បង្កើតឋានៈនិងកម្លាំងថ្មីក្នុងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - នាថ្ងៃទី ២២ មេសា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងគណៈ លេខាបានបើកសន្និសីទទូទាំងប្រទេសដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ (ថ្ងៃទី ២ មេសា ឆ្នាំ ២០២២) ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារ ជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេ Cuu Long ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាសន្និសីទលើកទី ២ ស្តីពីការអភិវឌ្ឍតំបន់ដែលត្រូវបានការិយាល័យ នយោបាយ និងគណៈលេខារៀបចំឡើងក្នុងខែមេសា ដែលបង្ហាញពីសារៈសំខាន់នៃ ការពង្រីកយ៉ាងល្អបំផុតនៃគុណសម្បត្តិក្នុងតំបន់ ដើម្បីបង្កើតលំហបរិយាកាសអភិវឌ្ឍ ថ្មី ហើយបំពេញបន្ថែមកម្លាំងជំរុញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

តំបន់ដីសណ្តទន្លេ Cuu Long គឺជាតំបន់មួយក្នុងចំណោមតំបន់ទាំង៦នៃប្រទេស វៀតណាម ប្រសិនបើបែងចែកតាមលក្ខណៈភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងការពារជាតិ សន្តិសុខ។ តំបន់នេះមានខេត្ត-ក្រុងចំនួន ១៣ ដោយមាន សក្តានុពល គុណសម្បត្តិ ក៏ដូចជាបញ្ហាប្រឈមដោយឡែក ដែលរួមវិភាគទាន ១២% នៃ GDP ជាតិ ព្រមទាំងជាតំបន់ដ៏សំខាន់ជួរមុខក្នុងការផលិតកសិផល ជលផល ផងដែរ។
បង្កើតឋានៈនិងកម្លាំងថ្មីក្នុងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម។ (រូបថត៖ VOV)
អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអរិយធម៌និងនិរន្តរភាព
សេចក្ដីសម្រេចចិត្តលេខ១៣ របស់ការិយាល័យនយោបាយនីតិកាលទី១៣ បាន កំណត់ថា ដល់ឆ្នាំ ២០៣០ តំបន់ដីសណ្ដទន្លេ Cuu Long នឹងក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចកសិកម្មបៃតង មជ្ឈមណ្ឌលផលិតទំនិញដ៏ធំ ដោយមានគុណភាពខ្ពស់ លំដាប់ពិភពលោក ហើយដល់ឆ្នាំ ២០៤៥ នឹងក្លាយជា តំបន់អភិវឌ្ឍន៍បែបទំនើប អេកូឡូស៊ី អរិយធម៌ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ទន្លេ។ លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានឲ្យដឹងថា៖
“ការិយាល័យនយោបាយ បានដាក់ចេញទស្សនាៈ ទិសដៅ និងភារកិច្ច ដំណោះ ស្រាយថ្មីៗ ដោយមានលក្ខណៈទម្លុះទម្លាយសម្រាប់ការអភិវឌ្ឍក្នុងតំបន់នាពេល ខាងមុខ សំដៅអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ទៅជាតំបន់ដែលមានប្រព័ន្ធ អេកូឡូស៊ីអារិយ្យធម៍ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព យកមនុស្សជាមជ្ឈភាព ហើយធនធានទឹកជាកត្តាគន្លឹះ គោរពច្បាប់ធម្មជាតិ ស្របតាមលក្ខខណ្ឌនិងលក្ខណៈ ប្រចាំតំបន់។ ទន្ទឹមនឹងនោះ ផ្លាស់ប្ដូរថ្មីគំរូកំណើនតាមទិសដៅផ្អែកលើការប្រើប្រាស់ ប្រភពធនធានប្រកបដោយប្រសិទ្ធភាព រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ឆ្ពោះទៅ រកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ជាមួយនឹងកសិកម្មអេកូឡូស៊ីគឺជាមជ្ឈភាព ឧស្សាហកម្មថាមពលជាកត្តាទម្លុះទម្លាយ ហើយសេវាកម្មនឹងជាជើងទម្រ”។
បង្កើតឋានៈនិងកម្លាំងថ្មីក្នុងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long - ảnh 2សន្និសីទទូទាំងប្រទេសដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៣ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេ Cuu Long ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ 
ជឿជាក់លើការអភិវឌ្ឍនៃតំបន់ដីសណ្ដទន្លេ Cuu Long
ដោយឈរលើមូលដ្ឋាននៃចក្ខុវិស័យរយៈពេលវែងនៃសេចក្ដីសម្រេចចិត្តលេខ ១៣ បណ្ដាខេត្តក្រុងក្នុងតំបន់ ក៏ដូចជាក្រសួង ស្ថាប័ននានានឹងកំណត់ដំណោះស្រាយ ជាក់លាក់ ដើម្បីនាំសេដ្ឋកិច្ចក្នុងតំបន់ឆ្ពោះទីរកកំណើនកាន់តែលឿន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហើយកសាងប្រព័ន្ធនយោបាយរឹងមាំ សក្តិសមនឹងឋានៈដ៏សំខាន់នៃតំបន់នេះ។ លោក Le Quang Manh លេខាគណៈ កម្មាធិការបក្សទីក្រុង Can Tho ចាត់ទុកថា៖
“ការដែលការិយាល័យនយោបាយចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១៣ គឺមានសារៈសំខាន់ណាស់ ដែលបង្កើតការផ្លាស់ប្ដូរថ្មីដ៏ធំមួយសម្រាប់ផ្លូវអភិវឌ្ឍនៃ តំបន់ដីសណ្ដទន្លេ Cuu Long។ តំបន់ទាំងមូលមានផែនការមេ យុទ្ធសាស្ត្ររួមមួយ ដើម្បីពង្រីកបានយ៉ាងល្អបំផុតនូវសក្តានុពលនៃអនុតំបន់ ក៏ដូចជាមូលដ្ឋាននីមួយៗ”។
យោងតាមលោក Tran Ngoc Tam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ben Tre ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long គឺចាំបាច់ណាស់ ដើម្បីឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជន ហើយជាកម្លាំង ចលករដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ លោក Tran Ngoc Tam បានសម្តែងថា៖
“ការវិនិយោគលើប្រព័ន្ធគមនាគមន៍សំខាន់ៗនៅក្នុងតំបន់គឺត្រឹមត្រូវណាស់ដើម្បី បម្រើការអភិវឌ្ឍនៃតំបន់ទាំងមូល។ តាមរយៈប្រព័ន្ធតភ្ជាប់គមនាគមន៍ ខេត្ត Ben Tre ក៏ដូចជាខេត្តជាប់សមុទ្រភាគខាងកើត នឹងទទួលបានអត្ថប្រយោជន៍។ ជាពិសេស ផ្លូវជាតិលេខ ៦០ ផ្លូវជាតិលេខ ១ ក៏ដូចជាផ្លូវល្បឿនលឿននឹងជួយឲ្យ Ben Tre ទាក់ទាញវិនិយោគិនជាច្រើននាពេលអនាគត”។
ចំណែកឯលោក Nghiem Xuan Thanh លេខាគណៈកម្មាធិការបក្សខេត្ត Hau Giang បានចែករំលែកថា៖
“សេចក្ដីសម្រេចចិត្តលេខ ១៣ បានចង្អុលបង្ហាញថា ការអភិវឌ្ឍសេវាភស្តុភារ កម្មនៅ Hau Giang ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលទូទៅនៅទីក្រុង Can Tho។ នេះជាការតម្រង់ទិសនិងជាមូលដ្ឋានដ៏សំខាន់សម្រាប់ Hau Giang ផ្តោតលើការ កែលម្អហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍសេវាភស្តុភារកម្ម ក្នុងសម័យកាលថ្មី។ Hau Giang នឹងផ្តោតលើការបង្កើនការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់ បង្កើតលំហបរិយាកាស សម្រាប់អភិវឌ្ឍសេវាភស្តុភារកម្ម មិនត្រឹមតែសម្រាប់ខេត្ត Hau Giang និង ទីក្រុង Can Tho ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល”។
តំបន់ដីសណ្ដទន្លេ Cuu Long មានតួនាទី និងឋានៈដ៏សំខាន់ជាពិសេសក្នុងការ អភិវឌ្ឍប្រទេសជាតិ មិនត្រឹមតែជាសសរស្តម្ភដែលធានាសុវត្ថិភាព និងសន្តិសុខ ស្បៀងអាហារ ការនាំចេញកសិផលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដើម្បីជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលផងដែរ។ ដូច្នេះហើយ ទិសដៅសំខាន់ៗ ក្នុងសេចក្ដីសម្រេចចិត្តលេខ ១៣ នៃការិយាល័យនយោបាយ នឹងបង្កើតជះឥទ្ធិពល ប្រកបដោយលក្ខណៈទម្លុះទម្លាយ ដើម្បីនាំតំបន់ទឹកដីនាគ ៩ ក្បាលនេះ ឲ្យក្លាយជា តំបន់អភិវឌ្ឍទំនើប អេកូឡូស៊ី អរិយធម៌ និងប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ