ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត កំណត់យុវជនជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍

(VOVWORLD) -មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី១១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ធ្នូ ដោយមានការចូលរួមរបស់តំណាងឆ្នើមចំនួនជាងមួយពាន់នាក់ ដែលជាតំនាងអោយសមាជិក សម្ព័ន្ធសមាគមយុវជនចំនួនជាង៦លាននាក់ និងយុវជនចំនួនជាង២៤ លាននាក់។នេះជាព្រឹត្តិការណ៍នយោបាយសំខាន់របស់យុវវ័យវៀតណាម គូស សញ្ញាសំខាន់ ក្នុងការអភិវឌ្ឍន៍របស់អង្គការសម្ព័ន្ធសមាគមយុវជន និងចលនាយុវជន យុវជនជំទង់និងកុមារក្នុងដំណាក់កាលថ្មី។

មហាសន្និបាតសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញលើកទី១១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៣ធ្នូ ដោយមានការចូលរួមរបស់តំណាងឆ្នើមចំនួនជាងមួយពាន់នាក់ ដែលជាតំនាងអោយសមាជិកសម្ព័ន្ធសមាគមយុវជនចំនួនជាង៦លាននាក់និងយុវជនចំនួនជាង២៤លាននាក់នេះ ជាព្រឹត្តិការណ៍នយោបាយសំខាន់របស់យុវវ័យវៀតណាម គូសសញ្ញាសំខាន់ ក្នុងការអភិវឌ្ឍន៍របស់អង្គការសម្ព័ន្ធសមាគមយុវជន និងចលនាយុវជន យុវជនជំទង់និងកុមារក្នុងដំណាក់កាលថ្មី។

ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត កំណត់យុវជនជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ - ảnh 1លោក Lê Quốc Phong លេខាទីមួយ គណៈកម្មាធិការមជ្ឈឹម សម្ព័ន្ធសមាគមយុវជន កុម្មុយនីស្តហូជីមិញ 

ពាក្យស្លោកនៃមហាសន្និបាតលើកនេះគឺ៖” យុវវ័យវៀតណាមឈានទៅមុខ ឬទ្ធានុភាព សាមគ្គីភាព ច្នៃប្រឌិតថ្មី និងអភិវឌ្ឍន៍” បានបង្ហាញនូវការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីជានិច្ចអំពីខ្លឹមសារ របៀបធ្វើសកម្មភាពរបស់សម្ព័ន្ធសមាគមយុវជន សំដៅបំពេញតម្រូវការក្នុងស្ថានភាពថ្មី សមស្របជាកងកម្លាំងត្រៀមបំរុងទំនុកទុកចិត្តរបស់បក្សកុម្មុយនីស្តវៀតណាម តំណាងថែទាំនិងការពារសិទ្ធិ ផលប្រយោជន៍ត្រឹមត្រូវ ស្របតាមច្បាប់ របស់យុវជន។

          ពង្រីកកម្លាំងវ័យក្មេងបំរើការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិ

        ក្នុងរយះពេល៥ឆ្នាំកន្លងទៅ បក្ស និងរដ្ឋ បន្តមានគោលការណ៍ គោលនយោបាយសំខាន់ជាច្រើន បង្កលក្ខណះងាយស្រួលដើម្បីថែទាំ អប់រំ បំប៉ន និងពង្រីកតួនាទី ការទទួលខុសត្រូវរបស់យុវជន។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម សម្ព័ន្ធសមាគមយុវជនកុម្មុយ នីស្ត វៀតណាម និងយុវជនបានមានការរីកចំរើនលើគ្រប់វិស័យ មានការទទួលខុសត្រូវចំពោះបុគ្គលខ្លួន ឯង គ្រួសារ និងសង្គម។ ការអប់រំប្រពៃណី បានជួយអោយជំនាន់វ័យក្មេងជឿទុកចិត្តទៅលើការដឹកនាំរបស់បក្ស និងការអភិវឌ្ឍន៍ប្រទេសជាតិ បង្ហាញច្បាស់នូវសេចក្ដីស្នេហារជាតិ ស្មារតីមោទនភាពជាតិ។

          ក្នុងអាណត្តិកន្លងទៅ បណ្ដាចលនារបស់សម្ព័ន្ធសមាគមយុវជន មានជំហានអភិវឌ្ឍន៍ថ្មីជាច្រើន  បង្ហាញច្បាស់នូវតួនាទីឈានទៅមុខ ស្មារតីស្ម័គចិត្ត ច្នៃប្រឌិតរបស់សមាជិកសម្ព័ន្ធសមាគមយុវជន និងយុវជនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ធានាការពារប្រទេសនិងសន្តិសុខ រួមចំណែកសកម្មចូលក្នុងដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ និងធ្វើ សមាហរណកម្មអន្តរជាតិ។ លោក Le Quoc Phong លេខាទីមួយ គណៈកម្មាធិការមជ្ឈឹម សម្ព័ន្ធសមាគមយុវជន កុម្មុយនីស្តហូជីមិញ បានអោយដឹងថា៖

          “ ឧទាហរណ៍ រឿងស្តីអំពីការសិក្សារៀនសូត្រ ការចាប់ផ្តើមអាជីព…លៗ និងបញ្ហាអនុវត្ត រៀបចំសកម្មភាពនេះប្រកបដោយល្អប្រសើរថែមទៀត មានការទាក់ទាញខ្លាំងថែមទៀតចំពោះសមាជិកម្នាក់ៗ។ ប្រការទាំងនេះ បានបង្កើតឡើងកម្លាំងទាក់ទាញសំរាប់មិត្តវ័យក្មេងទាំងឡាយ ចំពោះចលនារបស់សម្ព័ន្ធសមាគមយុវជន។ ”

          ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សមាជិកសម្ព័ន្ធសមាគមយុវជនចំនួន១៦លាននាក់ បានចូលរួមបណ្ដាសកម្មភាពឈានទៅមុខរបស់សម្ព័ន្ធសមាគមយុវជន។នេះជាតួរលេខគួរអោយកត់សម្គាល់ អំពីចលនាយុវជនស្ម័គចិត្តឈានទៅមុខ ការពារនិងកសាងប្រទេសជាតិ។

ឆ្ពោះទៅការកសាងប្រព័ន្ធយុវជនវៀតណាមមួយស្នេហារជាតិ ឬទ្ធានុភាពនិងច្នៃប្រឌិត

ក្នុងអាណត្តិថ្មីខាងមុខ សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តវៀតណាម បានដាក់គោលដៅថាត្រូវផ្លាស់ប្តូរថ្មីជានិច្ច សកម្មឈានទៅមុខ ទទួលនិងអនុវត្តភារកិច្ចសំខាន់ៗនិងការងារថ្មី ផ្សាភ្ជាប់ជាមួយតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច របស់ប្រទេសជាតិ និងយុវជន។ដើម្បីបំពេញល្អភារកិច្ចនោះ បណ្ដាកម្មវិធី ចលនារបស់សម្ព័ន្ធសមាគមយុវជនត្រូវលើកឡើងបញ្ញា ស្មារតីស្នេហារជាតិ និងកម្លាំងវ័យក្មេងរបស់យុវជន។ លោក Le Quoc Phong បានអោយដឹងថែមទៀតថា៖

“ យើងខ្ញុំនៅកំណត់ថា៖ ការកសាងរូបសណ្ឋានអំពីយុវជនវៀតណាម ក្នុងដំណាក់កាលថ្មី ដោយមានបទដ្ឋានជាក់ស្ដែងជាច្រើន អំពីឧត្តមគតិ បដិវត្តន៍ ទំនុកទុកចិត្តចំពោះបក្ស ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ពិសេសគឺក្នុងបរិយាកាស បច្ចេកវិទ្យា៤,0 និងការអភិវឌ្ឍន៍ ធ្វើសមាហរណកម្មរបស់ប្រទេសជាតិនោះ យើងខ្ញុំបានបង្កើតចលនាចំនួន៣គឺគ៖យុវជនស្ម័គចិត្ត យុវវ័យច្នៃប្រឌិតថ្មី យុវវ័យឈានទៅមុខក្នុងកិច្ចការពារមាតុប្រទេស។”

សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញត្រៀមខ្លួនជាស្រេច រួមដំណើរជាមួយយុវជន ក្នុងការសិក្សា រៀនសូត្រ ចាប់ផ្តើមអាជីព ហ្វឹកហាត់ និងអភិវឌ្ឍន៍ជំនាញ លើកកំពស់ឬទ្ធានុភាព និងអភិវឌ្ឍន៍ជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ។ខ្លឹមសារសំខាន់មួយទៀតក៏បានសម្ព័ន្ធសមាគមយុវ ជន គ្រប់ជាន់ថ្នាក់លើកឡើង គឺការលើកកំពស់ ជំរុញស្មារតីទទួលខុសត្រូវរបស់យុវជនចំពោះការលំ បាកសាកល្បង ក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ