បុព្វបទជម្រុញការសម្រេចគោលដៅ Bogor នាឆ្នាំ២០២០

(VOVworld)-បំពេញជាស្រេចគោលដៅ Bogor ស្តីពី សេរីភាវូបនីយកម្មពាណិជ្ជកម្ម
 និងវិនិយោគជាបញ្ហាសំខាន់មួយដែលបានតំណាងខឿនសេដ្ឋកិច្ចសមាជិក APEC
 ផ្តោតការយកចិត្តទុកដាក់ជាពិសេស។នៅក្នុងសន្និសីទមន្ត្រីជាន់ខ្ពស់ APEC
២០១៧ លើកទី១​(SOM1) និងសន្និសីទពាក់ព័ន្ធនានាដែលប្រារព្ធនៅទីក្រុង Nha
Trang ខេត្ត Khanh Hoa តំណាងចូលរួមបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង
ចំពោះបញ្ហា នេះ ព្រមទាំងមានបំណងថា ឆ្នាំ APEC ២០១៧នឹងដាក់ចេញសំណើរ
និងគំនិតច្នៃប្រឌិតជាច្រើនសម្រាប់ជម្រុញដំណើរការនេះ។

បុព្វបទជម្រុញការសម្រេចគោលដៅ Bogor នាឆ្នាំ២០២០ - ảnh 1
បុព្វបទជម្រុញការសម្រេចគោលដៅ Bogor នាឆ្នាំ២០២០
(រូបថតៈTrần Việt/TTXVN )


        នៅសល់តែ៣ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០២០ APEC នឹងត្រូវបំពេញជាស្រេច
 គោលដៅ Bogor ដែលជាគោលដៅត្រូវបានសមាជិកនានាអនុម័តកាលពីឆ្នាំ១៩៩៤
មក ។ តាមនោះ  APEC បានកំណត់ថា នឹងក្លាយទៅជាតំបន់សេរីអំពីពាណិជ្ជគម្មនិង
 វិនយោគនាពេលអនាគត។

        ការសាកល្បងដែលគោលដៅ Bogor ជួបប្រទះ

        នាបច្ចុប្បន្ន គោលដៅ Bogor បានសម្រេចដំណាក់កាលដំបូង។ ប៉ុន្តែដំណាក់
កាលបន្តនៃគោលដៅនេះកំពុងជួបប្រទះនឹងការលំបាកជាច្រើន។ ទីមួយដោយសារ
 លក្ខណៈសម្បូរបែបនិងស្មុគស្មាញក្នុងតំបន់របស់ប្រទេសដែលមានសមត្ថភាពអភិវឌ្ឍ
ន៍មិនស្រដៀងគ្នានោះ។ ហេតុដូច្នេះហើយបានជា រាល់ការអទិភាពអភិវឌ្ឍន៍សេដ្ឋ កិច្ច
ក៏ដូចជាបញ្ហាលើកឡើងសម្រាប់វិស័យសហប្រតិបត្តិការរបស់សមាជិកនានាក៏ ខុស
គ្នាដែរ។ ទីពីរគឺ ដោយក្នុងរាល់កិច្ចសន្យានានាមានលក្ខណៈមិនបង្ខំ ដូច្នេះ តាម
 ដំណើរការអនុវត្តសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនោះនឹងកើតមានឡើង
ការខ្វែងគំនិតគ្នា។ ចុងក្រោយគឺកត្តាក្រៅសេដ្ឋកិច្ចដូចជា​វប្បធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន
 សន្តិសុខ ទំនងនឹងមានផលប៉ះពាល់ជាក់ស្តែងទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
 រវាងសមាជិកក្នុងតំបន់ក៏ដូចជាដំណើរការអនុវត្តសេរីភាវូបនីយកម្មពាណិជ្ជកម្ម និង
 វិនិយោគក្នុងតំបន់ផងដែរ។ បណ្ឌិត Alan Bolard នាយកគណៈលេខាធិការ APEC
អន្តរជាតិបានឲ្យដឹងថា៖

        “ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដំណើរការអនុវត្តគោលដៅ Bogor តែងជួបការ
 លំបាកហើយកំពុងមានសញ្ញាយឺតយ៉ាវផង។ ប៉ុន្តែនេះជាគោលដៅជួរមុខរបស់
APEC តាមនោះ ដោយមានការចុះសម្រុងគ្នានោះ សមាជិក APEC នានានឹងឆ្ពោះ
ទៅបរិយាកាសពាណិជ្ជកម្មសេរីនិងបើកទូលាយ។​ហេតុដូច្នេះហើយ APEC នៅតែ
 ខ្នះខ្នែងដើម្បីអនុវត្តគោលដៅនេះប្រកបដោយជោគជ័យ ទោះបីជានៅមានឧបស័គ្គ
ក៏ដោយ”។

        APEC ២០១៧ឆ្ពោះទៅជម្រុញគោលដៅ Bogor

        ទោះបីជាគោលដៅ Bogor មិនមែនជាបញ្ហាស្នូលក្នុងឆ្នាំ APEC ២០១៧នេះ ប៉ុន្តែ
 បញ្ហាអាទិភាពចំនួន៤ដែលវៀតណាមលើកឡើងបានបង្កើតកម្លាំងចលករ សម្រាប់
ប្រទេសមានខឿនសេដ្ឋកិច្ចអន់ខ្សោយបង្កើនកំណើននិរន្តរភាព។ ជំនាញ ការសេដ្ឋ
កិច្ច លោក Vo Tri Thanh បានចាត់ទុកថា ៖

        “វៀតណាមមានបំណងថា គោលដៅនេះនឹងបានអនុវត្តជាក់ស្តែងក្នុងកម្រិត
 ចំនួន២ នោះគឺគោលគំនិត គោលនយោបាយ កិច្ចសហប្រតិបត្តិការនិងការចែករំ
លែក។​បញ្ហាសំខាន់ទី២គឺរួមគ្នាប្រែក្លាយចលនាទីផ្សារ ចលនារបស់សង្គមទាំងមូល
និងចលនានៃអង្គភាពអាជីវកម្មឲ្យផ្សាភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែង ធ្វើយ៉ាង
 ម៉េចដើម្បីភាពសកម្មរបស់ APEC ស្ថានភាពជាក់ស្តែងនិងឱកាសនឹងបានផ្សាភ្ជាប់
ជាមួយអង្គភាពអាជីវកម្មនីមួយៗ”។

        ក្នុងការឆ្លើយសំភាសន៍សារព័ត៌មានដើមឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានគូសបញ្ជាក់ថា៖

        “ស្តីពីគោលដៅ Bogor នោះគឺ វៀតណាមទទួលរៀបចំឆ្នាំ APEC ក្នុងដំណាក់
 កាលចុងក្រោយនៃការសម្រេចរាល់គោលដៅ Bogor ស្តីពីសេរីភាវូបនីយកម្មពាណិជ្ជ
 កម្មនិងវិនិយោគដល់ឆ្នាំ២០២០។ប្រការសំខាន់ជាងនោះគឺនៅឆ្នាំ APEC ២០១៧នេះ
 វៀតណាមនឹងរួមជាមួយសមាជិកនានាកសាងទស្សនៈវិស័យដល់ឆ្នាំ២០២០ទៀត
ផង”។

        ឆ្នាំ APEC ២០១៧ចាប់ផ្តើមដំណើរការសកម្មភាព ហើយនៅមានជំនួបពិភាគ្សា
 និងជួបសន្ទនាជាច្រើនស្តីពីអនាគតអភិវឌ្ឍន៍របស់ APEC នឹងប្រព្រឹត្តទៅក្នុងឆ្នាំ
២០១៧នេះ។ ប៉ុន្តែដោយមានការស្រុះចិត្តគំនិតនិងការប្តេជ្ញារបស់ថ្នាក់ដឹកនាំ APEC
ក៏ដូចជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះនោះ វៀតណាមនឹងខិតខំប្រឹងប្រែងធ្វើអស់ពី
 កម្លាំងកាយចិត្តដើម្បីរួមជាមួយសមាជិក APEC នានាសម្រេចជាស្ថាពរនូវគោលដៅ
 Bogor ស្តីពីសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនាឆ្នាំ២០២០។​នេះជាគ្រឹះ
សំខាន់ដើម្បីបង្កើតទំនាក់ទំនងដៃគូអាស៊ី-ប៉ាស៊ីហ្វិកដើម្បីការអភិវឌ្ឍន៍និរន្តរភាព
​និងគ្របដណ្តបក្នុងសតវត្សទី២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ