ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអាស៊ាន+១

(VOVworld)-រួមជាមួយការអភិវឌ្ឍន៍របស់សម្ព័ន្ធបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន)និងនិន្នាការធ្វើសមាហរណកម្មរបស់ពិភពលោក អាស៊ានកាន់តែពង្រឹង
ទំនាក់ទំនងទ្វេភាគីជាមួយដៃគូនានាពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការកសាង
យន្តការក៏ដូចជាឯកសារគតិយុត្តដោយទទួលស្គាល់រាល់កិច្ចព្រមព្រៀងនៃភាគី
នីមួយៗ។ នាបច្ចុប្បន្ន ក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន+១ ជាក្របខ័ណ្ឌសហ
 ប្រតិបត្តិការដោយទទួលបានសមិទ្ធិជាក់ស្តែងជាច្រើនហើយនេះក៏ជាយន្តការ
សហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធិភាពបំផុតរបស់អាស៊ានផងដែរ។

ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអាស៊ាន+១ - ảnh 1
តំណាងចូលរួមសន្និសីទរដ្ឋមន្ត្រូីការបរទេសអាស៊ាន-EU


        អាស៊ាន+១ ជាក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគីរបស់អាស៊ានជាមួយដៃគូ
នីមួយៗ។ នេះជាក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិដែលបានបង្កើតមុនបង្អស់
​របស់អាស៊ាន។​នាបច្ចុប្បន្ន អាស៊ានបានរក្សាទំនាក់ទំនងជាមួយដៃគូចំនួន១០ រួម
 មានចិន កូរ៉េខាងត្បូង កាណាដា ជប៉ុន ឥណ្ឌា អូស្ត្រាលី អាមេរិក សហភាពអឺរ៉ុប
 (EU) រុស្ស៊ីនិង នូវែលហ្សេឡង់។

        ជម្រុញកិច្ចសហប្រតិប​ត្តិការសេដ្ឋកិច្ចរួមផលប្រយោជន៍

        នាពេលកន្លងទៅ ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូដទៃទៀតក្នុងក្រប
ខ័ណ្ឌនៃ អាស៊ាន+១ ដែលបានជម្រុញនិងលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងការ ងារបន្តគោលនយោបាយបើកទូលាយមក អាស៊ានជានិច្ចកាល
លើកកំពស់ នូវសារសំខាន់នៃការធានាទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនា
នា ពោលគឺ ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកមានផលប្រយោជន៍ដូចគ្នា
 និងយន្តការដែល បានអាស៊ានកំណត់។ ប្រការនេះទទួលបានការស្រុះចិត្តគំនិត
ខ្ពស់ពីបណ្តាដៃគូ។

ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអាស៊ាន+១ - ảnh 2
ទិដ្ឋភាពនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EU


        រាល់ការសន្យាគាំទ្ររបស់ដៃគូនានា នាពេលកន្លងទៅជាកម្លាំងចលករ ជួយ
 ឲ្យប្រទេសអាស៊ានកសាងនិងពង្រឹងនូវសហគមន៍មួយសកម្មនិងអភិវឌ្ឍន៍។ ជា
ពិសេស យន្តការ អាស៊ាន+១ ដំណាក់កាលក្រោយឆ្នាំ២០១៥ គឺពោរពេញទៅ​
ដោយអត្ថន័យសំខាន់ចំពោះរាល់គោលនយោបាយអាទិភាពរបស់អាស៊ាន។ ក្នុង
 ការធ្វើសមាហរណកម្មអន្តរជាតិ អាស៊ានទទួលបានសមិទ្ធិដ៏ធំមួយនោះគឺសហ
គមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានចាប់បដិសន្ធិនាចុងឆ្នាំ២០១៥។ តាមនោះ កិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ អាស៊ាន+១ នោះ ត្រូវបាន
ប្រទេសជាសមាជិកអាស៊ានទាំងអស់យកចិត្តទុកដាក់និងចាត់ទុកនេះជាការអាទិ
ភាពចម្បងមួយ។ ដំបូងឡើយគឺជប៉ុន ដែលជាប្រទេសបានផ្តល់ការជួយ ឧបត្ថម្ភ
ច្រើនសម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន ក្នុងនោះ មានការ​សន្យាបង្រួញ
គម្លាតអភិវឌ្ឍន៍ អនុវត្តជាក់ស្តែងកម្មវិធីកំណើនមានគុណភាពនៅ អនុតំបន់ទន្លេ
មេគង្គ និងអនុវត្តយុទ្ធសាស្ត្រតូក្យូ២០១៥។ ចំពោះដៃគូអូស្រ្តាលី វិញ កិច្ចព្រមព្រៀង
ពាណិជ្ជកម្ម​សេរីអាស៊ាន -អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) ដែលបានចុះហត្ថ
លេខានាឆ្នាំ២០១២ កំពុងពង្រីកឧត្តមភាពរបស់ខ្លួន។ នៅសន្និសីទអាស៊ាន-អូស្ត្រា
លីដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃសន្និសីទ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី
៤៩នៅឡាវ អូស្ត្រាលីបានសន្យា ផ្តល់ប្រាក់ ចំនួន១០០ លានដុល្លារអូស្ត្រាលី
(AUD) ក្នុងរយៈពេល៥ឆ្នាំសម្រាប់ផែនការ Colombo ថ្មី សំដៅជួយ បង្កើនកិច្ចស
ហប្រតិបត្តិការលើវិស័យអប់រំនិងផ្សាភ្ជាប់រវាងប្រជាជនអូស្ត្រាលី ជាមួយប្រជាជន
នៃបណ្តាប្រទេសអាស៊ាន។​ ចំពោះទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន រុស្ស៊ីវិញ  ភាគីទាំង
ពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវផែនការ សកម្មភាពដំណាក់កាល
២០១៦-២០២១ សំដៅអនុវត្តជាក់ស្តែងសក្កានុភាព សហប្រតិបត្តិការលើវិស័យដែល
ភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ដូចគ្នា។

        ជួយអាស៊ានទប់ទល់ជាមួយនឹងបញ្ហាសន្តិសុខសកល

        ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូធំៗដូចជា អាមេរិក ចិន កូរ៉េខាងត្បូង
និង EU សុទ្ធតែទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការជម្រុញកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមក​ ដៃគូធំៗទាំងអស់នេះ
ក៏បានជួយឧបត្ថម្ភអាស៊ាន ក្នុងការទប់ទល់ជាមួយរាល់ការសាកល្បងដូចជា
ភេរវកម្ម លទ្ធិជ្រុលនិយម សន្តិសុខនាវាចរណ៍ និងការជួញដូរមនុស្សជាដើម។

        ដូច្នេះ អាចពិនិត្យឃើញថា យន្តការសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ អាស៊ាន +១
 ជាយន្តការសហប្រតិបត្តិការមានចរិតលក្ខណៈពេញលេញបំផុត បើប្រៀបនឹងកិច្ច
សហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូដទៃរបស់ អាស៊ាន
។ រួមជាមួយការអភិវឌ្ឍន៍របស់អាស៊ាននិងនិន្នាការធ្វើសមាហរណកម្ម​ របស់ពិភព
លោកនោះ អាស៊ាន + ១ កំពុងអះអាងបាននូវតួនាទីរបស់ខ្លួនក្នុង បណ្តាកិច្ចសហ
ប្រតិបត្តិការទ្វេភាគីជាមួយដៃគូនានាលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ