និមិត្តសញ្ញាដ៏រស់រវើកនៃទំនាក់ទំនងពិសេសរវាងវៀតណាម-ឡាវ

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (១០-១៣ ខែកញ្ញា)។ ដំណើរទស្សនកិច្ចបន្តជាសក្ខីភាពដ៏រស់រវើក បង្ហាញពីមនោសញ្ចេតនាល្អប្រសើរ និងជ្រាលជ្រៅនៃទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស ស្អិតរមួយ ភក្ដីភាព និងថ្លៃថ្លារវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ។

និមិត្តសញ្ញាដ៏រស់រវើកនៃទំនាក់ទំនងពិសេសរវាងវៀតណាម-ឡាវ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម និងអគ្គលេខាបក្សប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានឈរនៅលើវេទិកាកិត្តិយស (រូបថត៖ VOV)

ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ឱ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង នាំមកនូវវិបុលភាពជូនប្រជាជននៃប្រទេសនីមួយៗ។

ទំនាក់ទំនងសាមគ្គីភាពពិសេសត្រូវបានពូនជ្រុំដោយឥតឈប់ឈរ

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត មកកាន់វៀតណាម ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ទំនាក់ទំនងនោះក៏ជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ទំនាក់ទំនងនយោបាយបន្តត្រូវបានពង្រឹងនិងកាន់តែស៊ីជម្រៅ ស្អិតរមួតនិងជឿទុកចិត្ត ដើរតួនាទីស្នូលនិងកំណត់ទិសដៅរួមក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរតែងតែអះអាងថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ គឺជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរនិងប្រជាជាតិទាំងពីរ ហើយជាប្រភពកម្លាំងដ៏មហិមាសម្រាប់ប្រទេសទាំងពីរ ចាំបាច់ត្រូវការពារ លើកកម្ពស់ និងមរតកទៅមនុស្សជំនាន់ក្រោយ។ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺផ្តល់អាទិភាពកំពូលក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយឡាវយ៉ាងស៊ីជម្រៅ ប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព ដោយចាត់ទុកថា នេះជាភារកិច្ចយុទ្ធសាស្ត្រនិងជាការយកចិត្តទុកដាក់ខ្ពស់ក្នុងគោលនយោបាយកិច្ចការបរទេស។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖ “ទាំងនេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ជាពិសេសសម្រាប់បក្ស រដ្ឋ ដែលប្រព្រឹត្តទៅក្នុងបរិបទដែលបក្សទាំងពីរ និងប្រទេសទាំងពីរកំពុងអនុវត្តន៍យ៉ាងសកម្មនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតនៃបក្សទាំងពីរ ពោលគឺមហាសន្និបាតលើកទី ១១ របស់ប្រទេសឡាវ មហាសន្និបាតបក្សលើកទី ១៣ របស់វៀតណាម និងកំពុងត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សនៃប្រទេសទាំងពីរនៅដើមឆ្នាំ ២០២៦។ នេះគឺជាដំណើរទស្សនកិច្ចដែលធ្វើឡើង បន្ទាប់ពីលោកប្រធានរដ្ឋតូ ឡឹម ត្រូវបានគណៈកម្មាធិការប្រតិបត្តិមជ្ឈិមជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម។ នេះជាឱកាសសម្រាប់បក្សទាំងពីរនៃប្រទេសទាំងពីរអះអាងនូវសារៈសំខាន់ពិសេសនៃទំនាក់ទំនងរវាងវៀតណាមនិងឡាវ”។

និមិត្តសញ្ញាដ៏រស់រវើកនៃទំនាក់ទំនងពិសេសរវាងវៀតណាម-ឡាវ - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត អញ្ជើញថតរូបអនុស្សាវរីយ៍មុនពេលដំណើរការកិច្ចពិភាក្សា (រូបថត៖ VOV)

វៀតណាមនិងឡាវជានិច្ចកាលជំរុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ ទន្ទឹមនឹងនោះពិនិត្យនិងកែសម្រួលយន្តការសហប្រតិបត្តិការ និងដាក់ពង្រាយយន្តការសហប្រតិបត្តិការថ្មី។ ភាគីទាំងពីរបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវកាន់តែស៊ីជម្រៅក្នុ ងរយៈពេលថ្មី។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងវៀតណាម-ឡាវ ដោយទំហំពាណិជ្ជកម្មវៀតណាម-ឡាវនៅឆ្នាំ២០២៣ សម្រេចបាន ១,៦ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ខែនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឈានដល់ប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រួមគ្នាអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព រឹងមាំជាងនាពេលខាងមុខ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយ៉ាងស្មោះត្រង់និងតម្រង់ទិសទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីឲ្យប្រទេសទាំងពីរអភិវឌ្ឍកាន់តែរឹងមាំនិងមានប្រសិទ្ធភាព។ លើសពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏តែងតែសម្របសម្រួល និងគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ ដំណើរ

ទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត មកកាន់ប្រទេសវៀតណាមលើកនេះ ក៏មានបំណងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅក្នុងបរិបទដែលពិភពលោកនិងតំបន់មានការប្រែប្រួលដូចបច្ចប្បន្ននេះ។ លោក Le Hoai Trung បានឲ្យដឹងថែមទៀតថា៖ “ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពរបស់ភាគីនីមួយៗ និងប្រទេសនីមួយៗ ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងវាយតម្លៃលទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ។ ជាពិសេស លើកទិសដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីបំពេញផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ បក្សទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”។

ក្នុងដំណាក់កាលថ្មី ស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដើម្បីធានាការអនុវត្តជោគជ័យនៃដំណើរការផ្លាស់ប្តរថ្មីនៅក្នុងប្រទេសនីមួយៗ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ ភាគីទាំងពីរ បន្តអះអាងនូវសារៈសំខាន់ និងយុទ្ធសាស្ត្រ សារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពពិសេសក្នុងស្ថានភាពថ្មី ដោយឈរ លើគោលការណ៍ដែលភាគីទាំងពីរបានឯកភាព ហើយភាគីទាំងពីរបានស្រុះចិត្តគំនិតគ្នា ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ ដោយឈរលើមូលដ្ឋានជំរុញស្មារតី ឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន កិច្ចសហប្រតិបត្តិការស្មើភាពគ្នា ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិយាយរួម និងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោកថងលូន ស៊ីស៊ូលីត មកកាន់ប្រទេសវៀតណាមលើកនេះនិយាយដោយឡែក បានរួមចំណែកក្នុងការបញ្ជាក់អំពីបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលនឹងប្តេជ្ញារួមគ្នាថែរក្សា អភិវឌ្ឍន៍និងពូនជ្រុំទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ ទោះបីជាស្ថិតក្នុងសម័យកាលណាមួយក្នុងប្រវត្តិសាស្ត្រក៏ដ៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ