បន្តខំប្រឹងប្រែងធានាសិទ្ធិកុមារនៅវៀតណាម

(VOVWORLD) -ឆ្នាំ ២០១៧ វៀតណាមបន្តមានបណ្ដាគោលនយោបាយ និងសកម្មភាពជាក់ស្ដែងសំដៅធានាសិទ្ធិរបស់កុមារ។ គោលដៅគឺលើកស្ទួយជីវភាពរស់នៅរបស់កុមារ កុមារត្រូវបានយកចិត្តទុកដាក់ ថែមទៀតក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដូចជា៖សិទ្ធិបានការពារសិទ្ធិបានចូលរួមនិងសិទ្ធិបានអភិវឌ្ឍន៍ ។ 

ឆ្នាំ ២០១៧ វៀតណាមបន្តមានបណ្ដាគោលនយោបាយ និងសកម្មភាពជាក់ស្ដែងសំដៅធានាសិទ្ធិរបស់កុមារ។ គោលដៅគឺលើកស្ទួយជីវភាពរស់នៅរបស់កុមារ កុមារត្រូវបានយកចិត្តទុកដាក់ថែមទៀត ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដូចជា៖សិទ្ធិបានការពារ សិទ្ធិបានចូលរួមនិងសិទ្ធិបានអភិវឌ្ឍន៍។ 

បន្តខំប្រឹងប្រែងធានាសិទ្ធិកុមារនៅវៀតណាម - ảnh 1

បន្តខំប្រឹងប្រែងធានាសិទ្ធិកុមារនៅវៀតណាម

ចំណុចលេចធ្លោមួយចំនួនក្នុងការធានាអនុវត្តសិទ្ធិកុមារនៅវៀតណាម ចាប់ពីដើមឆ្នាំ២០១៧មក នោះគឺច្បាប់កុមារចូលជាធរមានបង្កើតគណកម្មាធិការជាតិអំពីកុមារ កសាងរូបសណ្ឋានដោយចាត់ទុកកុមារជាមជ្ឈ មណ្ឌល ជំរុញការចូលរួមរបស់កុមារ។

          គោលនយោបាយសំខាន់អំពីកុមារចូលជាធរមាន

        ការដែលច្បាប់កុមារចូលជាធរមានចាប់ពីថ្ងៃទី១មិថុនាឆ្នាំ២០១៧ បានបង្កើតឡើងរបៀងគតិយុត្តិសំខាន់ក្នុងការងារការពារ ថែទាំ និងអប់រំកុមារផង និងកំណត់ការទទួលខុសត្រូវអនុវត្តកិច្ចសន្យានានា តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិកុមារ របស់វៀតណាម។ ចំណុចពិសេសក្នុងច្បាប់កុមារ ២០១៦បានកំណត់ ថា៖ អង្គការតំណាងអោយសូរសម្លេង គោលបំណងរបស់កុមារ និងឃ្លាំមើលការអនុវត្តសិទ្ធកុមារ តាមមតិគោលបំ ណងរបស់កុមារជាមជ្ឈឹមសហព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។នេះជាយន្តការថ្មី វឌ្ឍនភាព បង្ហាញថារដ្ឋ សង្គមគោរពការបញ្ជេញមតិរបស់កុមារ តាមរយអង្គការតំណាងរបស់កុមារ។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោកស្រី Dao Hong Lan វាយតំលៃថា៖

          “ ច្បាប់កុមារផ្តត់ទៅលើសិទ្ធិជាមូលដ្ឋានរបស់កុមារ។ ច្បាប់កុមារបង្ហាញច្បាស់ថែមទៀតនូវការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ស្ដីអំពីការអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិរបស់កុមារ ទាក់ទងទៅនឹងវិស័យផ្សេងៗនៃអនុសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិកុមារ ដែលវៀតណាមបានចូលរួម។”

          ដើម្បីជួយអោយរដ្ឋាភិបាលបញ្ជាណែនាំ សម្របសម្រួល រវាងបណ្ដាក្រសួង និងតំបន់ ក្នុងការងារដោះស្រាយបញ្ហាផ្សេងៗចំពោះកុមារ អនុវត្តសិទ្ធិកុមារ ជំរុញការអនុវត្តអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិរបស់កុមារ ក្នុងខែមិថុនាកន្លងទៅ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានសម្រេចចិត្តបង្កើតគណៈកម្មាធិការជាតិ អំពីកុមារ ដោយឧបនាយករដ្ឋមន្ត្រីមួយរូបជាលោកប្រធាន។ រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានអោយដឹងថា៖

          “ សម្រេចក្របខ័ណ្ឌគតិយុត្តិនិងបណ្ដាគោលនយោបាយទាក់ទិនដល់កុមារ ជាកក្តាសំខាន់។ ការដែលឧបនាយករដ្ឋមន្ត្រី ជាប្រធានគណៈណៈកម្មាធិការ និងរដ្ឋមន្ត្រីចំនួន៣រូបជាអនុប្រធានរដ្ឋ បានសរអោយឃើញថា៖ នេះជាគណៈកម្មាធិការអន្តរស្ថាប័ន ដូច្នេះ ការពិគ្រោះយោបល់ និងបញ្ជាណែនាំនឹងងាយស្រួលជាច្រើន។ វៀតណាមក៏ត្រូវប្រមូលផ្តុំជំរុញខ្លាំងប្រព័ន្ធសង្គមជួយឧបត្ថម្ភកុមារ។ ក្នុងប្រព័ន្ធនេះ ក្រសួងក៏កំពុងគិតគូរអំពីការកសាងច្បាប់ការងារសង្គមទៀតផង។”

          ជំរុញសិទ្ធិចូលរួមរបស់កុមារ

        រួមជាមួយការផ្សព្វផ្សាយគោលនយោបាយការកសាងរូបសណ្ឋានដោយចាត់ទុកកុមារជាមជ្ឈមណ្ឌល ជំរុញសិទ្ធិចូលរួមរបស់កុមារនៅតំបន់ ក៏បានយកចិត្តទុកដាក់អនុវត្តផងដែរ។ ក្នុងខែមិថុនា ក្រុមប្រឹក្សាកុមារជំទង់មជ្ឈឹមបានកសាងរូបសណ្ឋាន” ក្រុមប្រឹក្សាកុមារ” ថ្នាក់ខេត្ត ទីក្រុង ដំណាក់កាល២០១៧-២០២០។ ទន្ទឹមនឹងនោះ វៀតណាមក៏បានជំរុញគំរោងការណ៍ “ ទីក្រុងស្និទ្ធស្នាលចំពោះកុមារ”ដោយមានការជួយឧបត្ថម្ភពីមូលនិធិកុមារ អង្គការសហប្រជាជាតិ (UNICEF) ។ ប្រធានអង្គការ UNICEF ប្រចាំនៅវៀតណាមលោក Yousssouf Abdel  Elil បានអោយដឹងថា៖

          “ ទីក្រុងស្និទ្ធិស្នាលជាមួយកុមារដែលបានអនុវត្តនៅប្រទេសជាច្រើន  ហើយកំពុងអភិវឌ្ឍន៍ខ្លាំង។នៅវៀតណាម ក្នុងរយៈពេលកន្លងទៅ UNICEF បានរួមសហការជាមួយទីក្រុងហូជីមិញ អនុវត្តគំរោងការណ៍”  ទីក្រុង ស្និទ្ធស្នាលជាមួយកុមារ”។ ការផ្តួចផ្តើមគំនិតនេះមានសារសំខាន់ណាស់។”

          វៀតណាមទទួលបានសមិទ្ធផលជាច្រើន ក្នុងការអនុវត្តសិទ្ធិរបស់កុមារ។ការដែលរដ្ឋាភិបាលបន្តខំប្រឹងប្រែងការពារកុមារ នឹងជួយអោយកុមារវៀតណាមចំនួនជិត២៦លាននាក់ បានថែទាំនិងការពារប្រកបដោយល្អប្រសើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ