បណ្ដាគោលនយោបាយសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម​យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព

(VOVWORLD) - នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានធ្វើការពិនិត្យ ពិភាក្សានិងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលអនុវត្ត និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០១៩ និង ២០២០ ។ នៅក្នុងសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០២០ នោះ រដ្ឋសភាបានឯកភាពកំណត់គោលដៅទទួលកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៦,៨%។
បណ្ដាគោលនយោបាយសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម​យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព - ảnh 1 បណ្ដាគោលនយោបាយសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព (dangcongsan.vn)

សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ បានបិទបញ្ចប់នារសៀលថ្ងៃទី ២៧ ខែវិច្ឆិការ។ ក្នុងរយៈពេលជាងមួយខែ ធ្វើការមក រដ្ឋសភាបានត្រួតពិនិត្យ ផ្ដល់មតិ និងអនុម័តលើសេច្ដីព្រាងច្បាប់ សេចក្ដីសម្រេចចិត្ត ជាពិសេសគឺបណ្ដាគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសជាតិ សម្រាប់រយៈពេលខាងមុខ។

ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែទាំជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលអនុវត្ត និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០១៩ និង ២០២០។ នៅក្នុងសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០២០ នោះ រដ្ឋសភាបានឯកភាពកំណត់គោលដៅទទួលកំណើនផលិត ផលក្នុងស្រុកសរុប (GDP) ប្រមាណ ៦,៨%។ សមាជិក សមាជិការសភាបានធ្វើការវិភាគនិងពិភាក្សាយ៉ាងល្អិតល្អន់ សំដៅដាក់ចេញគោលដៅ ភារកិច្ច និងរាល់ដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានឆាប់រហ័សនិងប្រកបដោយចីរភាព បន្តថែទាំជីវភាពរស់នៅទាងខាងសម្ភារៈនិង ស្មារតីរបស់ប្រជាជន។ លោកស្រី Mai Phuong Hoa សមាជិការដ្ឋសភា ខេត្ត Nam Dinh បានមានប្រសាសន៍ថា៖ “ជាធម្មតា សម័យប្រជុំរដ្ឋសភាបានធ្វើការ ពិចារណាលើរ បាយការណ៍សេដ្ឋកិច្ចសង្គម។ ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ការពិនិត្យឡើងវិញនូវរបាយការណ៍នេះគឺមានសារៈ សំខាន់ណាស់។ យើងអាចវាយតម្លៃអំពីលទ្ធផលពេញមួយឆ្នាំហើយកំណត់ទិសដៅសម្រាប់ឆ្នាំក្រោយ។ ដូច្នេះខ្ញុំគិតថាចំណុចលេចធ្លោគឺសម័យ ពិភាក្សាអំពីសេដ្ឋកិច្ចសង្គម នោះ ពោលគឺសមាជិក សមាជិកាសភាបានផ្ដល់មតិ និងលើកសំណើរដ៏ជាក់ស្ដែងជាច្រើនផងដែរ”។

នៅក្នុងសម័យប្រជុំនេះ ជាលើកដំបូង រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តមួយដែលអនុម័តលើផែនការមេស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងតំបន់ជន ជាតិភាគតិច និងតំបន់ព្រៃភ្នំសម្រាប់ដំណាក់កាល ២០២១-២០៣០ ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាបានអះអាងថាការចេញផ្ដាយសេចក្តីសម្រេចចិត្តអំពីខ្លឹមសារសំខាន់នេះគឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវនូវគោលការណ៍ និងគោលមាគ៌ារបស់បក្ស ស្របរដ្ឋធម្មនុញ្ញ។ បន្តអនុវត្តពាក្យទូន្មានរបស់លោកប្រធានហូជីមិញចំពោះកិច្ចការជនជាតិ ជាពិសេសគឺជនជាតតិភាគតិច ដើម្បីមនុស្សគ្រប់រូបមាន

ស្បៀងអាហារ សម្លៀកបំពាក់ រួមទាំងមានឱកាស សិក្សារៀនសូត្រ ជនរួមជាតិមានជីវភាពរស់នៅសុខសាន្ត និងសុភមង្គល។ ពិតណាស់ថា គោលនយោបាយទាំងនេះរបស់រដ្ឋសភា និងរដ្ឋាភិបាល បានផ្ដោតសំខាន់លើការវិនិយោគអភិវឌ្ឍន៍ ប្រកប ដោយប្រសិទ្ធភាពផងដែរ”។

លើកកំពស់បន្ថែមទៀតនូវការងារកសាងច្បាប់

ចំណុចលេចធ្លោមួយនៃសម័យប្រជុំរដ្ឋសភាលើកនេះគឺជាការងារកសាងច្បាប់ជាមួយការដែលរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ និងក្រមច្បាប់ចំនួន ១២ ដែលជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងបង្កើនរបៀបរបបក្នុងការ អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ជាពិសេស បន្ទាប់ពីសម័យប្រជុំទាំង ៣ នៃការផ្តល់យោបល់មតិ សម័យប្រជុំលើកទី ៨ នៃរដ្ឋសភាវៀតណាមបាន     អនុម័តក្រមច្បាប់ការងារ (ធ្វើវិសោធនកម្ម)។ បទប្បញ្ញត្តិស្តីពីការបង្កើនអាយុចូលនិវត្តន៍ឡើងដល់អាយុ ៦២ ឆ្នាំចំពោះកម្មករភេទប្រុសនៅឆ្នាំ ២០២៨ និង ៦០ ឆ្នាំសម្រាប់កម្មករភេទស្ត្រីនៅឆ្នាំ ២០៣៥ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អ្នកបោះឆ្នោតនិងប្រជាជនជាច្រើនកុះករ។ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក  Dao Ngoc Dung បានអះអាងថា៖ «ក្រមច្បាបការងារត្រូវបានអនុម័ត ដែលមានខ្លឹមសារ និងមានបញ្ហាជាច្រើនដែលប៉ះពាល់ក្នុងរយៈពេលរាប់សិបឆ្នាំដែរ។ នេះក៏ជាឱកាសសម្រាប់យើងខ្ញុំ    អនុវត្តនូវរាល់បញ្ហាដែលបានសន្យាក្នុងអនុសញ្ញាអន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀតផង។ យើងត្រូវតែធ្វើឲ្យជាក់ស្តែងនូវច្បាប់ផ្ទៃក្នុងឲ្យបានសមស្របតាមប្រតិបត្តិការទូទៅរបស់ពិភពលោក ប៉ុន្តែក៏ស្របតាមលក្ខខណ្ឌរបស់វៀតណាមផងដែរ។»

បន្តសម័យប្រជុំមុនៗនោះ សកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី ៨ ក៏បានបន្តផ្លាស់ប្តូរថ្មី។ រដ្ឋមន្ត្រីចំនួន ៤ រូប និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឆ្លើយបំភ្លឺដោយផ្ទាល់អំពីបញ្ហាមួយចំនួនដែលសមាជិករដ្ឋសភាលើកឡើងផងដែរ ។ ក្នុងរយៈពេល ៣ ថ្ងៃ នៃការសួរដេញដោល បានធ្វើឡើងក្នុងបរិយាកាសរស់រវើក ប្រជាធិបតេយ្យ ស្មោះត្រង់ មានការទទួលខុសត្រូវនិងមានលក្ខណៈស្ថាបនា។ លោកស្រី  Nguyen Thanh Hai ប្រធានគណៈកម្មាធិទទួលបន្ទុកបំណងប្រាថ្នារបស់ប្រជាជននៃរដ្ឋសភាវៀតណាមបានបញ្ជាក់ថា៖ «ខ្ញុំបានឃើញថាបញ្ហាដែលសមាជិកសមាជិការដ្ឋសភាលើកឡើងនៅក្នុងសាលប្រជុំនេះគឺសុទ្ធតែជាបញ្ហាដែលអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដោយហេតុនេះហើយ តំណាងទាំងឡាយបានអនុវត្តសិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីតំណាងឲ្យប្រជាជននៅក្នុងសាលប្រជុំរដ្ឋសភានេះ។ ប្រជាជននិងអ្នកបោះឆ្នោតមានអារម្មណ៍ដូចជាគេកំពុងសួរដេញដោលចំពោះរដ្ឋមន្ត្រីនានានៅសាលប្រជុំរដ្ឋសភានេះផងដែរ។»

សម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៤ មិនត្រឹមតែបំពេញភារកិច្ចខាងនីតិបញ្ញត្តិ និងសម្រេចចិត្តលើរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិតែប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងអនុវត្តបានល្អនូវតួនាទីឃ្លាំមើលរបស់ខ្លួន ទៀតផង។ ប្រការសំខាន់បំផុតនោះគឺការពេញចិត្តរបស់អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេស ជាមួយនឹងសេច ក្តីសំរេចចិត្តខាងនយោបាយដែលរដ្ឋសភាបានអនុម័តនិងផ្តល់យោបល់ ដែលក្នុងនោះមានការប្តេជ្ញា និងការសន្យានានានៅចំពោះមុខរដ្ឋសភារបស់រដ្ឋាភិបាល និងសមាជិកសមាជិការដ្ឋាភិបាលជាដើម សំដៅដឹកនាំប្រទេសជាតិកាន់តែ អភិវឌ្ឍន៍ ប្រកបដោយស្ថេរភាពនិងចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ