(VOV)_នាថ្ងៃទី៣០ មិនា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត សហភាពអន្តរសភាពិ
ភពលោក លើកទី១៣២ (IPU-132) បានប្រព្រឹត្តទៅកិច្ចប្រជុំនៃគណៈកម្មាធិការប្រជា
ធិបតេយ្យអំពីសិទ្ធិមនុស្ស។ នៅទីនេះ បណ្ដាសមាជិក សមាជិកាសភា បានអនុម័ត
លើសេចក្ដីសម្រេចចិត្ត៖ ច្បាប់អន្តរជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិ មិនធ្វើអន្តរា
គមន៍ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងសិទ្ធិមនុស្ស។ នេះគឺជាសេចក្ដី
សម្រេចចិត្តដ៏មានអត្ថន័យ ក្នុងសភាពការណ៍ ពិភពលោកកំពុងមានបំរ៉ែបំរួលដ៏
ស្មុគ្រស្មាញ។
សេចក្ដីសម្រេចចិត្ត៖ច្បាប់អន្តរជាតិ ក្នុងបញ្ហាអធិបតេយ្យភាពជាតិ មិនធ្វើ
អន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងសិទ្ធិមនុស្ស ត្រូវបានយក
មកពិភាក្សានៅមហាសន្និបាត IPU-132 ដែលក្នុងនោះបានអះអាងថាអធិបតេយ្យ
ភាពរបស់ប្រទេសនានា ជាគ្រឹះដ្ឋានសំខាន់សំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ
និងជាកត្តាសំខាន់នៃស្ថិរភាព។
សេចក្ដីសម្រេចចិត្តនេះក៏បានសង្កត់ធ្ងន់ដល់ការទទួលខុសត្រូវរបស់បណ្ដា
ប្រទេស ក្នុងការគោរព សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស មិន
រើសអើងក្រោមរូបភាពណាមួយ រវាងជាតិសាស្ត្រ សាសនា ភាសា ភេទ នយោ
បាយ…លៗ
បណ្ដាការលំបាកសាកល្បងកំពុងលេចចេញ
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពពិភពលោកមានបំរ៉ែបំរួលដ៏ស្មុគ្រស្មាញ។ នៅ
វេទិកាទ្វេភាគី ពហុភាគី ប្រទេសស្ទើតែទាំងអស់ចាត់ទុកថា៖ សន្តិភាព ស្ថិរភាពជា
បុព្វបទសំខាន់ ជាគ្រឹះដ្ឋានរឹងមាំអោយការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប៉ុន្តែ
ស្ថានភាពអស្ថិរភាព ជំលោះសាសនា ដែនដី កោះសមុទ្រ បណ្ដាសកម្មភាពនយោ
បាយអនុភាព ដោយមិនអើពើដល់ច្បាប់អន្តរជាតិ…លៗ កំពុងមាននិន្នាការកើន
ឡើង។ សាស្ត្រាចារ្យរង បណ្ឌិត Dang Dung Chi នាយកវិទ្យាស្ថានស្រាវជ្រាវសិទ្ធិ
មនុស្ស នៃសាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញ បានអោយដឹងថា៖
“ ការបណ្ដូរបណ្ដាក់សិទ្ធិមនុស្ស ដែលប្រទេស១មិនអនុវត្តបានត្រឹមត្រូវតាមការ
រំពឹងទុករបស់ប្រទេសដទៃទៀតនោះនឹងនាំមកនូវជំលោះនៅក្នុងផ្ទៃក្នុង។ យើង
ត្រូវអះអាងថា៖ សិទ្ធិមនុស្សជាតំលៃទូទៅ ជាបំណងប្រាថ្នា និងគោលដៅរបស់
ប្រទេសនានា ប៉ុន្តែបទដ្ឋានអំពីសិទ្ធិមនុស្សក៏ត្រូវផ្អែកទៅលើការអភិវឌ្ឍន៍របស់
ប្រទេសនិមួយៗដែរ។”
បង្កើនសកម្មភាពដើម្បីពិភពលោកសន្តិភាព១
ដោយប្រធានបទ៖ បណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព៖ប្រែពាក្យសំដីទៅជាទង្វើ
មហាសន្និបាតIPU-132 បាននាំចេញនូវភារកិច្ចដ៏ធំធេង នោះគឺការចែករំលែកគំនិត
និង សកម្មភាព ដើម្បីរួមចំណែកជំរុញការអនុវត្តបណ្ដាគោលដៅរួមរបស់មនុស្ស
លោក។ អនុវត្តតាមគោលដៅអំពីសកម្មភាពរបស់ IPU ក្នុងរយៈពេល១៣០ឆ្នាំកន្លង
ទៅ IPU-132 កំពុងបង្ហាញតួនាទីជាវេទិកាសភាពហុទិសសំខាន់បំផុតលើពិភព
លោក មានការរួមវិភាគទានសកម្ម និងធំធេងសំរាប់សន្តិភាព កិច្ចសហប្រតិបត្តិការ
អភិវឌ្ឍន៍ ប្រជាធិបតេយ្យ វឌ្ឍនភាព សមភាពសង្គម និងបណ្ដាសិទ្ធិមនុស្ស។ ប្រ
ធាន IPU លោក Saber Choudhury បានអះអាងថា
“ សន្តិភាព និងការអភិវឌ្ឍន៍ជាបញ្ហាសំខាន់របស់ពិភពលោក។ ប្រសិនបើគ្មាន
សន្តិភាព គឺមិនមានការអភិវឌ្ឍន៍។ IPUក្នុងតួនាទីជាអង្គការសភាពិភពលោក១ ជួយ
បង្កើនការសន្ទនា នាំសមាជិកសភាខិតមកជិតគ្នាថែមទៀត ដើម្បីចែករំឡែកបទពិ
សោធន៍អំពីការងាររក្សារសន្តិភាព។”
|
ប្រ ធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung |
ជាប្រទេស១ ត្រូវរងផលប៉ះពាល់ជាច្រើន ពីសង្គ្រាម បានជា វៀតណាមគោរ
ពតំលៃនៃសន្តិភាព ជានិច្ចកាលប្រកៀកស្មារជាមួយបណ្ដាសមាជិក IPU ខំប្រឹងប្រែង
អស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីគោលដៅរួម អំពីការអភិវឌ្ឍន៍ចីរភាព ពង្រឹង
អធិបតេយ្យភាព ការពារសិទ្ធិមនុស្ស សមភាពភេទ សិទ្ធិរបស់កុមារ …លៗ ដូច្នេះ
IPU-132 លើកនេះជាឱកាសដើម្បីវៀតណាមបន្តលើកកំពស់សារសន្តិភាព។ ប្រ
ធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖
“ សម្លេងរបស់ IPU លើកនេះ នឹងជះឥទ្ធិពលសកម្មទៅលើមហាសន្និបាត
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ហើយអនុម័តលើកម្មវិធីធ្វើសកម្មភាព របស់ពិ
ភពលោកក្នុងរយៈពេល១៥ឆ្នាំខាងមុខ គឺចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០៣០។ ខ្ញុំ
សូមសង្កត់ធ្ងន់ថែមទៀតថា៖ ពិភពលោកចង់បានសន្តិភាព សាមគ្គីភាព កិច្ចសហ
ប្រតិបត្តិការ ដើម្បីចែករំលែក កសាងជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត
ត្រាណ សុភមង្គល ដំបូងបង្អស់នោះគឺត្រូវគោរពសិទ្ធិមនុស្ស គោរពសិទ្ធិជនជាតិ
គោរពសិទ្ធិជាតិ សាមគ្គីភាពដោយផ្អែកទៅលើទំនុកទុកចិត្តគ្នាទៅវិញទៅមក។”
ដោយការអនុម័តទៅលើសេចក្ដីសម្រេចចិត្ត ៖ ច្បាប់អន្តរជាតិក្នុងបញ្ហាអធិប
តេយ្យភាពជាតិ មិនធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ និងសិទ្ធិ
មនុស្ស នៅមហាសន្និបាតលើកនេះ បណ្ដាសមាជិកសភា IPU រួមចំណែកដោះ
ស្រាយបណ្ដាបញ្ហាជាសារវ័ន្ត បំផុតនៃច្បាប់អន្តរជាតិដែលបានសហគមន៍អន្តរ
ជាតិកសាងឡើង៕