ប្រទេសនានាដាក់ពង្រាយវិធានការយ៉ាងប្ដូរផ្ដាច់ជាច្រើនដើម្បីរក្សាសន្ទុះស្ដារសេដ្ឋកិច្ច

(VOVWORLD) - នៅចំពោះមុខផលប៉ះពាល់អវិជ្ជមាន ពីការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ផងនិងការប្រែប្រួលភូមិសាស្ត្រនយោបាយអន្តរជាតិផង ដែលភាគច្រើនទាក់ទងនឹងវិបត្តិរុស្ស៊ី-អ៊ុយក្រែន រដ្ឋាភិបាលជាច្រើនលើពិភពលោកកំពុងប្រញាប់ប្រញាល់ដាក់ឲ្យដំណើរការនូវវិធានការឆ្លើយតបយ៉ាងប្ដូរផ្ដាច់ក្នុងគោលដៅចម្បងគឺ ការពង្រឹងនិងរក្សាសន្ទុះស្ដារសេដ្ឋកិច្ច ដែលទើបតែចាប់ផ្តើមឡើងវិញកាលពីចុងឆ្នាំមុននិងដើមឆ្នាំនេះ។

របាយការណ៍ឯកទេសថ្មីៗបំផុតបានបង្ហាញថា ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសកលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយមូលហេតុស្នូលចំនួនពីរ ក្នុងពេលតែមួយ។ ទីមួយគឺការបន្តរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩ នៅតាមប្រទេសជាច្រើន ដែលក្នុងនោះគួរឲ្យព្រួយបារម្ភបំផុតគឺស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញនៅប្រទេសចិន ដែលរួមវិភាគទានរហូតដល់១/៤នៃផលិតកម្មពិភពលោក។ ទីពីរគឺការអាក់ខាននៃខ្សែដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសជាច្រើន ដោយសារតែជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ក៏ដូចជាការកើនឡើងនៃតម្លៃប្រេងឥន្ធនៈលើទូទាំងពិភពលោក។ ផលវិបាកគឺ សូចនាករសេដ្ឋកិច្ចគួរឲ្យព្រួយបារម្ភជាច្រើនត្រូវបានកត់ត្រា។ ជាឧទាហរណ៍ កាលពីថ្ងៃទី១៥ ខែមីនា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃថា សេដ្ឋកិច្ចសកលលោកកំពុងរង "ព្រនង់យ៉ាងដំណាំដែលធ្វើឲ្យអន្តរាយ"  ដល់កំណើន ហើយធ្វើឲ្យតម្លៃកើនឡើង។ ការពិតជាក់ស្ដែងនេះបង្ខំឲ្យប្រទេសជាច្រើនត្រូវចាត់វិធានការយ៉ាងខ្លាំងដើម្បីឆ្លើយតប។

ប្រទេសនានាដាក់ពង្រាយវិធានការយ៉ាងប្ដូរផ្ដាច់ជាច្រើនដើម្បីរក្សាសន្ទុះស្ដារសេដ្ឋកិច្ច - ảnh 1ប្រធានធនាគារកណ្ដាលអាមេរិក លោក Jerome Powell ប្រកាសពីការសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាមូលដ្ឋានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមីនា។ (រូបថត៖ Xinhua/VNA)

ការឆ្លើយតបរបស់បណ្ដាខឿនសេដ្ឋកិច្ច

វិធានការមួយក្នុងចំណោមវិធានការគួរឲ្យកត់សម្គាល់បំផុតសំដៅជួយទ្រទ្រង់សេដ្ឋកិច្ចដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ គឺការសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោក។ តាមនោះ នៅថ្ងៃទី ១៦ ខែមីនា គណៈ កម្មាធិការសហព័ន្ធសម្រាប់ទីផ្សារបើកចំហ (FOMC) នៃធនាគារកណ្តាលអាមេរិក (FED) បានប្រកាសពីការដំឡើងអត្រាការប្រាក់ជាមូលដ្ឋាន ២៥ ពិន្ទុបន្ថែមទៀត ដល់កម្រិត ០,២៥% - ០,៥% ។ នេះជាលើកដំបូង ដែលធនាគារកណ្តាលអាមេរិកសម្រេចចិត្តដំឡើងអត្រាការប្រាក់ក្រោយរយៈពេលជាង ៣ ឆ្នាំ ក្នុងគោលដៅទប់ស្កាត់ការកើនឡើងនៃអតិផរណាដោយមិនធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនោះ
ឡើយ។

នៅច្រាំងម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក ធនាគារកណ្តាលអឺរ៉ុប (ECB)  កាលពីចុងសប្តាហ៍មុនក៏បានប្រកាសថា នឹងបញ្ឈប់កម្មវិធីទិញមូលបត្របំណុលដ៏ធំ ក្នុងពេលឆាប់ជាងការរំពឹងទុក ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះ។ នេះត្រូវបានគេចាត់ទុកថា ជាវិធានការដែល "មិនចោលបាន" ប៉ុន្តែចាំបាច់ដែលអឺរ៉ុបត្រូវតែអនុវត្តន៍ ដើម្បីគ្រប់គ្រងការកើនឡើងនៃអតិផរណាអមដោយហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ កាលពីពាក់កណ្តាលសប្តាហ៍នេះ សហភាពអឺរ៉ុប (EU) ក៏បានចាត់វិធានការដ៏សំខាន់មួយទៀត ដោយឯកភាពលើការឧបត្ថម្ភតម្លៃប្រេងឥន្ធនៈសម្រាប់គ្រួសារ ហើយជួយទ្រទ្រង់សហគ្រាសដែលរងផលប៉ះពាល់ដោយការកើនឡើងខ្ពស់នៃតម្លៃថាមពល។ ថវិកាសរុបសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះតាមការប៉ាន់ស្មានថា អាចឡើងដល់រាប់រយពាន់លានដុល្លាអាមេរិក។

ប្រទេសនានាដាក់ពង្រាយវិធានការយ៉ាងប្ដូរផ្ដាច់ជាច្រើនដើម្បីរក្សាសន្ទុះស្ដារសេដ្ឋកិច្ច - ảnh 2កិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងនៃធនាគារកណ្តាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២។
(រូបថត៖ mof.gov.vn)

ការដាក់ពង្រាយវិធានការយ៉ាងប្ដូរផ្ដាច់និងខ្លាំងក្លា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន សំដៅរក្សាសន្ទុះស្ដារសេដ្ឋកិច្ច ក៏ជារបៀបវារៈដ៏សំខាន់មួយនៅកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងនៃធនាគារកណ្តាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ ដែលបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៦ដល់ទី១៧ ខែមីនា តាមទម្រង់អនឡាញ។ ដោយឡែកខាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នោះ គឺ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរីលោក Gan Kim Yong បានឲ្យដឹងថា ប្រទេសសមាជិកអាស៊ានបានឯកភាពស្វែងរកវិធីដើម្បីជំរុញខ្លាំងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ តាមនោះជំរុញ
សន្ទុះស្ដារសេដ្ឋកិច្ច។ នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៨ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់កម្ពុជា លោករដ្ឋមន្ត្រី Gan Kim Yong បានស្នើឡើងវិស័យស្នូលចំនួនបី ដែលប្រទេសអាស៊ានទាំងអស់អាចរួមគ្នាផ្តោតលើការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសាមគ្គីភាព និង “សមាហរណកម្មសេដ្ឋកិច្ចតំបន់ដ៏បើកចំហ ផ្អែកលើគោលការណ៍” ក្នុងបរិបទដែលប្រទេសសមាជិកត្រូវមានការកែសម្រួលដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍សេដ្ឋកិច្ចអស្ថិរភាព ដូចជាសម្ពាធអតិផរណា និងការអាក់ខានសេដ្ឋកិច្ចដោយសារ “ស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ” និងជំងឺរាតត្បាត។

ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

តាមរយៈវិធានការឆ្លើយតបយ៉ាងប្ដូរផ្ដាច់ របស់អង្គភាពសេដ្ឋកិច្ចនានា អាចមើលឃើញថា ប្រទេសនីមួយៗសុទ្ធតែយល់ដឹងច្បាស់អំពីសារៈសំខាន់នៃការរក្សានិងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរយៈពេលវែងរងការរឹតត្បិតឬរងការអាក់ខាន ដើម្បីបម្រើការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ ជាទូទៅ វិធានការឆ្លើយតបទាំងនោះ ត្រូវបានកសាងឡើងនិងដាក់ឲ្យដំណើរការដោយផ្អែកលើកម្លាំងសេដ្ឋកិច្ចផ្ទៃក្នុង ការវាយតម្លៃដោយអត្តនោម័តនៃប្រទេសនីមួយៗ ក៏ដូចជាបរិបទជាក់ស្តែង។ ទាំងនោះគឺជាការបោះជំហានដោយមានការគិតគូយ៉ាងហ្មត់ចត់ មានលក្ខណៈវិទ្យាសាស្ត្រនិងចាំបាច់បន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែវិធានការភាគច្រើន ត្រឹមតែជាបណ្តោះអាសន្នប៉ុណ្ណោះ។

យោងតាមអ្នកជំនាញនិងអ្នកតាក់តែងគោលនយោបាយហិរញ្ញវត្ថុ-សេដ្ចកិច្ចអន្តរជាតិបានចាត់ទុកថា បរិបទដ៏ស្មុគ្រស្មាញជាមួយនឹងការលេចឡើងនៃកត្តាជាច្រើនដែលអាចគំរាមកំហែងដល់សន្ទុះកំណើនសេដ្ឋកិច្ច បានបង្ហាញថា ការកសាង និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺកាន់តែមានភាពចាំបាច់បន្ទាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Krisada Chinavicharana អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ប្រធានកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរង ធនាគារកណ្តាលនៃវេទិកា APEC ២០២២ បានសង្កត់ធ្ងន់ថា ក្នុងបរិបទជំងឺរាតត្បាត និងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ន ចីរភាពគឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលដើរតួនាទីដ៏សំខាន់ក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ