ចិន​និង​អូស្ត្រាលី​ខិតខំប្រឹងប្រែងផ្សាភ្ជាប់ឡើងវិញទំនាក់ទំនង

(VOVWORLD) - នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះជួយនាំទំនាក់ទំនងចិន-អូស្ត្រាលីវិលត្រឡប់ទៅរកសន្ទុះអភិវឌ្ឍជាវិជ្ជមានឡើងវិញ បន្ទាប់ពីជម្លោះដ៏ជ្រាលជ្រៅអស់រយៈពេល៣ឆ្នាំរវាងប្រទេសទាំងពីរលើបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្ម វិនិយោគរហូតដល់សន្តិសុខ និងនយោបាយ។
ចិន​និង​អូស្ត្រាលី​ខិតខំប្រឹងប្រែងផ្សាភ្ជាប់ឡើងវិញទំនាក់ទំនង - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping (ស្តាំ) និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese Albanese នៅទីក្រុងប៉េកាំង  (រូបថត៖ រ៉យទ័រ)

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះជួយនាំទំនាក់ទំនងចិន-អូស្ត្រាលីវិលត្រឡប់ទៅរកសន្ទុះអភិវឌ្ឍជាវិជ្ជមានឡើងវិញ បន្ទាប់ពីជម្លោះដ៏ជ្រាលជ្រៅអស់រយៈពេល៣ឆ្នាំរវាងប្រទេសទាំងពីរលើបញ្ហាជាច្រើនចាប់ពីពាណិជ្ជកម្ម វិនិយោគរហូតដល់សន្តិសុខ និងនយោបាយ។

ភាពតានតឹងពាណិជ្ជកម្ម - នយោបាយ

ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលីអស់រយៈពេលជាងមួយទសវត្សរ៍កន្លងទៅ។ គិតត្រឹមខែមិថុនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១២ ខែរវាងចិន និងអូស្ត្រាលីបានឈានដល់ជាង ៣០៣ ពាន់លានដុល្លារអាមេរិក ស្រូបយក ១/៣ នៃទំហំពាណិជ្ជកម្មសរុបរបស់អូស្ត្រាលី។ ចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់អូស្ត្រាលី ដែលស្រូបយកប្រមាណ ១/៣ នៃតម្លៃនាំចេញទំនិញសរុបរបស់ប្រទេសនេះ ហើយធំជាងដៃគូពាណិជ្ជកម្មធំបំផុតបូកសរុបទាំងបីរបស់អូស្ត្រាលីផងដែរ។ ជាពិសេសក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅ ករណីនាំចេញរបស់

អូស្ត្រាលីទៅកាន់ចិនមានល្បឿនមធ្យមជាង ១៧% ជារៀងរាល់ឆ្នាំ ហើយអូស្ត្រាលីតែងតែជាប្រទេសនាំចេញដោយអតិរេកពាណិជ្ជកម្មជាមួយចិនសម្រេចបានជិត ១០០ ពាន់លានដុល្លារអាមេរិកក្នុង ២០២១។ ចំពោះភាគីចិនវិញ អូស្ត្រាលីគឺជាទីផ្សារនាំចេញធំទី ១៣ របស់ប្រទេសនេះកាលពីឆ្នាំមុន ហើយជាប្រភពផ្គត់ផ្គង់រ៉ែដ៏សំខាន់ៗជាច្រើនដូចជា៖ រ៉ែដែក ធ្យូងថ្ម និងលីចូម។

ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្លងកាត់ភាពតានតឹងនៅដើមឆ្នាំ ២០២០ នៅពេលដែលរដ្ឋាភិបាលអូស្ត្រាលីរបស់អតីតនាយករដ្ឋមន្ត្រីលោក Scott Morrisson បានអំពាវនាវឱ្យបើកការស៊ើបអង្កេតអន្តរជាតិស្ដីពីប្រភពដើមនៃជំងឺរាតត្បាត Covid-19 ខណៈពេលដែលចិនកំពុងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ជម្លោះជាបន្តបន្ទាប់បានកើតមានឡើង ដូចជាការដែលអូស្ត្រាលីហាមប្រាមសម្ព័ន្ធក្រុមហ៊ុន Huawei របស់ចិនលុបចោលការចូលរួម គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" (BRI) របស់ចិន និងការជជែកវែកញែកលើបញ្ហាវិនិយោគ សន្តិសុខក្នុងតំបន់ ញាំងឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចុះ។ បន្ទាប់មកភាគីចិនបានដាក់ពង្រាយការរឹតបន្តឹងពាណិជ្ជកម្មជាបន្តបន្ទាប់លើការនាំចេញរបស់អូស្ត្រាលី ដូចជាធ្យូងថ្ម គ្រាប់ធញ្ញជាតិ ស្រាទំពាំងបាយជូ ឈើ ចេញការព្រមានទេសចរណ៍ទៅកាន់អូស្ត្រាលី ព្រមទាំងផ្អាករាល់ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ មក។

រក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគី

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែមានការយល់ដឹងអំពីតម្រូវការគឺត្រូវកែលម្អទំនាក់ទំនងទ្វេភាគីឲ្យបានឆាប់រហ័ស។ នៅអូស្ត្រាលី ចាប់តាំងពីពេលឡើងកាន់អំណាចកាលពីខែឧសភាឆ្នាំមុនមក នាយករដ្ឋមន្ត្រី លោក Anthony Albanese បានប្រកាន់ខ្ជាប់គោលនយោបាយ សន្ទនាសកម្មជាមួយចិន ដោយឈរលើគោលការណ៍៖ សហប្រតិបត្តិការនៅពេលដែលអាចធ្វើទៅបាន សន្ទនាប្រកបដោយការស្ថាបនា ប៉ុន្តែស្មោះត្រង់នៅពេលដែលចាំបាច់ ហើយមិនគេចវេសពីភាពខុសគ្នា។ ជាការឆ្លើយតប ចិនក៏បានម្ចាស់ការបន្តរាល់ទំនាក់ទំនងជាមួយ អូស្ត្រាលីនៅតាមរយៈវេទិកាពហុភាគី ជួយនាំទំនាក់ទំនងទ្វេភាគីកាន់តែកក់ក្ដៅជាបន្តិចម្តងៗចាប់តាំងពីចុងឆ្នាំមុន។

 កាលពីដើមឆ្នាំនេះ ចិនបានដកការរឹតបន្តឹង (មិនផ្លូវការ) ទាក់ទងនឹងការនាំចេញទំនិញមួយចំនួនរបស់អូស្ត្រាលីដូចជាធ្យូងថ្ម ហើយនាចុងខែតុលាកន្លងទៅ  ភាគីទាំងពីរបានផ្អាកជាផ្លូវការរាល់ជម្លោះនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការដែលចិនដាក់ពន្ធរហូតដល់ ២១៨% លើស្រាទំពាំងបាយជូររបស់អូស្ត្រាលី។ ហើយនាពេលថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានសម្រេចចិត្តមិនពិចារណាឡើងវិញការដែលក្រុមហ៊ុនចិន ជួលកំពង់ផែ Darwin របស់ប្រទេសនោះឡើយ។

បន្តសកម្មភាពវិជ្ជមានទាំងនេះ ដំណើរទស្សនកិច្ចទៅកាន់ចិនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានកត់សម្គាល់ថា ភាគីទាំងពីរបានបិទជាផ្លូវការនូវភាពតានតឹងក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំមានបំណងចង់កែលម្អទំនាក់ទំនងជាមួយចិនដោយការអត់ធ្មត់ ការពិចារណា និងការប្រយ័ត្នប្រយែងជាមួយនឹងវិធីសាស្ត្រស្ថាបនា។ មធ្យោបាយដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសនានាគឺចាំបាច់ត្រូវមានទំនាក់ទំនង និងការសន្ទនាប្រកបដោយមានការគោរពចំពោះប្រទេសនោះផងដែរ”។

ចិន​និង​អូស្ត្រាលី​ខិតខំប្រឹងប្រែងផ្សាភ្ជាប់ឡើងវិញទំនាក់ទំនង - ảnh 2នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងមតិក្នុងពិធីបើកពិព័រណ៍នាំចូលអន្តរជាតិរបស់ចិន (CIIE) នៅទីក្រុងសៀងហៃ ប្រទេសចិន  (រូបថត៖ Jin Liwang/Xinhua/AP)

ចំពោះភាគីចិនវិញ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា ការកែលម្អទំនាក់ទំនងជាមួយអូស្ត្រាលីក៏ស្ថិតក្នុងចំណោមផលប្រយោជន៍របស់ចិនផងដែរ ពោលគឺមិនត្រឹមតែដោយសារអូស្ត្រាលីជាដៃគូពាណិជ្ជកម្មដ៏ធំប៉ុណ្ណោះទេ ថែមទាំងការកែលម្អទំនាក់ទំនងជាមួយអូស្ត្រាលីនឹងជួយចិនបន្ធូរបន្ថយភាពតានតឹងជាមួយលោកខាងលិចនិយាយរួម ព្រមទាំងថែរក្សាស្ថិរភាពជាក់លាក់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីកន្លែងដែលប្រទេសជាច្រើនមានក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឥទ្ធិពលអវិជ្ជមាននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចនានា។ ទស្សនៈនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់នៅតាមរយៈប្រសាសន៍របស់ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី ៧ខែវិច្ឆិកាជាមួយនាយករដ្ឋមន្ត្រីលោក Anthony Albanese៖  “យើងបានឯកភាពគ្នាថា ប្រទេសយើងទាំងពីរចាំបាច់ត្រូវជួបប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នាយ៉ាងត្រឹមត្រូវ។ ទំនាក់ទំនងចិន-អូស្ត្រាលីប្រកបដោយតម្លាភាព និងស្ថិរភាពគឺដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ ឆ្លើយតបនឹងក្ដីរំពឹងទុករបស់ប្រទេសនានាក្នុងតំបន់។ ដូច្នេះ ប្រការដ៏សំខាន់គឺទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរចាំបាច់ត្រូវបោះជំហានទៅមុខ”។

យោងតាមក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា  ក្នុងបរិបទដែលពិភពលោកមានការប្រែប្រូលដែលមិនអាចទាយទុកជាមុនបានដូចបច្ចុប្បន្ន ការការដាក់ភាពមិនចុះសម្រុងគ្នា មួយអន្លើ រក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគី គឺជាអាទិភាពដ៏ធំរបស់ទាំងប្រទេសចិន និងអូស្ត្រាលី ព្រោះថាប្រទេសទាំងពីរកំពុងស្វែងរកគោលដៅយុទ្ធសាស្ត្រធំជាងក្នុងរយៈពេលវែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ