ដើម្បីភាពជោគជ័យនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១- ២០២៦ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី ២៣ ឧសភា ខាងមុខ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ព្រមទាំងជាឱកាសដើម្បី ប្រជាជនអនុវត្តសិទ្ធិធ្វើម្ចាស់របស់ខ្លួន តាមរយៈការបោះឆ្នោត ជ្រើសរើសបុគ្គលគំរូ ដែលពិតជាមានសីលធម៌និងទេពកោសល្យ សក្តិសមជាតំណាងរបស់ប្រជាជននៅរដ្ឋ សភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ រហូតមកដល់ពេលនេះ ការងារត្រៀម រៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏សែនសំខាន់នេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្មនៅ តាមមូលដ្ឋាននានាលើទូទាំងប្រទេស។

តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់ថា ចំនួនសមាជិកសភានីតិកាលទី១៥សរុប មាន ៥០០រូប ដែលជាបុគ្គលឆ្នើមតំណាងឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ចំណែក បរិមាណតំណាងក្រុមប្រឹក្សា ប្រជាជននៅអង្គភាពរដ្ឋបាលនីមួយៗ គឺពឹងផ្អែកលើបទបញ្ញត្តិនៃច្បាប់ចាត់តាំង អាជ្ញាធរមូលដ្ឋាននិងចំនួនប្រជាជននៃអង្គភាពរដ្ឋបាលនីមួយៗ។
ធានាប្រជាធិបតេយ្យ
ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោត នាថ្ងៃទី២០ មិថុនា ឆ្នាំ២០២០ ការិ យាល័យនយោបាយបានចេញផ្សាយសារាចរណ៍ណែនាំលេខ៤៥ ដោយសំណូមពរ ឲ្យប្រព័ន្ធនយោបាយទាំងមូល ផ្ដោតការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងត្រៀម លក្ខណៈចាំបាច់ទាំងអស់ ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយប្រជា ធិបតេយ្យ សមភាព និងស្របច្បាប់។ បន្ទាប់មក រដ្ឋាភិបាល គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម ព្រមទាំងក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ក៏បានចេញ ផ្សាយផែនការ ឯកសារណែនាំនិងរៀបចំអនុវត្តការងារបោះឆ្នោតយ៉ាងឆាប់រហ័សនិង ត្រឹមត្រូវតាមបទបញ្ញត្តិនិងតាមផែនការដែលបានដាក់ចេញផងដែរ។
គិតរហូតដល់ថ្ងៃទី១៤ មករា ស្ថាប័នទាក់ទិននានាបានសម្រេចរួចរាល់ការចេញ ផ្សាយឯកសារណែនាំពាក់ព័ន្ធដល់ការបោះឆ្នោត។ គណៈកម្មការរៀបចំការបោះឆ្នោត នៅតាមខេត្ត ក្រុង; គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ស្រុក ឃុំ ក៏ត្រូវបានបង្កើត ឡើងរួចហើយផងដែរ។ ខេត្ត ក្រុងទាំង៦៣ បានសម្រេចរួចរាល់នូវការរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី១។
ក្នុងប៉ុន្មានថ្ងៃខាងមុខ ស្ថាប័នមានសមត្ថកិច្ចនឹងប្រកាស បរិមាណនិងបញ្ជីឈ្មោះ អង្គភាពបោះឆ្នោត បរិមាណសមាជិកសភាតាមការគ្រោងទុកនៅអង្គភាពបោះឆ្នោត នីមួយៗ ហើយប្រកាស បរិមាណអង្គភាពបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ ខេត្ត ស្រុក ឃុំ ជាដើម។ យ៉ាងយឺតបំផុតដល់ថ្ងៃទី១៣ មេសា ឆ្នាំ២០២១ នឹងបិទប្រកាស បញ្ជីឈ្មោះអ្នកបោះឆ្នោត; យ៉ាងយឺតបំផុតដល់ថ្ងៃទី២៨ មេសា នឹងបង្កើតហើយប្រកាសជា ផ្លូវការនូវបញ្ជីរាយនាមបេក្ខជនឈរឈ្មោះជាសមាជិកសភា។
ជ្រើសរើសតំណាងសក្តិសមយ៉ាងពិតប្រាកដ
កាលនៅរស់ លោកប្រធានហូជីមិញធ្លាប់បានអះអាងថា៖ “ការបោះឆ្នោតសកល ជាឱកាសដើម្បីប្រជាជនទាំងមូលជ្រើសរើសដោយសេរីភាពនូវអ្នកមានទេពកោសល្យ សីលធម៌ ដើម្បីទទួលបន្ទុកការងាររបស់ប្រទេសជាតិ”។ ដោយឈរលើមូលដ្ឋាននោះ ការងារកម្មាភិបាល ជាពិសេសគឺរចនាសម្ព័ន្ធ បទដ្ឋាន គុណភាព និងនីតិវិធីជ្រើសរើស ឧទ្ទេសនាមតំណាង គឺជាកត្តាគន្លឹះចំពោះភាពជោគជ័យនៃការបោះឆ្នោតនីមួយៗ។
ដើម្បីភាពជោគជ័យនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងនៅកិច្ចប្រជុំទូទាំង ប្រទេសអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦។ (រូបថត៖ dangcongsan.vn)
ដើម្បីត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការងារបោះឆ្នោត កិច្ចប្រជុំទូទាំង ប្រទេសអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ត្រូវបានរៀបចំឡើងតាម ប្រព័ន្ធវីដេអូកាលពីថ្ងៃទី២១ មករា។ អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំដ៏សំខាន់នេះ អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ចាំបាច់ត្រូវជ្រួតជ្រាបឲ្យបានល្អបំផុតនូវទស្សនៈ សតិអារម្មណ៍ដឹកនាំ និងគោល ជំហរ គោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញនៅមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១៣របស់បក្ស ស្ដីអំពីការបង្កើនការកសាង ពង្រឹងបក្ស និងប្រព័ន្ធ នយោបាយ ដែលក្នុងនោះកសាងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យកាន់ តែស្អាតស្អំនិងរឹងមាំ។ ក្នុងការងារកម្មាភិបាល ចាំបាច់ត្រូវបោះឆ្នោតជ្រើសតាំងសមា ជិកសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ឲ្យបានសក្តិសមយ៉ាងពិតប្រាកដ ដែលមានទេពកោសល្យ សីលធម៌ សមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច”។
ការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់ វៀតណាម។ ការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ននៅដំណាក់កាល នីមួយៗគឺជាកត្តាដែលសម្រេចលើជោគជ័យនៃការបោះឆ្នោតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ