ជំរុញខ្លាំងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ

          (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៦ទិវាកំណើតលោកប្រធាន
ហូជីមិញ អគ្គមគ្គុទេសគួរអោយគោរពនិងស្រឡាញ់របស់ប្រជាជាតិវៀតណាមទាំង​មូល
 គណលេខាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម បានរៀបចំពិធីបូកសរុប៥ឆ្នាំ អនុ
វត្តសារាចរលេខ០៣ របស់ការិយាល័យនយោបាយ ស្ដីអំពីការបន្តជំរុញខ្លាំង ការ​សិក្សា
រៀនសូត្រនិងធ្វើតាមគំរូសីលធម៌​លោកប្រធានហូជីមិញ។ ទន្ទឹមនឹងនោះ ​ការិយាល័យ
នយោបាយ ក៏បានចេញផ្សាយសារាចរ លេខ ០៥ ស្ដីអំពីការជំរុញខ្លាំងការសិក្សារៀន
សូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធាន​ហូជីមិញ។ 
ប្រការនេះបានអះអាងនូវសមិទ្ធិផល និងការប្តេជ្ញាចិត្តជំរុញខ្លាំងចលនានេះ ក្នុងកម្មាភិបាល បក្ខជន និងប្រជាជនវៀតណាម។

ជំរុញខ្លាំងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ - ảnh 1
ជំរុញខ្លាំងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ

          ក្នុងរយៈពេល៥ឆ្នាំអនុវត្តសារាចរ ០៣ បានមានរូបសណ្ឋាន និងគំរូឆ្នើមរាប់លាន
 អំពីការសិក្សា រៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។ គំរូទាំងនេះ​
បានសរអោយឃើញនូវការជោគជ័យ និងមេរៀនជាច្រើន អំពីការសិក្សារៀនសូត្រនិង
ធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។

          អះអាងនូវសមិទ្ធិផលនៃការធ្វើចលនា

        លោក Vu Huu Giao ប្រធានសមាគមលើកទឹកចិត្តការសិក្សារៀនសូត្រ ​ស្រុក Dong
 Hy ខេត្ត Thai Nguyen ( ភាគខាងជើងវៀតណាម) ឆ្នាំនេះ ​អាយុបាន​៨០​ឆ្នាំ​ហើយ 
ប៉ុន្តែនៅសកម្មក្នុងការចលនាប្រជាជនគ្រប់ស្រទាប់ រួមវិភាគទានជាទឹក​ប្រាក់​ចំ
ពោះមូលនិធិលើកទឹកចិត្តការសិក្សារៀនសូត្រ របស់ដំបន់ ដើម្បីជួយឧបត្ថម្ភនិស្សិត
ក្រីក្រឆ្លងកាត់ទៅលើការលំបាក ទៅសាលារៀន។ លោក Vu Huu Giao បានចាត់ទុក​
ថា៖ ការរៀនសូត្រនិងធ្វើតាមលោកប្រធានហូជីមិញ ត្រូវជាក់ស្ដែង ប្រចាំ ចាប់ពីការ
ងារតូចតាចបំផុតទៅ។ 

          “ មានគោលបំណងលើកទឹកចិត្តប្រជាជនបានសិក្សារៀនសូត្រអស់មួយជីវិត
 ​ហើយ​បានសិក្សារៀនសូត្រតាមគំរូសីលធម៌លោកប្រធានហូជីមិញទៀត បានជាជួយ
​អោយខ្ញុំឆ្លងកាត់លើការលំបាក សាកល្បងជាច្រើនក្នុងការងារនេះ។ ពេលចុះឃុំនានា
 ដើម្បីចលនា នៅពេលមានភ្លៀង ឬធាតុអាកាសក្តៅ សីតុណ្ហាភាព ជាង៤២0C ក្តី
 ប៉ុន្តែ ដើម្បី​ក្មួយៗ ដើម្បីភារកិច្ច បានជាយើងខ្ញុំនៅប្តេជ្ញាចិត្តចលនា បង្កើតអោយ
បានសាខាសមាគមនៅភូមិ ឃុំនោះ។ គិតដល់នាបច្ចុប្បន្ន យើងខ្ញុំបានមានសាខា
សមាគមចំនួន២៥៧ នៅភូមិ ឃុំ ចំនួន ២៥៧ ស្មើនឹង១០០% ឃុំ មានសាខាសមា
គមលើកទឹកចិត្តការសិក្សារៀនសូត្រ។ សាខាទាំងនេះសុទ្ធតែធ្វើការល្អ។

          ពីបណ្ដាសកម្មភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ ការអនុវត្តសារាចរលេខ ០៣
 ​បានក្លាយទៅជាសកម្មភាពប្រចាំ នៅអង្គការនិងប្រព័ន្ធនយោបាយទាំងឡាយ។ 
លោក Vo Cong Tri លេខារង អចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង Da Nang
( ភាគកណ្ដាលវៀតណាម) បានអោយដឹងថា៖

          “ ការអនុវត្តសារាចរលេខ០៣ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ទទួលបានសមិទ្ធិ​
ផលសកម្មជាច្រើន លើគ្រប់វិស័យ រួមចំណែកសំខាន់ ក្នុងការកសាងបក្ស កសាង
ប្រព័ន្ធនយោបាយ ជះឥទ្ធិពលសកម្មទៅលើការអនុវត្តភារកិច្ចនយោបាយ អភិ
វឌ្ឍន៍សេ​ដ្ឋកិច្ច​ សង្គម របស់ទីក្រុង Da Nang ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។”

          តាមការវាយតំលៃថា៖ការអនុវត្តសារាចរ លេខ ០៣ បានរួមចំណែកសកម្ម
ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពង្រឹងការពារជាតិសន្តិសុខ បើកទូលាយ
ទំនាក់ទំនងបរទេស កសាងបក្ស និងប្រព័ន្ធនយោបាយទាំងមូល អនុវត្តជោគជ័យ
សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតបក្ស លើកទី១១ របស់បក្សកម្មុយនីស្តវៀតណាម។

          ស្ម័គ្រចិត្ត អចិន្ត្រៃយ៍សិក្សារៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ

        បន្តជោគជ័យនៃសារាចរ លេខ ០៣ សារាចរលេខ០៥ របស់ការិយាល័យនយោ
បាយបានអះអាងនូវការបន្តជំរុញខ្លាំងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ ​សីលធម៌ រចនាបទរបស់លោកប្រធានហូជីមិញ បង្កើតឡើងការផ្លាស់ប្តូរខ្លាំងក្លា អំ
ពី​ចំណេះដឹង និងសកម្មភាពក្នុងបក្ស ប្រព័ន្ធនយោបាយ និងប្រជាជន។ លោក 
Dinh The Huynh សមាជិកអចិន្ត្រៃយ៍ គណលេខាធិការ មជ្ឈឹមបក្សកម្មុយនីស្តវៀត
ណាម ​បាន​អោយ​ដឹងថា៖​

          “ បន្តធ្វើអោយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល យល់
ដឹង​កាន់តែជ្រាលជ្រៅថែមទៀត អំពីខ្លឹមសារជាសារវ័ន្ត និងតំលៃធំធេង របស់​សតិ
​អារម្មណ៍​ សីលធម៌ រចនាបទរបស់លោកប្រធានហូជីមិញ។ ធ្វើអោយសតិអារម្មណ៍ ​
សីលធម៌ និងរចនាបទរបស់លោកប្រធាន បានក្លាយទៅជាមូលដ្ឋានរឹងមាំខាង
ស្មារតី នៃជីវភាពរស់នៅ កសាងវប្បធម៌ មនុស្សវៀតណាម បំពេញតម្រូវការអំពី
ការអភិវឌ្ឍន៍និរន្តរភាព ការពាររឹងមាំប្រទេសជាតិ ​ដើម្បីគោលដៅប្រជាជនសម្បូរ
ធូធារ ​ប្រទេសជាតិ​ខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។”

          ការដែល ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្ស បានចេញ
ផ្សាយសារាចរ លេខ ០៥ ស្ដីអំពីការជំរុញខ្លាំង ការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ បានអះអាងជាថ្មីម្តងទៀត
 អំពីខ្លឹមសារ​មូលដ្ឋាន និងតំលៃធំធេង នៃសតិអារម្មណ៍ សីលធម៌ រចនាបទរបស់
លោកប្រធានហូជីមិញ។ ការអនុវត្តសារាចរលេខ០៥នេះ គឺរួមចំណែកបង្កើតជំហាន
លោតផ្លោះខ្លាំងក្លា ទូលំទូលាយ និងចីរភាព ក្នុងការសិក្សារៀនសូត្រ និងធ្វើតាម
សតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ