ជំហានថយក្រោយរបស់សេតវិមានក្នុងបញ្ហា TPP
ANH HUYEN -  
|
ជំហានថយក្រោយរបស់សេតវិមានក្នុងបញ្ហា TPP (VOV) |
Vovworld-ដោយការពន្យាពេលកាល់កំណត់នោះ ប្រធានាធិបតីអាមេរិកលោក
Barack Obama និងអ្នកដែលគាំទ្រ TPA នឹងមានបន្ថែមពេលវេលាស្វែងរកដំណោះ
ស្រាយសង្គ្រោះគំរោងច្បាប់ជំរុញពាណិជ្ជកម្មនេះ។ ប៉ុន្តែឱកាសដើម្បីប្រធានាធិបតី
Obama កម្មសិទ្ធិ TPA និងសំរេច TPP គឺទាបណាស់ ពីព្រោះថាមុននោះគំរោងច្បាប់
ត្រូវជួបនឹងការប្រឆាំងយ៉ាងខ្លាំងក្លាខណៈដែលអត្រាសម្លេងប្រឆាំងគឺ៣០២បើប្រៀប
នឹងសម្លេងគាំទ្រចំនួន១២៦។
វាសនារបស់ TPA
TAA ជាផ្នែកមួយក្នុងកញ្ចប់សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិជំរុញពាណិជ្ជកម្ម (TPA)។
សេចក្តីព្រាងច្បាប់នេះបានតាក់តែងឡើងសំដៅជួយឧបត្ថម្ភពលករអាមេរិកដែលបាត់
អាជីពពីកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរប៉ាស៊ីហ្វិក (TPP) ដែលវ៉ាស៊ីនតោនកំពុង
បានជំរុញនោះ។ ដល់ឥឡូវនេះការចរចារស្ដីពី TPP ហាក់ដូចជាបានសំរេច ប៉ុន្តែបណ្ដា
ដៃគូពាណិជ្ជកម្មបានឲ្យដឹងថា គេចង់ឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Obama ទទួល
បាន TPA មុនពេលសំរេចកិច្ចព្រមព្រៀង។ សេចក្តីព្រាងច្បាប់នេះត្រូវបានចាត់ទុកជា
លក្ខណៈចាំបាច់ដើម្បីប្រធានាធិបតី Barack Obama ពេញសិទ្ធិពន្លឿនការចរចារ TPP
ជាមួយប្រទេសដៃគូចំនួន១១ សំដៅបង្កើតមណ្ឌលពាណិជ្ជកម្មសេរីដែលស្រូបយក
ដល់៣០%នៃតំលៃពាណិជ្ជកម្មសរុបនិង៤០%នៃទិន្នផលសេដ្ឋកិច្ចសកល។
ប៉ុន្តែនៅការបោះឆ្នោតនៅសភាជាន់តាបនាថ្ងៃទី១២មិថុនា ដោយមិនអើពើដល់
ការខំប្រឹងប្រែងរបស់ប្រធានាធិបតី Obama បានទៅកាន់ទីកន្លែងដើម្បីចលនានោះ
TAA នោតែត្រូវបដិសេធ។ ខណៈដែលសមាជិកសភាគណៈបក្សសាធារណរដ្ឋគាំទ្រ
TPP នោះ សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យបានព្រួយបារម្ភថា TPP ត្រឹមតែ
នាំមកផលប្រយោជន៍សំរាប់ក្រុមហ៊ុនអន្តរប្រទេស រីឯពលករក្នុងប្រទេសនឹងបាត់អាជីព
ដោយសារក្រុមហ៊ុនអាមេរិកបានស្វែងរកប្រភពធនធានមនុស្សតំលៃថោកនៅឯបរទេស។
ថែមនោះទៅទៀតគឺសំណើរកាត់បន្ថយថវិការ៧០០លានដុល្លារអាមេរិកក្នុងខ្ទង់ប្រាក់
ធានារ៉ាប់រងសុខាភិបាលសំរាប់ជនចាស់ជរាមានតំលៃ២,៦ពាន់លានដុល្លារអាមេរិក
ដើម្បីជួយឧបត្ថម្ភឲ្យកម្មវិធី TAA របស់ប្រធានាធិបតី Obama ក៏ត្រូវបានសមាជិកសភាគ
ណៈបក្សប្រជាធិបតេយ្យប្រឆាំងជំទាស់ផងដែរ។
បញ្ហាគិន្លឹះជាផលប្រយោជន៍របស់ប្រជាពលករ
ហេតុនេះហើយវាសនារបស់ TPA យ៉ាងម៉េចចាំបាច់ត្រូវរង់ចាំដល់ថ្ងៃទី៣០កក្កដា
ដែលទើបនឹងបានដឹងយ៉ាងច្បាស់លាស់ឡើយ។ ត្រឹមតែបានដឹងថា វាសនារបស់ TPA
ពិតប្រាកដជាការតស៊ូដ៏ខ្លាំងក្លាចំពោះសេតវិមាន។ បរាជ័យនាពេលកន្លងទៅនៅសភា
ជាន់ទាបអាមេរិកបានសឲ្យឃើញថា លោក Obama នឹងត្រូវប្រឈមមុខនឹងការលំបាក
ជាច្រើនខណៈដែលត្រឹមតែសល់១៨ខែទៀតលោកនឹងបញ្ចប់អណាត្តិទី២របស់ខ្លួនតែ
ប៉ុណ្ណោះ។ លទ្ធផលនេះក៏បង្ហាញការប៉ែកបាក់យ៉ាងជ្រាលជ្រៅក្នុងផ្ទៃក្នុងគណៈបក្ស
ប្រជាធិបតេយ្យផងដែរ។ បណ្ដាសមាជិកសភាប្តេជ្ញាការពារផលប្រយោជន៍របស់
ពលករក្នុងប្រទេសគឺដោយសារទំនាក់ទំនងស្អិតរមួតជាមួយបណ្ដាអង្គការសហជីព
អាមេរិក។ គេមិនចង់ឲ្យបាត់ទៅឱកាសជាប់ឆ្នោតឡើងវិញក្នុងអណាត្តិខាងមុខឡើយ។
តាមបណ្ដាអ្នកវិភាគថា ការបដិសេធអនុម័តលើសិទ្ធិចរចារលឿននឹងធ្វើឲ្យរដ្ឋ
អំណាចប្រធានាធិបតី Obama លំបាកជាងក្នុងការទទួលបានកិច្ចព្រមព្រៀង TPP ដែល
បានយឺតយាវប៉ុន្មានឆ្នាំបើប្រៀបនឹងដំណើរការទៅហើយ។ TPA មានអត្ថន័យសំខាន់
ចំពោះដំណើរការចរចារ TPP ពីព្រោះថា ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
លើគ្រប់វិស័យនិងមានបទដ្ឋានខ្ពស់ដូចជា TPP ដែលប្រព្រឹត្តទៅដ៏ស្មុគស្មាញទៅហើយ
និងការទទួលបានការស្រុះចិត្តគំនិតរវាងប្រទេសជាសមាជិកចំនួន១២ក្នុងបញ្ហាទាំង
អស់គឺលំបាកណាស់។ នាចុងខែឧសភាកន្លងមកសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីពី TPP ដែល
គ្រោងនឹងរៀបចំសម័យចុងក្រោយគឺត្រូវលុបចោលដោយសារជប៉ុននិងឈីលីបាន
ប្រកាសថាមិនអាចសំរេចការចរចារ TPP ដល់ពេលណាសេចក្តីព្រាងច្បាប់ TPA ត្រូវ
បានអនុម័តនៅព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិក។
TPP នឹងជួបការលំបាកជាច្រើនមុនពេលដល់ទីដៅ
ប៉ុន្តែនេះមិនទាន់ជាការបញ្ចប់ចំពោះ TPA ឡើយ។ សេចក្តីព្រាងច្បាប់ជួយ
ឧបត្ថម្ភកែលំអរពាណិជ្ជកម្ម (TAA) ទទួលបានបរាជ័យប៉ុន្តែកញ្ចប់គំរោងច្បាប់សិទ្ធិ
ចរចារលឿន (TPA) នៅតែមានឱកាសពីឥឡូវដល់ថ្ងៃទី៣០កក្កដា ប្រធានាធិបតី
Obama នឹងមានបន្ថែមពេលវេលាដើម្បីបញ្ចុះបញ្ចូលបណ្ដាសមាជិកសភាគណៈបក្ស
ប្រជាធិបតេយ្យ។ ក្នុងកាលៈទេសៈអាមេរិកចង់អះអាងនូវតួនាទីថ្នាក់ដឹកនាំនៅទ្វីប
អាស៊ី ប្រឈមមុខនឹងប្រទេសចិនមួយកំពុងងើបឡើងនោះ វ៉ាស៊ីនតោនពិតប្រាកដ
នឹងរកបានសម្លេងរួមដើម្បីមិនហួសចេញឱកាសនាំ TPP ដល់ទីដៅ៕
ANH HUYEN