តើវិបត្តិនយោបាយនៅប្រទេសថៃដល់ពេលណាដោះស្រាយបាន?
ANH HUYEN -  
(VOV WORLD) /  
|
លោកស្រី Yingluk Shinawatra នាយករដ្ឋមន្ត្រី ថៃ |
Vovworld-ក្នុងព្រឹត្តិការណ៍ថ្មីបំផុតនាថ្ងៃទី២ធ្នូតុលាការព្រហ្មទណ្ឌថៃបានអនុម័តលើ
បទចាប់ខ្លួនលោក Suthep Thaugsuban អតីតសមាជិកគណះបក្យប្រជាធិបតេយ្យ
ប្រឆាំងនិងកំពុងជា មេដឹកនាំបាតុកម្មនៅរដ្ឋធានីបាងកកនាបច្ចុប្បន្ននេះ។លោករូប
នេះបានសម្រុកចូល ទីស្នាក់ការនៃក្រសួងងស្ថាប័នមួយចំនួន។ក្រៅពីលោក Suthep Thaugsubanនោះមេដឹកនាំនៃអង្គការ” បណ្តាញ់និស្សិតនិងប្រជាជនដើម្បីកំណែទម្រង់
ថៃ “ចំនួន៤នាក់ទៀតក៍ប្រឈមមុខនឹងបទចាប់ខ្លួនរបស់តុលាការដោយការចោទ
ប្រកាន់ពីបទ៖សម្រុកចូលនិងបំផ្លាញទីស្នាក់ការរដ្ឋាភិបាល។មុននោះលោក Suthep Thaugsubanបានចេញឱសានវាទទាមទារអោយនាយករដ្ឋមន្ត្រី លោកស្រី Yingluk
Shina-watra ប្រគល់អំណាចទៅអោយ"ក្រុមប្រឹក្សាប្រជាជន"ក្នុងរយះពេល២ថ្ងៃ
។ប៉ុន្តែរដ្ឋាភិបាលថៃបានបដិសេដ្ឋការទាមទារនេះពីព្រោះវាបានរំលោភលើរដ្ឋធម្មនុញ្ញ។
រូបភាពនៃសកម្មភាពរបស់មេដឹកនាំប្រឆាំង
លោក Suthep Thaugsubanធ្លាប់ធ្វើជាឧបនាយករដ្ឋមន្រ្តីថៃក្នុងដំណាក់កាល២០០៨
ដល់២០១១។នេះក៍ជាពេលវេលាដែលរដ្ឋាភិបាលបានដំណើរការបង្រ្កាបបាតុករដែល
គាំទ្រអតីតនាយករដ្ឋមន្រ្តីថៃThaksin Shinawatra ធ្វើឲ្យមនុស្សចំនួន៩០នាក់ត្រូវស្លាប់។
លោក Suthepជាជន១រូបដែលមានឥទ្ឋិពលដ៍ទូលាយទៅលើគណះបក្សប្រជាធិបតេយ្យ
ក្នុងច្រើនទសវត្ស។ក្រោយពីរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី លោកស្រី Yingluk Shina-
watraត្រូវបានបង្កើតឡើងតាមរយះ ការបោះឆ្នោតមួយនោះលោក Suthepបានវិលត្រឡប់
មកជាភាគីប្រឆាំងវិញ។ខណះដែលលោកស្រី Yingluk Shinawatraពិនិត្យមើលអនុម័តលើ
ពង្រាងច្បាប់លើកលែងទោសគឺលោកSuthepចាកចេញពីគណះបក្សប្រជាធិបតេយ្យដើម្បី
ដឹកនាំបាតុកម្ម។លោករូបនេះបានអំពាវនាវ ឲ្យបង្កើត ក្រុមប្រឹក្សាប្រជាជនមួយដើម្បី
ជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ដែលមិនឆ្លងកាត់ ការបោះឆ្នោតជំនួសអោយរដ្ឋាភិបាល
នាបច្ចុប្បន្ននេះ។
|
ការប៉ះទង្គិចគ្នារវាវងប៉ូលិសជាមួយបាតុករ |
ឧបាយកលនយោបាយ
ឆាកនយោបាយថៃក្នុងច្រើនឆ្នាំកន្លងមករកសង្កេតឃើញការប្រឈមមុខរវាងភាគីអាវ
លឿង(ប្រឆាំង អតីតនាយករដ្ឋមន្រ្តីថៃThaksinShinawatra)ជាមួយភាគីអាវក្រហម(ភាគី
គាំទ្រលោក)ជានិច្ច។ប៉ុន្តែលើការពិតជាក់ស្តែងកាលពីឆ្នាំ២០០១មកគណះបក្សស្និទ
ស្នាលជាមួយលោក Thaksinជានិច្ចកាលដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតនានា។ហើយភាគីប្រឆាំងបានឡើងកាន់អំណាចដោយសារការធ្វើរដ្ឋប្រហារឬការផ្តួលរំលំរដ្ឋាភិ
បាលតែប៉ុណ្ណោះ។តាមសាធារមតិថាការដែល លោកស្រី Yinglukនាំចេញពង្រាងច្បាប់
លើកលែងទោសជាមូលហេតុសំរាប់ភាគីប្រឆាំងឆ្លៀតយកឱកាសផ្តួលរំលំរដ្ឋាភិបាលរបស់
លោកស្រី។
តើយុទ្ឋវិធីស្រទន់អាចទទួលជោគជ័យដែរឬទេ
ស្មោះត្រង់ជាមួយគោលមាគាអព្យាក្រិតរបស់ខ្លួន លោកស្រី Yinglukបានប្រកាសថា៖
ទ្វារនៃកិច្ចចរចានៅតែបើកចំហ។ លោកស្រីក៍ប្រកាសដែរថា៖ នឹងធ្វើអ្វីៗទាំងអស់ដែល
ចាំបាច់ ដើម្បីស្តារសន្តិភាពនៅក្នុងប្រទេសរដ្ឋាភិបាលនិងអត់ធ្មត់និងប្រតិបត្តិតាមគោល
ការណ៍កតិយុត្តក្នុងការដោះស្រាយបាតុកម្ម។ក្នុងសុន្ទរកថា១២នាទី តាមទូរទស្សន៍
លោកស្រីយីងឡាក់ មានការថ្លែងមតិបន្ឋូស្រាលសភាពការណ៍និងបាននិយាយថា៖មិន
ប្រើប្រាស់អំពើហឹង្សាទេ។នាបច្ចុប្បន្ននេះបណ្តាអ្នកសង្កេតការណ៍នៅមានការខ្វែងគំនិតអំពីសភាពការណ៍នៅប្រទេស
ថៃដដែល។ប៉ុន្តែព្រឹត្តិការណ៍១ដែលអាចធ្វើឲ្យសភាពការនេះស្ងប់ស្ងាត់នោះគឺ ប្រទេស
កំពុងត្រៀមរៀបចំពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះចៅភូមិវិបុលនៅថ្ងៃទី៥ ធ្នូ
ខាងមុខ។អ្វីដែលគេអាចនិយាយជាមុនបាននោះគឺថា វិបត្តិនយោបាយផ្ទៃក្នុងបាននិងកំពុង
បន្តពុះចែកសង្គមថៃជាបំណែកៗ ដោយគ្មានថ្ងៃនឹងផ្គុំចូលគ្នាវិញបានទេ៕
ANH HUYEN
-VOV WORLD