ប្ដេជ្ញាសម្រេចគោលដៅសេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៤

(VOVWORLD) - អញ្ជើញបង្ហាញរបាយការណ៍របស់រដ្ឋាភិបាលនៅសម័យបើកកិច្ចប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអះអាងថា ក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើននោះ ការអនុវត្ត ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ និងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៤ ទទួលបានលទ្ធ ផលវិជ្ជមានជាច្រើន។

ដោយឈរលើមូលដ្ឋាននោះ រដ្ឋាភិបាលបន្តប្តេជ្ញាចិត្តកាន់តែខ្ពស់ និងខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ និងផែនការ៥ឆ្នាំដំណាក់កាល ២០២១-២០២៥។

របាយការណ៍បានបញ្ជាក់ថា ក្នុងបរិបទដែលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ប្រឈមមុខនឹងការលំបាកជាច្រើន ប៉ុន្តែក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ ម៉ាក្រូសេដ្ឋកិច្ចក្នុង ស្រុកមានស្ថិរភាពជាស្ថាពរ អតិផរណាត្រូវបានគ្រប់គ្រង ហើយតុល្យភាពសំខាន់ៗ ត្រូវបានធានា។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ សម្រេចបាន ៥,៦៦% ដែលជាកម្រិតខ្ពស់បំផុតក្នុងដំណាក់កាល ២០២០ - ២០២៣។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) រយៈពេល ៤ ខែជាមធ្យម កើនឡើង ៣,៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គការអន្តរជាតិនានាបន្តវាយតំលៃខ្ពស់ ចំពោះយថាទស្សន៍កំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២៤។ គួរឲ្យកត់សម្គាល់ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមបានកើនឡើង ៨ កាំ ដោយជាប់ចំណាត់ ថ្នាក់លេខ ១០៧/១៩៣។ ចំណែកសន្ទស្សន៍សុភមង្គលរបស់វៀតណាមបានកើនឡើង ១១ កាំ ដោយជាប់ចំណាត់ថ្នាក់លេខ ៥៤/១៤៣។

ប្ដេជ្ញាសម្រេចគោលដៅសេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៤ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Minh Khai បង្ហាញរបាយការណ៍របស់រដ្ឋាភិបាលនៅសម័យបើកកិច្ចប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VOV)

ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅដែលបានដាក់ចេញ

របាយការណ៍បានបញ្ជាក់លើការប្រកាន់ខ្ជាប់នូវទស្សនៈ ការដឹកនាំគ្រប់គ្រងនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តនានា របស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ដោយផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល ១០ ឆ្នាំ ដំណាក់កាល ២០២១ - ២០៣០ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២១ - ២០២៥ ក្នុងនោះផ្តោតលើការលើកកម្ពស់ស្មារតីម្ចាស់ការ សកម្ម ការច្នៃប្រឌិត ធានា ភាពបត់បែន ភាពទាន់ពេលវេលា និងប្រសិទ្ធិភាពក្នុងការដឹកនាំគ្រប់គ្រង; លើកកំពស់ សមត្ថភាពវិភាគ ព្យាករណ៍; ការឆ្លើយតបដោយគោលនយោបាយឲ្យបានទាន់ពេលវេលា។ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា៖

“ជាដាច់ខាតមិនរាថយពេលជួបការលំបាក ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ គោលដៅដែលបានដាក់ចេញ។ ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពងាយ ស្រួល និងឱកាសសម្រាប់ការអភិវឌ្ឍ។ ផ្តោតលើការដោះស្រាយការលំបាក ជំរុញ ផលិតកម្ម និងអាជីវកម្ម បង្កើតការងារនិងរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន។ ក្នុងគ្រប់ ករណីទាំងអស់ ត្រូវតែធានាស្ថិរភាពនយោបាយ សង្គម; ពង្រឹងការពារជាតិ សន្តិសុខ; បង្កើនកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ និងជំរុញខ្លាំងការឃោសនា ផ្សព្វ ផ្សាយព័ត៌មាន ដើម្បីបង្កើតភាពឯកឆន្ទសង្គម; លើកទឹកចិត្ត គាំទ្រ និងបំផុសស្មារតី ស្នេហាជាតិ និងសេចក្តីប្រាថ្នាឈានឡើងរបស់សហគ្រាស ប្រជាជន និងសង្គម ទាំងមូល”។

ផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ភារកិច្ចដ៏សំខាន់មួយនាពេលខាងមុខនោះគឺ រដ្ឋាភិបាលផ្តល់អាទិភាពដល់ការគ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; សម្របសម្រួលយ៉ាងជិត ស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងចុះសម្រុងគ្នានូវគោលនយោបាយគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច។ កែលម្អកម្លាំងចលករកំណើនបែបប្រពៃណី និងជំរុញកម្លាំងចលករកំណើនថ្មីៗ។ រដ្ឋាភិបាលក៏បន្តអនុវត្តន៍គោលនយោបាយលើកលែង បញ្ចុះអត្រាការប្រាក់ ការ ពន្យាពេលនិងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ គ្រប់គ្រងគោលនយោបាយរូបិយ វត្ថុដោយភាពម្ចាស់ការ បត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាព; សម្របសម្រួល ប្រកបដោយភាពស៊ីសង្វាក់គ្នា និងជិតស្និទ្ធជាមួយនឹងគោលនយោបាយសារពើពន្ធ បើកទូលាយ និងគោលនយោបាយផ្សេងៗទៀតឲ្យសមហេតុផល។ អំពីកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចអន្តរជាតិ និងការជំរុញសេដ្ឋកិច្ចក្នុងស្រុក លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានមានប្រសាសន៍ថា៖

“បង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម ជំរុញការនាំចេញទៅកាន់ទីផ្សារធំៗ ធ្វើអាជីវ កម្មនូវទីផ្សារសក្តានុពល លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែល បានចុះហត្ថលេខា។ ពន្លឿនការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ប្លុកទីផ្សាររួមអាមេរិកខាងត្បូង... អភិវឌ្ឍន៍ទីផ្សារ ក្នុងស្រុកយ៉ាងខ្លាំងក្លា ជំរុញតម្រូវការអ្នកប្រើប្រាស់។ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជី ថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក ឧស្សាហកម្មនិងវិស័យ ដែលទើបលេចចេញ និងគំរូអាជីវកម្មថ្មីៗ”។

ទាក់ទិននឹងភារកិច្ចសំខាន់ៗ ដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមក្នុង ប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ លើអាទិភាពនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លាផ្នែកកសិកម្មអេកូឡូស៊ី បៃតង សរីរាង្គ បច្ចេក វិទ្យាខ្ពស់ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ជំរុញខ្លាំងនូវ សេវាកម្មដែលមានសក្តានុពល និងប្រៀបខ្លាំង ក្នុងនោះអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុង ជ្រោយ ឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយខិតខំក្នុងឆ្នាំនេះ សម្រេចបាននូវ គោលដៅទាក់ទាញភ្ញៀវអន្តរជាតិចំនួន ១៨ លាននាក់។ អំពីកិច្ចការបរទេស លោក ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា៖

“ដាក់ពង្រាយដោយព្រមៗគ្នា គ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពនូវ សកម្មភាពកិច្ចការបរទេស និងសកម្មភាពសមាហរណកម្មអន្តរជាតិ។ រក្សាបរិយាកាស សន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីទាក់ទាញធនធានសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ លើកកំពស់កិត្យានុភាព និងឋានៈអន្តរជាតិរបស់វៀតណាម។ ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីស្តីពីសមាហ រណកម្មអន្តរជាតិ។ ចូលរួមយ៉ាងសកម្ម និងជំរុញយ៉ាងខ្លាំងការចលនាចុះឈ្មោះក្នុង ទីភ្នាក់ងារ និងវេទិកាពហុភាគី; ត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗ។ ពង្រឹងការទូត សេដ្ឋកិច្ច ការទូតវប្បធម៌ និងការទូតរវាងប្រជាជន និងប្រជាជន; បំពេញឱ្យបានល្អនូវ ការងារទាក់ទងនឹងជនជាតិវៀតណាមនៅបរទេស និងការគាំពារពលរដ្ឋ”។

លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា រដ្ឋាភិបាលនឹងជំនះពុះពារលើបញ្ហាប្រឈម ទាំងឡាយ ឆ្លៀតយកឱកាស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ខិតខំសម្រេចបាននូវកម្រិត ខ្ពស់បំផុតនៃគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៤ និងដំណាក់កាលឆ្នាំ ២០២១-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ