ជំរុញការទូតសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក និងបញ្ហាប្រឈមជាច្រើន ការទូតសេដ្ឋកិច្ចត្រូវបន្តលើកកំពស់តួនាទី រួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាមជាមួយដៃគូកាន់តែស៊ីជម្រៅ; បន្តនាំទំនាក់ទំនងសេដ្ឋកិច្ចនិយាយដោយឡែកនិងទំនាក់ទំនងទ្វេភាគីនិយាយរួមកាន់តែជិតស្និទ្ធ ស្ថិរភាព និងនិរន្តរភាព។ តាមស្មារតីនោះ សន្និសីទបុកសរុបនៃគណៈកម្មាធិការដឹកនាំការទូតសេដ្ឋកិច្ច បានប្រព្រឹត្តទៅនៅថ្ងៃទី ៣ កក្កដា នៅរដ្ឋធានីហាណូយ សំដៅបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសារាចរណ៍លេខ ១៥ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ របស់គណៈលេខាស្តីពីការទូតសេដ្ឋកិច្ច។

ជំរុញការទូតសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំដាក់ឲ្យអនុវត្ន៍តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ ២០២៣។ រូបថត៖ VGP

ការទូតសេដ្ឋកិច្ច រួមជាមួយនឹងការទូតនយោបាយ និងការទូតវប្បធម៌ គឺជា សសរស្តម្ភទាំងបីនៃខឿនការទូតគ្រប់ជ្រុងជ្រោយនិងទំនើប; ផ្សាភ្ជាប់ និងជះ ឥទ្ធពលលើគ្នាទៅវិញទៅមក រួមចំណែកក្នុងការអនុវត្តគោលមាគ៌ាកិច្ចបរទេសរបស់បក្ស និងរដ្ឋវៀតណាម។ សកម្មភាពការទូតសេដ្ឋកិច្ចរបស់វៀតណាមកំពុងដំណើរការតាមស្មារតីនៃសារាចរណ៍លេខ ១៥ របស់មជ្ឈិម ក្នុងនោះបានកំណត់ថា “ការទូតសេដ្ឋកិច្ចគឺជាភារកិច្ចជាមូលដ្ឋាន និងជាមជ្ឈភាពនៃការទូតវៀតណាម ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”។

សមិទ្ធិផលគួរឱ្យកត់សម្គាល់

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទាន់ពេលវេលារបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ក្នុងឆ្នាំ២០២២ និងឆមាសទី១ ឆ្នាំ២០២៣ វិស័យការទូតបានបង្ហាញភាពម្ចាស់ការនិងភាពមុតស្រួចក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវការផ្តោសំខាន់ពីការទូតវ៉ាក់សាំង ទៅការទូតសេដ្ឋកិច្ច ដើម្បីបម្រើការស្ដារឡើងវិញ និងការអភិវឌ្ឍប្រទេសជាតិ។ ក្រសួងការបរទេសបានដាក់ជូនគណៈលេខាដើម្បីផ្សព្វផ្សាយសារាចរណ៍លេខ ១៥ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ ស្តីពីការទូតសេដ្ឋកិច្ចដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ ២០៣០ បង្កើតកម្លាំងចលករថ្មីសម្រាប់គ្រប់កម្រិតថ្នាក់ និងគ្រប់ផ្នែកពីមជ្ឈិមដល់មូលដ្ឋាន ដើម្បីអនុវត្តន៍ការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី។ រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានមានប្រសាសន៍ថា៖ “យើងបានកំណត់ថា នឹងកសាងខឿនការទូតសេដ្ឋកិច្ចដើម្បីបម្រើការអភិវឌ្ឍ ដោយផ្តោតលើប្រជាជនក្នុងស្រុក និងសហគ្រាស។ ច្បាស់លាស់ថា ការទូតសេដ្ឋកិច្ចអាចត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព លុះត្រាតែមានការគាំទ្រ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់បណ្តាមូលដ្ឋាន អាជីវកម្ម និងជាពិសេសស្ថានប័នតំណាងវៀតណាមនៅបរទេស។ ក្រសួងការបរទេសមានបំណងចង់ផ្ទៀងស្ដាប់ឲ្យបានស៊ីជម្រៅថែមទៀតអំពីតម្រូវការអភិវឌ្ឍន៍ ក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិនៃមូលដ្ឋាន និងសហគ្រាស ដើម្បីចាត់វិធានការ និងផែនការអភិវឌ្ឍន៍ការទូតសេដ្ឋកិច្ច”។

វិស័យការទូតបានរួមចំណែកជាច្រើន ដើម្បីជំរុញខ្លាំងនូវសមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ; ឆ្លៀតពេលទាក់ទាញធនធានខាងក្រៅដោយទាន់ពេលវេលានិងឆាប់រហ័ស ដើម្បីបម្រើកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ជាពិសេសប្រភពហិរញ្ញវត្ថុបៃតង ការវិនិយោគលើការបំប្លែងថាមពល ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់...លេចធ្លោគឺការដែលក្រុម G7 (ក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេ) អឺរ៉ុប និងវៀតណាម បានឯកភាពលើសេចក្តីថ្លែងការណ៍នយោបាយស្តីពីទំនាក់ទំនង “ភាពជាដៃគូក្នុងការបំប្លែងថាមពលយុត្តិធម៌” (JETP) ដែលបានកៀរគរទុនវិនិយោគបឋមចំនួន ១៥,៥ ពាន់លានដុល្លារអាមេរិក; សម្ព័ន្ធក្រុមហ៊ុន Lego បានចាប់ផ្តើមសាងសង់រោងចក្រអព្យាក្រឹតកាបូនដំបូងគេលើពិភពលោកជាមួយនឹងដើមទុន ១,៣ ពាន់លានដុល្លារនៅ Binh Duong; Samsung បើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងតម្លៃ ២២០ លានដុល្លារនៅទីក្រុងហាណូយ។ ក្នុងឆ្នាំ ២០២២ និងឆមាសទីមួយនៃឆ្នាំ ២០២៣ ក្រសួងការបរទេសបានរៀបចំក្រុមការងារជាង ៥០ ក្រុមទៅជួបធ្វើការជាមួយមូលដ្ឋានជាង ២៥ កន្លែង; រៀបចំសកម្មភាពប្រហែល ៧០ ដើម្បីតភ្ជាប់មូលដ្ឋានជាមួយដៃគូ ហើយគាំទ្រការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអន្តរជាតិជាង ៤០ ច្បាប់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានបណ្ដាមូលដ្ឋាននិងសហគ្រាសទទួលស្គាល់ និងកោតសរសើរ។

ទិសដៅសម្រាប់ការទូតសេដ្ឋកិច្ចក្នុងសម័យកាលថ្មី

សារាចរណ៍លេខ ១៥ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ របស់គណៈលេខា គឺជាទិសដៅសំខាន់សម្រាប់ការងារការទូតសេដ្ឋកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីរបស់ប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០។ ដើម្បីអនុវត្តន៍សារាចរណ៍នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំដោយផ្ទាល់សន្និសីទចំនួនពីរ ស្ដីពីការជំរុញការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែវិច្ឆិកា ឆ្នាំ២០២២។ នៅខែមីនាឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានបន្តដឹកនាំសន្និសីទដាក់ឲ្យអនុវត្តន៍កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ ២០២៣។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “ខ្ញុំមានបំណងនិងជឿជាក់ថា ដោយមានការរួមកម្លាំងកាយចិត្តនៃផ្នែកការទូត ស្ថាប័នតំណាងប្រចាំឯបរទេស គណៈកម្មាធិការ ក្រសួង ផ្នែក មូលដ្ឋាន និងសហគ្រាស ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបាវចនាការទូតថា “មនោសញ្ចេតនា ស្មោះត្រង់ គួរឲ្យទុកចិត្ត សមភាព គោរព ប្រសិទ្ធភាព រួមគ្នាអភិវឌ្ឍន៍” នោះ យើងនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងសំខាន់ជាងមុន បន្តរួមចំណែកបន្ថែមទៀតក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ប៉ុន្តែធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។ ទាំងអស់នេះគឺដើម្បីភាពសម្បូររុងរឿង វិបុលភាពរបស់ប្រទេសជាតិ ដើម្បីជីវភាពសុភមង្គលនិងសម្បូរធូធាររបស់ប្រជាជន”។

ដោយឈរលើមូលដ្ឋាននៃការណែនាំយ៉ាងដិតដល់របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្រសួងការបរទេសបានរៀបចំផែនការអនុវត្តន៍ការទូតសេដ្ឋកិច្ចនាពេលខាងមុខ ដោយប្រកាន់ខ្ជាប់នូវការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី ពិពិធកម្ម; វៀតណាមជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ក្រសួងក៏បានកំណត់ថា ការងារស្រាវជ្រាវ ព្យាករណ៍និងធ្វើសេនាធិកាគោលនយោបាយការទូតសេដ្ឋកិច្ចគឺជាគន្លឹះ ដែលតែងតែច្នៃប្រឌិតវិធីសាស្រ្ត និងរបៀបធ្វើការទូតសេដ្ឋកិច្ចឱ្យបានសមស្របទៅនឹងស្ថានភាពថ្មី ទាំងអស់ដើម្បីគោលដៅបម្រើប្រទេសជាតិនិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ