ចាប់ផ្តើម Brexit៖ ឧបសគ្គសម្រាប់ទាំងអង់គ្លេសនិង EU

(VOVworld)-ថ្ងៃទី២៨មិនាបានឈានចូលក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាង
អង់គ្លេស និង EU ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa Mayបាន
ចុះហត្ថ លើឯកសារជាផ្លូវការស្តីពីកាដែលប្រទេសនេះចាប់ផ្តើមចាកចេញពីសហ
ភាពអឺរ៉ុប (Brexit) ក្រោយរយៈពេល៤៤ឆ្នាំជាសមាជិកភាព។ ប៉ុន្តែ Brexit ជាដំណើរ
ការស្មុគស្មាញដែលអាចអូសបន្លាយទៅដល់រយៈពេល២ឆ្នាំ ហើយនៅមានឧប
ស័គ្គជាច្រើនកំពុងរងចាំទាំងអង់គ្លេសនិងសហភាពអឺរ៉ុបផងដែរ។

ចាប់ផ្តើម Brexit៖ ឧបសគ្គសម្រាប់ទាំងអង់គ្លេសនិង EU - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May (រូបថតៈ Reuters)


        ទោះបីជា​ Brexit បានចាប់ផ្តើមដំណើរការក៏ដោយ ប៉ុន្តែកិច្ចចរចារជាផ្លូវការ
 ដំបូងរវាងអង់គ្លេសនិង EU ត្រឹមតែបានប្រព្រឹត្តទៅខណៈដែលប្រទេសសមាជិក
Eu ទាំង២៧ឯកភាពប៉ុណ្ណោះ ប៉ុន្តែបញ្ហាអាទិភាពនៃបញ្ហានីមួយគោលការណ៍មួយ
ចំនួននិង រចនាបទរបស់បណ្តាកិច្ចចរចារ។ តាមគម្រោង សហភាពអឺរ៉ុបនឹងប្រ
កាសសេចក្តីណែនាំអំពីការចាកចេញពី EU របស់អង់គ្លេសនាថ្ងៃទី៣១មិនា។

       សង្ឃឹមថា Brexit នឹងដំណើរការយ៉ាងរលូន

        អញ្ជើញថ្លែងមតិចំពោះមុខរដ្ឋសភាអង់គ្លេសនាថ្ងៃទី២៩មិនា នាយករដ្ឋមន្ត្រ
 លោកស្រី Theresa Mayបានសម្តែងទស្សនៈថា ចង់ឲ្យកិច្ចចរចារ Brexit ដំណើរការ
យ៉ាងរលូននិងមានសណ្តាប់ធ្នាប់។​ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យដំណើរការចរចា
 ដំបូងនោះ បន្ទាប់ពីបានចុះហត្ថលេខាលើឯកសារប្រវត្តិសាស្ត្រ នាយករដ្ឋមន្ត្រីអង់
គ្លេសបានអនុវត្តជំនួបសន្ទនាដោយឡែកតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់
 លោកស្រី Angela Merkel ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk និងប្រធាន
 គណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker។​ថ្នាក់ដឹកនាំទាំងអស់នេះបាន
ឯកភាពថា EU មួយខ្លាំងមាំមួនដើម្បីផលប្រយោជន៍របស់ប្រទេសជាសមាជិក
នីមួយៗ ហើយអង់គ្លេសនៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយសហភាពនេះ។

        ក្នុងពេលជាមួយគ្នានោះ សមាជិករដ្ឋាភិបាលអង់គ្លេសក៏បានបើកសញ្ញាមួយ
គឺ ត្រៀមខ្លួនជាស្រេចដាក់ចេញគោលជំហរទន់ភ្លន់មួយសម្រាប់បញ្ហាមួយចំនួនដូច
ជា តួនាទីរបស់តុលាការយុត្តិធម៌អឺរ៉ុប កម្រៃសេវ៉ាចាកចេញពី EU ប្រហែល៥០ពាន់
 លានផោន សិទ្ធិរបស់ពលរដ្ឋ EU ទើបមកដល់អង់គ្លេស ក៏ដូចជាបញ្ហាបង្កើនទំនាក់
 ទំនងសន្តិសុខរវាងអង់គ្លេសជាមួយ EU សំដៅជៀសវាងភាពប្រះឆារក្នុងទំនាក់
ទំ​នង ដែលអូសបន្លាយអស់រយៈពេល៤៤ឆ្នាំរវាងអង់គ្លេសជាមួយសហភាពអឺរ៉ុប។

        ការខ្វែងគំនិតដោយពិបាកសម្របសម្រួល

        ថ្វីត្បិតដែលភាគីទាំងពីរមិនទាន់ដាក់ចេញសារចរចាឈរលើស្មារតីស្ថាបនា
 និងសកម្មក៏ដោយ ប៉ុន្តែតាមការពិតជាក់ស្តែងគឺនៅផ្ទុកទៅដោយការខ្វែងគំនិត
 ដែរ។ថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួនបានទទួលស្គាល់ថា EU មិនអាចដាក់ចេញ
លក្ខខណ្ឌងាយស្រួលដែលអាចក្លាយទៅជាទម្លាប់អាក្រក់សម្រាប់ប្រទេសជា
សមាជិកនានាត្រាប់តាមអង់គ្លេសចាកចេញពីប្លុកនេះឡើយ។

        ហើយកិច្ចចរចាវាងអង់គ្លេសនិង EU នៅជួបឧបសគ្គ ខណៈដែល EU បាន
 ដាក់ចេញ​លក្ខខណ្ឌឲ្យអង់គ្លេសយល់ស្របទៅនឹងគោលការណ៍ចាកចេញពី EU
មុននឹងស្តីពីកិច្ចចរចាពាណិជ្ជកម្ម។ ជាក់ស្តែងគឺ អង់គ្លេសត្រូវយល់ព្រមអំពីកាតព្វ
កិច្ច រួមវិភាគទានហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាបំភ្លឺច្បាស់នូវសិទ្ធិរបស់ជនអន្តោប្រវែស
 ជាង ៤លាននាក់ ក្នុងនោះមានពលរដ្ឋ EU នៅអង់គ្លេសនិងពលរដ្ឋអង់គ្លេសនៅ
 EU ផង ដែរ។ថ្លែងមតិនៅទីក្រុងប៊ែកឡាំងនាថ្ងៃទី២៩មិនា លោកស្រី Angela Merkel
បាន លុបចោលគោលបំណងរបស់លោកស្រី Theresa May ស្តីពីការដែលអង់គ្លេស
និង EU អនុវត្តកិច្ចចរចា Brexit ផង និងពិភាក្សាអំពីទំនាក់ទំនងនាពេលអនាគត
ផង។ រី ឯលោក Donald Tusk ក៏បានអះអាងក្នុងថ្ងៃទី២៩មិនាថា ប្រទេសសមាជិក
ទាំង ២៧ ក្នុង EU នោះ នឹងការពារផលប្រយោជន៍របស់ខ្លួនក្នុងរាល់កិច្ចចរចាមុន
នឹងពេល ដែល Brexit មានសុពលភាពនាឆ្នាំ២០១៩ខាងមុខ។ ក្នុងពេលជាមួយគ្នា
នោះ រដ្ឋ អំណាចអង់គ្លេសនៅតែចង់អនុវត្តទន្ទឹមគ្នាទាំងបែបបទចាកចេញពី EU
ផងនិងការ ចរចាស្តីពីទំនាក់ទំនងដៃគូថ្មីនាពេលអនាគតផង។​

        ចំពោះមុខរាល់កិច្ចច​រចាមានចរិតលក្ខណៈសម្រេចទិសដៅអនាគតរបស់
អង់គ្លេសនិង EU នោះ ខណៈដែលភាគីមួយណាក៏ចង់ធានាផលប្រយោជន៍របស់
 ខ្លួន ច្បាស់លាស់ថា ភាគីទាំងពីរសុទ្ធតែយល់ច្បាស់ថា ដំណើរការចរចានេះធ្លាក់
 ក្នុងភាពទាល់ច្រកគឺគ្មានខាងណាទទួលបានអត្ថប្រយោជន៍ឡើយ។

        តាមដំណើរការ ២ឆ្នាំខាងមុខជាពេលវេលាសម្រាប់ជារង្វាស់ការអត់ធ្មត់និង
 សុចន្ទៈរបស់ទាំងអង់គ្លេសនិង EU ដើម្បីអាចកំណត់ទំនាក់ទំនងដៃគូថ្មី នាំមកផល
 ប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ដើម្បីទទួលបានលទ្ធផលដែលទាំងអង់គ្លេសនិង 
 EU ពេញចិត្តនោះ ទោះបីចង់ឬមិនចង់ក្តីតែចំពោះមុខ ភាគីទាំងពីរគប្បីស្វែងរកវិធី
សម្របសម្រួលដើម្បីសម្រេចបានលទ្ធផលវិជ្ជមានក្នុងកិច្ចចរចាទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ