បន្តអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងអាស៊ាន

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលជា សកម្មភាពកិច្ចការបរទេសពហុភាគីជាផ្លូវការដោយមានទ្រង់ទ្រាយធំបំផុតក្នុងឆ្នាំ ២០២១ ទើបបានបិទបញ្ចប់។ លទ្ធផលនៃកិច្ចប្រជុំលើកនេះបានបញ្ជាក់នូវឯកឆ័ន្ទ របស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុង បន្តពង្រីកមជ្ឈភាពរបស់អាស៊ាន នៅក្នុងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ការចូលរួមរបស់នាយករដ្ឋមន្រ្តី វៀតណាមលោក Pham Minh Chinh បានរួមចំណែកទៅក្នុងលទ្ធផលជាផ្លែផ្កានៃកិច្ច ប្រជុំ ព្រមទាំងអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ។

បន្តអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងអាស៊ាន - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨។ (រូបថត៖ VNA)
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ពង្រីកមជ្ឈភាព
រាល់បញ្ហាដែលអាស៊ានកំពុងប្រឈមដូចជាកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងគ្រប់គ្រងជម្ងឺរាតត្បាត ជំរុញការស្ដារឡើងវិញប្រកបដោយចីរភាព អភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងស្ថានភាពធម្មតាបែបគន្លងថ្មី គឺជាខ្លឹមសារស្នូលនៃកិច្ចប្រជុំលើកនេះ។ ទន្ទឹមជាមួយគ្នានោះបញ្ហាអន្តរជាតិនិងតំបន់ផ្សេងទៀត រួមទាំងសមុទ្រខាងកើត ក៏ជា ខ្លឹមសារដែលអាស៊ាននិងប្រទេសដៃគូកំពុងយកចិត្តទុកដាក់ខ្ពស់ ពិភាក្សាយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវ។
កិច្ចប្រជុំសម្រេចបានលទ្ធផលលេចធ្លោមួយចំនួន។ នោះគឺ អាស៊ានសាមគ្គី ឯកភាពគ្នាឆ្ពោះទៅកសាងសហគមន៍។ ការរួមវិភាគទានសម្រាប់សន្តិភាព ស្ថិរភាព ក្នុងតំបន់បន្តជាគោលដៅរួមរបស់អាស៊ាននិយាយរួមនិងប្រទេសសមាជិករៀងៗខ្លួន និយាយដោយឡែក។ ក្រៅពីនោះ ប្រទេសដៃគូនៅក្រៅតំបន់ នៅតែគោរពអាស៊ាន ប្ដេជ្ញាចិត្តសហប្រតិបត្តិការជាមួយអាស៊ានដើម្បីគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយ ប្រសិទ្ធភាព ឆ្លើយតបនឹងបញ្ហាប្រឈមដែលកំពុងលេចចេញ ក្នុងនោះមានការប្រែ ប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការរីងស្ងួតធនធាន ព្រមទាំងផ្ដល់អាទិភាពដល់ ការស្ដារឡើងវិញប្រកបដោយចីរភាពនាពេលខាងមុខផងដែរ។
ជាពិសេស ខ្លឹមសារដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ ដូចជាបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ និងការបង្រួញគម្លាតអភិវឌ្ឍ បន្ត ត្រូវបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយនៅកិច្ចប្រជុំផងដែរ។ ប្រទេសទាំង អស់សុទ្ធតែវាយតម្លៃខ្ពស់ចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន ហើយត្រៀមខ្លួនជា ស្រេចចែករំលែកប្រកបដោយតម្លាភាពពីការបោះជំហានរបស់ខ្លួនចំពោះតំបន់ ព្រម ទាំងបញ្ជាក់ថា សន្តិភាព ស្ថិរភាពគឺជាគោលដៅរួម ខណៈដែលការគោរពច្បាប់គឺជា គោល កិច្ចសន្ទនាដ៏ស្មោះត្រង់ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាគឺជាឧបករណ៍ ស្នូលដើម្បីឈានដល់គោលដៅទាំងនេះ។
បន្តអះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងអាស៊ាន - ảnh 2នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh នៅពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩។ (រូបថត៖ VNA)
ការរួមវិភាគទានយ៉ាងសកម្មនិងមានការទទួលខុសត្រូវរបស់វៀតណាម
ដោយឈរលើស្មារតីសាមគ្គីភាព សហប្រតិបត្តិការ ត្រៀមខ្លួនជាស្រេចជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមបានចូលរួមពិភាក្សា ចែក រំលែកក្នុងខ្លឹមសារទាំងអស់នៃកិច្ចប្រជុំ។ មតិ ជាច្រើនរបស់វៀតណាមត្រូវបានបណ្ដាប្រទេស កត់សម្គាល់ គាំទ្រនិងជួយជ្រោម ជ្រែង។ វៀតណាមបានរួមវិភាគទានដោយមានការទទួលខុសត្រូវទៅក្នុងការចងក្រង ឯកសារប្រមាណ១០០សម្រាប់ដាក់ជូនមេដឹកនាំតំបន់អនុម័តនៅកិច្ចប្រជុំលើកនេះ។
ពាក់ព័ន្ធដល់ជម្ងឺរាតត្បាតកូវីដ-១៩ បណ្ដាប្រទេសបានស្វាគមន៍ គាំទ្រចំពោះ សុន្ទរកថារបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ស្ដីពីយុទ្ធសាស្ត្រថ្មី ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិ ភាព ឆ្លើយតបយ៉ាងបត់បែន គ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពនូវការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយដើរទន្ទឹមជាមួយការជំរុញយ៉ាង ខ្លាំងក្លានូវការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច។ រាល់សំណើររបស់វៀតណាម ពាក់ព័ន្ធដល់ការស្ដារឡើងវិញប្រកបដោយចីរភាពទទួលបានការយកចិត្តទុកដាក់និងការចែករំលែកនៅកិច្ចប្រជុំ។ វិធីអភិក្រមដ៏ស្មោះត្រង់ ប្រកបដោយតម្លាភាពរបស់វៀត ណាមអំពីបញ្ហាតំបន់និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត ការអភិវឌ្ឍអនុតំបន់ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍរួមរបស់អាស៊ាន សុទ្ធតែត្រូវបានឆ្លុះបញ្ចាំងយ៉ាងគ្រប់ គ្រាន់នៅក្នុងឯកសារនៃកិច្ចប្រជុំផងដែរ។
ក្រៅពីជោគជ័យរួមនៃកិច្ចប្រជុំ រាល់ការរួមវិភាគទានរបស់វៀតណាមបានបន្ត អះអាងនូវរូបភាពនិងតួនាទីរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ