ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីរួមចំណែកសម្រាប់សិទ្ធិមនុស្សពិភពលោក

(VOVWORLD) -  វៀតណាមបានសម្រេចចិត្តចូលរួមជាបេក្ខភាពនៃមុខងារជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងនាមជាបេក្ខជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ គោលការណ៍នេះ ទើបបានលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh ប្រកាសនៅក្នុងសម័យប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការបន្តចូលរួមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជារបៀបដែលវៀតណាមរួមចំណែកការពារសិទ្ធិមនុស្សនៅលើពិភពលោកតាមរយៈសមិទ្ធិផលក្នុងកិច្ចការពារសិទ្ធិមនុស្សផ្ទាល់ខ្លួន។

ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីរួមចំណែកសម្រាប់សិទ្ធិមនុស្សពិភពលោក - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh  Minh បានប្រកាសចំពោះការដែល វៀតណាមក្នុងនាមជាបេក្ខជនរបស់អាស៊ាន ចូលរួមជាបេក្ខជនសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥  (រូបថត៖ VGP)

 

សិទ្ធិមនុស្សត្រូវបានបង្កើតឡើងតាំងពីការបង្កើតប្រទេសជាតិ

ក្នុងសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានប្រកាសថា៖ “ប្រជាជាតិទាំងអស់នៅលើពិភពលោកសុទ្ធតែកើតមកដោយស្មើភាពគ្នា ប្រជាជាតិណាក៏មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសុភមង្គលនិងសិទ្ធិទទួលបានសេរីភាព”។ ដោយសេចក្តីប្រកាសនេះ តាមរយៈការបញ្ជាក់ពីតម្លៃរបស់ប្រជាជាតិមួយ នោះគឺសិទ្ធិស្មើភាព សិទ្ធិរស់រានមានជីវិត សិទ្ធិមានសុភមង្គល សិទ្ធិមានសេរីភាព លោកប្រធានហូជីមិញចង់បញ្ជាក់ថា សិទ្ធិមនុស្សត្រូវបានធានា គឺនៅពេលភ្ជាប់ជាមួយសិទ្ធិឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ និមិត្តសញ្ញាជាតិរបស់វៀតណាមតែងតែមានបាវចនាជាប់គ្នាគឺ “ឯករាជ្យ - សេរីភាព - សុភមង្គល”។ នោះគឺជាគោលដៅមុនក៏ដូចជាក្រោយ ដែលប្រជាជនវៀតណាមទាំងមូលអនុវត្តដោយខ្ជាប់ខ្ជួន គឺធានាថាប្រទេសជាតិឯករាជ្យ ប្រជាជនមានសិទ្ធិសេរីភាព ហើយប្រជាជនមានជីរភាពសុខសាន្តត្រាណ។

ប្រការគួរឲ្យកត់សម្គាល់ត្រង់ថា ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៥៩ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨០ និងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ រហូតដល់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ វៀតណាមដែលតែងតែកំណត់សិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ ក្នុងនោះ រដ្ឋធម្មនុញឆ្នាំ ២០១៣ បានចងក្រងមួយជំពូកស្ដីពីសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ពលរដ្ឋ។ បន្ទាប់ពីមាត្រា ១ នៃរដ្ឋធម្មនុញ្ញស្ដីពីអធិបតេយ្យភាពភូមិសាស្ត្រ មាត្រា ២ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានអះអាងនូវគោលការណ៍អធិបតេយ្យភាពកំពូលចំណុះប្រជាជន ពោលគឺ “សាធារណរដ្ឋសង្គមនិយមវៀតណាម គឺជារដ្ឋនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន  ដោយប្រជាជននិងដើម្បីប្រជាជន”។ ហើយជាលើកដំបូងពាក្យ “ប្រជាជន” ត្រូវបានសរសេរជាអក្សរធំ នៅក្នុងរដ្ឋធម្មនុញ្ញដើម្បីសង្កត់ធ្ងន់លើតួនាទីសម្រេចរបស់ប្រជាជនក្នុងដំណើរការប្រវត្តិសាស្ត្រនិងបុព្វហេតុកសាង និងការពារមាតុប្រ ទេស។ ក្នុងដំណាក់កាល ២០១៤-២០១៩ វៀតណាមបានចេញឯកសារនិងបទប្បញ្ញត្តិ ជាង ១០០ ច្បាប់ ទាក់ទងនឹងការធានាសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ គួរជម្រាបច្បាស់ថា ចាប់តាំងពីដំណើរការកិច្ចការផ្លាស់ប្តូរថ្មី (doi moi) រហូតមកដល់ពេលនេះ វៀតណាមបានយល់ដឹងកាន់តែច្បាស់និងបានធានាកាន់តែល្អជាងនូវសិទ្ធិមនុស្ស នៅក្នុងគ្រប់វិស័យនយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌និងសង្គម។

សិទ្ធិមនុស្សត្រូវបានធានាលើគ្រប់វិស័យ

សមិទ្ធិផលអំពីសិទ្ធិមនុស្សនៅវៀតណាមក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ត្រូវបានបង្ហាញលើគ្រប់វិស័យ ជាពិសេសការវិវត្តដ៏គួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអស់រយៈពេលជិត ៣៥ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី (១៩៨៦-២០២០)។ ផ្តើមពីប្រទេសមានខឿនសេដ្ឋកិច្ចកសិកម្មហួសសម័យ ហើយទំហំសេដ្ឋកិច្ចក្នុងឆ្នាំ ១៩៨៥ ទទួលបានត្រឹមតែ ១៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែ នៅឆ្នាំ ២០២០ ទំហំសេដ្ឋកិច្ចវៀតណាមឈានដល់សម្រេចបានប្រមាណ ៣៤៣ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុង Top ៤០ នៃសេដ្ឋកិច្ចធំជាងគេលើពិភពលោក និងស្ថិតក្នុងលំដាប់ទី ៤ ក្នុងចំណោមបណ្តាអាស៊ាន។ កំណើនសេដ្ឋកិច្ចគឺជាមូលដ្ឋាននិងជាការបង្ហាញសម្រាប់វៀតណាមបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយសុខុមាលភាព វប្បធម៌សង្គមផង ដែរ។ ប្រការនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុង “សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស"” (HDI) ឆ្នាំ ២០២០ គឺ ០.៧០៤ ជាប់ចំណាត់ថ្នាក់ ១១៧/១៨៩ នៃប្រទេសនិងតំបន់ដែនដីក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍ HDI ខ្ពស់។ នេះគឺជាសមិទ្ធិផលដែលមិនមែនប្រទេសណាមានប្រាក់ចំណូលមធ្យមទាប សម្រេចបាននោះទេ។ ប្រការនេះជួយឱ្យ វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាកំណើន HDI ខ្ពស់បំផុតនៅលើពិភពលោក។

ជាងនេះទៅទៀត សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលអំពីសិទ្ធិមនុស្ស ដែលមានចរិតលក្ខណៈមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ គឺវៀតណាមបានផ្តោតការយកចិត្តទុកដាក់ក្នុងការជំរុញ ការពារនិងធានាសិទ្ធិជាមូលដ្ឋានសម្រាប់ក្រុមងាយរងគ្រោះនៅក្នុងសង្គម។ រហូតមកដល់ពេលនេះ បក្សនិងរដ្ឋវៀតណាមបានចេញនូវគោលនយោបាយចំនួន ១១៨ ទាក់ទងនឹងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កែលម្អជីវភាពរស់នៅ ក៏ដូចជាធានាសុខុមាលភាពរបស់ជនជាតិភាគតិចទៀត ផង។ ការយកចិត្តទុកដាក់ថែទាំនិងការធានាសិទ្ធិជាមូលដ្ឋានសម្រាប់ក្រុមងាយរងគ្រោះនៅក្នុងសង្គម កាន់តែបានបង្ហាញច្បាស់នៅក្នុងគ្រាផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ហើយវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ ១៩ ទាបបំផុតនៅក្នុងពិភពលោក។ លទ្ធផលនេះ បានបញ្ជាក់កាន់តែច្បាស់ថា បក្សនិងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុត ក្នុងការធានាសិទ្ធិទទួលបានជីវភាពប្រកបដោយសុវត្ថិភាពនិងសុខសាន្តត្រាណសម្រាប់ប្រជាជនទាំងអស់ ពោលគឺជាគុណតម្លៃមួយក្នុងចំណោមគុណតម្លៃខ្ពស់បំផុតនៃសិទ្ធិមនុស្ស។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ទន្ទឹមនឹងកាលានុវត្តន៍ភាពនិងភាពងាយស្រួល បច្ចុប្បន្ននេះ ប្រទេស វៀតណាមក៏ប្រឈមមុខនឹងការលំបាកនិងឧបសគ្គជាច្រើនផងដែរ។ ប៉ុន្តែ ជាប្រទេសមានរបបសង្គមល្អប្រសើរ ដែលប្រជាជាតិទាំងមូលជ្រើសរើសដោយស្ម័គ្រចិត្ត ព្រមទាំងអនុវត្តន៍ដោយខ្ជាប់ខ្ជួនតាមរយៈគោល ការណ៍ និងគោលមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមត្រឹមត្រូវនិងសមស្របតាមនិន្នាការសម័យកាល វៀត ណាមកាន់តែមានល័ក្ខខ័ណ្ឌក្នុងការបង្កើតបុព្វបទរូបវន្តនិងវប្បធម៌ដើម្បីធានាបាននូវសិទ្ធិមនុស្ស ជាមូលដ្ឋាន។ ការបណ្តេញតាមគោលដៅធានាសិទ្ធិមនុស្ស គឺជាការប្តេជ្ញានយោបាយរបស់វៀតណាម រួមជាមួយប្រទេសដទៃទៀតនិងសហគមន៍អន្តរជាតិ ដើម្បីអនុវត្តន៍យ៉ាងមានប្រសិទ្ធិភាពនូវតម្លៃជាសកលអំពីសិទ្ធិមនុស្ស ដែលត្រូវបានកំណត់នៅក្នុង “សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ