បន្តរួមដៃជួយបន្ធូរស្រាលការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin

(VOVWORLD) - បានក្លាយទៅជាប្រពៃណីនៅហើយ ដែគឺនាថ្ងៃទី១០ ខែសីហា ជាប្រចាំឆ្នាំ វៀតណាម ជានិច្ចកាលរៀបចំសកម្មភាពជាក់ស្ដែងនិងមានអត្ថន័យជាច្រើន សំដៅរួមដៃគ្នា ជួយបន្ធូរស្រាលការឈឺចាប់ដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ត្រូវរងទុក្ខក្នុងសង្គ្រាមដោយជាតិគីមីដែលកងទ័ពអាមេរិកបង្កឡើងនៅភាគ ខាងត្បូងវៀតណាមកាលពីមុននេះរយៈពេល៥៧ឆ្នាំ។ នេះក៏ជាឱកាសដើម្បី ប្រជាជន និងសហគមន៍អន្តរជាតិមានការយល់ដឹងច្បាស់ថែមទៀតអំពីផលវិបាក ដោយសង្គ្រាម ហើយរួមដៃរួមកម្លាំងគ្នាផ្ដល់ជំនួយឧបត្ថម្ភទាំងខាងសម្ភារៈនិង ខាងស្មារតីជូនចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ផងដែរ។
បន្តរួមដៃជួយបន្ធូរស្រាលការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin - ảnh 1   បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់កិច្ចការជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលទៅលើបរិស្ថាននិងសុខភាពមនុស្សក្រោយពីសង្គ្រាម (រូបថត៖ VOV)

ក្នុងចន្លោះពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧២ គេប៉ាន់ស្មានថា កងទ័ពអាមេរិកបានទម្លាក់ថ្នាំពុលប្រមាណ៨០លានលីត្រ ដែលក្នុងនោះ៦០%គឺជាតិគីមីពុលពណ៌លឿងទុំ/dioxin ចុះនៅតំបន់ដែនដីដ៏ធំទូលាយភាគខាងត្បូងវៀតណាម បណ្ដាលឲ្យកើតមានឡើងការខូចខាតដ៏ធ្ងន់ធ្ងរទៅលើបរិស្ថានអេកូឡូស៊ី សុខភាពមនុស្ស និងបន្សល់ទុកមកនូវផលវិបាកទៅដល់ជំនាន់ក្រោយៗទៀត។

        ស្ថានភាពជាក់ស្ដែងបានបញ្ជាក់ថា សង្គ្រាមដោយជាតិគីមីដែលអាមេរិកអនុវត្តន៍នៅវៀតណាមនោះ គឺសង្គ្រាមដោយទ្រង់ទ្រាយធំបំផុត រយៈពេលយូរបំផុតនិងបង្កឡើងផលវិបាកយ៉ាងឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក។

        ផលវិបាកដ៏ធ្ងន់ធ្ងរ

        តាមការស្ថិតិថា នៅមានវៀតណាមនាបច្ចុប្បន្នមានមនុស្សប្រមាណ៤លាន៨សែននាក់ដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងនោះមនុស្ស៣លាននាក់ជាជនរងគ្រោះដោយផ្ទាល់ដែលបានចូលរួមប្រយុទ្ធឬរស់នៅតំបន់សមរភូមិ។ លើសពីនេះទៅទៀត ជាតិគីមីពុលពណ៌លឿងទុំ/dioxin អាចតំណពូជទៅដល់ជំនាន់ក្រោយៗទៀតហើយនៅវៀតណាមវាបានតំពពូជទៅដល់ជំនាន់ទី៤។ តាមការស្ថិតិដែរថា ក្នុងទូទាំងប្រទេសនាបច្ចុប្បន្នមានជនរងគ្រោះប្រមាណ១៥ហ្មឺននាក់ចំណុះជំនាន់ទី២ ៣៥ពាន់នាក់ចំណុះជំនាន់ទី៣និង២ពាន់នាក់ចំណុះជំនាន់ទី៤។ លោក Nguyen Tan Dau ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាម បានចែករំលែកថា៖

        “ខ្ញុំទៅបំពេញភារកិច្ចនៅសមរភូមិចាប់ពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧១។ ដោយសារតែរងជាតិគីមីពុលពណ៌លឿងទុំ/dioxin ខ្ញុំមានជំងឺច្រើនណាស់។ ខ្ញុំបង្កើតបានកូន១០នាក់ ប៉ុន្តែកូន៥នាក់បានស្លាប់ និង១នាក់ទៀតត្រូវពិការពីការកំណើត”។

        ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា មានជំងឺចំនួន១៧ប្រភេទដែលពាក់ព័ន្ធដល់ជាតិគីមីពុលពណ៌លឿងទុំ ដែលត្រូវបានពិភពលោកទទួលស្គាល់។ ជាតិគីមី dioxin ជះឥទ្ធិពលទៅលើប្រព័ន្ធចរន្តឈាមរត់ ប្រព័ន្ធដង្ហើមនិងប្រព័ន្ធបញ្ចេញចោល។ ជាតិគីមី dioxin មិនត្រឹមតែបង្កឡើងជំងឺតែមួយប៉ុណ្ណោះទេ ថែមទាំងវាជះឥទ្ធិពលបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំរបស់ជនរងគ្រោះត្រូវចុះខ្សោយ ដែលធ្វើឲ្យគេងាយឆ្លងជំងឺផ្សេងៗទៀត។

        ការយកចិត្តទុកដាក់ពិសេសរបស់បក្សនិងរដ្ឋវៀតណាម

        បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់កិច្ចការជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលទៅលើបរិស្ថាននិងសុខភាពមនុស្សក្រោយពីសង្គ្រាម។

        ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋសភាវៀតណាមបានអនុម័តជា៣លើកលើបទបញ្ញត្តិស្ដីពីការអនុវត្តគោលនយោបាយទាក់ទិនដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។ ជារៀងរាល់ឆ្នាំ រដ្ឋជានិច្ចកាលលៃទុកកញ្ចប់ថវិកាប្រមាណ១០លានលានដុងសំរាប់ជួយឧបត្ថម្ភ ថែទាំសុខភាព និងស្ដារកាយសម្បទាជូនជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ក៏ដូចជាសំអាតសារធាតុពុលក្នុងបរិស្ថានផងដែរ។

        ពិសេសគឺ ការចលនាទាមទារឲ្យរដ្ឋអំណាចអាមេរិក និងក្រុមហ៊ុនជាតិគីមីអាមេរិក ត្រូវទទួលការខុសត្រូវចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxinនៅវៀតណាម ក៏ដណ្ដើមបានលទ្ធផលជាជំហានដំបូងដែរ។ ក្រៅពីនោះ អង្គការក្រៅរដ្ឋាភិបាលនានារបស់អាមេរិកក៏ចូលរួមគម្រោងការណ៍សំអាតសារធាតុពុលក្នុងបរិស្ថាននិងជួយឧបត្ថម្ភខាងសុខាភិបាលសំរាប់ប្រជាជនវៀតណាមទៀតផង។

        ចលនាប្រភពកម្លាំងពីសង្គមនិងអន្តរជាតិ

        ប៉ុន្តែ ការជួយឧបត្ថម្ភទាំងនេះនៅតែតូចតាចណាស់ ដែលមិនគ្រប់គ្រាន់ឡើយដើម្បីទូទាត់ផលវិបាកដែលជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin កំពុងរងទុក្ខ។ លោក Pham Van Toi ប្រធានក្លឹបហិរញ្ញប្បទានជាតិ បានឲ្យដឹងថា៖

        “ខ្ញុំបានទៅជូនអំណោយសំរាប់គ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជាច្រើនហើយ។ គេមានជីវភាពរស់នៅលំបាកណាស់ ដោយសារតែមិនអាចធ្វើដំណើរ មិនអាចហូបចុកនិងធ្វើអនាម័យដោយខ្លួនឯងបានឡើយ។ ដោយហេតុនេះ ខ្ញុំគិតថា ខ្លួនត្រូវខិតខំប្រឹងប្រែងរៀបចំកម្មវិធីហិរញ្ញប្បទានជាច្រើនទៀតដើម្បីលើកទឹកចិត្តគ្រួសារជនរងគ្រោះនោះ ហើយអំពាវនាវឲ្យសហគមន៍ទាំងមូល រួមដៃគ្នាជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម”។

        គោលដៅរបស់វៀតណាមគឺដល់ឆ្នាំ២០២០ នឹងជំនះពុះពារជាសារវ័ន្តនូវផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ទៅលើបរិស្ថាន សុខភាពមនុស្សនិងសុខុមាលភាពសង្គម ព្រមទាំងលើកស្ទួយកម្រិតឧបត្ថម្ភជូនទៅជនរងគ្រោះដើម្បីជួយគេសម្របខ្លួនចូលក្នុងសហគមន៍បានងាយស្រួលជាងមុន។ ដើម្បីសម្រេចបានគោលដៅនេះ ក្រៅពីប្រភពកម្លាំងនៃរដ្ឋាភិបាល នៃអង្គការសង្គមនានានោះ គឺជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ត្រូវការរួមដៃគ្នារបស់អង្គការអន្តរជាតិផ្សេងៗទៀត ពិសេសគឺរដ្ឋាភិបាលនិងក្រុមហ៊ុនជាតិគីមីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ