ចំណងមិត្តភាពវៀតណាម-ឡាវ៖ជាងពាក់កណ្ដាលសតវត្សស្មោះត្រង់

(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទាំងនៅប្រទេសវៀតណាមនិងឡាវបានកំ ពុងប្រព្រឹត្តទៅសកម្មភាពជាច្រើន រំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង៤០ឆ្នាំចុះហត្ថលេខាលើ អនុសញ្ញាមិត្តភាព (ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧)។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទាំងនៅប្រទេសវៀតណាមនិងឡាវបានកំពុងប្រព្រឹត្តទៅសកម្មភាពជាច្រើន រំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព (ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧)។ ជាងណាក់កណ្ដាលសតវត្សកន្លងទៅ ចាប់ពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត ហើយ៤០ឆ្នាំ ទំនាក់ទំនងនេះបានបង្ហាញដោយអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងវៀតណាម-ឡាវ ត្រូវបានអះអាងជាទំនាក់ទំនងរួមសុខរួមទុក្ខស្លាប់រស់ជាមួយគ្នា។ 

        ឡាវនិងវៀតណាម ជាប្រទេសជិតខាងមានភូមិផងរបងជាមួយគ្នា ផឹកទឹកទន្លេមេគង្គជាមួយគ្នា និងមាន ទំនាក់ទំនងជិតស្និទ្ធិជាមួយគ្នាតាំងពីយូណាស់មកហើយ ដោយរួមគ្នាតស៊ូប្រឆាំង រំដោះប្រទេសជាតិ។ 

ចំណងមិត្តភាពវៀតណាម-ឡាវ៖ជាងពាក់កណ្ដាលសតវត្សស្មោះត្រង់ - ảnh 1

ចំណងមិត្តភាពវៀតណាម-ឡាវ៖ជាងពាក់កណ្ដាលសតវត្សស្មោះត្រង់

ទំនាក់ទំនងពិសេស កម្រមានក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិ

        “ ក្នុងប្រវត្តិសាស្ត្របដិវត្តន៍ពិភពលោក ដែលមានគំរូជាច្រើនអំពីស្មារតីអន្តរជាតិអធនក្តី ប៉ុន្តែ គ្មាននៅ ឯណា ឬពេលណា មានចំណងសាមគ្គីភាព រួមគ្នាតស៊ូប្រយុទ្ធប្រឆាំងពិសេស យូរអង្វែង និងលើគ្រប់ជ្រុងជ្រោយ ដូច្នេះឡើយ។នេះជាការអះអាងរបស់ប្រធានបក្សប្រជាជនបដិវត្តន៍ឡាវ លោក Kayson Phomvihan ក្នុងពេលថ្លែងមតិស្ដីអំពីទំនាក់ទំនងវៀតណាម-ឡាវ -ទំនាក់ទំនងរវាងបណ្ដាសមមិត្ត រួមសុខរួមទុក្ខជាមួយគ្នា ដណ្ដើមជ័យជំនះពីជំហានមួយទៅជំហានមួយទៀត ហើយទៅដល់ជោគជ័យចុងក្រោយ។

          បន្ទាប់ពីពេលវៀតណាមសម្រេចបុព្វហេតុ ឯកភាពប្រទេសជាតិ និងសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវបានបង្កើតនាឆ្នាំ១៩៧៥ ទំនាក់ទំនងវៀតណាម-ឡាវ បានប្តូរទៅដំណាក់កាលថ្មី។ នេះជាទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ហើយសក្ខីភាពរស់រវើកគឺអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ វៀតណាម-ឡាវ ដែលបានចុះហត្ថលេខានាថ្ងៃទី ១៨ កក្កដាឆ្នាំ១៩៧៧។ ប្រធានសមាគមមិត្តភាព ឡាវ-វៀតណាម លោក Vilayvonge Budakhame បានអះអាងថា៖

          “ ខ្ញុំគិតថា៖លើពិភពលោកនេះគ្មានទំនាក់ទំនងណាពិសេស ដូចជាទំនាក់ទំនងរវាងវៀតណាមនិងឡាវ។បណ្ដាសមមិត្តថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជានិច្ចកាលយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចដើម្បីរក្សាទំនាក់ទំនងនេះ អប់រំជំនាន់វ័យក្មេង យល់ដឹងបន្ថែមអំពីទំនាក់ទំនងប្រពៃណីនៃប្រទេសទាំងពីរ។”

          តាមអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានសន្យាសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយសម្បូររុងរឿង។ នេះជាមូលដ្ឋានមួយដើម្បីប្រទេសទាំងពីរបើកទូលាយទំនាក់ទំនង លើគ្រប់វស័យ ពីនយោបាយ ការពារជាតិ សន្តិសុខ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំនិងបណ្ដុះបណ្ដាល។ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជានិច្ចកាលដើរតួនាទីសំខាន់ជួរមុខ ដោយមានគោលបំណងគឺជាកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍របស់វិស័យផ្សេងៗ។ លោក Ta Minh Chau អនុប្រធានសមាគមមិត្តភាពវៀតណាម-ឡាវ បានអោយដឹងថា៖

          “ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ជាច្រើន រួមគ្នាសហប្រតិបត្តិការដើម្បីលើកកំពស់ប្រសិទ្ធភាព អោយសមស្របជាមួយកំរិតទំនាក់ទំនងនយោបាយ សក្ដានុភាពនិងឧត្តមភាពរបស់ប្រទេសទាំងពីរ។ នាបច្ចុប្បន្ន ឡាវបានអនុម័តអោយគំរោងការណ៍វិនិយោគចំនួនជាង៤០០សំរាប់សហគ្រាសវៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ និងឆ្នាំ  ២០១៦  ទទួលបាន៨២៣លានដុល្លារអាមេរិក។”

          ទន្ទឹមនឹងវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាល សន្តិសុខការពារជាតិ ក៏បានប្រទេសទាំងពីរជំរុញខ្លាំងដែរ។ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅតាមរយៈពិធីសាររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀត ណាម  បានជួយឧបត្ថម្ភឡាវបណ្ដុះបណ្ដាលកម្មាភិបាលចំនួន១៤ពាក់នាក់ នៅគ្រប់កំរិតនិងវិស័យ។

ចំណងមិត្តភាពវៀតណាម-ឡាវ៖ជាងពាក់កណ្ដាលសតវត្សស្មោះត្រង់ - ảnh 2ចំណងមិត្តភាពវៀតណាម-ឡាវ៖ជាងពាក់កណ្ដាលសតវត្សស្មោះត្រង់ 

ពង្រឹងនិងពង្រីកទំនាក់ទំនងជានិច្ច

        ឆ្នាំ២០១៧ ជាឆ្នាំពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ គូសសញ្ញា ៥៥ឆ្នាំ បង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំ ចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ។សកម្មភាពមិត្តភាពជាច្រើន បាននិងកំពុងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ។ នៅក្នុងជំនួបប្រាស្រ័យ ពិភាក្សាថ្នាក់ជាន់ខ្ពស់ ភាគីទាំងពីរសុទ្ធតែអះ អាងថា៖នឹងយកចិត្តទុកដាក់ គោរព និងលៃទុកអាទិភាពទាំងឡាយចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀយណាម-ឡាវ និងចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ត្រូវពង្រឹងនិងពង្រីកជានិច្ច។ នៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ វៀតណាម ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotu បានសង្កត់ធ្ងន់ថា៖

“ ទោះបីជាស្ថានភាពអន្តរជាតិ តំបន់មានបំរ៉ែបំរួលស្មុគ្រស្មាញ និងឆាប់រហ័សក្តី ប៉ុន្តែចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម-ឡាវ នៅបន្តបានពង្រឹងនិងពង្រីកលើគ្រប់វិស័យដើម្បីភាពសម្បូររុងរឿងសំរាប់ប្រជាជាតិទាំងពីរ។ យើងខ្ញុំសូមសន្យាថានឹងរួមជាមួយសមមិត្តវៀតណាម បន្តការពារនិងពូនជ្រុំអោយទំនាក់ទំនងនេះ ចំណងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ-វៀតណាម។”

ដោយមានការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការរក្សានិងជំរុញទំនាក់ទំនងប្រពៃណី ដ៏កម្រមាន រវាងឡាវនិងវៀតណាម លើកកំពស់ទំនាក់ទំនងនេះអភិវឌ្ឍន៍ឡើងកំរិតថ្មី។ ធ្វើអោយទំនាក់ទំនងនេះកាន់តែស៊ីជំរៅនិង បើកទូលំទូលាយថែមទៀត តាមរយៈសកម្មភាបជាក់ស្ដែងនានា។នោះជារបៀបដែលបានប្រទេសទាំងពីរជ្រើស រើសអនុវត្តក្នុងក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅ ចាប់ពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត និង ៤០ឆ្នាំ  ចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ