(VOVWORLD) - នាថ្ងៃទី ២ មិនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយាចាប់ផ្តើមដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋឥណ្ដាក្នុងរយៈ ពេល ៣ ថ្ងៃតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រព្រឹត្តទៅបន្ទាប់ពី «ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌា ២០១៧» បើកចេញឱកាស សំខាន់ដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌានិងវៀតណាមជួបសន្ទនា ជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយលើកឡើងដំណើរការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។
ដោយមានចំនួនប្រជាជនសុរប ១ ពាន់ ២ រយលាននាក់និងជាខឿន សេដ្ឋកិច្ចធំដែលមានកំណើនខ្លាំងទី ២ លើពិភពលោកក្នុងរយៈ នាប៉ុន្មានឆ្នាំកន្លងមកឥណ្ឌាងើបឡើងដូចប្រទេសអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យាព័ត៌មាន ឱសថ បច្ចេកវិទ្យាជីវសាស្ត្រ អាវកាសនិងបច្ចេកវិទ្យាចារកម្មពីចម្ងាយ។ រីឯ ខ្លួនវិញ វៀតណាមក៏ជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងដែលសកម្មកែ ទម្រង់បើកទ្វារ។
ប្រទេសទាំងពីរលៃទុកជំនឿទុកចិត្តនយោបាយខ្ពស់ប្រគ្នាទៅវិញទៅមក មានចំណុចស្រដៀងគ្នាខាងផលប្រយោជន៍យុទ្ធសាស្ត្រជាពិសេសក្នុងកាលៈទេសៈថ្មីនៃស្ថានភាពពិភពលោក។ កត្តាទាំងនេះជាគ្រឹះស្ថានដើម្បីប្រទេសទាំងពីរបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ទំនាក់ទំនងមិត្តភាពស្អិតរមួតអភិវឌ្ឍន៍ជានិច្ច
វៀតណាមនិងឥណ្ឌាបានលើកកំពស់ទំនាក់ទំនងឡើងដល់ដៃគូយុទ្ធសាស្ត្រ នាឆ្នាំ ២០១៦ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi។ ឆ្លងកាត់រយៈជាច្រើនឆ្នាំកសាងទំនាក់ទំនងមិត្តភាព យ៉ាងជិតស្និទ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាបានហួសកំរិត ១០ ពាន់លានដុល្លា។ ភាគីទាំងពីរបានដាក់ចេញគោលដៅនាំតំលៃប្រាក់ពាណិជ្ជ កម្មឡើងដល់ ១៥ ពាន់លានដុល្លានាឆ្នាំ ២០២០។ វៀតណាមកំពុងជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌាក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយឥណ្ឌាស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខចំនួន ១០ របស់វៀតណាម។ អនុរដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Dang Dinh Quy បានចាត់ទុកថា៖
«ចំណុចលេចធ្លោបំផុតគឺទំនាក់ទំនងសន្តិសុខការពារជាតិ។ ភាគីទាំងពីរមានគំរោងការណ៍សហប្រតិបត្តិការជាច្រើនលើវិស័យការជួញដូរអាវុធ ការស្រាវជ្រាវបច្ចេកវិទ្យា យុទ្ធសាស្ត្រ ជាពិសេសគឺការបណ្តុះបណ្ដាល។ ឥណ្ឌាសហប្រតិបត្តិការល្អប្រសើរក្នុងការផ្គត់ផ្គង់ឲ្យវៀតណាមអាហាររូបករណ៍បណ្ដុះបណ្ដាល កំលាំងសន្តិសុខការពាជាតិដើម្បីបំរើឲ្យកងទ័ពទំនើបជឿនលឿនរបស់កងទ័ពវៀតណាមបច្ចុប្បន្នដូចជានាវាមុជទឹកនិងយន្តហោះជំនាន់ថ្មី។ អាចនិយាយបានថាទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងឥណ្ឌាជានិច្ចកាលអភិវឌ្ឍន៍ ប៉ុន្តែ ប្រសិនបើប្រៀបនឹងសក្តានុភាពនិងកំរិត ជឿទុកចិត្តខាងនយោបាយរវាងភាគីទាំងពីរក៏នៅទាប។»
វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះ «គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត» របស់ឥណ្ឌា ហើយអះអាងថា ដោយតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ន-ឥណ្ឌា វៀតណាមធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងដៃគូនេះ។ រីឯ ឥណ្ឌាក៏ ជានិច្ចកាលអះអាងអាស៊ានជាស្នូលនៃគោលនយោបាយ «ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត» និងជាកត្តាស្នូលនៃសុបិន្ត «សតវត្សអាស៊ី» របស់ឥណ្ឌា ក្នុងនោះ វៀតណាមជាសសរទ្រូងសំខាន់មួយនៃគោលនយោបាយ «ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត» នេះ។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅ វៀតណាមលោក Parvathaneni Harish បានអះអាងថា៖
«ក្នុងដំណាក់កាលខាងមុខ សក្តានុភាពនិងឱកាសសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរដ៏ធំធេងណាស់។ ឥណ្ឌានិងវៀតណាមសុទ្ធតែមានការកែទម្រង់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លាព្រោះថាភាគីទាំងពីរសុទ្ធតែមានចំនួនប្រជាជនវ័យក្មេងឧត្តមភាពខាងកំណើនសេដ្ឋកិច្ចនាអនាគត។ ទាំង
វៀតណាមផងនិងឥណ្ឌាផង មានទំនាក់ទំនងស្អិតរមួតជាមួយបណ្ដាអង្គការជួរមុខលើពិភពលោក។ ដូច្នេះ ខ្ញុំបានជឿជាក់ថាការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដ៏ធំធេង ណាស់លើវិស័យនយោបាយសន្តិសុខការពារជាតិនិងសេដ្ឋកិច្ច។»
ដំណើរទស្សនកិច្ចកំណត់ដំណើរការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
បន្តដំណើរទស្សនកិច្ចនាខែមករាឆ្នាំ ២០១៨ នេះរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ដំណើរទស្សនកិច្ចនៅឥណ្ឌា របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang លើកនេះបន្តធ្វើឲ្យស៊ីជម្រៅ ថែមទៀតដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនាំចេញដំណើរការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ក្រៅពីការចរចាជាមួយប្រធានាធិ បតីឥណ្ឌា លោក Ram Nath Kovind បណ្ដាជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ប្រទេសម្ចាស់ផ្ទះ លោក Narenda Modi រដ្ឋមន្ត្រីការបរទេស Sushma Swaraj ប្រធានសភាជាន់ទាបឥណ្ឌា លោកស្រី Sumitra Mahajan រួមជាមួយក្រុមសមាជិកសភាមិត្តភាពវៀតណាមឥណ្ឌា លោកប្រធានរដ្ឋវៀតណាម Tran Dai Quang នឹងមានសកម្មភាពសំខាន់ៗផ្សេងទៀត។ ជាពិសេស លោក Tran Dai Quang នឹងថ្លែងសន្ទរកៈថានៅសារមន្ទីរនិងបណ្ណាល័យរំលឹកវិញ្ញណខ័ក្ខ Nehru នៅទីក្រុង New Delhi ព្រមទាំង លោកក៏នឹងអញ្ជើញចូលរួមពិធីបើក «ទិវាវប្បធម៌វៀតណាមនៅឥណ្ឌា» ផងដែរ។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងសំខាន់មួយចំនួននឹងត្រូវបានចុះហត្ថលេខាសំដៅបង្កើនថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយផងដែរ៕