(VOV)_មុននេះ៣៩ឆ្នាំ (ថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៧-ថ្ងៃទី២០កញ្ញាឆ្នាំ២០១៦) វៀត
ណាមបានក្លាយទៅជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។នេះគឺជាព្រឹត្តិ
ការណ៍បើកចេញទំព័រថ្មី ក្នុងគោលនយោបាយកិច្ចការបរទេសពហុទិសភាវូបនីយកម្ម
ពហុបែបភាវូបនីយកម្ម របស់វៀតណាម។ ដោយមានការរួមវិភាគទានយ៉ាងសកម្ម
វៀតណាមក៏ទទួលបានការគាំទ្រយ៉ាងសកម្មពីអង្គការនេះ ហើយមានថានះរបស់វៀត
ណាមលើឆាកអន្តរជាតិក៏បានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
|
ថានះរបស់វៀតណាមក្រោយរយៈពេល៣៩ឆ្នាំចូលរួមអង្គការសហប្រជាជាតិ |
ក្នុងរយៈពេល៣៩ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តគោលនយោបាយកិច្ចការបរ
ទេសឯករាជ្យ ម្ចាស់ការ សន្តិភាពបើកទូលាយ “ពហុទិសភាវូបនីយកម្ម” “ ពហុបែបភា
វូបនីយកម្ម”ទំនាក់ទំនងអន្តរជាតិ ហើយមិត្តភក្តិអន្តរជាតិ បានឃើញវៀតណាមមួយ
ជាមិត្ត ជាដៃគូទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវចំពោះសហគមន៍អន្ត
រជាតិ។
សមាជិកសកម្ម ដៃគូទុកចិត្ត
៣៩ឆ្នាំ ជាសមាជិករបស់អង្គការសហប្រជាជាតិវៀតណាមជានិច្ចកាលខំប្រឹងប្រែង
សម្រេចរាល់ភារកិច្ចរបស់ខ្លួន ម្ចាស់ការបញ្ជេញមតិថ្មី និងជាក់ស្ដែងជាច្រើន។ វៀត
ណាមជានិច្ចកាលគាំទ្រគោលដៅជួរមុខរបស់អង្គការសហប្រជាជាតិ ដូចជា៖រក្សាសន្តិ
ភាព និងសន្តិសុខ រំសាយសព្វាវុធ បង្ការនិងដោះស្រាយជំលោះដោយសន្តិវិធី បង្កើនចំ
ណងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ។ វៀតណាមក៏ជាប្រទេសចូលរួមចុះ
ហត្ថលេខាលើអនុសញ្ញាជាច្រើន ដោយអង្គការសហប្រជាជាតិរៀបចំ។
តាមរយៈការរួមវិភាគទានយ៉ាងសកម្ម និងម្ចាស់ការ កិត្យានុភាពរបស់វៀតណាម
នៅក្នុងអង្គការនេះត្រូវបានលើកកំពស់ជាច្រើន។ ប្រការនេះត្រូវបានបង្ហាញតាមរយៈ
ការដែលវៀតណាមកាន់តួនាទីសំខាន់ៗ ក្នុងអង្គការសហប្រជាជាតិ។ឯកអគ្គរដ្ឋទូត
និងជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Nguyen
Trung Thanh បានអះអាងថា៖
“ ដោយមានការចូលរួមយ៉ាងសកម្ម ចែករំលែក ជំរុញការសន្ទនា ក្នុងបញ្ហារសើប
នានាវៀតណាមបំពេញបានល្អនូវតួនាទីជាសមាជិករបស់ខ្លួន។ នាំមកអោយវៀតណាម
នូវបណ្ដាបទពិសោធន៍ រួមចំណែកក្នុងការអភិវឌ្ឍន៍ ផ្លាស់ប្តូរថ្មីក្នុងប្រទេស ជំរុញកិច្ចការ
ពារសិទ្ធិមនុស្សក្នុងប្រទេស និងអះអាងតួនាទីម្ចាស់ការ សកម្ម ដោយស្មារតីវៀតណាមជា
មិត្ត ជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។”
នៅវេទិកាអង្គការសហប្រជាជាតិ វៀតណាមជានិច្ចកាលចូលរួម ពិភាក្សា ដើម្បិ
ដោះស្រាយបញ្ហាសំខាន់ៗស្ដីអំពីសេដ្ឋកិច្ច សង្គម វប្បធម៌ មនុស្សធម៌។
សិទ្ធិនិងផលប្រយោជន៍ក្នុងដំណើការអភិវឌ្ឍន៍
ក្នុងរយៈពេលកន្លងទៅ វៀតណាមទទួលបានការជួយឧបត្ថម្ភជាច្រើនពីអង្គការ
សហប្រជាជាតិ ក្នុងការជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ ក្នុងដំណាក់កាលផ្លាស់
ប្តូរថ្មី ការចូលរួមអង្គការសហប្រជាជាតិ បានជួយវៀតណាមស្ដីពីបញ្ហាប្រភពធនធាន
មនុស្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ ដំណាក់កាលនាបច្ចុប្បន្ន វៀតណាមនិង
អង្គការសហប្រជាជាតិ ឆ្ពោះទៅការលើកកំពស់គុណភាពអភិវឌ្ឍន៍ក្នុងវិស័យស្នូលចំនួន
៣ គឺ៖កំណើនចីរភាព បង្កើនការទាំក់ទងនឹងសេវាកម្មគុណភាពខ្ពស់ គាំពារសង្គម ជំ
រុញអភិបាលកិច្ចសាធារណះដើម្បីជួយឧបត្ថម្ភវៀតណាម អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រ
កបដោយប្រសិទ្ធិភាព។
អនុវត្តល្អសតិអារម្មណ៍កិច្ចការបរទេសរបស់លោកប្រធានហូជីមិញ និងគោល
មាគា៍កិច្ចការបរទេស របស់បក្ស៖ “បើកទូលាយកិច្ចសហប្រតិបត្តិការ និងឆ្លៀតយក
ការគាំទ្រពីអន្តរជាតិ” ទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ មិនគ្រាន់តែលើក
កំពស់ថានះរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំង រួមចំណែកគាំទ្រវៀតណាមតស៊ូការ
ពារផលប្រយោជន៍ជាក់ស្ដែងរបស់វៀតណាម ជាពិសេសគឺក្នុងវិស័យសន្តិសុខ អធិប
តេយ្យភាព និងបូរណភាពដែនដី ដែលក្នុងនោះមានគោលការណ៍គោរពឯករាជ្យ
អធិបតេយ្យភាព បូរណភាពដែនដី ដោះស្រាយជំលោះដោយសន្តិវិធី ធានាផលប្រ
យោជន៍ត្រឹមត្រូវរបស់សមាជិកទាំងឡាយទៀតផង។
ក្រោយរយៈពេល៣៩ឆ្នាំ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ កំពុង
អភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់វិស័យ និងនៅកំរិតផ្សេងៗ គ្នារួមចំណែកសំខាន់ក្នុងការ
រក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍នៅក្នុងតំបន់និងលើពិភពលោក៕