ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ធានានូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ

(VOVWORLD) -  សេរីភាពក្នុងការស្នាក់នៅគឺជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋដែលត្រូវបានទទួលស្គាល់ នៅក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋវៀត ណាម និងត្រូវបានបានចែងក្នុងបណ្តាឯកសារគតិយុត្តិស្តីពីការស្នាក់នៅ ដោយមានបទប្បញ្ញត្តិជាក់ស្តែង អំពីល័ក្ខខ័ណ្ឌនិងបែបបទសម្រាប់ការចុះបញ្ជីស្នាក់នៅ។ ច្បាប់ស្តីពីការស្នាក់នៅ (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ និងទើបចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ នោះ ពិតជាបានបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការបង្កើតលក្ខណៈងាយស្រួលក្នុងការបំពេញបែបបទរដ្ឋបាលសម្រាប់ប្រជាជន ជាពិសេស គឺសមស្របទៅនឹងដំណើរការផ្លាស់ប្តូរឌីជីថល ធ្វើកំណែទម្រង់បែបបទរដ្ឋបាល ធានាឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិសេរីភាពក្នុងការស្នាក់នៅ ដែលជាសិទ្ធិមូលដ្ឋានមួយរបស់ពលរដ្ឋ។

ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ធានានូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ - ảnh 1រដ្ឋសភាបោះឆ្នោតអនុម័តច្បាប់ស្តីពីការស្នាក់នៅ (ធ្វើវិសោធនកម្ម)  (ប្រភព៖ TTXVN)

ទន្ទឹមនឹងសិទ្ធិបោះឆ្នោត ឈរឈ្មោះបោះឆ្នោត សិទ្ធិមិនអាចរំលោភបំពានបានអំពីការស្នាក់នៅ អំពីជីរវភាពផ្ទាល់ខ្លួន សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន។ល។  គឺសេរីភាពនៃការស្នាក់នៅ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ គឺជាសិទ្ធិមនុស្ស សិទ្ធិរបស់ពលរដ្ឋ ដោយរដ្ឋវៀតណាមទទួលស្គាល់គោរពនិងការពារ។ ការគ្រប់គ្រងលំនៅដ្ឋានរបស់រដ្ឋ គឺទាក់ទងដោយផ្ទាល់ទៅនឹងសេរីភាពនៃការស្នាក់នៅរបស់ពលរដ្ឋ  ដូច្នេះ ការអនុវត្តជាក់ស្តែងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីពីសេរីភាពក្នុងការស្នាក់នៅនិងការគ្រប់គ្រងលំនៅដ្ឋានរបស់ពលរដ្ឋត្រូវបានរៀបចំឡើងស្របតាមទិសដៅនៃបទប្បញ្ញត្តិសាធារណៈនិងតម្លាភាព ការសម្រួលឯកសារ កាត់បន្ថយពេលវេលានិងការចំណាយ លុបបំបាត់បែបបទរដ្ឋបាលដែលបង្កភាពស្មុគស្មាញដល់ប្រជាជនក្នុងការអនុវត្តសិទ្ធិសេរីភាពស្នាក់នៅ។

អនុវត្តន៍គោលនយោបាយធ្វើទំនើបកម្មនិងសាមញ្ញនូវបែបបទរដ្ឋបាល ទាក់ទងនឹងការគ្រប់គ្រងប្រជាជន ទន្ទឹមនឹងធានាលក្ខណៈសាធារណៈនិងតម្លាភាពបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ពលរដ្ឋអនុវត្តន៍សេរីភាពក្នុងការស្នាក់នៅ ធានាលក្ខណៈសមកាលកម្មនិងឯកភាពក្នុងប្រព័ន្ធច្បាប់ ឆ្លើយតបតម្រូវការនៃការងារគ្រប់គ្រហរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គម សុក្រិដ្ឋប្រព័ន្ធច្បាប់ អំពីការស្នាក់នៅ ដើម្បីធានាលក្ខណៈសមស្របជាមួយនឹងគោលការណ៍កែទម្រង់រដ្ឋបាលនិងដំណើរការធ្វើសមាហរណកម្ម បើកទូលាយការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការអន្តរជាតិ  ក្នុងបរិបទនៃការជំរុញឧស្សាហូបនីយកម្មនិងទំនើបកម្មនៃប្រទេសជាតិ និងនិន្នាការបច្ចុប្បន្ននៃសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ពង្រឹងការធានាឱ្យបាននូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខនិងសណ្តាប់ធ្នាប់របស់រដ្ឋក្នុងស្ថានភាពថ្មី សម្រួលបែបបទរដ្ឋបាលទាក់ទងនឹងការចុះបញ្ជីទីលំនៅរបស់ពលរដ្ឋ ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ត្រូវបានរដ្ឋសភាវៀតណាមបង្កើតនិងអនុម័តជាផ្លូវការនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០។ ច្បាប់នេះបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ដោយមានបទប្បញ្ញត្តិជាច្រើន ដែលធានាបាននូវសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងខ្លឹមសារថ្មីៗជាច្រើន។

តាមនោះ ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ បានលុបចោលទម្រង់នៃការគ្រប់គ្រងប្រជាជនដោយសៀវភៅចុះបញ្ជីគ្រួសារ សៀវភៅស្នាក់នៅបណ្តោះអាសន្ននិងជំនួសដោយទម្រង់នៃការគ្រប់គ្រងដោយលេខអត្តសញ្ញាណផ្ទាល់ខ្លួនដែលធ្វើបច្ចុប្បន្នភាពព័ត៌មានលើមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជននិងមូលដ្ឋានទិន្នន័យស្តីពីការស្នាក់នៅ។ ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ជំនួសការគ្រប់គ្រងគេហដ្ឋាន (ទីលំនៅអចិន្រ្តៃយ៍ ទីលំនៅបណ្តោះអាសន្ន) ពីវិធីសាស្ត្រដោយសៀវភៅក្រដាស ទៅជាវិធីសាស្ត្រគ្រប់គ្រងទំនើប តាមរយៈបច្ចេកវិទ្យាព័ត៌មាន។ ជាក់ស្តែងគឺត្រូវបានគ្រប់គ្រងដោយប្រើលេខអត្តសញ្ញាណផ្ទាល់ខ្លួនដើម្បីចូលធ្វើបច្ចុប្បន្នភាពនិងកែសម្រួលលើមូលដ្ឋានទិន្នន័យជាតិអំពីចំនួន ប្រជាជនដែលដំណើរការលើអ៊ីនធឺណិត។ ព័ត៌មានអំពីទីលំនៅអចិន្រ្តៃយ៍និងបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋម្នាក់ៗ គឺសុទ្ធតែជាទិន្នន័យឌីជីថលដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងកែសម្រួលនៅលើមូលដ្ឋានទិន្នន័យជាតិ ស្តីពីចំនួនប្រជាជន និងមូលដ្ឋានទិន្នន័យជាតិស្តីពីទីស្នាក់នៅផងដែរ។

ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ក៏មិនកំណត់ពីលក្ខខ័ណ្ឌដោយឡែក នៅពេលចុះឈ្មោះសម្រាប់ការស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងទីក្រុងចំណុះមជ្ឈឹមទៀតឡើយ។ ផ្ទុយទៅវិញល័ក្ខខ័ណ្ឌនៃការចុះឈ្មោះស្នាក់នៅអចិន្រ្តៃយ៍ត្រូវបានអនុវត្តន៍តាមលក្ខណៈទូទៅ និងត្រូវបានឯកភាពនៅទូទាំងប្រទេស ដូចដែលមានចែងក្នុងមាត្រា ២១ នៃច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ ដោយបង្កើតឱ្យមានសមភាពក្នុងការគ្រប់គ្រងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំងអស់ ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការធានាសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋត្រូវបានចុះឈ្មោះសម្រាប់ការស្នាក់នៅអចិន្រ្តៃយ៍នៅក្នុងកន្លែងស្របច្បាប់ នៃការស្នាក់នៅដោយជួលឬខ្ចីគេស្នាក់នៅផងដែរ។ ប្រការនេះធានាបានល្អជាង នូវសិទ្ធិរស់នៅរបស់ពលរដ្ឋក្នុងល័ក្ខខ័ណ្ឌដែលពលរដ្ឋចុះឈ្មោះអចិន្រ្តៃយ៍នៅក្នុងទីលំនៅស្របច្បាប់ ដែលមិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ខ្លួន។ ប្រការនេះឆ្លុះបញ្ចាំងពីជំហានថ្មីមួយក្នុងការធានាសិទ្ធិសេរីភាពក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ផងដែរ។

ជាទូទៅ ច្បាប់ស្តីពីការស្នាក់នៅឆ្នាំ ២០២០ បានឆ្លុះបញ្ចាំងពីគោលការណ៍ទំនើបកម្មនិងធ្វើឱ្យ សាមញ្ញនូវបែបបទរដ្ឋបាល ទាក់ទងនឹងការគ្រប់គ្រងប្រជាជន ព្រមទាំងធានាឲ្យបានល្អជាង លក្ខណៈតម្លាភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋនៅពេលអនុវត្តន៍សេរីភាពក្នុងការស្នាក់នៅ។  ច្បាប់ក៏បានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ស្តីពីការស្នាក់នៅ ស្របតាមគោលការណ៍ធ្វ់កំណែទម្រង់រដ្ឋបាលនិងដំណើរការនៃការធ្វើសមាហរណកម្ម និងបើកទូលាយការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបរិបទដែលវៀតណាមបាននិងកំពុងជំរុញឧស្សាហូបនីយកម្ម ទំនើបកម្មជាតិនិងសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ