ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) ជារៀបរាល់ឆ្នាំ ថ្ងៃទី ១០ ខែសីហា គឺជាទិវារំលឹខួបគ្រោះមហន្ថរាយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ អស់រយៈពេល ៥៩ ឆ្នាំបានកន្លងផុតទៅហើយ ក្រោយពីពេលកងទ័ពអាមេរិកបានទម្លាក់ជាតិគីមីពុលមកលើវៀតណាមខាងត្បូង (១០ សីហា ១៩៦១ - ១០ សីហា ២០២០) នោះ សកម្មភាពថែទាំដែលមានអត្ថន័យដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin បានប្រព្រឹត្តិទៅនៅតាមខេត្ត ក្រុងនានា។ គោលនយោបាយជាច្រើនក៏ត្រូវបានធ្វើសុក្រឹតជាបណ្ដើរៗ ដើម្បីជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin និងកូនចៅរបស់ពួកគេឲ្យមានជីវភាពរស់នៅយ៉ាងល្អប្រសើរជាង។

 ជាតិគីមីពុលបានប៉ះពាល់ដល់ប្រជាជនវៀតណាមចំនួន ៤,៨ លាននាក់; ក្នុងនោះមានមនុស្សជាង ៣ លាននាក់ជាជនរងគ្រោះ។ នៅទូទាំងប្រទេស មានមនុស្សរាប់ម៉ឺននាក់បានស្លាប់ មនុស្សរាប់លាននាក់បានធ្លាក់ខ្លួនឈឺរាំរៃ ហើយផ្ទុកជំងឺគ្រោះថ្នាក់ជាច្រើនដែលបណ្តាលមកពីជាតិគីមីពុលនេះ។

ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ - ảnh 1ជំនះពុះពារលើការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ 

ការយកចិត្តទុកដាក់របស់សង្គមទាំងមូល

បណ្ដាសកម្មភាពសាកសួរសុខទុក្ខ ផ្តល់អំណោយ និង ថែទាំសុខភាពសម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin បានប្រព្រឹត្តិទៅព្រមៗគ្នានៅតាមខេត្ត ក្រុងនៅទូទាំងប្រទេស។ នៅខេត្ត Dong Nai មជ្ឈឹមសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin វៀតណាម  មន្ទីរពេទ្យពហុព្យាបាលខេត្ត Dong Nai និងសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin ថ្នាក់ខេត្ត បានរៀបចំសកម្មភាពពិនិត្យសុខភាពសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅខេត្តទាំងមូល ដើម្បីវាយតម្លៃស្ថានភាពសុខភាពរបស់ជនរងគ្រោះ និងពិចារណាជួយពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ជនរងគ្រោះ។ ក្នុងឱកាសថ្ងៃទី ១០ ខែសីហានេះ សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin ថ្នាក់ខេត្ត ក៏បានប្រគល់អំណោយចំនួន ២៦០ កញ្ចប់ជូនជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ នៅតាមស្រុកមួយចំនួន។ នៅខេត្ត Thai Binh វិញ ដែលជាខេត្តមានចំនួនជនរងគ្រោះដោយសារដោយសារជាតិគីមីពុលពណ៌លឿងទុំច្រើនបំផុតនៅទូទាំងប្រទេស (២៩.០០០ នាក់) សមាគមជនរងគ្រោះដោយសារដោយសារជាតិគីមីពុលពណ៌លឿងទុំ/ dioxin ថ្នាក់ខេត្តបានសាកសួរសុខទុក្ខ និងប្រគល់អំណោយជាច្រើនដល់គ្រួសារគោលនយោបាយក្នុងប៉ុន្មានថ្ងៃកន្លងទៅ។

គោលនយោបាយជាក់ស្ដែង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការងារដោះស្រាយផលវិបាកដោយសារជាតិគីមីពុល និការថែទាំជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ គឺជាចំណុចសំខាន់ក្នុងគោលនយោបាយសុខុមាលភាពសង្គមរបស់រដ្ឋវៀតណាម។ ឯកសារច្បាប់ជាច្រើនទាក់ទងនឹងការដោះស្រាយរបប និងគោលនយោបាយសម្រាប់ជន ដេលមានគុណបំណាច់ចំពោះបដិវត្តនិយាយរួម និងអ្នកចូលរួមតស៊ូបដិវត្ត ដែលបានឆ្លងជាតិគីមីពុលនិយាយរួម ត្រូវបានចេញផ្សាយ។ ជារៀងរាល់ឆ្នាំរដ្ឋបានផ្ដល់ថវិកា ដែលមានទឹកប្រាក់រាប់ពាន់លានដុង ដើម្បីជួយឧបត្ថម្ភ ថែទាំសុខភាព ស្ដារនីតិសម្បទានសម្រាប់ជនរងគ្រោះដោយជាតិគីមីពុល និងជួយឧបត្ថម្ភដល់ខេត្ត ក្រុងនានា ដែលរងផលប៉ះពាល់ដោយសារជាតិគីមីពុលនេះ។ លោកស្រី Pham Thi Hai Ha ប្រធាននាយកដ្ឋានគាំពារសង្គម នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖

“នាបច្ចុប្បន្ននេះ យោងតាមបទប្បញ្ញត្តិស្ដីពីជនមានគុណូបការៈថា វៀតណាម បានទទួលស្គាល់ជនមានគុណូបការៈចំនួន ៩,២ លាននាក់ ដែលក្នុងនោះមានអ្នកចូលរួមតស៊ូក្នុងសង្គ្រាម ហើយមានកូនចៅឆ្លងជាតិគីមីពុលគឺមានចំនួន ៣២០ ពាន់នាក់។ តាមច្បាប់ជនពិការ យើងខ្ញុំបានបានចុះបញ្ជីជនពិការជាង ៣ លាននាក់ដែលទទួលបានលិខិតបញ្ជាក់ជាជនពិការ។ ហេតុដូច្នេះហើយ មានមនុស្សជាង ១ លាននាក់ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ“។

ដោយរួមដំណើរជាមួយរដ្ឋនោះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំគ្រប់ជាន់ថ្នាក់បានចលនា ប្រមូលប្រភពថវិកាជាច្រើនដើម្បីវិនិយោគកសាងមជ្ឈមណ្ឌលចិញ្ចឹមបីបាច់ថែរក្សា ស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយឧបត្ថម្ភទុន សាងសង់ផ្ទះមេត្តាធម៌ជូនជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ។

 វៀតណាមបានកំណត់ថា ការជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលដែលត្រុវបានកងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាមលើបរិស្ថាននិងសុខភាពមនុស្សគឺជាបញ្ហាបន្ទាន់ផងនិងយូរអង្វែងផង។ ការដែលអាជ្ញាធរ និងសហគមន៍សង្គមគ្រប់ជាន់ថ្នាក់ បានរួមដៃគ្នាជួយឧបត្ថម្ភជនរងគ្រោះ គឺដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែល្អប្រសើរជាងផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ