ឆ្នាំ២០១៧៖ឆ្នាំមួយពោពេញទៅដោយឱកាសសំរាប់អង្គភាពអាជីវកម្ម

          (VOV)_ប្រទេសជាតិបានឈានចូលឆ្នាំ២០១៧ដោយមានការប្តេជ្ញាចិត្ត​របស់​”រដ្ឋា
ភិបាលច្នៃប្រឌិត”រួមជាមួយគោលនយោបាយផ្តល់ឱកាសជាច្រើន​សំរាប់អង្គភាព​អាជីវ
កម្ម។​ចំពោះសហគមន៍សហគ្រាស ឆ្នាំ២០១៧ នឹងជាឆ្នាំពោពេញទៅដោយ​សក្ដានុភាព
និងការអភិវឌ្ឍន៍ស្ថិរភាព។

ឆ្នាំ២០១៧៖ឆ្នាំមួយពោពេញទៅដោយឱកាសសំរាប់អង្គភាពអាជីវកម្ម - ảnh 1
ឆ្នាំ២០១៧៖ឆ្នាំមួយពោពេញទៅដោយឱកាសសំរាប់អង្គភាពអាជីវកម្ម

          តាមរបាយការណ៍បរិយាកាសអាជីវកម្ម របស់ធនាគារពិភពលោកថា៖ បរិយា​
កាសអាជីវកម្មរបស់វៀតណាមបានកើន៩ថ្នាក់ ចាប់ពីថ្នាក់ទី៩១នាឆ្នាំ២០១៦ នឹង
កើនឡើងថ្នាក់ទី៨១ក្នុងឆ្នាំ២០១៧។ទន្ទឹមនឹងនោះ បណ្ដាកំណែទំរង់អំពីគយ និងពា
ណិជ្ជ​កម្ម បានជួយអោយវៀតណាមឡើង១៤ថ្នាក់ ក្នុងសន្ទស្សន៍ជំរុញពាណិជ្ជកម្មឆ្នាំ
២០១៦របស់វេទិកាសេដ្ឋកិច្ចពិភពលោក។

          បណ្ដាគោលនយោបាយងាយស្រួលសំរាប់អង្គភាពអាជីវកម្ម

        រដ្ឋាភិបាលបានកំណត់បទដ្ឋាន៖” រដ្ឋាភិបាលច្នៃប្រឌិត” ធ្វើជាត្រីវិស័យ​សំរាប់​កំ
ណែទម្រង់បន្ត។ តាមនោះ នាខែវិច្ឆិកាឆ្នាំ២០១៦ រដ្ឋសភាបានធ្វើវិសោធនកម្មលើ
ច្បាប់មួយចំនួនដែលជារបងចំពោះសហគ្រាស​។​ លោក Hoang Tien Dien ប្រធានក្រុម
ប្រឹក្សា​អភិបាល​ក្រុមហ៊ុន Ko Ko បានអោយដឹងថា៖ស្ថានភាពសេដ្ឋកិច្ច ឆ្នាំ​២០១៧
នឹង​អភិវឌ្ឍន៍​ខ្លាំងជាងបើប្រៀបនឹងឆ្នាំ ២០១៦ដោយរដ្ឋាភិបា​លបាននិងកំពុងនាំ
ចេញ​គោល​នយោបាយជាច្រើនសំរាប់អង្គភាពអាជីវកម្ម៖

          “ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងនាំចេញគោលនយោបាយល្អជាច្រើន សំរាប់
អង្គ​ភាពអាជីវកម្ម ពិសេស បណ្ដាធនាគារក៏បាននិងកំពុងជួយឧបត្ថម្ភសហគ្រាស
ចាប់ផ្តើមអាជីវកម្ម និងសហគ្រាសកំពុងធ្វើសកម្មភាពនៅលើទីផ្សារ អំពីទុន។ ដោយ
មានសញ្ញាសកម្មដូច្នេះ ឆ្នាំ២០១៧នេះ ខឿនសេដ្ឋកិច្ចវៀតណាមនឹងអភិវឌ្ឍន៍ខ្លាំង
ក្លាជាច្រើន ​បើប្រៀបនឹងឆ្នាំ២០១៦។”

          លោក Bui Ngoc Tuong ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកក្រុមហ៊ុនភាគ
ហ៊ុន​សម្ព័ន្ធក្រុមហ៊ុនវិនិយោគទឹកស្អាត Hung Thanh មានគោលបំណងថា៖ រដ្ឋសភា
នឹង​អនុម័តទៅលើច្បាប់សហគ្រាសទ្រង់ទ្រាយតូចនិងមធ្យម​ ក្នុងឆ្នាំ ២០១៧។ 

          “ ឆ្នាំ២០១៧រដ្ឋនឹងជួយឧបត្ថម្ភ អំពីបែបបទរដ្ឋបាលអោយបើកទូលាយថែមទៀត 
និងបង្កលក្ខណះសំរាប់សហគ្រាសអភិវឌ្ឍន៍និងច្នៃប្រឌិត ។ទន្ទឹមនឹងនោះ ក៏ត្រូវបង្ក​
លក្ខណះនិងជួយឧបត្ថម្ភទុនសំរាប់សហគ្រាសផងដែរ។”

          សហគ្រាសត្រូវសមស្របជាមួយដំណើការសកលភាវូបនីយកម្ម

        តាមលោក Mac Quoc Anh អគ្គនាយក ក្រុមហ៊ុនភាគហ៊ុនទំនិញ MAC បណ្ដា
មូលនិធិដូចជា៖ ធានាឥណទាន ជួយឧបត្ថម្ភអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា ​ជួយ​ឧបត្ថម្ភ
ទុន​​វិនិយោគផលិតកម្ម អាជីវកម្ម៖

          “ យើងខ្ញុំមានគោលបំណងថា៖ខឿនសេដ្ឋកិច្ចឆ្នាំ ២០១៧ ស្ថិរភាពអំពីអត្រាប្តូរ
ប្រាក់ ​ការប្រាក់។​ពីព្រោះ ការងារនេះជួយអោយការនាំចេញទំនិញ​ ផ្លាស់ប្តូរពាណិជ្ជកម្ម​
របស់សហគ្រាសនាំចេញស្ថិរភាព។ ឆ្នាំ ២០១៧ វៀតណាមរៀបចំសន្និសទី APEC បានជា
វិនិយោគិនបរទេសនឹងមកដល់ស្វែងរកឱកាសសហប្រតិបត្តិការនៅវៀតណាម។”

          ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម លោក Vu Tien Loc បានអះអាង​ថា​៖
​ឆ្នាំ២០១៧នឹងមានឱកាសជាច្រើនផង និងឧបសគ្គជាច្រើនផងចំពោះសហគ្រាស។​ដូ
ច្នេះ សហគ្រាសត្រូវសម្របខ្លួនជាមួយដំណើការសកលភាវូបនីយកម្ម ក៏ដូចជា​ចលនា
របស់បដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោក Vu Tien Loc ចាត់ទុកថា៖​

          “ទោះបីជាឆ្នាំ២០១៧នៅបន្តជាឆ្នាំពោពេញទៅដោយឧបសគ្គចំពោះសហគ្រាស
ក្តី ប៉ុន្តែក៏បើកចេញឱកាសធំៗដែឬ​។​ដូច្នេះ ខ្ញុំសូមជូនពរសហគ្រាសរក្សាទំនុក​ទុកចិត្ត
 ​និងច្នៃប្រឌិត មានគ្រប់កម្លាំងដើម្បីប្រកួតប្រជែង និងធ្វើសមាហរណកម្មប្រកប
ដោយជោគជ័យ។”

          ទោះបីជាមានឧបសគ្គជាច្រើនក្តី ប៉ុន្តែ​សហគមន៍សហគ្រាស មានជំនឿជាក់ ​
ពីព្រោះ​ រដ្ឋាភិបាលនឹងបន្តកែលំអបរិយាសកាសវិនិយោគ អាជីវកម្មតាមទិស​តម្លា
ភាព សមភាព។នេះជាលក្ខណះសម្រេចដំបូង ជួយអោយសហគ្រាសមាន​ឱកាសធ្វើ
សមាហរណកម្មប្រកបដោយជោគជ័យនិងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ