ជំនឿគោរពវិញ្ញាណក្ខ័ន្ធស្តេច Hung - ទីបង្អែកនៃផែនមហាសាមគ្គីជនជាតិទាំងមូល

(VOVWORLD) -  នាថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១២ នៅទីក្រុងប៉ារីស (ប្រទេសបារាំង) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានទទួលស្គាល់ជាផ្លូវការនូវជំនឿគោរពបូជាស្ដេចហុង (Hung Vuong) នៅ Phu Tho ប្រទេសវៀតណាម ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ “ជំនឿគោរពបូជាស្តេចហុង” បង្ហាញការគោរពចំពោះបុព្វបុរស  ជាវប្បធម៌ដ៏វិសេសវិសាល បង្កប់ដោយអត្តសញ្ញាណវៀតណាម ដែលបានបោះជំហានឆ្លងពីព្រំដែនជាតិ ក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ។

ជំនឿគោរពវិញ្ញាណក្ខ័ន្ធស្តេច Hung - ទីបង្អែកនៃផែនមហាសាមគ្គីជនជាតិទាំងមូល - ảnh 1វិហារហុង (រូបថត៖ Tu Anh)

ជំនឿគោរពបូជាស្តេចហុង  ត្រូវបានអង្គការយូណេស្កូ (UNESCO) លើកតម្កើងនៅពេលដែលជំនឿនេះបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់នៃបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ នៅក្នុងនោះ អ្នកជំនាញរបស់អង្គការយូណេស្កូបានសង្កត់ធ្ងន់លើបេតិកភណ្ឌនៃតម្លៃលេចធ្លោមានលក្ខណៈសកល  ដោយលើកទឹកចិត្តជាពិសេសលក្ខណៈមនុស្សជាតិ និងភាពវិសេសវិសាលនៃជំនឿគោរពបូជាស្តេចហុង។

ប្រមូលផ្តុំប្រភពដើមវប្បធម៌  និងកម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូល

ពីអតីតកាល រាជវង្សសក្តិភូមិសុទ្ធតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងនិងតែងតែលើកទឹកចិត្តប្រជាជនឱ្យអនុវត្តជំនឿគោរពបូជាស្ដេចហុង។ ឯកសារប្រវត្តិសាស្ត្រក៏បានកត់ត្រាអំពីយគសម័យស្តេចហុង គឺឈុត   "កម្រង់សៀវភៅប្រវត្តិសាស្រ្ត Dai Viet ទាំងស្រុង" ដែលបានបញ្ជាក់ និងបកស្រាយអំពីដើមកំណើតរួមនៃប្រជាជាតិវៀតណាម។  នៅពេលដែលប្រទេសមានឯករាជ្យ (ថ្ងៃទី ២ កញ្ញា ១៩៤៥) បក្ស និងរដ្ឋបានយកចិត្តទុកដាក់ជាពិសេសចំពោះការថ្វាយបង្គំស្តេចហុង។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៤៦ លោកប្រធានហូជីមិញបានចេញក្រឹត្យ កំណត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំសំខាន់ៗ ក្នុងនោះមានបុណ្យខួបរំលឹកដល់វិញ្ញាណក្ខ័ន្ធបណ្តាស្តេចហុង នៅថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ គឺបានសម្រកមួយថ្ងៃដែរ។ ហើយនៅថ្ងៃទី ១០ ខែទី ៣ ឆ្នាំ ១៩៤៦ ដែលជាទិវាបុណ្យខួបស្តេចហុង- ពិធីបុណ្យវិហារហុងដើមដំបូងរបស់វៀតណាមឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក។ ប្រវត្តិវិទូ  Duong Trung Quoc បានឲ្យដឹងថា៖ “បន្ទាប់ពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានធ្វើជាអធិបតីក្នុងពិធីរំលឹកបុណ្យខួបស្តេចហុង។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Huynh Thuc Khang បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ទៅកាន់ទីក្រុង Phu Tho ដាក់គ្រឿងសែន ក្នុងនោះមានផែនទីប្រទេសទាំងមូលតភ្ជាប់ភាគខាងជើង-ភាគកណ្តាល-ភាគខាងត្បូង និងដាវមួយ ដែលបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តការពារទឹកដីប្រទេសជាតិ”។

មកទល់នឹងពេលនេះ វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលជំនឿគោរពបូជាដូនតា ត្រូវបានអភិរក្សនិងរក្សាតាមរយៈប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ បេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្លានោះដែលត្រូវបានមរតក ពីជំនាន់មួយទៅជំនាន់មួយ គឺជាការប្រមូលផ្តុំកម្លាំងប្រភពដើមនិងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំង មូល។ សាស្ត្រាចារ្យ បណ្ឌិត Nguyen Chi Ben អតីតនាយកវិទ្យាស្ថានវប្បធម៌ និងសិល្បៈវៀតណាមបានចាត់ទុកថា៖ “ជំនឿគោរពបូជាបណ្តាស្តេចហុង បានបំពេញតាមលក្ខណៈវិនិច្ឆ័យយ៉ាងពេញលេញរបស់អង្គការយូណេស្កូ សម្រាប់បេតិកភណ្ឌមួយតំណាងនៃមនុស្សជាតិ។ ជំនឿនេះមានវត្តមានក្នុងផែនការសកម្មភាព ដោយមានការចូលរួមយ៉ាងសកម្មរបស់សហគមន៍ ហើយត្រូវបានប្រជាជនវៀតណាមចាត់ទុកថា ជាផ្នែកមួយនៃវប្បធម៌ និងអត្តសញ្ញាណរបស់ប្រជាជាតិ”។

អភិរក្សនិងលើកកំពស់តម្លៃនៃប្រភពដើមរបស់វប្បធម៌

បន្ទាប់ពីបានឆ្លងកាតើការអនុវត្តនិងមរតកតច្រើនសតវត្សមក ជំនឿលើការគោរពបូជាបណ្តាស្តេចហុងបានរីកសុះសាយ រួមចំណែកកំណត់ទីតាំងតម្លៃវៀតណាមនៅលើផែនទីពិភពលោក។ នោះជាតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសីលធម៌ដ៏ស្រស់ស្អាតរបស់ប្រជាជនវៀតណាម។ ការអភិរក្ស និងលើកតម្កើងតម្លៃនៃការគោរពបូជាបណ្តាស្តេចហុងមិនត្រឹមតែបន្តនូវប្រពៃណី សីលធម៍ ផឹកទឹកនឹងដល់ប្រភពដើមប៉ុណ្ណោះទេ    ថែមទាំងបញ្ជាក់អំពីឯករាជ្យភាព ភាពជឿជាក់លើខ្លួនឯង និងការពឹងពាក់លើខ្លួនឯងទាំងស្រុងរបស់ប្រជាជនវៀតណាមទៀតផង។ នោះក៏ជាប្រភពកម្លាំងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ដើម្បីកសាងប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន។ លោក Ho Dai Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បានសង្កត់ធ្ងន់ថា៖ “ខេត្ត Phu Tho រួមជាមួយអ្នកស្រាវជ្រាវ ប្រវត្តិវិទូ និងវិទ្យាស្ថានវិទ្យាសាស្ត្រវៀតណាម ... រួមគ្នាស្រាវជ្រាវ និងឯកភាពលើពិធីគោរពបូជាស្តេចហុង ប្រកបដោយស្តង់ដារបំផុត និងមានភាពកក់ក្តៅបំផុត។ នៅតាមមូលដ្ឋានផ្សេងទៀតដែលមានទីសក្ការៈបូជា និងវិហារគោរពវិញ្ញាណក្ខ័ន្ធស្តេចហុង យើងទាក់ទងយ៉ាងសកម្មទៅខេត្តនានា ដើម្បីសម្របសម្រួលឱ្យពិធីនេះប្រព្រឹត្តទៅស្របគ្នា និងស្មើភាពគ្នានៃវត្ថុសក្ការៈបូជាទាំងអស់។ មកទល់នឹងពេលនេះ ពិធីថ្វាយបង្គំបុព្វការីជន និងអុជធូបថ្វាយបង្គំស្ដេច ហុងទទួលបានការស្រុះចិត្តគំនិតតាមខេត្តនានា”។

ពិធីបុណ្យខួបស្តេចហុង ពិធីបុណ្យវិហារហុង ដែលប្រារព្ធឡើងនៅថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ គឺជាទម្រង់មួយក្នុងចំណោមទម្រង់នៃការថ្វាយបង្គំបិតាជាតិ។ ហាក់ដូចការសន្យាមួយដែរ រៀងរាល់ថ្ងៃខែមីនា ប្រជាជនទូទាំងប្រទេសធ្វើធម្មយាត្រាទៅកាន់ទឹកដីដូនតាជាតិ។ មិនថាអាយុ ជាតិសាសន៍ សាសនាអ្វីទេ មនុស្សគ្រប់រូបមានចិត្តស្មោះចំពោះភ្នំពិសិដ្ឋ Nghia Linh។ ជំហានស្វែងរកឫសគល់ឱ្យយល់កាន់តែច្បាស់នូវពាក្យពីរម៉ាត់ថា “ជនរួមជាតិ” និងកាន់តែមានមោទនភាពដែលបានក្លាយជា “កុលបុត្រ កុលធីតា La Hong”។ មិត្ត Trinh Ngoc Minh Hien - និស្សិតវៀតណាមកំពុងសិក្សានៅហុងគ្រី និងអ្នកស្រី Tran Thu Huong - អាណិកជនវៀតណាមនៅឆែកបានចែករំលែកថា ៖ “ទោះបីខ្ញុំជាអ្នកកាន់សាសនាកាតូលិកក៏ដោយ ខ្ញុំតែងតែដឹងគុណចំពោះបុព្វបុរសរបស់ខ្ញុំ... ការមកទីនេះគឺប្រៀបដូចជាការត្រលប់ទៅរកឪពុកម្តាយរបស់ខ្លួនអញ្ជឹង... មិនថាយើងជាអ្នកមាន ឬអ្នកក្រ ទោះជាជនជាតិណាក៏ដោយ យើងតែងតែស្រលាញ់គ្នាជានិច្ច។ រួបរួម និងគាំទ្រគ្នាទៅវិញទៅមក   ដើម្បីកសាងប្រទេសជាតិ និងមូលដ្ឋានគ្រឹះដែលស្តេច ហុង បានបន្សល់ទុកឲ្យយើងទាំងអស់គ្នា”។

“ខ្ញុំក៏បានស្វែងយល់អំពីជំនឿគោរពបូជាស្តេចហុងដែរ ប៉ុន្តែនៅពេលដែលខ្ញុំមកទីនេះ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung... ខ្ញុំមានអារម្មណ៍រំជួលចិត្តខ្លាំងជាង។ ខ្ញុំមានអារម្មណ៍ថា ជាទំនួលខុសត្រូវរបស់ខ្លួនក្នុងការផ្សព្វផ្សាយតម្លៃទាំងនេះទៅកាន់មនុស្សកាន់តែច្រើន”។

ជំនឿគោរពបូជាស្តេចហុង តែងតែជាទីបង្អែកសម្រាប់ផែនមហាសាមគ្គីជនជាតិទាំងមូល ពូនជ្រុំឆន្ទៈ និងសមត្ថភាពផ្ទៃក្នុងរបស់ប្រជាជនវៀតណាម។ ការថែរក្សា និងលើកតម្កើង “អំណាចទន់” នៃប្រភពដើមវប្បធម៌  ក៏ជាមធ្យោបាយមួយដើម្បីជំរុញទឹកចិត្តស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន សុភមង្គល និងសក្តិសមជាប្រទេសមានវប្បធម៌រាប់ពាន់ឆ្នាំរបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ