ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

(VOVWORLD) -នាថ្ងៃទី២០កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា តាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២កក្កដា មានអត្ថន័យប្រវត្តិសាស្ត្រពិសេស  និងជាព្រឹត្តិការណ៍គូសសញ្ញាសំខាន់ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែជាក់ស្ដែងនិងប្រសិទ្ធភាពថែមទៀត។

នាថ្ងៃទី២០កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា តាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២កក្កដា មានអត្ថន័យប្រវត្តិសាស្ត្រពិសេស និងជាព្រឹត្តិការណ៍គូសសញ្ញាសំខាន់ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែជាក់ស្ដែងនិងប្រសិទ្ធ ភាពថែមទៀត។

ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1

ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាលើកទីពីររបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងតំណែងជាអគ្គលេខាបក្ស បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូង ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ធ្នូឆ្នាំ២០១១។ ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅ ក្នុងសភាពការណ៍ដែលវៀតណាមនិងកម្ពុជារៀបចំសកម្មភាពសំខាន់ជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត។

          វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជំរុញទំនាក់ទំនងជិតខាង មិត្តភាពជាមួយកម្ពុជា       

        ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា។ពិសេស មុននោះ ក្នុង” ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា២០១៧” នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា (ខែមេសាឆ្នាំ២០១៧) ដូចជាការអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយ របស់វៀតណាម គឺគោរពនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ និងម្ចាស់ការរួមវិភាគទានដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងនេះ។

          ប្រការនេះក៏បានបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាឆ្លើយតបតាមរយៈដំណើរទស្សនកិច្ចនៅវៀតណាម ដូច ជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុនសែន និងប្រធានរដ្ឋសភាសម្ដេចហេងតសំរិន នាខែមិថុនាកន្លងទៅ។

          តាមរយៈដំណើរទស្សនកិច្ចនានា ថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជា ជានិច្ចកាលអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

          “ ទោះបីជាជួបឧបសគ្គជាច្រើនថែមទាំង និងមានការឡើងចុះក្នុងប្រវត្តិសាស្ត្រក្តី ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងកម្ពុជា បានពង្រឹងនិងពង្រីកជានិច្ច។ នេះជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃដ៏ពិសិដ្ឋ និងនិរន្តរភាពរវាងប្រជាជាតិទាំងពីរ។ យើងជឿជាក់ថា ទោះបីជាស្ថានភាពក្នុងតំបន់និងលើពិភពលោកមានបំរ៉ែបំរួលយ៉ាងណាក្តី ប៉ុន្តែ វៀតណាម-កម្ពុជានៅបន្តបង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រិតបត្តិការលើគ្រប់វិស័យ ពូនជ្រុំអោយទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍ល្អប្រសើរថែមទៀត។”

ចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong  

កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅលើគ្រប់វិស័យ

        ជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា មានខ្សែព្រំដែនលើដីគោកប្រវែង ១១៣៧គីឡូម៉ែត្រ ផឹកទឹកទន្លេមេគង្គជាមួយគ្នា វៀតណាមនិងកម្ពុជា មិនគ្រាន់តែជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំង ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៀតផង។

          នៅវិស័យសេដ្ឋកិច្ច វៀតណាមជាដៃគូសេដ្ឋកិច្ចជួរមុខរបស់កម្ពុជា។នាបច្ចុប្បន្ន វៀតណាមមានគំរោងការណ៍ចំនួន២០០នៅកម្ពុជា ដោយមានទុនចុះបញ្ជីវិនិយោគទទួលបានជិត៣ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាមធ្យមទទួលបាន៣ពាន់លានដុល្លារអាមេរិក/ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងកំពុងខំប្រឹងប្រែងទទួលអោយបាន៥ពាន់លានដុល្លារអាមេរិក នាពេលខាងមុខនេះ។ តាមការតម្រង់ទិសគឺដល់ឆ្នាំ ២០២០ ប្រភពទុនវិនិយោគរបស់វៀតណាមនៅកម្ពុជា ទទួលបាន៦ពាន់លានដុល្លារអាមេរិក។ដើម្បីសម្រេចគោលដៅទាំងនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du បានអោយដឹងថា៖

          “ បណ្ដាសហគ្រាសត្រូវជំរុញខ្លាំងថែមទៀត សកម្មភាពម៉ាឃីតធីង ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីទំនិញ និងសេវាកម្មរបស់សហគ្រាស។ជំរុញខ្លាំងថែមទៀតសកម្មភាពជំរុញពាណិជ្ជកម្ម ដូចជា៖ផ្គត់ផ្គង់ព័ត៌មានអំពីទីផ្សារ មិត្តទំនិញសក្ដានុភាព រៀបចំផ្សារណាត់ បង្កលក្ខណះងាយស្រួលសំរាប់សកម្មភាពអាជីវកម្មរបស់ សហគមន៍ សហគ្រាសនៃប្រទេសទាំងពីរ។”

          ភាគីទាំងពីរបានរួមសហការអនុវត្តល្អបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីការពារជាតិសន្តិសុខ ធានារក្សាសណ្ដាប់ធ្នាប់ នយោបាយ សង្គមនៅប្រទេសនីមួយៗ។ វៀតណាមនិងកម្ពុជាក៏បានសកម្មរួមសហការអនុវត្តការងារខ័ណ្ឌសីម៉ា បោះបង្គោលព្រំដែនលើដីគោកផងដែរ។

          ៥០ឆ្នាំកន្លងទៅ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតមក ទោះបីជាជួបឧបសគ្គជាច្រើនក្តី ប៉ុន្តែចំណងសាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស បានអះអាងជាថ្មីម្តងទៀត នូវសុច័ន្ទះរបស់វៀតណាមនិងកម្ពុជា អំពីការពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងមិត្តភាព សាមគ្គីភាពដ៏ល្អប្រសើរជំរុញទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែស៊ីជំរៅនិងនិរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ