បន្តបង្កើនការកសាង កែសម្រួលបក្សនិងប្រព័ន្ធនយោបាយ

(VOVWORLD) - បន្តបង្កើនការកសាង កែតម្រូវបក្សនិងប្រព័ន្ធនយោបាយគឺជាខ្លឹមសារសំខាន់មួយដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្នុងសុន្ទរកថាបើកសន្និបាតនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកឡើងនិងក្រើនរំលឹកនូវបញ្ហាសំខាន់ៗជាច្រើនអំពីការកសាងបក្សនិងប្រព័ន្ធរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងរយៈពេលខាងមុខ ដែលបានចែងក្នុងគម្រោងស្តីពីការកសាងអង្គការបក្សនិងបក្ខជន; គម្រោងបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តទទួលបន្ទុកការប្រឆាំងអំពើពុករលួយ អសកម្ម; របាយការណ៍ស្តីពីការត្រួតពិនិត្យការដឹកនាំរបស់ការិយាល័យនយោបាយនិងគណៈលេខាក្នុងឆ្នាំ២០២១។

បន្តបង្កើនការកសាង កែសម្រួលបក្សនិងប្រព័ន្ធនយោបាយ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV)

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong អស់រយៈពេលជាយូរមកហើយ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខាគ្រប់នីតិកាលទាំងអស់ សុទ្ធតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដឹកនាំ បញ្ជាណែនាំ ពង្រឹងនិងកសាងអង្គការបក្ស និងលើកកម្ពស់គុណភាពបក្ខជន។ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ លើបញ្ហានេះ ការិយាល័យនយោបាយ និងគណៈលេខាបានបញ្ជាឱ្យពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២-NQ/TW នៃគណៈ កម្មាធិការមជ្ឈិម នីតិកាលទី ១០, សេចក្តីសន្និដ្ឋានលេខ ៣៨-KL/TW នៃការិយាល័យនយោបាយនីតិកាលទី ១២ និងរៀបចំសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការពង្រឹងនិងកសាងអង្គការបក្ស លើកកម្ពស់គុណភាពបក្ខជនក្នុងស្ថានភាពថ្មី ដើម្បីដាក់ជូនគណៈកម្មាធិការមជ្ឈឹមធ្វើការពិនិត្យ និងសម្រេចកំណត់ក្នុងអង្គសន្និបាតនេះ។ ចំពោះទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយ  គឺបន្តការផ្លាស់ប្តូរថ្មី ពង្រឹងការកសាងអង្គការបក្ស និងលើកកំពស់គុណភាពបក្ខជនក្នុងស្ថានភាពថ្មី អគ្គលេខាបក្ស លោក Nguyen Phu Trong បានគូសបញ្ជាក់ថា៖ “ស្នើឲ្យសមមិត្តទាំងអស់ ត្រូវធ្វើការសិក្សាស្រាវជ្រាវដោយលំអិត ពិភាក្សាតាមបែបប្រជាធិបតេយ្យ ស្មោះត្រង់ និងបង្កើតការឯកភាពខ្ពស់លើបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍ ដើម្បីបន្ទាប់ពីសន្និបាតមជ្ឈឹមលើកនេះ យើងអាចមានការផ្លាស់ប្ដូរ និងវឌ្ឍនភាពថ្មី ជាក់ស្តែង រឹងមាំ និងមានប្រសិទ្ធភាពជាលំដាប់។ ជាងនេះទៅទៀត ពង្រឹងគុណភាព កម្លាំងពលំ និងកម្លាំងតស៊ូប្រយុទ្ធរបស់បក្ស  ស្របតាមស្មារតីនៃមនោគមវិជ្ជារបស់លេនីន “សុខចិត្តតិចមែន ប៉ុន្តែមានខ្លឹម”។

ដើម្បីអនុវត្តន៍កម្មវិធីការងារឆ្នាំ ២០២២ និងសេចក្តីសន្និដ្ឋានក្នុងសម័យប្រជុំលើកទី២១ នៃគណៈកម្មាធិ ការមជ្ឈិម ស្តីពីការប្រឆាំងអំពើពុករលួយ, សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តពង្រឹងការដឹកនាំរបស់បក្សលើការងារនេះ ការិយាល័យនយោបាយបានចាត់តាំងគណៈកម្មាធិការកិច្ចការផ្ទៃក្នុង ទទួលបន្ទុកសំខាន់ និងសម្របសម្រួលជាមួយស្ថាប័ននានា ក្នុងការរៀបចំគម្រោងបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត ទទួលបន្ទុកការងារប្រឆាំងអំពើពុករលួយ។ គម្រោងនេះបានបង្ហាញយ៉ាងពេញលេញ ត្រឹមត្រូវ ជាមួយនឹងមូលដ្ឋានទ្រឹស្តី និងការអនុវត្តលើភាពចាំបាច់ និងគោលការណ៍នៃការបង្កើតគណៈ កម្មាធិការដឹកនាំថ្នាក់ខេត្ត; មុខងារ ភារកិច្ច អំណាច រចនាសម្ព័ន្ធអង្គភាព ទំនាក់ទំនងការងាររបស់គណៈ កម្មាធិការដឹកនាំថ្នាក់ខេត្ត ស្តីពីការប្រឆាំងអំពើពុករលួយ ព្រមទាំងរៀបចំសេចក្តីព្រាងឯកសារពាក់ព័ន្ធផងដែរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ “ស្នើឲ្យគណៈកម្មាធិការមជ្ឈឹមធ្វើការសិក្សាស្រាវជ្រាវ ពិចារណានិងសម្រេចលើអនុសាសន៍និងសំណើដែលបានចែងក្នុងរបាយការណ៍របស់ការិយាល័យនយោបាយ ជាពិសេសលើគោលនយោបាយបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តទទួលបន្ទុកការងារប្រឆាំងអំពើពុករលួយ ភាពអសកម្ម ដើម្បីរួមចំណែកពង្រឹងការដឹកនាំ ការអនុវត្តយ៉ាងខ្លាំងក្លា និងព្រមៗគ្នា ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមានរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល”។

អនុវត្តន៍បទប្បញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខានីតិកាល ១៣ នៅខែមករា ឆ្នាំ ២០២២ ការិយាល័យនយោបាយ និងគណៈលេខាបានធ្វើការពិនិត្យឡើងវិញ ស្វ័យតិទៀន និងរិះគន់លើការដឹកនាំ ការបញ្ជាណែនាំរបស់សមូហភាពនិងបុគ្គលជាសមាជិកនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២១ ផ្សាភ្ជាប់នឹងការអនុវត្តសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣ ស្តីពីការកសាង កែសម្រួលបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ និងរឹងមាំ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានមានប្រសាសន៍ថា៖ “ការពិនិត្យឡើងវិញ ការស្វ័យតិទៀននិងការតិទៀន ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងប្រកបដោយវិធីសាស្ត្រ ស្របតាម បទប្បញ្ញត្តិ និងដំណើរការមួយជំហានដោយសមហេតុផល។ របាយការណ៍ត្រួតពិនិត្យត្រូវបានរៀបចំឡើងស្របតាមបទប្បញ្ញត្តិនិងការណែនាំ។ បរិយាកាសពិនិត្យឡើងវិញធ្វើឡើងតាមស្មារតីនៃការស្វ័យតិទៀននិងការតិទៀនយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រជាធិបតេយ្យនិងសាមគ្គីភាព។ ក្នុងអំឡុងពេលពិនិត្យ សមាជិកនីមួយៗនៃការិយាល័យនយោបាយនិងគណៈលេខា បានលើកឡើងចំណុចពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់វិស័យដែលបានចាត់តាំងនោះ ដោយឃើញយ៉ាងច្បាស់នូវគុណសម្បត្តិនិងគុណវិបត្តិ”។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា លទ្ធផលជាក់ស្តែងនិងសមិទ្ធិផល ក៏ដូចជាកំហិតនិងចំណុចខ្សោយ ត្រូវបានបញ្ជាក់យ៉ាងពេញលេញនៅក្នុងរបាយការណ៍របស់ការិយាល័យនយោបាយ។ លោកអគ្គលេខាបក្សបានស្នើឲ្យគណៈកម្មាធិការមជ្ឈិម ក្នុងស្មារតីសម្លឹងមើលទៅលើការពិត វាយតម្លៃការពិតឱ្យបានត្រឹមត្រូវ ធ្វើការពិចារណា និងវាយតម្លៃឱ្យបានហ្មត់ចត់នូវគុណសម្បត្តិ ដែនកំណត់ និងចំណុចខ្វះខាត ក្នុងការដឹកនាំ និងបញ្ជាណែនាំរបស់ការិយាល័យនយោបាយ គណៈលេខា ដោយផ្សាភ្ជាប់ជាមួយការអនុវត្ត នៃសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមទី៤ នីតិកាលទី១៣ លើវិស័យផ្សេងៗ ក្នុងគោលបំណងពង្រឹងការកសាង  កែសម្រួលបក្ស និងប្រព័ន្ធនយោបាយឱ្យកាន់តែស្អាតស្អំ និងរឹងមាំពីឫសគល់ ពីមូលដ្ឋានឡើង ឆ្លើយតបនឹងតម្រូវការរបស់បដិវត្តន៍វៀតណាមក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ