ផ្លូវ Ho Chi Minh ផ្លូវ Truong Son៖ ផ្តល់ជំនួយឲ្យ សមរភូមិឯកភាពមាតុប្រទេសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVworld)-ផ្លូវ Ho Chi Minh ឬហៅថា ផ្លូវ Truong Son ត្រូវបានសាងសង់នាឆ្នាំ
១៩៥៩​ដោយគោលដៅបន្តផ្តល់ជំនួយឲ្យភាគខាងត្បូងវៀតណាម ក្នុងកាលៈ​ទេសៈដែលប្រទេសជាតិត្រូវបែងចែកជា២។​ក្នុងរយៈពេល១៦ឆ្នាំ​ផ្លូវ Ho Chi
Minh ជាកត្តា១ ក្នុងចំណោមកត្តាមានអត្ថន័យយុទ្ធសាស្រ្ត ដែលសម្រេចបុព្វហេតុ រំដោះភាគខាងត្រូងវៀតណាម ឯកភាពប្រទេសជាតិ។ ផ្លូវនេះ បានក្លាយទៅជា
រឿងព្រេង ជានិមិត្តរូបឲ្យឆន្ទះដណ្តើមឯករាជ្យសេរីភាពរបស់របស់ប្រជាជាតិវៀត
ណាម  ព្រមទាំងជានិមិត្តរូបនៃចំណងសាមគ្គីភាព តស៊ូប្រយុទ្ធប្រឆាំងខ្មាំងសត្រូវ របស់ប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។

ផ្លូវ Ho Chi Minh ផ្លូវ Truong Son៖ ផ្តល់ជំនួយឲ្យ សមរភូមិឯកភាពមាតុប្រទេសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
ផ្លូវលំហូជីមិញ (រូបថតៈ សារមន្ទីប្រវត្តិសាស្្រយោធាវៀតណាម)

        ផ្លូវ Ho Chi Minh ជាបណ្តាញគមនាគមន៍យោធាយុទ្ធសាស្រ្ត ដែលឆ្លងកាត់ ភាគកណ្តាលវៀតណាម ឡាវ និងកម្ពុជា។ ប្រព័ន្ធនេះ បានផ្តល់កម្លាំងទ័ព ស្បៀង
អាហារនិងសព្វពាវុធ ដើម្បីផ្តល់ជំនួយឲ្យកងទ័ពរំដោះខាងត្បូងនិងកងទ័ព ប្រជា
ជនវៀតណាម ក្នុងរយៈពេល១៦ឆ្នាំ (១៩៥៩-១៩៧៥)នៃសម័យកាលតស៊ូប្រឆាំង
ចក្រព័ត្តអាមេរិកនៅវៀតណាម។ ប្រព័ន្ធផ្លូវនេះបានដាក់ឈ្មោះថា ផ្លូវ Truong Son ដោយយកឈ្មោះជួរភ្នំ Truong Son នៅតាមបណ្តោយ ភាគកណ្តាលវៀតណាម។
ក្រោយមក ផ្លូវនេះមានឈ្មោះ១ទៀតគឺ​ផ្លូវលំហូជីមិញ ធ្វើដំណើរឆ្លងកាត់ខេត្តជា
ច្រើនរបស់វៀតណាម។

        ក្តីលំបាកដើម្បីធ្វើឡើងកំណាត់ផ្លូវរឿងព្រេង

        នាថ្ងៃទី១៩ឧសភា គណៈកម្មាធិការយោធាមជ្ឈឹមបានសម្រេចចិត្តចាត់តាំង
កងពល 559 ជាដើមកំណើតរបស់កងពលធំលេខ១២នៃកងទ័ព Truong Sonធ្វើជា អង្គភាពអង្គភាពដឹកជញ្ជូនបើកផ្លូវផ្តល់ជំនួយឲ្យសមរភូមិភាគខាងត្បូង។ក្នុង
ការប្រយុទ្ធប្រឆាំងចក្រក្រព័ត្តិអាមេរិក កងទ័ព Truong Son បានជិកគាស់ ពង្រាបដី
ថ្មប្រហែល២៩ លានម៉ែត្រគីបសំដៅសាងសង់បណ្តាផ្លូវកោគតាមបណ្តោយកើត
លិចរបស់ភ្នំ Truong Son ដោយប្រវែងជិត២ពាន់គីឡូម៉ត្រ។ ក៏លើផ្លូវនេះ កងទ័ព
Truong Son ជាមួយបណ្តាប្រភេទទ័ព បានបាញធ្លាក់យន្តហោះអាមេរិកជាង២
ពាន់៤រយ គ្រឿង។ វរសេនីយ៍ឯក Le Kim Tho ជាអតីតនាយទាហានចំណុះបញ្ជា
កាដ្ឋាន កងពល ៥៥៩​ឲ្យដឹងថា៖

        “អាចនិយាយបានថា ទាំងថ្ងៃ ទាំងយប់គ្មានរយៈពេលណា គ្មានស្នូរសម្លេង
ផ្ទុះគ្រាប់បែកមីន កាំភ្លើងនិងយន្តហោះឡើយ។ យុទ្ធជន ពលី ជីវិតជាច្រើន។
ទោះបីលំបាកដូច្នេះក្តី ប៉ុន្តែយុទ្ធជននៅតែបំពេញភារកិច្ច​ ប្តេជ្ញាចិត្ត ដើម្បីរំដោះ
ខាងភាគត្បូងវៀតណាម។

        នារយៈ១៦ឆ្នាំតស៊ូប្រយុទ្ធដ៏ខ្លាំងក្លារ បណ្តាកម្មាភិបាល យុទ្ធជន Truong Son បានចងចាំទាំងអស់នៃបណ្តាកម្លាំងវិស្វកម្ម យុវជនស្ម័គចិត្ត។ល។ ចលនាមហា
ជន កសាងមូលដ្ឋាននយោបាយ  ដែលបានឆ្លងផុតរាល់ការលំបាក ដើម្បីសម្រេច
បានផ្លូវព្រេងនេះ។

ផ្លូវ Ho Chi Minh ផ្លូវ Truong Son៖ ផ្តល់ជំនួយឲ្យ សមរភូមិឯកភាពមាតុប្រទេសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 2
ក្រុមរថយន្តដឹកជញ្ជូននិងកងទ័ពវៀតណាម ក្នុងយុទ្ធនាការហីជីមិញ
ឆ្នាំ១៩៧៥ លើខ្សែផ្លូវ Truong Son
(រូបថតៈ សារមន្ទីប្រវត្តិសាស្រ្តយោធាវៀតណាម))

        ផ្លូវហូជីមិញ រួមចំណែកបង្កើតឡើងជ័យជំនះដ៏ប្រវត្តិសាស្រ្ត

        ខ្សែផ្លូវ Truong Son ផ្លូវ Ho Chi Minh ពេលបានបង្កើតឡើង ត្រូវពង្រីកបាន តួនាទីរបស់ខ្លួនចំពោះសមរភូមិនៅឥណ្ឌូចិន មិនត្រឹមតែចំពោះវៀតណាម ថែម ទាំងចំពោះបដិវដ្តន៍ឡាវនិងបដិវដ្តន៍កម្ពុជាទៀតផង។ ឧត្តមសេនីយ៍ត្រី Do
Giang Nam មេបញ្ជាកងពល១២ អគ្គនាយកក្រុមហ៊ុនកសាងផ្លូវ Truong Son ឲ្យ
ដឹងថា៖

        “ដោយសារមានខ្សែផ្លូវផ្តល់ជំនួយ Truong Son នេះ ដែលយើងខ្ញុំដឹក ជញ្ជូន បានអាវុធចំនួន២លានតោន និងមនុស្សចំនួន២លានលើកដែលធ្វើដំណើរចេញ ចូលបណ្តាសមរភូមិ។ ប្រការនេះ បានផ្លាស់ប្តូរសភាពការនៅសមរភូមិ រួម
ចំណែកចូលក្នុងការដណ្តើមជ័យជំនះនានិទាឃៈរដូវឆ្នាំ១៩៧៥”។
  
       
  ផ្លួវដែលបានរួមចំណែកក្នុងកិច្ចការកសាង​និងអផិវឌ្ឍន៍ប្រទេសជាតិសង្រ្គាម
បានកន្លងផុតទៅហើយប៉ុន្តែផ្លូវហូជីមិញមុននេះបានមានការផ្លាស់ប្តូរជាច្រើន។៥៥ឆ្នាំមុននេះនេះជាខ្សែរផ្លូវយុទ្ឋសាស្រ្តសំរាប់ការផ្តល់ជំនួយដល់សមរភូមិភាគ
ខាងត្បូងវៀតណាមនោះសព្វថ្ងៃវាបានក្លាយទៅជាកំណាត់ផ្លូវសំខាន់ក្នុងការដឹក
ជញ្ជូនទំនិញរួមចំណែកក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់នានាតាមសង្ខាង
ផ្លូវ។ឧត្តមសេនីយ៍ត្រី Do Nam Giangអគ្គបញ្ជាកងពល១២និងជាមេនាយកអគ្គ
ក្រុមហ៊ុន  Truo ng Son  អោយដឹងថា៖

“  ពេលប្រទេសជាតិមានសន្តិភាពនាសព្វថ្ងៃនេះបក្សនិងរដ្ឋវៀតណាម​បានមាន
ការយកចិត្តទុកដាក់ជាច្រើនក្នុង​ការកសាងផ្លូវ Truong Sonនេះ។នេះជាសំណង់
ដែលរត់​តាមបណ្តោយប្រទេសជាតិនិងជា​ផ្លូវនៃកិច្ច​ការឧស្សាហូបនីយម្មនិង

ទំនើបភាវូបនីយកម្ម។ផ្លូវនេះនឹងបង្កលក្ខណះសំរាប់សេដ្ឋកិច្ចនៃប្រទេស

ជាតិអភិវឌ្ឍន៍ដ៍ចីរភាពធានាសុខុមាណភាពសង្គមនៅតំបន់ឆ្ងាយដាច់ស្រ
យាលរួមចំណែករក្សារឹងមាំសន្តិសុខនិងការពារប្រទេសជាតិ។”

ផ្លូវ Ho Chi Minh ផ្លូវ Truong Son៖ ផ្តល់ជំនួយឲ្យ សមរភូមិឯកភាពមាតុប្រទេសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 3
ផ្លូវលំហូជីមិញនាបច្ចុបប្បន្ន

        ការពង្រីកប្រៀបខ្លាំងសក្តានុភាពនៃខ្សែរផ្លូវគមនាគមន៍ដ៍សែនសំខាន់
នេះក៍ជាភារកិច្ច១ក្នុងចំណោមភារកិច្ចសំខាន់ដែលបក្សនិងរដ្ឋបានដាក់ចេញ
ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។នាយឧត្តមសេនីយ៍
Phung Quang Thanh រដមន្រ្តីក្រសួងការពារប្រទេសវៀតណាមអះ អាងថា៖

          “យើងត្រូវពង្រីកស្មារតីឯករាជ្យប្រជាធិបតេយ្យនិងកំលាំងពលំចម្រុះ
របស់ប្រជាជាតិទាំងមូល។ ​បណ្តា ខ្សែរផ្លូវ តាមបណ្តាយផ្លូវTruong Sonមុននេះ
នឹងក្លាយទៅជាផ្លូវគមនាគមន៍មួយសំខាន់ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច

និងការពារប្រទេសជាតិទៀតផង។ “

       ពីច្រកផ្លូវ១ដែលបំរើការផ្តល់ជំនួយឲ្យសម​រភូមិ​នៅភាកខាងត្បូងវៀតណាម
មុននេះ យផ្លូវTruong Sonសព្វថ្ងៃមិនត្រឹមតែជាផ្លូវគមនាគមន៍សសៃឈាមដែល
រួមចំណែកធានាសន្តិសុខនិងកិច្ច​ការពារប្រទេសជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ប៉ណ្ណោះទេថែមទាំងជាកេរ្តិ៍ដំណែលជាពិសេសទៀតផង៕

   

ប្រតិកម្មទៅវិញ

ផ្សេងៗ