ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ

(VOVWORLD) - ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតគឺជាការប្រព័ន្ធភាវូបនីយកម្មប្រមូលផ្តុំនិងពង្រីកជាច្បាប់ការគ្រប់គ្រងសន្តិសុខបណ្តាញអ៊ីនធឺណែតរបស់វៀតណាម មុននេះ។ ច្បាប់មិនធ្វើមហន្តរាយទៅលើសន្តិសុខជាតិសណ្តាប់ធ្នាប់សង្គមសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការបុគ្គលទេ។ ច្បាប់ក៏សមស្របនឹងរដ្ឋធម្មនុញ្ញហើយមិនរារាំងការអនុវត្តបណ្ដាអនុសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិកនោះឡើយ។

 

ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ - ảnh 1 ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ

យោងតាមសន្ទស្សន៍អន្តរជាតិ វៀតណាមឈរលំដាប់ទី ១០០ លើពិភពលោកនិងឈរលំដាប់ថ្នាក់ចុងក្រោយក្នុងតំបន់អាស៊ានលើវិស័យសន្តិសុខលើបណ្តាញអ៊ីនធឺណែត។ កំរិតសន្តិសុខលើបណ្តាញអ៊ីនធឺណែតទាបបាន នាំទៅដល់ក្នុងឆ្នាំ ២០១៧ រាល់ បណ្ដាប្រព័ន្ធព័ត៌មាននៅវៀតណាម រងឥទ្ធិពលពីការវាយប្រហារលើបណ្តាញអ៊ីនធឺណែតចំនួន ១៥០០០ បង្កការខូច ខាតជិត ១២៣០០ ពាន់លានដុង។ នា ៥ ខែដើមឆ្នាំ ២០១៨ ស្ថាប័ន សមត្ថកិច្ចបានបញ្ជាក់ថា៖ មានការវាយប្រហារលើបណ្តាញអ៊ីនធឺណែតចំនួន ៤០៣៥ មកលើវៀតណាម។ ការបាត់បង់សុវត្ថិភាពកើនឡើង ៣០០% ជារៀង រាល់ឆ្នាំដែលធ្វើឲ្យវៀតណាមត្រូវប្រឈមមុខនឹងគ្រោះអាសន្នជាច្រើនពេលដែលឈានចូលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។

កសាងច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតជាទង្វើដ៏ត្រឹមត្រូវ

ក្នុងកាលៈទេសៈនោះ ការដែល វៀតណាមកសាងច្បាប់សន្តិសុខលើ បណ្តាញអ៊ីនធឺណែតគឺកាយវិការដ៏ត្រឹមត្រូវនិងចាំបាច់ដើម្បីត្រៀមខ្លួនជាស្រេចទប់ស្កាត់រាល់គ្រោះអាសន្នគំរាមកំហែងទៅលើសន្តិសុខលើបណ្ដាញអ៊ីនធឺណែត ការពារអធិបតេយ្យភាពផលប្រយោជន៍និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល។ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោកស្រី  Le Thi Thu Hang បានអះអាងថា៖

        «សន្តិសុខលើបណ្តាញអ៊ីនធឺណែតគឺជាបញ្ហាដ៏សែនសំខាន់ដែលជះ ឥទ្ធិពលទៅលើសន្តិសុខជាតិ។ នាប៉ុន្មានឆ្នាំកន្លងទៅនេះ សន្តិសុខលើបណ្តាញ អ៊ីនធឺណែតបានក្លាយទៅលើចំណាប់អារម្មណ៍ពិសេសនៃប្រទេសអង្គការក្នុង តំបន់និងអន្តរជាតិជាច្រើន។ បណ្ដាការវាយប្រហារទៅលើលំហអ៊ីនធឺណែតកំពុងរីករាលដាលយ៉ាងខ្លាំងទាំងខាងរូបសណ្ឋាននិងទ្រង់ទ្រាយផងដែលមានចរិតលក្ខ ណៈឆ្លងដែនជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើស្ថិរភាពសេដ្ឋកិច្ចនយោបាយនៃប្រទេស នានា។ ខណៈពេលនោះ ការខំប្រឹងប្រែងកែលំអសន្តិសុខលើបណ្តាញ អ៊ីនធឺណែតនៅជួបការលំបាកជាច្រើន ពិសេសគឺការខ្វះខាតយន្តការគត្តិយុត្តិនិង សមត្ថភាពធានាសន្តិសុខលើបណ្តាញអ៊ីនធឺណែត។ ដោយហេតុនេះ ការកសាង ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតគឺចាំបាច់ណាស់ក្នុងកាលៈទេសៈបច្ចុប្បន្ន។»

        ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ

        ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតគឺជាការប្រព័ន្ធភាវូបនីយកម្មប្រមូលផ្តុំនិងពង្រីកជាច្បាប់ការគ្រប់គ្រងសន្តិសុខបណ្តាញអ៊ីនធឺណែតរបស់វៀតណាម មុននេះ។ ច្បាប់នេះកែសម្រួលទំនាក់ទំនងលើបណ្តាញអ៊ីនធឺណែតសំដៅការពារសន្តិសុខជាតិសណ្តាប់ធ្នាប់សង្គមសិទ្ធិនិងផលប្រយោជន៍នៃបណ្ដាអង្គការបុគ្គល។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងយ៉ាងច្បាស់លាស់ក្នុងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយពីសម័យប្រជុំលើក ទី ៥ រដ្ឋសភានីតិកាលទី ៥។

        «ទ្រង់ទ្រាយកែសម្រួលនៃច្បាប់នេះរួមមានក្រុមស្នូលចំនួន ៣។ ទីមួយគឺ សន្តិសុខជាតិ ទីពីរគឺសណ្តាប់ធ្នាប់សង្គមនិងសិទ្ធិប្រយោជន៍ស្របច្បាប់នៃអង្គការ បុគ្គល។ ប្រការនេះមានន័យថា៖ ប្រសិនបើ យើងលំអៀងទៅលើសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សង្គម នោះគឺយើងរំលោភទៅលើសិទ្ធិសេរីភាពរបស់បុគ្គលក្នុងការទាក់ទងជាមួយព័ត៌មានឬសិទ្ធិប្រយោជន៍ស្របច្បាប់នៃបណ្ដា សហគ្រាសក្នុងការប្រើប្រាស់ព័ត៌មានដែរឬទេ? បញ្ហាទាំងនេះសុទ្ធតែត្រូវបានគិត គូដើម្បីធានាឲ្យបានមិនរំលោភលើសិទ្ធិសេរីភាពរបស់បុគ្គលទេ។ ច្បាប់នេះជួយ ប្រយុទ្ធប្រឆាំងនិងធ្វើចំណាត់ការទង្វើរំលោភច្បាប់លើបណ្តាញអ៊ីនធឺណែតជាស្នូល រីឯ សកម្មភាពស្រប់ច្បប់នឹងត្រូវបានការពារ។»

        ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតគ្មានការកំណត់ណាដែលរាំងស្កាត់ សិទ្ធិសេរីភាពបញ្ចេញមតិនិងសិទ្ធិសេរីភាពខាងសារព័ត៌មានរបស់ពលរដ្ឋឡើយ។ ការដែលច្បាប់រៀបលំអិតនូវទង្វើដែលត្រូវបានហាមឃាត់ក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនិងសិទ្ធិសេរីភាពខាងសារព័ត៌មានគឺជាការរំលោភលើច្បាប់ក្នុងក្រមច្បាប់ព្រហ្មទ័ណ្ឌ។ ស្តីពីបញ្ហានេះ សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោនៅមណ្ឌល Dong Nai បានសង្កត់ធ្ងន់ថា៖

        «ត្រូវអះអាងថា៖ ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតមិនរំលោភលើសេរីភាពបញ្ចេញមតិនិងសិទ្ធិសេរីភាពខាងសារព័ត៌មានរបស់ប្រជាពលរដ្ឋ ឡើយ។ ផ្ទុយទៅវិញ ច្បាប់បង្កលក្ខណៈងាយស្រួលក្នុងការប្រតិបត្តិតាមច្បាប់ នេះតាមការកំណត់ច្បាប់។ នណាក៏មានសិទ្ធិបញ្ចេញមតិយោបល់ ប៉ុន្តែ តាមការ កំណត់របស់ច្បាប់។ មានការកំណត់ច្បាប់ដើម្បីកែទម្រង់កាយវិការរវាងប្រជាពល រដ្ឋជាមួយប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋជាមួយសង្គមនិងរវាងពលរដ្ឋជាមួយរដ្ឋ ។»

       សមស្របនឹងរដ្ឋធម្មនុញ្ញនិងមិនរារាំងការអនុវត្តអនុសញ្ញាអន្តរជាតិ

       ច្បាប់សន្តិសុខលើបណ្តាញអ៊ីនធឺណែតគ្មានគោលដៅរាំស្កាត់វិនិយោគិន បរទេសឡើយ។ ផ្ទុយទៅវិញ ច្បាប់នេះមានគោលដៅជួយសកម្មភាពលើបណ្តាញអ៊ីនធឺណែតក្លាយទៅប្រសើរជាង។ ការបង្កើតការកំណត់ដ៏ម៉ឹងម៉ាត់លើបណ្តាញអ៊ីនធឺណែតចំពោះសហគ្រាសបរទេសពិចារណាយ៉ាងម៉ត់ចត់ថែមទៀតក្នុងពេលចូលរួមធ្វើសកម្មភាពអាជីវកម្មលើបណ្តាញអ៊ីនធឺណែតនៅវៀតណាម។ ការកសាងច្បាប់នេះក៏សមស្របនឹងរដ្ឋធម្មនុញ្ញព្រមទាំងមិនរារាំងការអនុវត្តបណ្ដាសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិកទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ