(VOVWORLD) - ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋ សភានីតិកាលទី ១៥ ធ្វើការវាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ នោះ សមាជិកសមាជិការសភាបានអះអាងថា ផ្ទាំងរូបភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិតាំងពីដើមឆ្នាំរហូតដល់ឥឡូវនេះ បានបង្ហាញសញ្ញាវិជ្ជមានជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសេដ្ឋកិច្ចទទួលបានកំណើនប្រកបដោយនិរន្តរភាព និងស្ថិរភាព ចាំបាច់ត្រូវទទួលស្គាល់យ៉ាងច្បាស់នូវបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៅឆ្នាំនេះ និងបង្កើតសន្ទុះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ quochoi.vn) |
ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្នុងបរិបទនៃអស្ថិរភាពពិភពលោក និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបណ្តាលពីគ្រោះមហន្តរាយធម្មជាតិ ព្យុះនិងទឹកជំនន់ក្នុងប្រទេស ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែសម្រេចបាន ៦,៨២%; ពេញមួយឆ្នាំគឺប៉ាន់ប្រមាណថាសម្រេចបាន ៦,៨ - ៧% ខ្ពស់ជាងគោលដៅដែលរដ្ឋសភាប្រគល់ជូនពី ៦ - ៦,៥%។
ជំហានលោតផ្លោះយ៉ាងរឹងមាំ ដោះស្រាយបញ្ហាលំបាកនិងឧបសគ្គសម្រាប់អាជីវកម្ម
វៀតណាមបានលេចចេញនូវចំណុចភ្លឺជាច្រើនដូចជា៖ សន្ទស្សន៍នវានុវត្តន៍ពិភពលោកកើនឡើង ៤ កាំ, សន្ទស្សន៍សុភមង្គលកើនឡើង ១១ កាំ, សន្ទស្សន៍រដ្ឋាភិបាលអេឡិចត្រូនិកកើនឡើង ១៥ កាំ ជាពិសេសសន្ទស្សន៍សុវត្ថិភាពអ៊ីនធឺណិតពិភពលោកកើនឡើង ៨កាំ ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់ ១៧/១៩៤ ប្រទេស។ ថ្វីត្បិតដូច្នេះក៏ដោយ សមាជិកសភាជិការសភាបានចាត់ទុកថា វៀតណាមនៅតែប្រឈមមុខនឹងបញ្ហានានាសម្រាប់ជំរុញគោលដៅអនុវត្តកំណើនសេដ្ឋកិច្ចនិងស្ថិរភាពសង្គម។
លោកស្រី Dang Bich Ngoc សមាជិការសភាខេត្ត Hoa Binh (រូបថត៖ quochoi.vn)
|
លោកស្រី Dang Bich Ngoc សមាជិការសភាខេត្ត Hoa Binh បានលើកមតិថា៖ “រដ្ឋសភានិងរដ្ឋាភិបាលបន្តអនុ វត្តការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្នុងការងារតាក់ តែងនិងអនុវត្តច្បាប់។ ជាមួយគ្នានោះ ធ្វើការវាយតម្លៃជាប្រចាំនូវគុណភាពនិងប្រសិទ្ធ ភាព នៃគោលនយោ បាយដែលបានចេញផ្សាយ ដើម្បីធ្វើការកែតម្រូវភ្លាមៗ។ ជាពិសេស ចាំបាច់ត្រូវមានយន្តការពិនិត្យឱ្យបានច្បាស់លាស់ នូវទំនួលខុសត្រូវរបស់អង្គការ និងបុគ្គលក្នុងការផ្សព្វផ្សាយឯកសារច្បាប់ ដែលមិនសមស្របនឹងជីវភាពប្រចាំថ្ងៃ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាងនេះទៅទៀត ត្រូវលើកកំពស់វិមជ្ឈការ និងវិសហមជ្ឈការផ្សាភ្ជាប់ជាមួយនឹងទំនួលខុសត្រូវសម្រាប់មូលដ្ឋាន”។
លោក Trinh Lam Sinh សមាជិកសភាខេត្ត An Giang (រូបថត៖ quochoi.vn) |
ដោយយល់ស្របទៅនឹងភារកិច្ចនិងដំណោះស្រាយចាំបាច់របស់រដ្ឋាភិបាល ក្នុងឆ្នាំ ២០២៥ ក្នុងនោះមានដំណោះស្រាយលោតផ្លោះជាងអំពីរបៀបរបប បញ្ហាជំពាក់ជំពិន និងសុក្រិតប្រព័ន្ធច្បាប់ លោក Trinh Lam Sinh សមាជិកសភាខេត្ត An Giang បានស្នើឲ្យរដ្ឋាភិបាលបន្តពិនិត្យឡើងវិញ និងមានដំណោះស្រាយប្រកបដោយសមកាលកម្ម បង្កើតជំហានលោតផ្លោះ ដើម្បីបង្កើតកម្លាំងចលករសម្រាប់លើកទឹកចិត្តដល់អង្គភាពអាជីវកម្មក្នុងប្រទេស និងសហគ្រិនដែលចាប់ផ្តើមអាជីវកម្ម។
“ការនាំចេញក្នុងវិស័យមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានសមាមាត្រខ្ពស់ ដែលបង្ហាញថា អាជីវកម្មក្នុងវិស័យនេះកំពុងដំណើរការយ៉ាងល្អ ដោយឈរលើមូលដ្ឋាននៃយន្តការអនិងគោលនយោបាយអនុគ្រោះរបស់រដ្ឋ។ ប្រការនេះត្រូវបានបង្ហាញតាមរយៈការដែល សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនបានមកស្រាវជ្រាវនិងប្តេជ្ញាចិត្តក្នុងការវិនិយោគលើវិស័យអេឡិចត្រូនិច បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ...។ ប៉ុន្តែ អង្គភាពអាជីវកម្មក្នុងប្រទេសនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ ស្នើរឲ្យរដ្ឋាភិបាលបន្តចេញគោលនយោបាយគាំទ្រយ៉ាងខ្លាំងបន្ថែមទៀត”។
កំណត់យ៉ាងច្បាស់នូវកត្តាជម្រុញកំណើន
ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមាជិកសមាជិការ សភាជាច្រើនរូប បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការដែលរដ្ឋាភិ បាលបានកំណត់យ៉ាងច្បាស់នូវគោលដៅបៃតងសម្រាប់សេដ្ឋកិច្ច ដែលជាឱកាសឈានមុខគេ និងជាទិសដៅសម្រាប់វៀតណាម។
លោកស្រី Le Dao An Xuan សមាជិកសភាខេត្ត Phu Yen (រូបថត៖ quochoi.vn) |
ឈរលើការអះអាងថា កំណើនបៃតងគឺជានិន្នាការនៃអនាគត លោកស្រី Le Dao An Xuan សមាជិកសភាខេត្ត Phu Yen បានស្នើថា៖ “លើកកម្ពស់តួនាទីត្រួសត្រាយរបស់រដ្ឋក្នុងការផ្លាស់ប្តូរបៃ តង តាមរយៈ បទ ប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈបៃតង។ ខ្ញុំសូមផ្តល់អនុសាសន៍ថា បទប្បញ្ញត្តិទាំងនេះនឹងត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០២៥ ហើយនៅចំពោះមុខ គួរតែផ្តល់អាទិភាពដល់ការបង្កើតបទប្បញ្ញត្តិស្តីពីអត្រាចំណាយលើលទ្ធកម្មសាធារណៈបៃតង នៅក្នុងការចំណាយលទ្ធកម្មសាធារណៈសរុប ដោយផ្តល់អាទិភាពដល់ការអនុវត្តសម្រាប់ក្រុមផលិតផលសាធារណៈបៃតងដូចជាអត្រាចាំបាច់អញ្ជឹង ពោលគឺ ជម្រុញការប្រើប្រាស់បៃតងនៅកម្រិតមូលដ្ឋានតែម្តង”។
គណៈប្រតិភូក៏បានស្នើថា ទន្ទឹមនឹងការផ្តោតទៅលើកត្តាជំរុញកំណើនប្រពៃណី ជាពិសេសការនាំចេញ រដ្ឋាភិបាលក៏ត្រូវជម្រុញថែមទៀត ការអនុវត្តនូវកត្តាជំរុញកំណើនថ្មី ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំផងដែរ។
លោកស្រី Tran Thi Van តំណាងរដ្ឋសភាខេត្ត Bac Ninh (រូបថត៖ quochoi.vn) |
លោកស្រី Tran Thi Van សមាជិកាសភាខេត្ត Bac Ninh បានឲ្យដឹងថា៖ “ខ្ញុំយល់ស្របជាមួយក្រុមការងារ និងដំណោះស្រាយរបស់រដ្ឋាភិបាល។ ក្នុងចំណោមនោះ ការផ្តល់អាទិភាពដល់ការជម្រុញកំណើនថ្មី។ ដើម្បីរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃដំណោះស្រាយនេះ ខ្ញុំស្នើថា ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់នូវជំហានលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រទាំងបី ដែលដើរតួនាទីជាគន្លឹះសម្រាប់ការអភិវឌ្ឍ សម្រេចគោលដៅវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ នោះគឺ អភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ និងសេដ្ឋកិច្ចចំណេះដឹង។ នេះគឺជាកិច្ចការបន្ទាន់មួយក្នុងអំឡុងពេលប្រជាជនមាស”។
យោងតាមគណៈប្រតិភូ រដ្ឋាភិបាលបន្តពិនិត្យ និងកំណត់ឲ្យបានត្រឹមត្រូវ និងពេញលេញនូវបញ្ហារាំងស្ទះនានា ដើម្បីដោះស្រាយភ្លាមៗ និងហ្មត់ចត់ ដោយកំណត់ឲ្យបានច្បាស់រាល់កំណើនក្នុងប៉ុន្មានខែដែលនៅសល់ នៃឆ្នាំ ២០២៤ និងឆ្នាំ២០២៥ ជាកត្តាសំខាន់សម្រាប់វៀតណាមសម្រេចបាននិង លើសពីគោលដៅដែលបានរដ្ឋសភាប្រគល់ជូន នាំសេដ្ឋកិច្ចជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព៕