ទាញយកប្រៀបខ្លាំងពីកិច្ចព្រមព្រៀង FTA សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ-១៩វិវឌ្ឍន៍យ៉ាងស្មុគស្មាញ មិនអាច ទាយទុកជាមុននៅប្រទេសនិងខឿនសេដ្ឋកិច្ចសឹងតែទាំងអស់នោះ ការដែលទំហំ ពាណិជ្ជកម្មនិងការនាំចេញរបស់ វៀតណាមក្នុងឆ្នាំ២០២១ នៅតែកើនឡើងយ៉ាង ខ្លាំង ហើយបន្តមាន អតិរេកពាណិជ្ជកម្ម គឺជាលទ្ធផលដែលនឹកស្មានមិនដល់។ ឆ្នាំ២០២២ នឹងនាំមកនូវឱកាសជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម ជាពិសេស ក្នុងបរិបទដែលប្រទេសជាតិបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន។ ហើយការទាញយកឱកាសឲ្យបានល្អដែល FTA នាំមកជូន នឹងជួយឲ្យវិស័យនាំចេញរបស់វៀតណាមរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

យោងតាមទិន្នន័យស្ថិតិ ទំហំនាំចេញនាំចូលទំនិញសរុបរបស់វៀតណាម ក្នុងឆ្នាំ២០២១សម្រេចបានទឹកប្រាក់ចំនួន៦៦៨,៥៥ ពាន់លានដុល្លារអាមេរិក កើនឡើង២២,៦%បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ទំហំនាំចេញនាំចូលសរុប របស់សហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជាង៤៦៣,៤ ពាន់លានដុល្លាអាមេរិកទាំងអស់។ នេះអាចនិយាយបានថា ជាសមិទ្ធិផលគួរឲ្យមោទនៈ របស់វៀតណាមក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលប៉ះពាល់ដោយផ្ទាល់ដល់មជ្ឈមណ្ឌលសេដ្ឋកិច្ច មណ្ឌលឧស្សាហកម្មធំៗ ក៏ដូចជាប្រតិបត្តិការផលិតកម្ម និងចរាចរទំនិញនៅវៀតណាម។
វិស័យនាំចេញជំនះលើការលំបាកដោយជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២១
ការដែលសហគ្រាសវៀតណាមបានឆ្លៀតយកឱកាសបានយ៉ាងល្អពី FTA ជាពិសេស FTA ជំនាន់ថ្មីដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចក្រភព អង់គ្លេស-វៀតណាម (UKVFTA) បានជួយធ្វើពិពិធកម្មទីផ្សារ និងពង្រីកការ នាំចេញទំនិញជាច្រើនប្រភេទដែលវៀតណាមមានប្រៀបខ្លាំងស្រាប់ទៅកាន់ ទីផ្សារសក្តានុពល ហើយផ្ដល់នូវតម្លៃបន្ថែមខ្ពស់។
ចូលរួមចំណែកក្នុងជោគជ័យរួមនោះ ត្រូវនិយាយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់គ្រប់ថ្នាក់ ផ្នែកទាំងអស់រហូតដល់អាជីវកម្មនីមួយៗនិងប្រជាជន ដើម្បីថែរក្សាផលិតកម្ម ធ្វើចរាចរទំនិញក្នុងស្ថានភាពជម្ងឺរាតត្បាតដ៏ស្មុគស្មាញ។ មានវិស័យនិងឧស្សាហកម្មនានាដែលតែងតែរក្សាបាននូវផលិតកម្ម សូម្បីតែនៅ ពេលដែលជម្ងឺរាតត្បាតវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដូចជាឧស្សាហកម្មអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងឧបករណ៍ គ្រឿងបន្លាស់... ឬវិស័យជាច្រើនដែលបានបង្កើន ល្បឿនអភិវឌ្ឍគួរឲ្យកត់សម្គាល់នៅក្នុងស្ថានការណ៍ប្រក្រតីភាពថ្មី ដូចជា វាយនភណ្ឌ ស្បែកជើងជាដើម។ លោក Tran Thanh Hai អនុប្រធាន នាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖
“ក្នុងក្រុមទំនិញឧស្សាហកម្ម យើងក៏ឃើញថា ក្រុមទំនិញដែលទាក់ទងនឹង គ្រឿងម៉ាស៊ីនគ្រឿងអេឡិចត្រូនិក គឺមានតម្លៃធំណាស់... ក្រៅពីនោះ ក៏មាន ឧស្សាហកម្មប្រពៃណីផងដែរ ជាពិសេសចំពោះឧស្សាហកម្មវាយនភណ្ឌ និង ស្បែកជើង គឺការរក្សាគម្លាតសង្គមនៅខេត្ត ក្រុងភាគខាងត្បូងក្នុងដំណាក់កាល ពីខែកក្កដាដល់ខែកញ្ញាក៏មានផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ទោះជាយ៉ាង ណាក៏ដោយ ក្នុងរយៈពេល ២ ខែចុងក្រោយកាលពីឆ្នាំមុន យើងបានឃើញ ការស្ដារ ឡើងវិញនៃសហគ្រាសវាយនភណ្ឌ កាត់ដេរ និងស្បែកជើង។ ទាំងនេះគឺជាសមិទ្ធិ ផលដ៏សែនសំខាន់ ដែលគូរឡើងផ្ទាំងគំនូរដ៏ភ្លឺស្វាងអំពីការនាំចេញ”។
ទាញយកឱកាសពី FTA
ការធ្វើស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញរបស់វៀតណាមទៅកាន់តំបន់ទីផ្សារ EU បានកើនឡើង ១០,៦%; ទៅកាន់ទីផ្សារចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងកើនឡើង ១៤,៥% ហើយការនាំចេញទៅកាន់ទីផ្សារ CPTPP ដែលមិនទាន់មាន FTA កាលពីមុនជាមួយវៀតណាមក៏បន្តកត់ត្រាកំណើនខ្ពស់ ជាពិសេសការនាំចេញទៅ កាន់ កាណាដាបានកើនឡើង ១៧,៦% ម៉ិកស៊ិក ៤៣,៩% ប៉េរូ ៨៤,៣%... លោក Tran Thanh Hai បានចាត់ទុកថា៖
“ក្នុងឆ្នាំ២០២២ យើងឃើញថា កត្តាជម្ងឺរាតត្បាតនៅតែមានហើយពិបាក ទាយទុកជាមុន។ ប្រសិនបើជំងឺរាតត្បាតផ្ទុះឡើងយ៉ាងខ្លាំង វានៅតែអាចប៉ះពាល់ ដល់ប្រតិបត្តិការផលិតកម្ម និងនាំចេញ-នាំចូល។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកម្លាំងពលករដែលយើងកំពុងរក្សាបាន ហើយជាមួយនឹងសន្ទុះដូចបច្ចុប្បន្ន យើងនៅតែអាចរក្សាបាននូវល្បឿនកំណើន ដូចរយៈពេលកន្លងមក។ ជាពិសេស នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននោះ វាក៏នឹងបង្កើតកម្លាំងជំរុញថ្មីដើម្បីឲ្យសហគ្រាសរបស់យើង អាចជំរុញខ្លាំងការនាំចេញទៅកាន់ទីផ្សារផ្សេងៗផងដែរ”។
រាល់កិច្ចខិតខំប្រឹងប្រែងបើកទ្វារទីផ្សារតាមរយៈការចរចាពាណិជ្ជកម្មទ្វេភាគី និងពហុភាគីរបស់រដ្ឋាភិបាល សំដៅលុបចោលរបាំង បង្កើតតម្លាភាពដល់ស្តង់ដារ បទប្បញ្ញត្តិនៅទីផ្សារដៃគូ បានជួយឲ្យកំណើននៃការនាំចេញ កំណើនកាន់តែមាន តុល្យភាព។ ទំនិញនាំចេញរបស់វៀតណាមបានឈានដល់តំបន់ទីផ្សារដែលត្រូវ បានចាត់ទុកថាជា “ទីផ្សារតឹងរឹង” បំផុតលើពិភពលោក ដែលតែងតែដាក់ចេញ បទប្បញ្ញត្តិ និងស្តង់ដារបច្ចេកទេសខ្ពស់ដល់ទំនិញនាំចូល ជាពិសេសចំពោះក្រុម កសិផលនិងជលផល។ សេដ្ឋវិទូលោក Nguyen Minh Phong មានចាត់ទុកថា៖
“យើងមានឱកាសជាច្រើនដើម្បីពង្រីកការនាំចេញ ដោយផ្អែកលើការទាញ យកអត្ថប្រយោជន៍ពី FTA ជំនាន់ថ្មី នេះគឺជាឱកាសដ៏ល្អណាស់។ ក្រៅពីនោះ គុណ ភាពផលិតផលនាំចេញក៏ជួយយើង ឈានចូលទៅក្នុងទីផ្សារថ្មីផងដែរ។ ខ្ញុំចាត់ទុកថា ការទាញយកអត្ថប្រយោជន៍ពី FTA ជំនាន់ថ្មី ជាពិសេសគឺ CPTPP, AVFTA និង RCEP នាពេលខាងមុខគឺជាប្រការដ៏សែនសំខាន់”។
ក្នុងបរិបទដែលជំងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) បានផ្ដល់សន្ទុះជំរុញដ៏ធំសម្រាប់ការនាំចេញរបស់ វៀតណាម។ ដូច្នេះហើយ ក្នុងឆ្នាំ ២០២២ បណ្ដា សហគ្រាសនិងឧស្សាហកម្មរបស់ វៀតណាមបាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីតភ្ជាប់ពាណិជ្ជ កម្ម ជំរុញពាណិជ្ជកម្ម តាមអនឡាញ ហើយផ្សព្វផ្សាយម៉ាកយីហោ ផលិតផល ... ព្រមទាំងទាញយក ប្រៀបខ្លាំងពី FTA ដើម្បីនាំទំនិញវៀតណាមឈានដល់ទីផ្សារពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ