ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ វៀតណាមនឹងជាសមាជិកសក្តិសមមួយ

ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ វៀតណាមនឹងជាសមាជិកសក្តិសមមួយ - ảnh 1
បណ្ដាប្រទេសបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ (VOV)

        Vovworld-ការដែលវៀតណាមក្លាយទៅជាសមាជិករបស់ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សអង្គការសហប្រជាជាតិជាលើកដំបូងជាកត្តិយសដ៏ធំធេងរបស់វៀតណាម។​
កត្តិយស​នេះ​កាន់តែធំធេងជាងទៀតក្នុងពេលដែលការគាំទ្រសំរាប់វៀតណាមនៅ
កំរិត​ខ្ពស់បំផុត​ក្នុង​ចំណោមប្រទេសឈរឈ្មោះជាបេក្ខជនលើកនេះ។ លទ្ធផល​
បោះឆ្នោតបានសឲ្យ​ឃើញ​ថា​សហគមន៍អន្តរជាតិបានជឿជាក់ទៅលើវៀតណាម ផ្ដើមចេញពីការខំប្រឹង​ប្រែងធានាសិទ្ធិមនុស្សដែលវៀតណាមបានស្វិតស្វាញ
អនុវត្តក្នុងរយៈពេលកន្លងមក។

សមិទ្ធិសិទ្ធិមនុស្សត្រូវបានទទួលស្គាល់

        ជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍មួយនិងជួបការលំបាកជាច្រើនក្តី ប៉ុន្តែ
ប្រព័ន្ធ​នយោបាយទាំងមូល ស្ថាប័នមានសម័ត្ថកិច្ចដល់បុគ្គលម្នាក់ៗលើទឹកដីវៀត
ណាម​សុទ្ធតែខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីកសាងប្រទេសវៀតណាមមួយ
មាន​កំណើនសេដ្ឋកិច្ចវឌ្ឍនភាពនិងសមភាពសង្គមផង​ធានាសិទ្ធិមនុស្សផង។

        អំពីខាងនយោបាយ ពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦ដល់ពង្រាងធ្វើវិសោធនកម្ម​រដ្ឋ
ធម្មនុញ្ញ​ឆ្នាំ១៩៩២ដែលនឹងត្រូវបានរដ្ឋសភាវៀតណាមអនុម័តក្នុងប៉ុន្មានថ្ងៃខាង​មុខសុទ្ធតែបង្ហាញសិទ្ធិមនុស្សលើគ្រប់វិស័យពីសេដ្ឋកិច្ច​វប្បធម៍សង្គមដល់
នយោបាយ។ បណ្ដាយន្តការការពារនិងជំរុញសិទ្ធិ​មនុស្ស​នៅវៀតណាមត្រូវ
បានកសាងតាមគោលការណ៍នីតិរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បី
ប្រជាជន។

        លើស្ថានភាពជាក់ស្ដែង ក្នុងអំឡុង៥ឆ្នាំកន្លងមក កំណើនសេដ្ឋកិច្ចនិង GDP របស់វៀតណាមត្រូវបានរក្សាប្រមាណ៦% ជាកំរិតខ្ពស់ជាបង្គួរក្នុងដំបន់។ វៀត​
ណាម​​បានសំរេចមុនកាលកំណត់គោលដៅអភិវឌ្ឍន៍សហ្សវត្ស (MDG) ជាច្រើន ក្លាយទៅជាគំរូមួយក្នុងចំណោមគំរូរបស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយ
ភាពក្រីក្រ។

        វៀតណាមក៏ជាគំរូមួយអំពីការធានាសិទ្ធិសេរីភាពខាងនិយាយស្ដីជាមួយ​បរិមាណអ្នកប្រើប្រាស់ internet អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំកន្លងមក។​ ជីវភាពរស់នៅខាងជំនឿសាសនានៅវៀតណាមក៏កាន់តែសម្បូរបែបផុលផុសពី​
មួយថ្ងៃទៅមួយថ្ងៃ ជាមួយការអភិវឌ្ឍន៍របស់សាសនាធំៗទាំងអស់លើពិភពលោក
និង​សាសនា​ជំនឿអំពីបរិមាណអង្គការនិងសាសនិក មូលដ្ឋានសាសនាជាដើម។

កំណាត់ផ្លូវខំប្រឹងប្រែងដោយឥតឈប់ឈរ

        វៀតណាមជាប្រទេសសង្កេតការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិគិតតាំងពីពេលអង្គការនេះបានបង្កើតនាឆ្នាំ២០០៦មក។​ក្នុងរយៈ
ពេលនេះ​វៀត​ណាមយកចិត្តទុកដាក់ជាពិសេសនិងចូលរួមយ៉ាងសកម្មបណ្ដា
សកម្មភាពរបស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស វាយតំលៃខ្ពស់យន្តការត្រួតពិនិត្យផ្សព
ផ្សាយជាប្រចាំ​សកល (UPR) ចាត់ទុកនេះជាយន្តការប្រកបដោយប្រសិទ្ធភាព
ដើម្បីចែករំលែក​ព័ត៌មានបទពិសោធន៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាង
បណ្ដាប្រទេស តាម​រយៈនោះជំរុញនិងធានាសិទ្ធិមនុស្សបានល្អជាងទៀត។ វៀតណាមបានរាយការណ៍​របាយការណ៍ UPR លើកទី១នាឆ្នាំ២០០៩ និងបាន
បណ្ដាប្រទេសនិងក្រុមប្រឹក្សា​សិទ្ធិមនុស្សវាយតំលៃខ្ពស់។

        ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិជាការកត់សម្គាល់របស់សហគមន៍អន្តរជាតិនិងជាសក្ខីភាពច្បាស់
លាស់បំផុតអំពីសមិទ្ធិសិទ្ធិមនុស្សវៀតណាម។ ប្រការនេះក៏សឲ្យឃើញថា​ រាល់​ល្បិចកលរិះគន់វៀតណាមក្នុងបញ្ហាសិទ្ធិមនុស្សរបស់អានុភាពអមិត្តគឺមោឃៈ។

វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងការធានាសិទ្ធិមនុស្សលើសកល
លោក

        វៀតណាមនឹងជាតំណាងនៃទ្វីបអាស៊ីក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. ក្នុងអាណត្តិខាងមុខ។ ក្នុងឋានៈថ្មីនេះ វៀតណាមនឹងរួមសម្លេងមួយរបស់ទ្វីប​អាស៊ីក្នុងដំណើរនាំចេញការផ្តើមគំនិត ឬ ចូលរួមក្នុងការកសាងបណ្ដាសេចក្តី សម្រេចចិត្តស្តីពីសិទ្ធិមនុស្ស។

        វៀតណាមនឹងបង្កើនរាល់វិធានការ គោលនយោបាយនិងប្រភពកំលាំង
សំដៅ ធានាល្អជាងរាល់សិទ្ធិជាសារវ័ន្តរបស់មនុស្សខាងសេដ្ឋកិច្ច សង្គម វប្បធម៌
 ស៊ីរិល និងគោលនយោបាយតាមស្តង់ដាអន្តរជាតិ។ វៀតណាមនឹងបន្ត កំណែ
ទម្រង់និងស្រុក្រិដ្ឋប្រព័ន្ធច្បាប់ យុត្តិធម៌ កសាងនីតិរដ្ឋ ហើយបង្កើន រាល់យន្តការ
ជាតិក្នុងការពារសិទ្ធិមនុស្ស ក្នុងនោះ មានការស្រាវជ្រាវកសាង ស្ថាប័នជាតិទទួល
បន្ទុកបញ្ហាសិទ្ធិមនុស្ស។ ដោយហេតុនេះ ការចូលរួម ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ
អ.ស.ប. គឺជាឱកាស​ដើម្បីវៀតណាមផ្លាស់ប្តូរ​ចែករំលែកបណ្ដាតំលៃជាមួយមិត្តភ័ក្ត
អន្តរជាតិដែលវៀតណាមទទួលបានក្នុងការខំប្រឹងប្រែងធានាសិទ្ធិមនុស្សនៅលើ
ទឹកដីរបស់ខ្លួន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ