គ្រោះអាសន្នកើតមានឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
ANH HUYEN -  
(VOVworld)-សភាពការណ៍នៅឧបទ្វីបកូរ៉េកាន់តែឡើងកំដៅពីមួយថ្ងៃទៅមួយ
ថ្ងៃខណៈដែល នាពេលថ្មីៗនេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្ត
បាញ់បង្ហោះគ្រាប់មីស៊ីល ឆ្លងទ្វីបពីនាវាមុជទឹកហើយធ្លាក់ក្នុងតំបន់កំណត់ដែន
អាកាសរបស់ជប៉ុននៅលើសមុទ្រ ជប៉ុន។នេះជាការបាញ់បង្ហោះគ្រាប់មីស៊ីល
លើកទី៣ គិតតាំងពីដើមឆ្នាំមក សំដៅឆ្លើតតប សកម្មភាពរវាងអាមេរិកជាមួយ
សម្ព័ន្ធមិត្តក្នុងតំបន់ ដោយក្រុងព្យុងយ៉ាងបានចាត់ទុកថា ជា សកម្មភាពបង្កររឿង
ហេតុនិងគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ ការបាញ់បង្ហោះ គ្រាប់មីស៊ីលនេះ
វាយតម្លៃថាទទួលបានជោគជ័យ ប៉ុន្តែវាក៏នាំមកការព្រួយបារម្ភយ៉ាងខ្លាំង
សម្រាប់សហគមន៍អន្តរជាតិផងដែរ។
|
ការបាញ់បង្ហោះគ្រាប់មីស៊ីពីនាវាមុជទឹករបស់ព្យុងយ៉ាង |
នាថ្ងៃទី២៤សីហា ស.ប.ប.ក បានបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបពី
នាវាមុជទឹក ។ ការបាញ់សាកល្បងលើកទីបីនេះទទួលបានជោគជ័យដោយបាន
ហោះក្នុងចម្ងាយ ៥០០ គីឡូម៉ែត្រមុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន។ លើកទី១
ត្រូវបានបាញ់នាថ្ងៃទី២៣មេសាដោយ បរាជ័យ។ក្នុងការបាញ់ជាលើកទី២នាថ្ងៃ
ទី៩កក្កដា គ្រាប់មីស៊ីលត្រូវផ្ទុះនៅរយៈកំពស់១០ គីឡូម៉ែត្រ។
យោងតាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញ ការបាញ់គ្រាប់មីស៊ីលប្រភេទ
នេះជាសក្ខីកម្មដែលបញ្ជាក់យ៉ាងច្បាស់ពីការបោះមួយជំហានទៅមុខអំពីបច្ចេក
វិទ្យាបាញ់ គ្រាប់មីស៊ីល ហើយអាចដាក់ពង្រាយគ្រាប់មីស៊ីលបាញ់រំលងទ្វីបយុទ្ធ
សាស្ត្រនាពេលខាងមុខ។
ការព្រមានមោះមុតនិងកាយវិការឆ្លើយតបយ៉ាងរឹងមាំ
ការដែលក្រុងព្យុងយ៉ាងបាញ់សាកល្បងគ្រាប់មីស៊ីលយុទ្ធសាស្ត្រគឺចំទៅនឹង
ពេលប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេសត្រីភាគីជប៉ុន-ចិន-កូរ៉េខាងត្បូងនៅ
ក្រុងតូក្យូនាព្រឹកថ្ងៃទី២៤ សីហា។នេះជាសន្និសីទត្រីភាគីដំបូងរបស់រដ្ឋមន្ត្រីការ
បរទេសនៃប្រទេសទាំងបីចាប់តាំងពីខែ មិនាឆ្នាំ២០១៥មក ដែលក្នុងនោះមាន
ខ្លឹមសាស្តីពីការអនុវត្តប្រតិកម្មរបស់អន្តរជាតិចំពោះ សកម្មភាពអភិវឌ្ឍន៍គ្រាប់
មីស៊ីលឆ្លងទ្វីបរបស់ស.ប.ប.ក។មុននោះ នាថ្ងៃទី២២សីហា ព្យុង យ៉ាងបានមាន
ប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធ “អ្នកការពារ សេរី
Ulchi” ដោយមានការចូលរួមរបស់ទាហានចំនួន៧៥ពាន់នាក់។
ប្រតិកម្មរបស់ព្យុងយ៉ាងត្រូវបានចាត់ទុកថា ខ្លាំងបំផុតតាំងពីមុនមក ព្រោះ
ថា ខុសជា មួយរាល់ការធ្វើសមយុទ្ធមុនៗ ក្នុងទ្រង់ទ្រាយនៃសមយុទ្ធលើកនេះ
អាមេរិកបានដាក់ពង្រាយ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer
មួយក្រុម ព្រមទាំងភ្នាក់ងារជាង៣០០នាក់។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកថែមទាំង
ដាក់ពង្រាងប្រព័ន្ធមីស៊ីលប្រភេទការពារ (THAAD) នៅក្នុងស្រុកកោះ Seongju
របស់កូរ៉េខាងត្បូង។ធ្វើការឆ្លើយតបនឹងសកម្មភាព ពោលខាងលើ ព្យុងយ៉ាងបាន
ប្រកាសយ៉ាងរឹងមាំថា ខ្លួនត្រៀមជាស្រេចប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារទៅលើ
កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងត្បូងនិងអាមេរិក។ក្នុងពេលជាមួយ គ្នានោះ
ដើម្បីទប់ទល់នឹងសកម្មភាពរបស់ព្យុងយ៉ាង សេអ៊ូលក៏បានប្រញាប់ប្រញាល់រៀប
ចំ ផែនការការពារ។ ពីម្សិលមិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park
Geun-hye បាន បញ្ជាឲ្យកងទ័ពរបស់ខ្លួនរក្សាស្ថានភាពត្រៀមប្រយុទ្ធក្នុងកម្រិត
ខ្ពស់បំផុត ព្រមទាំងបើកកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីសំដៅនាំចេញវិធានការទប់ទល់
នឹងសមត្ថភាពនុយក្លេអ៊ែរនិងគ្រាប់មីស៊ីល កំពុងកើតមានឡើងរបស់ព្យុងយ៉ាង។
ឧបទ្វីបកូរ៉េឈានចូលដំណាក់កាលថ្មីពោរពេញដោយគ្រោះថ្នាក់
តាមទស្សនៈរបស់អ្នកជំនាញការច្រើនរូបថា ស្ថានភាពលើឧបទ្វីបកូរ៉េកំពុង
មានបម្រែ បម្រួលគួរឲ្យព្រួយបារម្ភ។មូលហេតុនៃការកើនឡើងភាពតានតឹងគឺមក
ពីគោលនយោបាយ បង្កើនការទប់ទល់របស់អាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់និង
ការធ្វើប្រងើយកន្ទើយចំពោះការ ព្រមាននិងបទដាក់ទណ្ណកម្មរបស់ក្រុមប្រឹក្សាសន្តិ
សុខអ.ស.បពីភាគីស.ប.ប.ក។ ប្រការគួរ ឲ្យបារម្ភមួយទៀតគឺ តាមអ្នកជំនាញការ
ថា បច្ចុប្បន្ន ព្យុងយ៉ាងមានលទ្ធភាពទប់ទល់នឹងរាល់ការឈ្លានពានរបស់អានុភាព
អមិត្ត។ ហើយការបាញ់បង្ហោះប្រកបដោយជោគជ័យគ្រាប់មី ស៊ីលឆ្លងទ្វីបពីនាវា
មុជទឹកធម្មតានាថ្ងៃទី២៤សីហានោះ បានបង្ករលក្ខណៈងាយស្រួល សម្រាប់ព្យុង
យ៉ាងមានលទ្ធភាពពេញលេញបំពាក់គ្រាប់មីស៊ីលឲ្យក្រុមនាវាមុជទឹករបស់ខ្លួន
នាពេលអនាគតនិងអភិវឌ្ឍន៍ប្រភេទនាវាមុជទឹកថ្មីទំនើបជាង។
ច្បាស់លាស់ថា លទ្ធភាពបង្កើតគ្រាប់មីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់សា
ធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្លាយជាការពិតហើយវិធានការសម្រាប់
រារាំងសកម្មភាពរបស់ ព្យុងយ៉ាងមិនទាន់មានសុពលភាពជាក់ស្តែងទេ។តាមនោះ
វិធានការសន្តិភាព កាយវិការគ្មាន យោធាគឺគប្បីត្រូវបានសហគមន៍អន្តរជាតិផ្តោត
ការយកចិត្តទុកដាក់ ដើម្បីបន្ធូស្រាលបរិយា កាសតានតឹងនៅតំបន់នេះ ព្រោះថា
ប្រសិនបើគ្មានការអត់ធ្មត់របស់ភាគីនានានឹងមាន ផលវិបាលដែលមិនអាចទាញ
ទុកជាមុន៕
ANH HUYEN