ដើម្បីតំបន់មហាសមុទ្រឥណ្ដា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាព បើកចំហនិងផ្អែកលើច្បាប់

(VOVWORLD) - ដូចនឹងការព្យាករណ៍របស់បណ្ដាអ្នកវិភាគ នៅក្នុងកិច្ចប្រជុំពិសេស ដែលបានប្រព្រឹត្តទៅនៅពាក់កណ្ដាលសប្ដាហ៍នេះនៅទីក្រុង តូក្យូ (ជប៉ុន) ក្រុមប្រទេសចំនួន៤ (ក្រុម QUAD) រួមមានអាមេរិក ជប៉ុន ឥណ្ឌានិង អូស្ត្រាលីបានឯកភាពគ្នាបន្តពង្រីកកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តចក្ខុ វិស័យស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកប ដោយសេរីភាព បើកចំហនិងផ្អែកលើច្បាប់។

នៅឆ្នាំ២០១៧ នៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងគំនិត ផ្ដួចផ្ដើមស្ដីពីការកសាងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយ សេរីភាពនិងបើកចំហ។ ហើយកិច្ចប្រជុំដោយផ្ទាល់របស់បណ្ដារដ្ឋមន្រ្តីការ បរទេសក្រុម QUAD នៅថ្ងៃទី៦ តុលា កន្លងទៅ នៅទីក្រុងតូក្យូ ត្រូវបាន ចាត់ទុកជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ក្រុមនេះសំដៅបញ្ជាក់ពីចក្ខុវិស័យ ឥតងាករេនិងច្បាស់លាស់របស់ខ្លួនស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព បើកចំហរ និងផ្អែកលើច្បាប់។

យកច្បាប់ជាគោល៖ ទស្សនៈដ៏ច្បាស់លាស់និងឥតងាករេរបស់ក្រុម QUAD

នៅក្នុងកិច្ចប្រជុំដោយផ្ទាល់នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសនៃ ប្រទេសទាំង៤បានឯកភាពគ្នាលើការពង្រឹងសាមគ្គីភាព ដើម្បីឆ្ពោះទៅរក តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើកចំហ ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀត។ ក្នុងនាមជាម្ចាស់ផ្ទះ លោករដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi បានលើកច្បាស់ថា ក្នុង បរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននោះ ហើយជម្ងឺរាតត្បាត Covid-19 កំពុងញាំង ឲ្យនិន្នាការនេះកាន់តែកើនឡើងថែមទៀត ក្រុម QUAD មានគោលដៅរួម គឺពង្រឹងសណ្ដាប់ធ្នាប់ពិភពលោក ក្នុងនោះតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើកចំហ គឺជាចក្ខុវិស័យដ៏សែន សំខាន់ក្នុងការអនុវត្តគោលដៅនេះ។ មុននោះ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៩ កញ្ញា លោករដ្ឋមន្រ្តី Motegi ក៏បានជម្រាបថា ខ្លឹមសារមួយក្នុង ចំណោមខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំក្រុម QUAD នៅទីក្រុងតូក្យូលើកនេះ គឺ “បង្កើនការតភ្ជាប់គ្នាដើម្បីអនុវត្តចក្ខុវិស័យស្ដីពីមហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ ក្នុងបរិបទដែលស្ថានភាពនៅ សមុទ្រខាងកើតនិងសមុទ្រ Hoa Tung មានការវិវត្តន៍យ៉ាងស្មុគស្មាញ”។

ការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិនិងឋានៈរបស់អាស៊ាន

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី៦ តុលា លោក រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi បានអះអាងថា គំនិតផ្ដួចផ្ដើម ស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើក ចំហដែលបានបំផុសឡើងដោយប្រទេសជប៉ុននោះ បានរីកសាយ ភាយក្នុង សហគមន៍អន្តរជាតិយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានតាំងពីមុនមក។ សេចក្ដីថ្លែង ការណ៍ របស់លោករដ្ឋមន្ត្រីការបរទេសជប៉ុនទទួលបានការចែករំលែក ពីអ្នកវិភាគជាច្រើន។ ក្នុងនោះ ពួកគេយកចិត្តទុកដាក់ពិសេសដល់កត្តា អាស៊ាន ដែលជាកត្តាដ៏សំខាន់មួយនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

តាមពិតទៅ នាខែមិថុនាឆ្នាំ២០១៩ អាស៊ានបានអនុម័តលើ “ចក្ខុវិស័យ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក” នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ រួចហើយ។ នេះជាការបោះជំហានយុទ្ធសាស្ត្រសំដៅរក្សាមជ្ឈភាពរបស់ អាស៊ានក្នុងការធានាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ដែល ស្ថិតនៅក្នុងចក្ខុវិស័យទូទៅស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ ប្រកបដោយសេរីភាព បើកចំហនិងផ្អែកលើច្បាប់។ ប្រការនេះបានពន្យល់ពី មូលហេតុដែលក្រុម QUAD តែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ អាស៊ាននៅក្នុងចក្ខុវិស័យរបស់ខ្លួនស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាពនិងបើកចំហ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញនាថ្ងៃទី២៥ កញ្ញា របស់ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា មន្ត្រីការទូតនៃក្រុម QUAD ត្រៀមខ្លួនជាស្រេចសហការជាមួយសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងប្រទេសផ្សេងៗទាំងអស់សំដៅអនុវត្ត ចក្ខុវិស័យរួមដែលមានយថាទស្សន៍សម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទាំងមូល។ ក្រុម QUAD ក៏បានគួសបញ្ជាក់សារជាថ្មីម្ដងទៀត នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបណ្ដាយន្តការក្នុងរចនាសម្ព័ន្ធតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដែលយកអាស៊ានជាមជ្ឈភាព ឬដឹកនាំដោយ អាស៊ាន ជាពិសេសគឺកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ