ជំហានរីកចម្រើនក្នុងការអនុវត្តគោលនយោបាយស្ដីពីជនមានគុណូបការៈ

(VOVWORLD) - ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងទៅ ប្រព័ន្ធច្បាប់ គោលនយោបាយ អនុគ្រោះដល់ជនមានគុណូបការៈត្រូវបានដំណើរការយ៉ាងពេញលេញ តាមនោះ មិនត្រឹមតែបង្ហាញនូវការយកចិត្តទុកដាក់ថែទាំជាពិសេសរបស់បក្ស រដ្ឋចំពោះជន មានគុណូបការៈប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិ សុខសង្គមនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង។

ការផ្ដល់អនុគ្រោះនិងថែទាំដល់ជនមានគុណូបការៈជានិច្ចកាលជាគោល ជំហរដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាម បន្ទាប់ពីពេលដែលលោកប្រធាន ហូជីមិញបានកំណត់យកថ្ងៃទី២៧ ខែកក្កដា ជាទិវាយុទ្ធជនពិការ យុទ្ធជន ពលី មក។ ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងទៅ ប្រព័ន្ធច្បាប់ គោលនយោបាយ អនុគ្រោះដល់ជនមានគុណូបការៈត្រូវបានដំណើរការយ៉ាងពេញលេញ តាមនោះ មិនត្រឹមតែបង្ហាញនូវការយកចិត្តទុកដាក់ថែទាំជាពិសេសរបស់បក្ស រដ្ឋចំពោះជន មានគុណូបការៈប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិ សុខសង្គមនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង។

        គោលជំហរដ៏ឥតងាករេរបស់បក្សនិងរដ្ឋ    

      គោលនយោបាយ ច្បាប់អនុគ្រោះដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ មិនត្រឹមតែមានអត្ថន័យខាងនយោបាយ សេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ថែមទាំង មានតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដោយបង្ហាញអំពីប្រពៃណីដ៏ល្អប្រសើររបស់ ប្រជាជាតិវៀតណាមទៀតផង។ តាមរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានអោយដឹងថា ក្នុងរយៈពេលជាង១០ ឆ្នាំមក ការសិក្សាស្រាវជ្រាវ បំពេញបន្ថែមច្បាប់ស្ដីពីការផ្ដល់អនុគ្រោះសម្រាប់ជន មានគុណូបការៈ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមានឯកសារជាង ១០០ត្រូវបានចេញផ្សាយដោយស្ថាប័នរដ្ឋបាលរដ្ឋ។ ក្នុងទូទាងប្រទេស បានទទួល ស្គាល់ជនមានគុណូបការៈជាង៩លាននាក់ ដែលក្នុងនោះមានយុទ្ធជនពលីជាង ១លាន២សែននាក់ វីរៈអ្នកម្ដាយវៀតណាមចំនួន១២៧ពាន់នាក់និងយុទ្ធជនពិការ ជាង៨សែននាក់ ជាដើម។

        ការបន្តបំពេញបន្ថែម កែលម្អគោលនយោបាយ ច្បាប់អនុគ្រោះដល់ជនមាន គុណូបការៈនឹងរួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាព “តបស្នងសង គុណ” ក៏ដូចជាឆ្លើយតបនឹងបំណងប្រាថ្នារបស់សង្គមទាំងមូលចំពោះការងារនេះ ផងដែរ។ នាបច្ចុប្បន្ន ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចកំពុងពន្លឿនការ ធ្វើវិសោធនកម្មនូវបទបញ្ញត្តិស្ដីពីជនមានគុណូបការៈអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ច្បាស់លាស់ថែមទៀតអំពីមុខសញ្ញាដែលទទួលបានការអនុគ្រោះ មិន បំភ្លេចមុខសញ្ញាណាមួយឡើយ ព្រមទាំងបង្កើនថវិការដ្ឋ ជំរុញខ្លាំងការកៀរគរប្រភព ធនធានសង្គមនានាចំពោះការងារជនមានគុណូបការៈផងដែរ។ លោក Dao Ngoc Loi ប្រធាននាយកដ្ឋានទទួលបន្ទុកជនមានគុណូបការៈបានអោយដឹងថា៖

        “ក្រសួងការងារបានសម្រេចសំណុំឯកសារ បង្ហោះលើគេហទំព័ររដ្ឋាភិបាល ក៏ដូចជាលើគេហទំព័រក្រសួងផងដែរ ដើម្បីស្ទង់មតិរបស់ប្រជាជន។ ចំណុចថ្មីនៃ បទបញ្ញត្តិលើកនេះគឺកំណត់ឡើងវិញនូវលក្ខខ័ណ្ឌទទួលស្គាល់ជាជនមាន គុណូបការៈអោយបានសមស្របនឹងសម័យបច្ចុប្បន្ន។ ក្នុងឆ្នាំនេះ រដ្ឋាភិបាលក៏ បានចេញផ្សាយសេចក្ដីសម្រេចកែសម្រួលការផ្ដល់ឧបត្ថម្ភសម្រាប់ជនមាន គុណូបការៈចំពោះបដិវត្តន៍ ហើយសេចក្ដីសម្រេច លេខ៤៦ស្ដីពីការបន្តផ្ដល់ ជំនួយឧបត្ថម្ភសម្រាប់ជនមានគុណូបការៈដែលជួបការលំបាកខាងលំនៅដ្ឋាន។ រាល់គោលនយោបាយនេះបានបង្ហាញនូវការយកចិត្តទុកដាក់ជាពិសេសរបស់ បក្សនិងរដ្ឋចំពោះជនមានគុណូបការៈ”។

       ធានាផលប្រយោជន៍សម្រាប់ជនមានគុណូបការៈ

        តាមរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បានចាត់ទុកថា ត្រូវតែមានកិច្ចខិតខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការ អនុវត្តភារកិច្ច ក៏ដូចជាដំណោះស្រាយនានាសំដៅរួមចំណែកថែទាំដល់ជនមានគុណូប ការៈនិងគ្រួសាររបស់ពួកគាត់អោយកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយទិសស្លោក ខាងលើ ក្រសួងបានចេញផ្សាយសេចក្ដីសម្រេចស្ដីពីដំណើរការដោះស្រាយ សំណុំឯកសារស្នើអោយទទួលស្គាល់ជនមានគុណូបការៈដែលជាប់គាំងមិនទាន់ដោះស្រាយឡើយ ព្រមទាំងសហការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ផ្ដោតទៅ លើការត្រួតពិនិត្យ ពិចារណានិងដោះស្រាយសំណុំឯកសារទាំងនោះផងដែរ។ ក្រោយរយៈពេល៣ឆ្នាំមក ប្រទេសទាំងមូលបានត្រួតពិនិត្យ ពិចារណាលើសំណុំ ឯកសារដែលជាប់គាំងមិនទាន់ដោះស្រាយចំនួន៦០០០ តាមនោះទទួលស្គាល់បាន យុទ្ធជនពលីជាង២ពាន់នាក់និងយុទ្ធជនពិការជាង២ពាន់៦រយនាក់។ ប្រធាន នាយកដ្ឋានជនមានគុណូបការៈលោក Dao Ngoc Loi បានអោយដឹងថា៖

        “នាបច្ចុប្បន្ន តាមការបញ្ជាណែនាំរបស់រដ្ឋមន្រ្តី យើងខ្ញុំបន្តត្រួតពិនិត្យសំណុំ ឯកសារដែលជាប់គាំងមិនទាន់ដោះស្រាយនៅគ្រប់ជាន់ថ្នាក់ ហើយឆ្ពោះទៅដល់ថ្នាក់  ឃុំស្រុក។ ការត្រួតពិនិត្យស្មុគស្មាញណាស់ ដោយសារតែឯកសារពាក់ព័ន្ធនិងព័ត៌ មានរបស់សាក្សីមិនសូវមានច្រើនទេ។ ដោយហេតុនេះ ក្រុមការងារត្រូវសហការគ្នាយ៉ាង ស្អិតរមួតជាមួយបណ្ដាតំបន់ ដើម្បីយល់ដឹងពីស្ថានភាព ក៏ដូចជាត្រួតពិនិត្យព័ត៌ មានតាមរយៈប្រជាជន ជនបដិវត្តន៍ជើងចាស់និងថ្នាក់ដឹកនាំតំបន់”។

        គោលនយោបាយស្ដីពីជនមានគុណូបការៈជាគោលនយោបាយមួយក្នុង ចំណោមគោលនយោបាយសំខាន់បំផុតរបស់បក្សនិងរដ្ឋវៀតណាម។ ផ្នែកការ ងារ យុទ្ធជនពិការនិងសង្គមកិច្ចខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០នឹងដោះស្រាយ បានពេញលេញនូវចំនួនសំណុំឯកសារស្នើអោយទទួលស្គាល់ជាជនមានគុណូបការៈដែលជាប់គាំងមិនទាន់ដោះស្រាយ ព្រមទាំងសម្រេចបានគោលដៅធានាអោយ គ្រួសារជនមានគុណូបការៈចំនួន១០០%មានកម្រិតជីវភាពរស់នៅស្មើរឬខ្ពស់ជាងកម្រិតជីវភាពរស់នៅជាមធ្យមរបស់សហគមន៍ប្រជាជននៅទីនោះ។ រាល់ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺជាសកម្មភាពដ៏មានអត្ថន័យជាក់ស្ដែងបំផុតរបស់ ជំនាន់ក្រោយៗចំពោះពលីកម្មដ៏ធំធេងរបស់បណ្ដាវីរៈយុទ្ធជនពលីនិងយុទ្ធជន ពិការ ដែលបានលះបង់អស់មួយជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុ ប្រទេសនាសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ