមដានសិទ្ធិមនុស្សមានការទទួលខុសត្រូវ
និងមានយល់ដឹង ជាពិសេសត្រូវធានាបានចរិតលក្ខណះបរានុម័ត្ត និងគំនិត
ឯករាជ។ ប៉ុន្តែក្នុងពិធីសួរដេញដោល នេះ ជាបណ្ដាជនដែលមានស្នាដៃបំប្លែង
មូលបង្កាច់អំពីបញ្ហាសិទ្ធិមនុស្សនៅវៀតណាម ដូចជា÷ huynh Van Ai, Joh Sifton,
Tran Tien …ជាដើម។
ចំណុចមួយគួឲ្យនិយាយថែមទៀតគឺការដែលគណៈកម្មាធិការកិច្ចការ
បរទេសរដ្ឋសភាអាមេរិកដែលបានរៀបចំជាច្រើនលើកច្រើនសាររបស់ដែលហោ
ថា “សម័យសួដេញដោល” អំពីបញ្ហាសិទ្ធិមនុស្សវៀតណាមបានសឲ្យឃើញចរិតលក្ខណៈមិនបរានុម័តអំពីបញ្ហាសិទ្ធិមនុស្សរបស់វៀតណាម។ ប្រការនេះបាន
បង្ហាញច្បាស់គឺមុននឹង “សម័យសួដេញដោល” លោក Christ Smith ប្រធានអនុគណៈកម្មាការសិទ្ធិមនុស្សរបស់គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា
អាមេរិកបានឲ្យដឹងថា“សម័យសួដេញដោល”នឹងផ្តោតសំខាន់ដល់ការរំលោភលើសិទ្ធិមនុស្សដែលវៀតណាមបានដំណើរការ ជាពិសេសគឺសិទ្ធិសេរីភាពខាង
ជំនឿសាសនានិងជាតិសាសន៍។ ជាច្បាស់ណាស់ថាទង្វើទាំងនេះ ដើម្បីគោលដៅ
ផ្សេង។ នោះគឺសិទ្ធិមនុស្សដើម្បីបំរើឲ្យឧបាយកោលប្រឆាំងនឹងវៀតណាម។
សិទ្ធិមនុស្សជាបញ្ហាធំមួយមានចរិតលក្ខណៈមនុស្សសាស្ត្រសង្គមដែល
មនុស្សលោកជានិច្ចកាលឆ្ពោះទៅដើម្បីអនុវត្តយ៉ាងក្រប់គ្រាន់ជាង។ យល់ច្បាស់
អំពីប្រការនេះទាំងភាគីអាមេរិកនិងវៀតណាមគិតតាំងពីពេលប្រក្រតីទំនាក់ទំនង
នាឆ្នាំ១៩៩៥មក បានរៀបចំការសន្ទនាចំនួន១៦និងកំពុងដំណើរការសន្ទនាលើកទី១៧អំពីបញ្ហាសិទ្ធិមនុស្ស។ នៅបណ្ដាសម័យសន្ទនានេះ អាមេរិកនិង
វៀតណាមបានផ្លាស់ប្តូរដោយស្មោះត្រង់អំពីបណ្ដាបញ្ហាដែលភាគីនីមួយៗយក
ចិត្តទុកដាក់ក្នុងវិស័យប្រជាធិបតេយ្យសិទ្ធិមនុស្ស។ មិនត្រឹមតែភាគីអាមេរិកបានបង្ហាញរាល់ការចាប់អារម្មណ៍ទាក់ទិនដល់បញ្ហាសិទ្ធិមនុស្សនោវៀតណាម
ប៉ុណ្ណោះទេថែមទាំងវៀតណាមក៏លើកឡើងការព្រួយបារម្មណ៍ចំពោះបញ្ហា
សិទ្ធិមនុស្សនៅអាមេរិកទៀតផង។ បណ្ដាវង់សន្ទនាសិទ្ធិមនុស្សវៀតណាមនិង
អាមេរិកពីមុនមកបានប្រព្រឹត្តទៅក្នុងបរិយាកាសស្មោះត្រង់សមភាពនិងគោរព
គ្នាទៅវិញទៅមកសំដៅបន្ថយគំលាតការខ្វែងគំនិតបង្កើនការយល់ដឹងអំពីបញ្ហា
សិទ្ធិមនុស្សនៅប្រទេសនីមួយៗ។
ដូច្នេះ ការសន្ទនាគឺចាំបាច់និងពីមុនមកវាជានិច្ចកាលជាចរន្តសំខាន់ក្នុងការបន្ថយគំលាតខុសប្លែកអំពិសិទ្ធិមនុស្សរវាងវៀតណាមនិងអាមេរិកត្រូវបាន ស្ថាប័នមានសម័ត្ថកិច្ចនៃប្រទេសទាំងពីរអនុវត្តម៉ឺងម៉ាត់ក្នុងច្រើនឆ្នាំកន្លងមក
សំដៅឈានទៅកសាងក្របខ័ណ្ឌទំនាក់ទំនង “ដៃគូរកសាងមិត្តភាពនិងសហប្រតិបត្តិការលើច្រើនវិស័យលើមូលដ្ឋានសមភាពគោរពគ្នាទៅវិញទៅមកមានផលប្រយោជន៦ដូចគ្នា” រវាងវៀតណាមនិងអាមេរិក។ និងដូច្នេះទោះបីបណ្ដាអង្គការបុគ្គលមិនសុច័ន្ទះជាមួយវៀតណាមបំប្លែងដោយចេតនាអំពីបញ្ហា
សិទ្ធិមនុស្សរបស់វៀតណាម ខំប្រឹងប្រែងរៀបចំបណ្ដាព្រឹត្តការតាមបែប “សួដេញ
ដោល” ដើម្បី “បង្កើនការយកចិត្តទុកដាក់ដល់វៀតណាម”យ៉ាងណាក៏ដោយ ក៏ពិបាកអាចផ្លាស់ប្តូរបានចរន្តសន្ទនាសមស្របជាមួយផលប្រយោជន៍នៃប្រទេស
ទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងអាមេរិកកំពុងបានហូរយ៉ាង
ខ្លាំងក្លានេះ៕
THU HOA
-VOV