ទ្វីបអឺរ៉ុបចំពោះមុខនិន្នាការភេរវកម្មជ្រុលនិយម

ទ្វីបអឺរ៉ុបចំពោះមុខនិន្នាការភេរវកម្មជ្រុលនិយម - ảnh 1
ទិដ្ឋភាពនៃការវាយប្រហារភេរវកម្មនៅបែលហ្សីក (រូបថតៈ http://vnexpress.net/)

(VOVworld)-រាល់ការវាយប្រហារបានកើតឡើងជាបន្តបន្ទាប់នៅទីក្រុងព្រុចសែល
(បែលហ្សីក) ជាកន្លែងត្រូវបានចាត់ទុកជាបេះដូងរបស់អឺរ៉ុបនោះ គឺបង្ហាញ នូវការ គំរាមកំហែងនៃសង្គ្រាមសាសនាអឺរ៉ុបថ្មី ដែលត្រូវអង្គការភេរវកម្ម “រដ្ឋ អ៊ីស្លាម” (IS) ស្វ័យប្រកាសសាបព្រោះសតិអារម្មណ៍ជ្រុលនិយម។ មិននឹកស្មានថា ទ្វីបអឺរ៉ុប ត្រូវ ប្រឈមមុខនឹងរាល់ការសាកល្បងសន្តិសុខយ៉ាងធ្ងន់ធ្ងរនេះទេ។  មនុស្សចំនួន៣៤ នាក់ត្រូវស្លាប់និង២៣០នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះ គ្រាប់បែកនៅអាកាស យានដ្ឋាននិងស្ថានីយ៍រថភ្លើងក្រោមដីនៃប្រទេសបែលហ្សីក នាថ្ងៃទី២២មិនា បានធ្វើ ឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សោកនាដ​ កម្មកើតឡើងក្រោយ
ប៉ុន្មាន​ថ្ងៃ ក្រោយពេលដែលបូលីស្តបែលហ្សីកបានចាប់ជនសង្ស័យ  Salah Abdeslam ជាជនអនុវត្តការវាយប្រហារនៅក្រុងប៉ារីសនាថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៥មុននេះ។
អង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាសបានប្រកាសទទួលខុសត្រូវ ចំពោះការវាយ ប្រហារនៅក្រុងព្រុចសែលព្រមទាំងព្រមានថា “ថ្ងៃងងឹត” នឹងមក ដល់ប្រសិនបើ
លោកខាងលិចធ្វើការសងសឹក។

        ហេតុអ្វីបែលហ្សីកជាគោលដៅ?

        បេលហ្សីក បេះដូងរបស់សហភាពអឺរ៉ុប (EU) នោះ ក្លាយទៅជាគោលដៅ
ភេរវកម្ម​គឺមិនមែនគ្មានមូលហេតុឡើយ។​ដោយសារ ទីនេះមានទីស្នាក់ការ​របស់
EU និងជាទីស្នាក់ការរបស់អង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង (NATO) អង្គ ការនិងក្រុមហុនអន្តរជាតិជាច្រើនកុះករ ហើយនេះក៏ជា ទីស្នាក់ការនយោ បាយកណ្តាលរបស់រដ្ឋាភិបាលបែលហ្សីកផងដែរ។ ក៏ចាប់ចេញពីក្រុងព្រុច
សែល អង្គការ  NATO បានបញ្ចូនយន្តហោះចម្បាំងចូលរួមរាល់យុទ្ធនាការប្រឆាំង
IS នៅមជ្ឈឹម បូព៌ា។

        បន្ទាប់ពីការវាយប្រហារភេរវកម្មនាថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៥នៅក្រុងប៉ារីស
មក ប៉ូលីស្តបែលហ្សីកបានរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយបូលីស្តបារាំង
និង ទីភ្នាក់ងារប៉ូលីសអឺរ៉ុប (Europol) អនុវត្តការប្រមាញ់យ៉ាងតឹងរឹងនៅក្រុងព្រុច សែលជាច្រើនលើកច្រើនសារ ហើយលទ្ធផលគឺចាប់បានមេភេរវកម្ម Salah
Abdeslam ។ ប៉ុន្តែការវាយប្រហារភេរវកម្មនាថ្ងៃទី២២មិនា នៅក្រុងព្រុចសែល បានធ្វើឲ្យមជ្ឈដ្ឋានប្រឆាំងភេរវកម្មរបស់បែលហ្សីកនិយាយដោយឡែកនិងទ្វីប
អឺរ៉ុបនិយាយរួមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ច្បាស់លាស់ថា ភេរវករបានអនុវត្តការវាយ
ប្រហារ នៅទីកន្លែងត្រូវបានការពារនោះគឺព្រលានយន្តហោះអន្តរជាតិនិងស្ថានីយ៍
រថភ្លើង ក្រោមដីនៅជិតទីស្នាក់ការរបស់ EU នោះ ដូចជាការគំរាមកំហែងមួយ
សម្រាប់ អាជ្ញាធរបែលហ្សីកក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំអឺរ៉ុបផងដែរ។

ទ្វីបអឺរ៉ុបចំពោះមុខនិន្នាការភេរវកម្មជ្រុលនិយម - ảnh 2
ប៉ូលីស្តត្រូវបានបង្លើននៅគ្រប់ទីកន្លែង (រូបថតៈHương Giang/TTXVN )

        និន្នាការភេរវកម្មជ្រុលនិយម

        រាល់ការវាយប្រហារនៅក្រុងព្រុចសែលជាថ្មីម្តងទៀតបានសរឲ្យឃើញនូវ និន្នាការវាយប្រហារភេរវកម្មទូទាំងអឺរ៉ុបគឺខ្ពស់ណាស់។ តាមស្ថិតិថ្មីបំផុត ដោយ
មជ្ឈមណ្ឌលវិភាគភេរវកម្មបារាំងប្រកាសថ្មីៗនេះ មានពលរដ្ឋបារាំងទៅ ដល់
២.០០០នាក់ ពលរដ្ឋអង់គ្លេស ១,៦០០នាក់ ពលរដ្ឋអាល្លឺម៉ង់ ៨០០នាក់ និងពល
រដ្ឋបែលហ្សីកជាង៥៣០នាក់ត្រូវ អូសទាញចេញពីអឺរ៉ុបចូលរួមចលនាសង្គ្រោម សាសនាជ្រុលនិយម។ អង្គការភេរវកម្មបានហ្វឹកហាត់ពលរដ្ឋអឺរ៉ុបដោយគោល ដៅបញ្ចូនមុខសញ្ញាទាំងអស់នេះត្រឡប់មកមាតុប្រទេសវិញអនុវត្តរាល់ការវាយ
ប្រហារភេរវកម្ម។ ស្ថាប័នប្រឆាំងភេរវកម្មអឺរ៉ុបបានរាំងស្កាត់ឧបាយកលជាច្រើន ប៉ុន្តែភេរវករជាច្រើនកំពុងបានលាក់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ អឺរ៉ុបក៏កំពុងប្រ ឈមមុខនឹងស្ថានភាពប្រកាសអាសន្នពីជំនាន់យុវជនអ៊ីស្លាម ។​យុវជនអ៊ីស្លាម
នៅអឺរ៉ុប តែងតែគិតថាពួកគេជាជនរងគ្រោះនៃ ការរើសអើងនៅកន្លែងធ្វើការផង និងនៅក្នុងសង្គមផង។

        រួមជាមួយគ្នានោះ ជារៀងរាល់ថ្ងៃ រៀងរាល់ពេលវេលា ចរន្តជនអន្តោប្រវែស
មកពីមជ្ឈឹមបូព៌ា អាហ្វ្រិក នៅបន្តជ្រាបចូលអឺរ៉ុប ហើយគ្មានស្ថាប័នមានសមត្ថ
កិច្ចណាមួយអាចត្រួតពិនិត្យបានថា ណាជាជនអន្តោប្រវែសរត់គេចពីសង្គ្រាម
និងភាពក្រីក្រ ហើយណាជាភេរវករ  IS នៅឡើយ។ រហូតមកដល់ ពេលនេះ​ ទោះបីជាឆ្លងកាត់កិច្ចប្រជុំជាន់ខ្ពស់ជាច្រើនផ្ទៃក្នុង EUផ្ទាល់ និង រវាង EU ជាមួយ
ដៃគូរដទៃដូចជាទួរគីក៏ដោយ ប៉ុន្តែ​EU នៅមិនទាន់ស្វែងរកបាន នូវដំណោះ
ស្រាយសំដៅទប់ទល់នឹងចរន្តជនអន្តោប្រវែសចូលមកទ្វីបនេះ។ គោលនយោ បាយរបស់ប្រទេសនានាអំពីបញ្ហានេះក៏មានលក្ខណៈខុសគ្នាដែរ ហើយរាល់ការ
បែកបាក់ផ្ទៃក្នុង EU ផ្ទាល់នោះ ក៏កំពុងជា ចន្លោះប្រហោង សម្រាប់ភេរករជម្រុញ
សកម្មភាព៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ