ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងទួរគី
ANH HUYEN -  
(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋទួរគី លោក Binali Yildirim កំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាម។ គោលដៅនៃ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាពិសេសគឺ វិស័យពាណិជ្ជកម្មវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យា គមនាគមន៍ដឹកជញ្ជូន អប់រំ និងទេសចរណ៍។
នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋទួរគី លោក Binali Yildirim កំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាម។ |
(VOVworld) - ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីទួរគីប្រព្រឹត្តទៅក្នុងកាលៈទេសៈទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងទួរគីអភិវឌ្ឍន៍ដ៏ល្អប្រសើរគិតតាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត។
រក្សាទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យ
សាធារណៈរដ្ឋទួរគីស្ថិតនៅពាក់កណ្ដាលទ្វីបអាស៊ីនិងទ្វីបអឺរ៉ុបក្នុងនោះ តំបន់ដែនដីភាគច្រើនស្ថិតនៅទ្វីបអាស៊ី។ គឺជាប្រទេសដែលមានខឿនសេដ្ឋកិច្ចធំទី ១៧ លើពិភពលោកដែលមានល្បឿនកំណើនខ្លាំងលើពិភពលោក ទួរគីពោរពេញទៅដោយសាក្តានុភាពដោយមានប្រភពធនធានធម្មជាតិសម្បូរបែបផ្នែកឧស្សាហកម្មធ្វើអាជីវកម្មផលរ៉ែអភិវឌ្ឍន៍។ ជារៀលរាល់ឆ្នាំ ប្រទេសនេះធ្វើអាជីវកម្មផលរ៉ែ Chromite ចំនួន ៩០០ ពាន់តោន ឈរលំដាប់ថ្នាក់ទី ១ លើពិភពលោក រួមជាមួយផលរ៉ែផ្សេងៗ ទៀត។ ដោយមានចំនួនប្រជាជនជាង ៨០ លាននាក់ ទួរគីគឺជាច្រកទ្វារដើម្បី ទំនិញនាំចេញរបស់វៀតណាមជ្រាបចូលទីផ្សារមជ្ឈឹមបូព៌ារនិងសហភាពអឺរ៉ុប (EU)។
វៀតណាមនិងទួរគីបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ៧ មិថុនា ឆ្នាំ ១៩៧៨។ នាខែ កុម្ភៈ ឆ្នាំ ២៩៩៧ ទួរគីបង្កើតស្ថានទូតនៅរដ្ឋធានីហាណូយ។ នាខែតុលា ឆ្នាំ ១៩៩៩ វៀតណាមបើកជាផ្លូវការខុទ្ទកាល័យតំណាងពាណិជ្ជកម្មប្រចាំនៅ ទីក្រុង Istanbul ហើយ ១ ឆ្នាំក្រោយនោះ វៀតណាមក៏បើកអគ្គស្ថានកុងស៊ុល ប្រចាំនៅរដ្ឋធានី Istanbul ផងដែរ។ នាខែតុលាឆ្នាំ ២០០៣ វៀតណាមតំឡើង អគ្គស្ថានកុងស៊ុលប្រចាំនៅ Istanbul ឡើងទៅថ្នាក់ស្ថានទូត ហើយផ្ទេរទីកន្លែងទៅរដ្ឋធានីអានការ៉ារបស់ទួរគី។ ក្នុងរយៈពេលកន្លងទៅប្រទេសទាំងពីរជានិច្ចកាលរក្សាទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យ។
ទួរគីគឺជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅមជ្ឈឹមបូព៌ារ។ នាឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១ ពាន់ ៥០០ លានដុល្លាអាមេរិក។ នេះគឺជាច្រកទ្វារដើម្បីទំនិញនាំចេញរបស់វៀតណាមដូចជា អង្ករ កៅស៊ូ តែ តម្បាញកាត់ដេរ ស្បែកជើង ទំនិញអាឡិចត្រូនិកនិងទំនិញសិប្បកម្មវិច្រក សិល្បៈមានឱកាសជ្រាបចូលទីផ្សារមជ្ឈឹមបូព៌ារនិង EU។ ការវិនិយោគរបស់ទួរគី នៅវៀតណាមនៅទាបដោយមានគំរោងការណ៍ចំនួន ១៥ ដោយមានប្រភពទុន ចុះបញ្ជីទទួលបាន ៧០៤ លានដុល្លាអាមេរិក ឈរលំដាប់ថ្នាក់ទី ២៦ ក្នុងចំណោមប្រទេសវិនិយោគចូលក្នុងវៀតណាម។ នាខែមិថុនាឆ្នាំ ២០១៦ ក្រុមហ៊ុនអាកាសចរណ៍ជាតិទួរគី Turkish Airlines បានបើកជើងហោះហើរត្រង់ ពីទីក្រុង Istanbul មករដ្ឋធានីហាណូយដោយមានជើងហោះហើរចំនួន ៧ ជើងក្នុងមួយសប្តាហ៍។ មុននោះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសនាវាចរណ៍និងការជៀសវាងហូតពន្ធ ២ ដង។
នៅសម័យប្រជុំលើកទី ៧ គណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជ កម្មរវាងវៀតណាមនិងទួរគីដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាខែ កក្កដា ឆ្នាំ ១០១៧ ភាគីទាំងពីរបានឯកភាពគាំទ្រយ៉ាងសកម្មគ្នាទៅវិញទៅមក នៅបណ្ដាវេទិកាអន្តរជាតិនិងក្នុងតំបន់ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ហើយបើកទូលាយសកម្មភាពកិច្ចការបរទេសក្រោមគ្រប់រូបសណ្ឋាន។ ភាគី ទាំងពីរបានដាក់គោលដៅទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៤ ពាន់លាន
ដុល្លាអាមេរិកនាឆ្នាំ ២០២០ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីជួយ ឧបត្ថម្ភសកម្មភាពនៃសហគ្រាសខា្នតតូចនិងមធ្យម ឯកភាពខ្លឹមសារនៃកិច្ចព្រម ព្រៀងសហប្រតិបត្តិការលើវិស័យវិនិយោគ គយ បទដ្ឋានគុណភាព ថាមពល ការច្នៃប្រឌិតម្ហូបអាហារ ជាដើម។
ដំណើរទស្សនកិច្ចបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើន
វៀតណាមនិងទួរគីមានចរិតលក្ខណៈស្រដៀងគ្នាខាងទ្រង់ទ្រាយចំនួនប្រជា ជននិងទីកន្លែងភូមិសាស្ត្រយុទ្ធសាស្ត្រក្នុងតំបន់។ គោលនយោបាយកិច្ចការបរ ទេសរបស់ទួរគីនាបច្ចុប្បន្នយកចិត្តទុកដាក់ពិសេសទៅលើការបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ានក្នុងនោះមានវៀតណាម។ រីឯខ្លួនវិញ វៀតណាមផ្តោតសំខាន់និងលៃទុកអាទិភាពខ្ពស់ចំពោះការបើកទូលាយទំនាក់ ទំនងសហប្រតិបត្តិការជាមួយទួរគី ដោយសារ ទួរគីគឺជាដៃគូគួរឲ្យទុកចិត្តផងនិង ជាស្ពានតភ្ជាប់សំខាន់ដើម្បីវៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ តំបន់អាស៊ីខាងលេចអាហ្វិរកនិងអឺរ៉ុបផងដែរ។
ដោយមានគ្រឹះស្ថានទំនាក់ទំនងនយោបាយការទូតនៃប្រទេសទាំងពីរកាន់ តែពងឹ្រងនិងពង្រីកដ៏រឹងមាំតាមរយៈបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់ ក្របខ័ណ្ឌគត្តិយុត្តិសំរាប់សកម្មភាពសហប្រតិបត្តិការកំពុងកែលំអ ដំណើរទស្សនកិច្ចជាផ្លូវ នៅវៀតណាមរបស់នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim គឺជាឱកាសដើម្បី ភាគីទាំងពីរផ្លាស់ប្តូរវិធានការជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យក៏ដូចជាបញ្ហានៅក្នុងតំបន់និងលើ ពិភពលោកដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ផងដែរ៕
ANH HUYEN