បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិ

(VOVworld)-ប្រទេសវៀតណាមទើបនឹងឆ្លងកាត់ឆ្នាំមមីឯកស័កជាមួយការលំបាក
សាកល្បងជាច្រើន ក្នុងកាលៈទេសៈស្ថាភាពនៅក្នុងតំបន់និងនៅលើពិភពលោក
មាន បំរ៉ែបំរួលជាច្រើន។ ឈានចូលឆ្នាំមមែសប្តស័ក ជាឆ្នាំដែលមានព្រឹត្តការណ៍ សំខាន់ជាច្រើនប្រព្រឹត្តទៅ ក៏ជាឆ្នាំមានឱកាសអភិវឌ្ឍន៍ជាច្រើន។ ក្នុងពិធី ឆ្លើយ
សម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមជាថ្មីៗនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា ក្នុងឆ្នាំ២០១៥នេះ វៀតណាមគប្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិ។        
      លោកប្រធានរដ្ឋបានលើកត្រដែតរាល់ការលំបាក អនខ្សោយនៅសេសសល់
របស់ប្រទេសក្នុងឆ្នាំ២០១៤។ នោះគឺប្រសិទ្ធភាពនៃការវិនិយោគសាធា រណៈនៅ
មានកំហិត ហេដ្ឋារចនាសម្ព័ន្ធនៅអន់ខ្សោយបើប្រៀបនឹងប្រទេស ជឿនលឿន
ក្នុងតំបន់។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រព័ន្ធ នយោបាយទាំង
មូល ត្រូវចាត់ទុកការងារដោះស្រាយកំហិត ការលំបាកជា បញ្ហាស្លាប់រស់ដែល
ត្រូវឆ្លងកាត់និងជំនះពុះពារលើរាល់ឧបស័គ្គអត្តនោម័ត លើកំណាត់ ផ្លូវអភិវឌ្ឍន៍
ប្រទេសជាតិ។

បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (រូបថតៈ TTXVN)

       ពង្រីកសក្តានុភាពនិងប្រៀបខ្លាំងដើម្បីអភិវឌ្ឍន៍

       ប្រៀបខ្លាំងធំបំផុតដែលលោកប្រធានរដ្ឋនិយាយដល់គឺវៀតណាម ជា
ប្រទេសមានស្ថេរភាពនយោបាយ ។ ការគាំទ្រនិងចែករំលែកដែលប្រទេស
ដទៃលៃទុកសម្រាប់វៀតណាម ចំពោះ បញ្ហាក្នុងតំបន់និងនៅពិភពលោក ជាការបញ្ជាក់ច្បាស់លាស់អំពីប្រសិទ្ធភាព នៃគោលមាគ៌ាកិច្ចការបរទេស
ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគី សកម្ម
ធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត ដៃគូរទំនុកទុកចិត្ត និងជាសមាជិកមាន
ការទទួលខុសត្រូវរបស់ សហគមន៍អន្តរជាតិដែលវៀតណាមបាននិងកំពុង
អនុវត្ត។

       មិនត្រឹមតែអះអាងសម្លេងលើឆាកនយោបាយប៉ុណ្ណោះទេ ការធ្វើសមា
ហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ ក៏ជាកត្តាសំខាន់ ដើម្បីវៀតណាម ជម្រុញ
វៀតណាមអភិវឌ្ឍន៍។ លោកប្រធានរដ្ឋអះអាងថា ក្នុងកាលៈទេសៈធ្វើសមា
ហរណកម្មបច្ចុប្បន្ន កំណើនលឿនជាប្រការចាំបាច់ ប៉ុន្តែក៏ត្រូវមានប្រសិទ្ធ​ភាព
និងចីរភាព។ នាចុងឆ្នាំ២០១៥ សេរីភាវូបនីយកម្មពាណិជ្ជកម្មយ៉ាងគ្រប់គ្រាន់ នឹងបានអនុវត្តក្នុងអាស៊ាន ក៏ដូចជាអាស៊ានជាមួយចិន។ ដល់ឆ្នាំ២០១៨ វៀត
ណាម ត្រូវអនុវត្តកម្មវិធីកាត់បន្ថយពន្ធដា តាមកិច្ចព្រមព្រៀងក្នុង WTO ក៏ដូច
ជា បណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត។ កិច្ចព្រមព្រៀងមួយចំនួន ដែលវៀតណាមកំពុងចរចារនឹងបានបញ្ចប់នាពេលខាងមុខ។ ទាំងអស់នេះ
ជាឱកាសផង និងការសាកល្បងរបស់វៀតណាមនាពេលខាងមុខ។

       បង្កើតឡើងកម្លាំងចលករថ្មីដើម្បីប្រទេសជាតិធ្វើសមាហរណកម្ម
និង អភិវឌ្ឍន៍

       លោកប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា ដើម្បីពង្រីក
រាល់សក្តានុភាព ប្រៀបខ្លាំង បញ្ហាសំខាន់គឺជម្រុញការធ្វើកំណែទម្រង់ ផ្លាស់
ប្តូរូបសណ្ឋានកំណើន រៀបំខឿនសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យខឿនសេដ្ឋកិច្ចមាន ការប្រគួតប្រជែងខ្ពស់ប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ តាមលោក ប្រ
ធានរដ្ឋថា ត្រូវខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តដោយ ប្រសិទ្ធភាពបណ្តាចំណុចលោតផ្លោះយុទ្ធសាស្រ្ត សុក្រិដ្ឋរបបសេដ្ឋកិច្ចទីផ្សារ កំណត់ទិសសង្គមនិយម។ បើចង់ឲ្យវៀតណាមធ្វើសមាហរណកម្មជ្រាលជ្រៅ  ត្រូវលាតត្រដាងអនុវត្តបណ្តាគោលនយោបាយ និងវិធានការសំដៅបង្កើន លក្ខណៈប្រកួតប្រជែងនៃផលិតផលនីមួយៗ សម្រាប់អង្គភាពអាជីវកម្ម​ នីមួយៗនិងខឿនសេដ្ឋកិច្ចទាំងមូល។ លោកអះអាងថែមទៀតថា រដ្ឋមាន តួនាទីយុទ្ធសាស្រ្តក្នុងទិសដៅអភិវឌ្ឍន៍ រៀបចំផែនការនយោបាយ កសាង
របបសេដ្ឋកិច្ច ។ល។ ប៉ុន្តែមិនអាចខ្វះបានឡើយការប្តេជ្ញាចិត្តរបស់ប្រជាជន និងសហគមន៍អង្គភាពអាជីវកម្ម។

       ឆ្នាំ២០១៥នឹងជាឆ្នាំប្រព្រឹត្តទៅព្រឹត្តការណ៍សំខាន់ៗជាច្រើនរបស់ ប្រទេស
ជាតិ ក្នុងនោះមានមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់សំដៅឈាន​ទៅ មហាសន្និ
បាតតំណាងលើកទី១២ទូទាំងប្រទេសរបស់បក្ស។ លោកប្រធាន រដ្ឋអះអាងថា ប្រជាជនទាំងមូលទូទាំងប្រទេសជាកម្មវត្ថុ និងជាគោលដៅនៃ ការផ្លាស់ប្តូរថ្មី
ដូច្នេះអាចមានសិទ្ធ រំពឹងទៅលើកិច្ចការផ្លាស់ប្តូរជាបន្ត និង ទាមទារបក្ស រដ្ឋបន្តការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ។

       ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម២០១៥ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានប្រសិទ្ធពរជូនគ្រួសារនីមួយៗ​អង្គភាពនីមួយៗ
ក្នុងឆ្នាំថ្មីនេះ នឹងឆ្លងផុតរាល់ការលំបាក ទទួលបានភាពជឿនលឿន។ លោក
មានបំណងថា ប្រជាជនសាមគ្គី ខំប្រឹងប្រែងដើម្បីប្រទេសជាតិសម្បូរុងរឿង ដើម្បីប្រទេសវៀតណាមប្រគៀកស្មារជាមួយមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ