(VOVworld)-បក្សកុម្មុយនិស្តវៀតណាមបានបង្កើតនាថ្ងៃទី៣កុម្ភៈឆ្នាំ១៩៣០។ការ
បង្កើតបក្សនេះជារបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម។ ក្នុងដំ
ណាក់កាលបច្ចុប្បន្ន ការងារកសាងបក្សដោយផ្សាភ្ជាប់ជាមួយការរៀនសូត្រសតិ
អារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញជាការងារចាំបាច់
សម្រាប់កម្មាភិ បាលនិងបក្ខជនម្នាក់ៗ។ ការរៀនសូត្រក៏ត្រូវបានអនុវត្តដោយ
ព្រមៗគ្នាត្រូវបានរៀប ចំផែនការទុកជាមុនផងនិងត្រូវធានាលក្ខណៈច្នៃប្រឌិត
ផងដែរ។
|
កសាងបក្សដោយផ្សាភ្ជាប់ជាមួយការរៀនសូត្រនូវសតិអារម្មណ៍ សីលធម៌និងរចនា បទលោកប្រធានហូជីមិញ |
ដំណោះស្រាយត្រូវបានដាក់ចេញគឺត្រូវសមស្របជាមួយនឹងមុខងារ ភារកិច្ច
របស់ស្ថាប័ននីមួយៗនិងសមស្របជាមួយសមត្ថភាពរបស់កម្មាភិបាលនិងបក្ខជន
ម្នាក់ៗ។ការងារកសាងបក្សដោយផ្សាភ្ជាប់ជាមួយការរៀនសូត្រនិងធ្វើតាមសតិ
អារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញដែលបានអនុវត្តពី
មជ្ឈឹមរហូតដល់តំបន់។
ពង្រីកខ្ពស់នូវតួនាទីរបស់ប្រព័ន្ធចាត់តាំងនិងគណៈកម្មាធិការបក្សគ្រប់
ជាន់ថ្នាក់
ពង្រីកខ្ពស់នូវតួនាទីរបស់ប្រព័ន្ធចាត់តាំងនិងគណៈកម្មាធិការបក្សគ្រប់ជាន់
ថ្នាក់។នេះជាដំណោះស្រាយសំខាន់ចម្បង ដើរតួនាទីសម្រេចផ្ទាល់ទៅលើប្រសិទ្ធ
ភាពនៃការអនុវត្តប្រកបដោយជោគជ័យការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍
សីលធម៌និងរចនាបទរបស់លោកប្រធានហូជិមិញក្នុងស្ថាប័ននីមួយៗនិងក្នុងកម្មាភិ
បាល បក្ខជនម្នាក់ៗ។តាមនោះ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ កម្មាភិបាលនិង
បក្ខជនដើរតួនាទីសំខាន់សម្រាប់ការលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៅតាម
ស្ថាប័នរៀងៗខ្លួន។ អគ្គលេខាបល្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu
Trong អញ្ជើញសង្កត់ធ្ងន់ថា៖
“យើងត្រូវប្តេជ្ញានិងជម្រុញខ្លាំងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី៤នីតិ
កាលទី១១ស្តីពីការកសាងបក្សដោយផ្សាភ្ជាប់ជាមួយការរៀនសូត្រសតិអារម្មណ៍
សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ។ ជាពិសេស ផ្តោតសំខាន់លើការ
បញ្ជាណែនាំការផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពនិងលក្ខណៈជាក់ស្តែងនៃការងារ
រៀបចំកម្មាភិបាលនិងការវាយតម្លៃកម្មាភិបាលផងដែរ”។
បង្កើនសមត្ថភាពដឹកនាំរបស់បក្ស
បង្កើនសមត្ថភាពដឹកនាំរបស់បក្ស។នេះជាដំណោះស្រាយមានចរិតលក្ខណៈ
លោតផ្លោះ ជាកម្លាំងចលករក្នុងដំណើរការផ្សាភ្ជាប់ការកសាងបក្សជាមួយការ
ជម្រុញខ្លាំងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់
លោកប្រធានហូជីមិញ។សាស្រ្តចារ្យរង បណ្ឌិត Nguyen Thi Phuong Hoa ប្រធាន
នាយកដ្ឋាននិងជាប្រធានផ្នែកទទួលបន្ទុកការងារអនុវត្តសារាចររបស់ការិយា
ល័យនយោ បាយស្តីពីការ “បន្តជម្រុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌
របស់លោកប្រធាន ហូជីមិញ” នៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបាន
ចាត់ទុកថា៖
“ថ្នាក់ដឹកនាំនិងបក្ខជនម្នាក់ៗគប្បីលើកកំពស់ការទទួលខុសត្រូវរបស់ខ្លួន
និងធ្វើជាគំរូជួរមុខផងដែរ។ ធ្វើយ៉ាងម៉េចឲ្យសតិអារម្មណ៍ សីលធម៌និងរចនាបទ
លោកហូជីមិញប្រែក្លាយទៅជាគ្រឹះរឹងមាំជាក់ស្តែងក្នុងជីវភាពរស់នៅសង្គមនិង
វប្បធម៌ របស់ជនវៀតណាម។ ធ្វើយ៉ាងម៉េចឲ្យបក្សទាំងមូល ប្រជាជនទាំងមូល
និងកងទ័ព ទាំងមូលទទួលបានមនសិការកាន់តែជ្រាលជ្រៅថែមទៀតអំពីខ្លឹម
សារនៃតម្លៃធំធេងរបស់ សតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធាន
ហូជីមិញ”។
ជម្រុញខ្លាំងការភ្ញាក់រលឹករៀនសូត្រនិងហាត់ពត់លត់ដំក្នុងបក្ខជន
ម្នាក់ៗ
ជម្រុញខ្លាំងការភ្ញាក់រលឹករៀនសូត្រនិងហាត់ពត់លត់ដំក្នុងបក្ខជនម្នាក់ៗ។
នេះជាដំណោះស្រាយដើរតួនាទីស្នូលក្នុងប្រព័ន្ធដំណោះស្រាយទាំងមូល។ ពង្រីក
ការភ្ញាក់រលឹកក្នុងជួរកម្មាភិបាល បក្ខជនម្នាក់ៗចំពោះការរៀនសូត្រនិងហាត់ពត់លត់
ដំតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ គឺត្រូវផ្លាស់
ប្តូរថ្មីទាំងរូបភាពនិងរបៀបទាក់ទងផងដែរ។ លោក Mai Van Ninh អនុប្រធាន
គណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈឹមបានឲ្យដឹងថា៖
“គំរូឆ្នើមគឺសុទ្ធតែរៀនសូត្រទាំងស្រុងដោយស្ម័គ្រចិត្តតាមលោកប្រធានហូជី
មិញ។ ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញជាការងារ
ប្រចាំនិងចាំបាច់របស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់និងរបស់សង្គមទាំងមូល
ផងដែរ”។
ឈានចូលដំណាក់កាលថ្មី កម្មាភិបាលនិងបក្ខជនម្នាក់ៗ និងប្តេជ្ញាកសាង
បក្សស្អាតស្អំ រឹងមាំដោយឥតឈប់ឈរ។ ជាពិសេស លើកកំពស់សមត្ថភាពដឹកនាំ
និងការតស៊ូរបស់បក្សដើម្បីសក្តិសមជាមួយនឹងទំនុកទុកចិត្តរបស់ប្រជាជន៕