បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ហ្វីលីពីន

(VOVworld)-ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កំពុងមានដំណើរទស្សន
 កិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក
Tran Dai Quang ។​ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រ
ទេសទាំង ពីរទើបនឹងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំ
នាក់ទំនងដៃគូ យុទ្ធសាស្ត្រកាលពីខែវិច្ឆិកាឆ្នាំ២០១៥។​នេះជាព្រឹត្តិការសំខាន់ដែល
ធ្វើឲ្យស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើ
គ្រប់វិស័យ រួមចំណែក ចូលក្នុងការរក្សាសន្តិភាព ភាពសម្បូររុងរឿងនិងស្ថិរភាពក្នុង
តំបន់។

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ហ្វីលីពីន - ảnh 1
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ចាប់ផ្តើមដំំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម


        នេះជាដំណើរទស្សនកិច្ចវៀតណាមលើកដំបូងរបស់ប្រធានាធិបតី លោក
Rodrigo Duterte ចាប់តាំងពីពេលលោករូបនេះទទួលដំណែងក៏ដូចជាចាប់តាំងពីវៀត
 ណាមនិងហ្វីលីពីនបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។​ដំណើទស្សនកិច្ចនេះកាន់
 តែមានអត្ថន័យយ៉ាងខ្លាំងក្នុងការលៈទេសៈ ដែលប្រទេសទាំងពីរកំពុងត្រៀមរៀប
ចំរំលឹកខួប លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត។

       ទំនាក់ទំនងមិត្តភាពដ៏ស្អិតរមួតជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព

        កាលពីមុននេះ៤០ឆ្នាំ នាថ្ងៃទី១២កក្កដាឆ្នាំ១៩៧៦នោះ វៀតណាមនិងហ្វីលីពីន
 បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ អស់រយៈ៤០ឆ្នាំកន្លងទៅ ទំនាក់ទំនងទ្វេ
ភាគីនេះត្រូវបានប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ដោយឈរលើមូលដ្ឋាន
ចំណងមិត្តភាព សមភាព និងគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍របស់ប្រជា
ជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់
ដែល​បានស្តែងចេញលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច នយោបាយដល់សន្តិសុខ
ការពារ ជាតិនិងវប្បធម៌សង្គម។

        ប្រការគួរឲ្យចាប់អារម្មណ៍គឺនាប៉ុន្មានឆ្នាំថ្មីៗនេះ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
បន្តមានការកើនឡើង ដោយទទួលបានជិត៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥
ជាពិសេស ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៦នេះ គឺទទួលបានជាង១,៧ពាន់លាន
ដុល្លារអាមេរិក (កើន១៧%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ)។ ចាប់ពីឆ្នាំ
២០០៨តទៅ វៀតណាមបាននាំចេញហួសកម្រិតទៅកាន់ហ្វីលីពីនជាង១ពាន់លាន
ដុល្លារអាមេរិក ជាតួលេខធំបំផុតក្នុងប្លុកអាស៊ាន ក្នុងនោះអង្ករជាប្រភេទមុខទំនិញ
ជួរមុខ។ ក្រៅពីអង្ករ វៀតណាមក៏បាននាំចេញទៅហ្វីលីពីនគ្រឿងបន្លាស់អេឡិកត្រូ
និក កសិផល ឱសថ និងសភារៈសំណង់ជាដើម។ ក្នុងពេលជាមួយគ្នានោះ កិច្ចសហ
ប្រតិបត្តិការលើវិស័យការពារជាតិមានការអភិវឌ្ឍន៍ជាក់ស្តែងនិងបានបើកទូលាយពី
 មួយថ្ងៃទៅមួយថ្ងៃ។​ភាគីទាំងពីរបានរៀបចំជំនួបសន្ទនាគោលនយោបាយថ្នាក់អនុរដ្ឋ
 មន្ត្រីការពារជាតិលើកទី២នាខែមេសាឆ្នាំ២០១៦។​ ភាគីទាំងពីរក៏បានអនុវត្តយ៉ាងសកម្ម
នូវកិច្ចព្រមព្រៀងមួយចំនួនដែលបានចុះហត្ថលេខាដូចជា កិច្ចព្រមព្រៀងបង្កើតខ្សែ
Hotline រវាងបញ្ជាការដ្ឋានបូលីសសមុទ្រវៀតណាមជាមួយបញ្ជាការដ្ឋានការពារ
សមុទ្រហ្វីលីពីន កិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀត
ណាមជាមួយកងទ័ពជើងទឹកហ្វីលីពីន និងបទបញ្ញត្តជួបប្រាស្រ័យរវាងកងទ័ពជើង
ទឹក នៃប្រទេសទាំងពីរលើកោះ Song Tu Tay និងកោះ Song Tu Dong របស់វៀតណាម
ជាដើម។ ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការលើសមុទ្រនៅបន្តជាបញ្ហាស្នូល
ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះបញ្ហាអាទិភាពគឺបញ្ហាសន្តិសុខ សេរី
ភាព នាវាចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រនិងស្វែងរកសង្គ្រោះ។ ក្រៅពីនោះវិស័យ
មួយ ចំនួនក៏ទទួលបានផ្លែផ្កាល្អដូចជាកសិកម្ម អប់រំ និងទេសចរណ៍ផងដែរ

        ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាមនិងហ្វីលីពីនក៏បានរៀបចំដំ
ណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជាញឹកញាប់ផងដែរ​។វៀតណាមនិងហ្វីលីពីន
បាន សហការគ្នាយ៉ាងជិតស្និទ្ធនិងជាមួយប្រទេសអាស៊ានដទៃទៀត រួមចំណែកក
សាង សហគមន៍អាស៊ានមួយសាមគ្គី រឹងមាំព្រមទាំងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់
អាស៊ាន លើបណ្តាបញ្ហាធំៗពាក់ព័ន្ធទៅដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេស
នីមួយៗនិង ក្នុងតំបន់។ ប្រទេសទាំងពីរក៏បានជួយគាំទ្រគ្នាទៅវិញទៅមកលើបណ្តា
វេទិកាពហុភាគី អន្តរជាតិនិងតំបន់ទៀតផង។

        បង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

        នាដើមខែកញ្ញានេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
 Xuan Phuc នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានដែលបានប្រព្រឹត្តទៅនៅក្រុងវៀង
ច័ន្ទរបស់ឡាវនោះ ប្រធានាធិបតី Rodrigo Duterte បានអះអាងថា ហ្វីលីពីនគោរព
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងចាត់ទុកថា វៀតណាមមិនត្រឹមតែ
 ជា “អ្នកជិតខាងល្អ” ទេ ថែមទាំងជា “បងប្អូនជិតស្និទ្ធ” ទៀតផង។ ឈរលើស្មារតី
នោះ ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់ប្រធានាធិបតី​ លោក Rodrigo Duterte
 ជា ឱកាសសម្រាប់ភាគីទាំងពីរអនុវត្តជាក់ស្តែងនូវដៃគូយុទ្ធសាស្ត្រជាពិសេសលើ
វិស័យ នយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

        ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតី លោក Rodrigo Duterte បន្ត
 បង្កើនកម្លាំងចលករចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ នាំមកនូវផលប្រ
 យោជ​ន៍ដ៏ត្រឹមត្រូវសម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកចូលក្នុងសន្តិ
ភាពស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ